Feature

អគ្គនាយក ARDB ដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការត្រួតពិនិត្យក្នុងក្របខ័ណ្ឌនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

 ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការត្រួតពិនិត្យ (Oversight Committee “OC”) ក្នុងក្របខ័ណ្ឌកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF) តាមប្រព័ន្ធអនឡាញ ក្នុងនាមជាតំណាង លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុះនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារអភិវឌ្ឍន៍កូរ៉េ (Korea Development Bank “KDB”), ក្រុមហ៊ុន Mekong Strategic Capital (MSC), និងក្រុមការងារអនុវត្តកម្មវិធី CCFF (CCFF Working Group)។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ នាសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន រួមមាន៖ (១) ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី CCFF រួមទាំងសមិទ្ធផលសម្រេចបាន, (២) ពិភាក្សា និងផ្តល់ការតម្រង់ទិសជាយុទ្ធសាស្ត្រ លើអាទិភាពការងារ និងទិសដៅអនុវត្តបន្ត ដើម្បីធានាប្រសិទ្ធភាព និងការសម្រេចបាននូវគោលដៅរបស់កម្មវិធី និង (៣) ពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តកម្មវិធីឱ្យមានប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាព៕

To Top