Feature

នគរបាលចរាចរណ៍ម្នាក់ ផ្អាកពីការងារ ខណៈមន្ដ្រីកិច្ចសន្យា បានបណ្ដេញចេញពីការងារ បន្ទាប់ពីទារលុយជនបរទេស ៥០០ដុល្លារ

ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ មន្រ្តីនគរបាលចរាចរណ៍ស័ក្តិ៣ម្នាក់ ត្រូវបានផ្អាកការងារ ខណៈមន្រ្តីកិច្ចសន្យាម្នាក់ ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីទារលុយជនបរទេស ៥០០ដុល្លារ។

ករណីខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យមន្រ្តីជំនាញចុះស្រាវជ្រាវ និងស៊ើបអង្កេតក្នុងករណីផ្សព្វផ្សាយថា ប៉ូលីសចរាចរទារលុយពីជនបរទេស៥០០ដុល្លារដែលបានធ្វើដំណើរពីខេត្តកំពតមករាជធានីភ្នំពេញ។

សូមរំលឹកថា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឈ្មោះ Morokat Nhem បានសរសេរថា «ជនបរទេសមកពីកំពតចូលភ្នំពេញ ប៉ូលីសឲ្យបង់លុយ ៥០០ដុល្លារ មិនដឹងថា បងប៉ូលីសយកអ្វីមកគិតទេ គ្នាយំហើយមានតែ ១៣៨ដុល្លារ នៅឲ្យគេបាញ់លុយឲ្យខ្លួនទៀត»៕

To Top