Feature

ក្រសួងរ៉ែ ប្រកាសផ្អាកជាបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្ម ដំឡើងប្រព័ន្ធថាមពលពន្លឺ ព្រះអាទិត្យ លើដំបូល​

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាក ជាបណ្តោះអាសន្ន ការទទួលពាក្យស្នើ សុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្ម ដំឡើងប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យ លើដំបូល​ ជូនអ្នកប្រើប្រាស់អគ្គិសនី នៅកម្ពុជា ។

ក្រសួង បានឱ្យដឹងថា ការសម្រេចផ្អាកជាបណ្តោះអាសន្ននេះ ដោយហេតុថា​ នាពេលបច្ចុប្បន្នមានក្រុមហ៊ុនចំនួន៦៨ ដែលទទួលបានការអនុញ្ញាត និងអាចឆ្លើយតបនឹង តម្រូវការបានគ្រប់គ្រាន់។

To Top