ភ្នំពេញ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេទិកាសន្ទនាសកលស្តីពី «អភិបាលកិច្ចរបស់ចិន និងការអភិវឌ្ឍសកល» ត្រូវបានប្រារព្ធធ្វើឡើងនៅកម្ពុជា ក្រោមការរៀបចំ រួមគ្នាដោយអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បណ្ឌិត្យសភារាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា។
វេទិកានេះ បានផ្តោតលើការចែករំលែកបទពិសោធន៍នៃអភិបាលកិច្ចជាតិរបស់ប្រទេសចិន និងការអភិវឌ្ឍពិភពលោក ដើម្បីបង្កើនការយល់ដឹងរបស់សហគមន៍អន្តរជាតិចំពោះគន្លងអភិវឌ្ឍន៍ និងទស្សនៈអភិបាលកិច្ចរបស់ប្រទេសចិន ព្រមទាំងពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន និងរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍរួមរបស់ពិភពលោក។
លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន និងជាអគ្គនាយកសារព័ត៌មានដើម្ពិល ក៏បានចូលរួម ធ្វើជាវាគ្មិនក្នុងវេទិកានេះផងដែរ៕









