Feature

លោក ម៉េង ស្រ៊ុន អញ្ជើញ​ជា​អធិបតី​ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅបន្តខែកញ្ញាឆ្នាំ២០២៦ និងប្រគល់គ្រឿងឧបភោគ​បរិភោគ​ជូនដល់ប្រធានស្នាក់ការគណបក្សឃុំអមលាំងសរុបជាថវិការក្នុងការចំណាយអស់ ២,៩៨០,០០០រៀល

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ​​​​​ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២​​​​​​​ បានអញ្ជើញ​ជា​អធិបតី​ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅបន្តខែកញ្ញាឆ្នាំ២០២៦ ស្ថិតនៅ​គណបក្ស​ឃុំអមលាំង​ ស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ។

ដោយមានការរួមពីលោក​ លោកស្រីក្រុមការងារខេត្ត,ក្រុមការងារស្រុក,ក្រុមការងារឃុំ​​ និងសាខាបក្សភូមិ​ចូល​រួម​ផងដែរ។ក្រោយពីចប់កិច្ចប្រជុំ​ លោក ម៉េង ស្រ៊ុន​ ប្រធានក្រុមការងារបានប្រគល់គ្រឿងឧបភោគ​បរិភោគ​ជូនដល់ប្រធានស្នាក់ការគណបក្សឃុំអមលាំងរួមមាន៖ទឹកបរិសុទ្ធ៤០កេស,ភេសជ្ជៈ២០កេស,មី៣០កេស ដោយសរុបជាថវិការក្នុងការចំណាយអស់២,៩៨០,០០០៛៕

To Top