លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនាយកសាខា Metfone ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយលោក ថៀវ វ៉ាន់ណាម នាយកសាខា Metfone ខេត្តកំពង់ស្ពឺ។

ជំនួបនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងគោលបំណងពិភាក្សា និងផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងកិច្ចការងារមួយចំនួនរវាងស្ថាប័នទាំងពីរ។

ជំនួបសំណេះសំណាលនេះក៏ជាឱកាសមួយសម្រាប់ភាគីទាំងពីរក្នុងការពង្រឹងទំនាក់ទំនងការងារ និងបង្កើនកិច្ចសហការឱ្យកាន់តែល្អប្រសើរ សំដៅរួមចំណែកដល់ការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព៕
