Feature

លោក ខូយ រីដា ដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ នៅពោធិ៍សាត់

ពោធិ៍សាត់÷ ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាសជាន់ទី១ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការងារពិធីប្រណាំងទូក”ង” ដើម្បីអបអរសារទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់។

ពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ នៅតាមដងស្ទឹងពោធិ៍សាត់ ។ ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំឡើងវិញ ដើម្បីបង្កលក្ខណៈសប្បាយ រីករាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោមម្លប់នៃសុខសន្តិភាព បន្ទាប់ពីខកខានប្រារព្ធកាលពីឆ្នាំ២០២៥កន្លងទៅ ដោយសារតែមានបញ្ហាជម្លោះព្រំដែន ជាមួយប្រទេសថៃ។

អត្ថបទនេះដោយ ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា / ដើម

To Top