សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយ លោក មីន អោង ឡាំង ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបជាមួយ លោក មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃសុក្រ ទី១១ កញ្ញា ២០២៦។

សូមជម្រាបជូនថា លោក មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីមីយ៉ាន់ម៉ា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល ២ថ្ងៃ ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោង ឡាំង បញ្ជាក់អំពីគោលបំណងរួមក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏កក់ក្ដៅ រវាងប្រទេស និងប្រជាជនទាំងពីរ៕



