Feature

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំអាវុធហត្ថ សួរសុខទុក្ខ ភរិយាលោកព្រិន្ទបាលទោ ខុម បញ្ញា ដែលកំពុងសម្រាកលំហែរមាតុភាព

កំពង់ស្ពឺ៖ ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រៅពីដឹកនាំក្នុងការបំពេញតួនាទី ភារកិច្ច ការងារក្នុងអង្គភាព ជានិច្ចជាកាលលោក តែងតែដឹកនាំក្រុមការងារចូលរួមការងារមនុស្សធម៍ជាញឹកញាប់ ដើម្បីជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពទីទាល់ក្រ ជួបការលំបាក ខ្វះខាតក្នុងជីវភាពរស់នៅ និងមានបញ្ហាផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាពិសេសលោកតែងតែយកចិត្តទុកដាក់បំផុតដល់នាយទាហាន នាយទាហានរង​ កងរាជអាវុធហត្ថគ្រប់រូបដែលមានបញ្ហាសុខភាពដូចជាឈឺថ្កាត់ និងជួបបញ្ហាផ្សេងៗ លោកតែងតែចុះសួរសុខទុក្ខដោយផ្ទាល់ដើម្បីឲ្យយល់ច្បាស់ពីស្ថានភាពជាក់ស្តែនិងបាននាំយកនូវថវិកា ព្រមទាំងសម្ភារៈផ្សេងៗជូនផងដែរ។

ជាក់ស្តែងនៅវេលាម៉ោង១៦.០០នាទីល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការកិតគូរយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានិងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ លោកស្រី ងីម គីមលៀង អាយុ២៣ឆ្នាំ ត្រូវជាភរិយាលោក ព្រិន្ទបាលទោ ខុម បញ្ញា ដែលកំពុងលំហែរមាតុភាព(ឆ្លងទន្លេ)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ខណៈ​នាពេលនោះ​ដែរ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ រួមនិងក្រុមការងារអមតំណើរបានបន្តសំណេះសំណាល អបអរសាទរ​ចំពោះ​លោក ព្រិន្ទបាលទោ ខុម បញ្ញា និងភរិយា ព្រមទាំងក្រុមគ្រួសារដែលទទួលបានសមាជិកថ្មីនិងបានជូនពរដល់លោកស្រីនិងបុត្រសូមឲ្យមានសូខភាពល្អ ព្រមទាំងបាននាំយកថវិកាចំនួន៤០០,០០០រៀលនិងគ្រឿងសម្ភារៈមួយចំនួនរួមមាន៖ អង្ករចំនួន៣បាវ ,ទឹកសុទ្ធ ៣កេស និងទឹកក្រូច ៣កេស ក្នុងពេលសួរសុខទុក្ខផងដែរ ដែលសរុបជាទឹកប្រាក់ចំនួន​៧០៩,០០០រៀល។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ស្រ៊ុន​​​​​​​ មេបញ្ជាការ​ ក៏បាន​បន្តពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរសុខទុក្ខ​និង​ចូលរួម​អបអរសាទរ​ពីសំណាក់​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​​​ សៅ​ សុខា​ អគ្គ​មេបញ្ជាការ​រង​ កងយោធពល​​​​ខេមរ​ភូមិន្ទ​ និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស ​ចំពោះ​ និងភរិយាលោក ព្រិន្ទបាលទោ ខុម បញ្ញា​ ព្រមទាំងក្រុមគ្រួសារ​ ថែមទៀតផងដែរ។

ដោយក្តីរំភើបរីករាយឥតឧបមា លោក ព្រិន្ទបាលទោ ខុម បញ្ញា និងទាំងភរិយា ព្រមទាំងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកមេបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកដោយផ្ទាល់ ហើយបានលើកឡើងថា ក្នុងនាមជាកូនចៅ គាត់ពិតជាមានសេចក្តីរំភើបរីករាយខ្លាំងណាស់ ដែលលោក មេបញ្ជាការ បានផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់គ្រួសារគាត់ ។ ហើយក៏សូមជួនពរជ័យដល់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ រួមនឹងព្រមទាំងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top