Feature

លោក ឆាយ ឫ ទ្ធិ សែ ន ផ្ដល់អនុសាសន៍គន្លឹះ ៥ចំណុច ដើម្បីចូលរួមក្នុងការអនុវត្តលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យមាន ប្រសិទ្ធភាព និងគុណភាព

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍គន្លឹះ ៥ចំណុច ដើម្បីចូលរួមក្នុងការអនុវត្តលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យមាន ប្រសិទ្ធភាព និងគុណភាព។

ការផ្ដល់អនុសាសន៍នេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី “បទដ្ឋាន បច្ចេកទេសពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ” នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ។

អនុសាសន៍គន្លឹះចំនួន ៥ចំណុច រួមមាន៖

ទី១៖ ត្រូវយកបទដ្ឋានបច្ចេកទេសនេះ ក៏ដូចជាសៀវភៅណែនាំ លម្អិតពាក់ព័ន្ធនឹង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទ ដែល ក្រសួងប្រកាស ដាក់ឱ្យ ប្រើប្រាស់នាពេលកន្លងមកទៅ អនុវត្ត ឱ្យបានត្រឹមត្រូវ និង ស្របតាម ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ ២០២៦-២០៣៣,

ទី២៖ ត្រូវបន្ត យកចិត្តទុដាក់ និង ជំរុញ ការងារ សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទ ប្រកបដោយការ ទទួលខុសត្រូវ ខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាម តីវិធីនានា និងគោលការណ៍ ដើម្បីធានា នូវ(១)គុណប្រយោជន៍ (២)គុណភាព (៣)សុវត្ថិភាព និង (៤)សន្សំសំចៃ ,

ទី៣៖ ត្រូវបន្តពង្រឹងយន្តការ នៃការ អនុវត្ត គម្រោង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទ ឱ្យកាន់តែប្រសើរឡើង ជាពិសេសការរៀបចំវិធីសាស្ដ្រ នៃការអនុវត្តស្ថាបនា ការគ្រប់គ្រង យន្ដការនៃការចុះត្រួតពិនិត្យដើម្បីពង្រឹងគុណភាពផ្លូវ និងសំណង់សិល្បការ្យ និងពង្រឹង គុណភាពសំណង់ផ្លូវ និងសំណង់សិល្បការ្យ និងពង្រឹងការគោរពកាលវិភាគការងារនិងផែនការ ដើម្បីជៀសវាង នូវ ផលប៉ះពាល់នានា ដែល អាចកើតឡើង និង បង្កជាផលរំខានដល់ប្រជាពលរដ្ឋ

ទី៤៖ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវ បន្ត សហការឱ្យ កាន់តែ ល្អប្រសើរ បន្ថែមទៀត ដើម្បីឱ្យ ការ ងារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រេចបានទៅតាមគោលដៅដែល បាន កំណត់ ក្រោម អភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”

ទី៥៖ ត្រូវ បន្ត ពង្រឹង កិច្ចសហការ ជាមួយគ្រប់ មន្ទីរពាក់ព័ន្ធ ដើម្បី ពិភាក្សា និង ពិគ្រោះយោបល់ លើផ្នែកបច្ចេកទេស នៃ ការ សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ នានា ក្រោម រូបភាព សហថាមពល ៕

To Top