រដ្ឋមន្ត្រីក្រសួងអធិការកិច្ច៖ «យើងមិនមែនជាក្រសួងទៅចាប់កំហុសទេ ប៉ុន្តែយើងជាក្រសួងទៅជួយកែលម្អ ពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធភាពការងាររបស់អង្គភាពរងអធិការកិច្ច»
ភ្នំពេញ៖ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ច ជំនាន់ទី៨ វគ្គទី៣ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ទៅកាន់សិក្ខាកាមដែលមកពីក្រសួង ស្ថាប័ន នានាថា៖ «យើងមិនមែនជាក្រសួងទៅចាប់កំហុសទេ ប៉ុន្តែយើងជាក្រសួងទៅជួយកែលម្អ ពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធភាពការងាររបស់អង្គភាពរងអធិការកិច្ច»

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចជំនាន់៨ វគ្គ៣ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច សម្រាប់សិក្ខាកាមចំនួន៥០នាក់ ដែលជាមន្រ្តីរាជការនៃក្រសួងអធិការកិច្ច និងក្រសួង ស្ថាប័ន នានា ព្រមទាំងមន្ទីរអធិការកិច្ច រាជធានី ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។


