Feature

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បន្តដឹកនាំអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួ​សុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគឧបត្ថម្ភ​ជូនដល់​ប្រជា​ពលរដ្ឋ​មានជីវភាពខ្វះខាតក្នុងភូមិសាស្ត្រស្រុកសំរោងទង

កំពង់ស្ពឺ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​​​​ ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១០.០០នាទី បានអញ្ជើញបន្តដឹកនាំក្រុមការងារ​កងរាជអាវុធហត្ថ និងមានការចូលរួមពីក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ ក្រុមការងារស្ម័កចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត​ ចុះ​សួ​សុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគឧបត្ថម្ភ​ជូនដល់​ប្រជា​ពលរដ្ឋ​មានជីវភាពខ្វះខាតមួយគ្រួសារមានឈ្មោះ ឈុត មិនា ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នា​ឱកាស​នោះដែរ​ លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​​ រួមជាមួយនិងក្រុមការងារអមដំណើរជាមួយបានសំណេះសំណាល​ជាមួយក្រុមគ្រួសារ​គាត់ដោយក្តីអាណិតអាសូរពន់ពេក​និង​ឧបត្ថម្ភ​ជា​ថវិការ​ចំនួន ២០០,០០០៛ ព្រមទាំង​សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​រួមមាន(អង្ករ២បាវ,ទឹកសុទ្ធ៣កេស,ភេសជ្ជៈ១កេស,ទឹកត្រី១យួរ,ទឹកស៉ីអ៉ីវ១យួរ​​ និងត្រីខ១យួរថែមទៀតផង៕

To Top