Feature

កម្លាំងស្នងការនគរបាលចរាចរណ៍ខេត្តសៀមរាប សហការជាមួយនឹងអាជ្ញាធរមូលដ្ឋានចុះផ្សព្វផ្សាយស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៦ កម្មវិធីចុះផ្សព្វផ្សាយស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកបានប្រារព្ធធ្វើឡើងនៅក្នុងភូមិសាស្ត្រសាលាស្រុកអង្គរធំ។

ក្រោមចូលរួមពីអភិបាលរងខេត្តលោកលី សារី និងវរសេនីយ៍ឯក ឡុង ម៉ែនសុរិយាលី ស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀតផងដែរ។

សូមជម្រាបថា កម្មវិធីនេះផ្ដោតទៅលើការបង្ហាត់បង្ហាញពីច្បាប់ចរាចរណ៍ និងការបិទចំណាងផ្លាតនៅលើរម៉កគោយន្តកន្ត្រៃ ដើម្បីចូលរួមការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ទៅតាមដងផ្លូវ។

ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល

To Top