លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំប្រជុំការងារជំនាញដើម្បីដាក់ផែនការនិងលើកទិសដៅការងារបន្ត ព្រមទាំងកែសម្រួលចំណុចខ្វះខាត និងឈានទៅពង្រឹងលើការងារជំនាញ ឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត
កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំប្រជុំការងារជំនាញដើម្បីដាក់ផែនការនិងលើកទិសដៅការងារបន្ត ព្រមទាំងកែសម្រួលចំណុចខ្វះខាត និងឈានទៅពង្រឹងលើការងារជំនាញ ឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ដោយមានការចូលរួមពីប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងនាយទាហានពាក់ពន្ធ័ចូលរួមផងដែរ ស្ថិតនៅសាលប្រជុំលោកមេបញ្ជាការ៕



