លោក សាយ គឹមឡម ជំរុញដល់អាជ្ញាធរ ឃុំត្រូវស្រង់ស្ថិតិ និងសំណើរពលរដ្ឋងាយរងហានិភ័យ ដើម្បីបានឧបត្ថម្ភស្បៀងទាន់ពេលវេលា
កំពង់ធំ ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ជំរុញដល់អាជ្ញាធរឃុំ ត្រូវស្រង់ស្ថិតិនិងសំណើរពលរដ្ឋងាយរងហានិភ័យ ដើម្បីបានឧបត្ថម្ភស្បៀងទាន់ពេលវេលា ។

លោកអភិបាលស្រុក បានធ្វើការជុំវិញនេះក្នុងពិធីចែកអំណោយឧបត្ថម្ភស្បៀងដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត ជូនពលរដ្ឋងាយរងហានិភ័យចំនួន២០០គ្រួសារ នៅក្នុងឃុំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរឃុំត្រូវមានភាពប្រាកដប្រជា អំពីស្ថិតិនិងសុខទុក្ខជីវភាពប្រជាពលរដ្ឋ ដែលងាយរកហានិភ័យ នៅក្នុងមូលដ្ឋានខ្លួនឱ្យយ៉ាងប្រាកដ ដើម្បីធ្វើសំណើរឬរាយការ និងសុំឧបត្ថម្ភគាំទ្រស្បៀងពីរាជរដ្ឋាភិបាលឬក្រុមការងារចុះមូលដ្ឋាន ដើម្បីជួយដល់ប្រជាពលរដ្ឋ បានទាន់ពេលវេលា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ។

លោក សាយ គឹមឡម បន្ថែមថាកាប្រគល់ស្បៀង នៅក្នុងឱកាសនេះគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសពីសំណាក់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ដាច់ពោះស្លាប់ដោយសារអត់ស្បៀងហើយរាជរដ្ឋាភិបាលមិនបានដឹងនោះឡើយ។
លើសពីនេះ លោកអភិបាលស្រុកស្ទោងជុំវិញដល់អាជ្ញាធរឃុំសំព្រោជ ត្រូវបង្កើនការផ្ដល់សេវារបស់ខ្លួនប្រកបដោយគុណភាព ប្រសិទ្ធភាព ឆាប់រហ័ស ដល់ជណ្ដើរមេផ្ទះពលរដ្ឋនិងខិតខំកែប្រែរាល់ចំណុចអវិជ្ជមានកន្លងមកនិងអភិវឌ្ឍន៍ប្រពន្ធការងារនៅក្នុងរដ្ឋបាលឃុំឱ្យកាន់តែល្អឡើងថែមទៀត។

សូមបញ្ជាក់ថា ស្បៀងដែលបានប្រគល់ជូននៅក្នុងឱកាសនេះរួមមាន÷ អង្ករ១បេ មី១កេស ទឹកសុទ្ធ១កេស ត្រីខរ១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកត្រី១យួរផងដែរ៕ដោយសំនៀង










