លោក ប្រាំង ជលសា អញ្ជើញចូលរួមពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី នៅវិទ្យាល័យ ហ៊ុន សែន ក្រគរ ដោយមានអ្នកចូលរួម ប្រមាណ ១២២៥នាក់
ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ និង ស្រុកកណ្ដៀង និង ក្រុមការងារ បានអញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ ដែលប្រព្រឹត្តទៅនៅវិទ្យាល័យ ហ៊ុន សែន ក្រគរ ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ពិធីនេះមានការអញ្ជើញ ចូលរួមពីមន្ត្រីរាជការស៊ីវិល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ១២២៥នាក់។
ការរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មីនេះ បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះ ដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន និងជូនប័ណ្ណសរសើរដល់ប្អូនៗ ជាពិសេស ក៏ជាការលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ឱ្យបន្តខិតខំបំពេញតួនាទី និងភារកិច្ចក្នុងការបណ្តុះបណ្តាល ចំណេះដឹង ជំនាញ និងបំណិនជីវិតដល់សិស្សានុសិស្ស ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ សូមជូនពរដល់លោកគ្រូ អ្នកគ្រូ និងប្អូនៗ សិស្សានុសិស្សទាំងអស់ ទទួលបានជោគជ័យ ក្នុងឆ្នាំសិក្សាថ្មី ដោយមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង និងក្លាយជាធនធានមនុស្ស ប្រកបដោយគុណភាព សម្រាប់ចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត៕







អត្ថបទ៖ ខេម៉ា | ដើមអម្ពិល
