Feature

លោកស្រី អាន ម៉ូលីដា​ ចាត់ឲ្យក្រុមការងារជាតំណាងឲ្យក្រុមហ៊ុន​ Genzeberg នាំយកនូវទឹកផ្លែឈើ ភេសជ្ជៈ​និងទឹកបរិសុទ្ធ(GANZBERG)ចំនួន​៣០០កេស មកប្រគល់ជូនដល់បញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​

កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានចាត់ឲ្យក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ​​ រៀបចំ​ទទួល​ទឹកផ្លែឈើ ភេសជ្ជៈ​និងទឹកបរិសុទ្ធ(GANZBERG)ចំនួន​៣០០កេស ដោយ​លោកស្រី អាន ម៉ូលីដា​ បានចាត់ក្រុមការងារជាតំណាងឲ្យក្រុមហ៊ុន​ Genzeberg បាននាំយកមកប្រគល់ជូនដល់បញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព៕

តាមរយៈ​ក្រុមការងារអាវុធហត្ថ​ ក៏បានពាំនាំនូវការថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ពី​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ ជូនចំពោះ​ លោកស្រី អាន ម៉ូលីដា​ ជាតំណាងឲ្យក្រុមហ៊ុន​ Genzeberg ប្រចាំខេត្តកំពង់ស្ពឺ​​ ដែលចាត់ឲ្យក្រុមការងារយកនូវទឹកផ្លែឈើ ភេសជ្ជៈ​និងទឹកបរិសុទ្ធ(GANZBERG)មកប្រគល់ឧបត្ថម្ភ​គាំទ្រ​ដល់​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​។

ព្រមទាំងបាន​ផ្តាំផ្ញើ​រ​ជូនពរ​ដល់​លោកស្រី អាន ម៉ូលីដា​ និងក្រុមគ្រួសារ ព្រមទាំង​ លោក​អគ្គនាយក​ក្រុមហ៊ុន​ Genzeberg រួមទាំងបុគ្គលិក​ទាំងអស់​ សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច​ សូមឱ្យមាននូវសំណាងល្អ និងភាពរីកចម្រើនជានិរន្តរ៍៕

To Top