ជំនន់វាយប្រហារធ្ងន់ធ្ងរ៖ មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ចេញសេចក្តីណែនាំក្ដៅគគុក បិទចរាចរណ៍យានយន្តធុនធ្ងន់លើផ្លូវខេត្តលេខ ២៦៨A
បន្ទាយមានជ័យ: មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសផ្អាកចរាចរណ៍យានយន្តធុនធ្ងន់ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ ២៦៨A (ចន្លោះ គ.ម ១៦+៥۰۰ ដល់ ១៨+៦۰۰) ក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ដោយសារជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីប្រទេសថៃ បានហូរកាត់ផ្លូវ និងកំពុងវាយលុកយ៉ាងគំហុកនៅក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ បើទោះជាកម្រិតទឹកនៅក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ចាប់ផ្តើមស្រកចុះបន្តិចវិញក្តី។

វិធានការបិទផ្លូវបន្ទាន់នេះ ធ្វើឡើងដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធពីការខូចខាត និងធានាសុវត្ថិភាពធ្វើដំណើរជូនប្រជាពលរដ្ឋ។






អត្ថបទ: ប៊ុន សំណាង/ DapNews
