កំពង់ស្ពឺ៖ដោយអនុវត្តតាមគំរូដឹកនាំប្រកបដោយគុណធម៏របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង០៩.០០នាទីព្រឹក នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័កចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ចុះសួសុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារមានឈ្មោះ រ៉េត សុខនឿន អាយុ៤៨ឆ្នាំ រស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមជាមួយនិងក្រុមការងារអមដំណើរជាមួយបានសំណេះសំណាលជាមួយក្រុមគ្រួសារគាត់។ក្នុងស្មារតីមនុស្សធម៏ ដោយក្តីអាណិតអាសូរពន់ពេក លោកបានឧបត្ថម្ភជាថវិការចំនួន ២០០,០០០៛ ព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន(អង្ករ១បាវ,ទឹកសុទ្ធ១កេស,ភេសជ្ជៈ១កេស,ទឹកត្រី១យួរ,ទឹកស៉ីអ៉ីវ១យួរ និងត្រីខ១យួរបន្ថែមទៀត៕




