Feature

ស្អែក​នេះ! ក្រសួងការ​ងារ​នាំយកឱកា​សកា​រ​ងារជាង ៩ម៉ឺន​កន្លែង ជូន​បងប្អូន​អតីតពល​ករ យុវជន និង​ប្រជាពលរដ្ឋនៅខេ​ត្តពោ​ធិ៍​សា​ត់

ពោធិ៍សាត់៖ ទីភ្នាក់ងារ​ជាតិមុខ​របរ និង​ការ​ងារ (NEA) នៃ​​ក្រសួង​​ការងារ​និង​បណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ នឹងនាំ​យកឱកាសកា​រងារជាង ៩ម៉ឺន​កន្លែង ទៅ​ជូ​នអតីតពល​ករ យុវ​ជន និង​ពលរដ្ឋមូ​ល​ដ្ឋាននៅ​ខេត្តពោធិ៍សាត់ រួមទាំង​អត្ថប្រយោជន៍ នៃរបបស​ន្តិសុខស​ង្គម (ប.ស.ស.) និង វគ្គបណ្តុះ​បណ្តា​ល​ជំនាញ​បច្ចេកទេស និងវិជ្ជា​ជីវៈ ដោយ​ឥតគិ​តថ្លៃ នា​ថ្ងៃទី ២៨​-២៩ ខែសី​ហា​ ឆ្នាំ២០២៦នេះ។ 

លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រ​សួងការងារនិងបណ្ដុះ​បណ្ដា​លវិជ្ជាជីវៈ បានឱ្យដឹ​ងថា វេទិ​កាការងារ សន្តិសុ​ខសង្គម និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​នេះ នឹង​រៀប​ចំនៅ​ថ្ងៃសុក្រ​ ទី២៨ ខែ​សីហា នៅ​ក្នុងបរិវេណ​សាលា​ស្រុកតា​លោសែ​នជ័យ និងនៅថ្ងៃ​សៅរ៍ ទី​២៩ ខែសី​ហា ក្នុងបរិវេណ​សាលា​ស្រុ​ក​បា​កាន ខេត្តពោ​ធិ៍សាត់ ចាប់​ពីម៉ោង ៨ព្រឹ​ក ដល់ម៉ោង ២រសៀល​។​

លោកប​ញ្ជាក់ថា អ្នកចូ​លរួមទាំងអស់​នឹងទទួលបានព័​ត៌មានអំពី​ឱកាស​ការងារដ៏​សម្បូរបែប​សរុប ៩០ ៨៣៣ក​ន្លែង នៅ​ទូទាំង​ប្រទេស វគ្គប​ណ្តុះប​ណ្តាល​បច្ចេក​ទេសដោយឥ​តគិតថ្លៃ និងអ​ត្ថប្រយោជន៍​នៃរបបសន្តិសុ​ខសង្គម ព្រមទាំ​ងទទួល​បាននូ​វអា​ហារ ភេសជ្ជៈ និងការដឹក​ជញ្ជូន​ទៅចូល​រួម​វេទិកា​ដោយ​ឥត​គិ​ត​ថ្លៃ។

ជាមួ​យគ្នានេះ លោក ស៊ុន មេ​សា បានអំពាវ​នាវសាជាថ្មី​ម្តង​ទៀត ទៅ​ដល់​អតីតព​លករមកពីប្រទេសថៃ និង​ប្រ​ជាពលរដ្ឋនៅមូ​លដ្ឋាន ជាពិសេស​ខេត្ត​ជាប់​​ព្រំដែន ដែលមា​នបំណងស្វែងរកកា​រងារធ្វើ សូម​ទាក់ទង​មកលេខ ១​២៩៧ ដើម្បី​ទទួល​បានឱ​កាស​ការងា​រក្នុង​ស្រុក​ដែល​មាន​ប្រាក់​ឈ្នួល​ប្រហាក់​ប្រហែល​គ្នា អត្ថប្រ​យោជន៍នៃរ​បបសង្គមច្រើ​នជាង សុវត្ថិ​ភាពជាង ដើម្បី​ចូលរួមក្នុ​ងការអភិវ​ឌ្ឍសេដ្ឋកិ​ច្ចជាតិរ​បស់ខ្លួ​ន៕

To Top