ព័ត៌មានជាតិ

រាជរដ្ឋាភិបាលនៅតែបន្តធ្វើឱ្យមានវឌ្ឍនភាពនៃគោលនយោបាយ

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ទោះបីជាត្រូវប្រឈមមុខដោះស្រាយបញ្ហាព្រំដែន ក៏រាជរដ្ឋាភិបាលនៅតែបន្តធ្វើឱ្យមានវឌ្ឍនភាពនៃគោលនយោបាយទាំងឡាយដែលបានដាក់ចេញដោយគ្មានការរាំងស្ទះឡើយ ។   ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ ពាក់ព័ន្ធនឹងវិស័យសុខាភិបាលវិញ ប្រជាពលរដ្ឋកំពុងទទួលផលពីការព្យាបាលដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃ។ ជាក់ស្តែង គ្រួសារក្រីក្រ និងងាយរងហានីភ័យដែលប្រើប្រាស់សេវាថែទាំសុខភាពក្រោមកម្មវិធីមូលនិធិសមធម៌បានកើនឡើងដល់ជាង១៤លានករណី ខណៈដែលមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ទូទាំងប្រទេសដែលបើកបម្រើសេវា២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ មានរហូតដល់ជាង៩៩%។   អ្នកនាំពាក្យបន្ថែមថា ទាំងនេះ គឺជាសមិទ្ធផលគួរជាទីមោទនៈនៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១…

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ទោះបីជាត្រូវប្រឈមមុខដោះស្រាយបញ្ហាព្រំដែន ក៏រាជរដ្ឋាភិបាលនៅតែបន្តធ្វើឱ្យមានវឌ្ឍនភាពនៃគោលនយោបាយទាំងឡាយដែលបានដាក់ចេញដោយគ្មានការរាំងស្ទះឡើយ ។
 
ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ ពាក់ព័ន្ធនឹងវិស័យសុខាភិបាលវិញ ប្រជាពលរដ្ឋកំពុងទទួលផលពីការព្យាបាលដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃ។ ជាក់ស្តែង គ្រួសារក្រីក្រ និងងាយរងហានីភ័យដែលប្រើប្រាស់សេវាថែទាំសុខភាពក្រោមកម្មវិធីមូលនិធិសមធម៌បានកើនឡើងដល់ជាង១៤លានករណី ខណៈដែលមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ទូទាំងប្រទេសដែលបើកបម្រើសេវា២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ មានរហូតដល់ជាង៩៩%។
 
អ្នកនាំពាក្យបន្ថែមថា ទាំងនេះ គឺជាសមិទ្ធផលគួរជាទីមោទនៈនៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក៏ដូចជាកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច រួមជាមួយកំណែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។
 

លោកបញ្ជាក់ថា “សរុបមកវិញ បើទោះបីជាត្រូវប្រឈមមុខដោះស្រាយបញ្ហាព្រំដែនដែលរងការឈ្លានពានពីប្រទេសថៃក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តធ្វើឱ្យមានវឌ្ឍនភាពនៃគោលនយោបាយទាំងឡាយដែលបានដាក់ចេញដោយគ្មានការរាំងស្ទះឡើយ” ។
 
អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា ពោលគឺដៃម្ខាងការពារអធិបតេយ្យភាពបូរណភាពទឹកដី និងប្រជាជន ចំណែកដៃម្ខាងទៀតរាជរដ្ឋាភិបាលបន្តថែរក្សាសុខសន្តិភាព និងបន្តអនុវត្តគោលនយោបាយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ។ ក្នុងនោះ ការកសាងមូលធនមនុស្សជាអាទិភាព ដូចមានបញ្ជាក់ក្នុងមុំទី១នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាឧទាហរណ៍ស្រាប់ ៕

To Top