កូឡាំឡាំពួរ៖ ព្រះមហាក្សត្រ របស់ម៉ាឡេស៊ី បានតែងតាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម មេដឹកនាំបក្សប្រឆាំង និងជាអតីតឧបនាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រីថ្មី កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្មានថ្ងៃ បន្ទាប់ពីការបោះឆ្នោតសកល កាលពីថ្ងៃសៅរ៍ ដែលបានបញ្ចប់នៅក្នុងសភា។ Pakatan Harapan គឺជាសម្ព័ន្ធនយោបាយ ម៉ាឡេស៊ី ដែលមានគណបក្សនយោបាយកណ្តាលឬឆ្វេង ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៥ ដើម្បីស្នងតំណែងសម្ព័ន្ធរបស់លោក អាន់វ៉ា...
គៀវ៖ កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលចំនួន ៦៥ គ្រាប់ទៀតទៅលើអគារលំនៅដ្ឋាន និងស្ថានីយ៍ថាមពល ទូទាំងប្រទេសអ៊ុយក្រែន នេះបើយោងតាមព័ត៌មាន បឋមពីមន្ត្រីអ៊ុយក្រែន ។ លោក Kyrylo Tymoshenko អនុប្រធានការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់អំពីផលប៉ះពាល់លើ “ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងតំបន់ជាច្រើន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ក្រុមហ៊ុន Energoatom...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានបដិសេធការរំពឹងទុក ដែលថាលោកកំពុងរៀបចំផែនការរុះរើគណៈរដ្ឋមន្ត្រី បន្ទាប់ពីរដ្ឋមន្ត្រីបីរូប របស់លោកត្រូវបានបណ្តេញចេញក្នុងរយៈពេលតិចជាងមួយខែ ដោយបានបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់រដ្ឋាភិបាលរបស់លោក។ លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មានថា ខុទ្ទកាល័យរបស់លោកមានបំណង “ផ្តោតលើបញ្ហាប្រឈមនយោបាយផ្សេងៗ” ដូចជាការពិភាក្សានៅក្នុងសម័យប្រជុំសភា ដែលកំពុងបន្ត និងធ្វើការដើម្បីកែសម្រួលឯកសារ ការពារជាតិសំខាន់ៗ ចំនួន៣ នៅចុងឆ្នាំនេះ។ ការរំពឹងទុកបានលេចឡើងថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន គឺលោក Dmitry Kuleba បាននិយាយកាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុបត្រូវតែដកចេញ នូវមន្ទិលសង្ស័យទាំងអស់ អំពីទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ី និងត្រូវបង្កើនឱ្យបានទ្វេដង លើទីក្រុងម៉ូស្គូ ជាមួយនឹងការរឹតបន្តឹងថ្មី ដែលនឹងទប់ស្កាត់ ឧស្សាហកម្មមីស៊ីល របស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មន្រ្តីរាជការ និងប្រធាន...
ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ – ¬ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ ឌីជីថលឈានមុខគេ នៅថ្ងៃនេះបានប្រកាសអំពីវិធានការការពារសុវត្ថិភាពការទូទាត់ថ្មីក្នុងប្រទេសកម្ពុជា ដែលនឹងជួយប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត ជួយការពារប្រព័ន្ធអេកូឡូស៊ីរបស់ប្រព័ន្ធទូទាត់ និងរក្សាសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងអាជីវករ។ វិធានការសុវត្ថិភាពថ្មីនេះ គឺជាផ្នែកមួយនៃផែនទីសុវត្ថិភាពរបស់ក្រុមហ៊ុន Visa ដែលត្រូវបានធ្វើបច្ចុប្បន្នភាពសម្រាប់ប្រទេសកម្ពុជា ហើយត្រូវបានរចនាឡើងដើម្បីផ្តល់ការការពារកាន់តែប្រសើរឡើងសម្រាប់ប្រតិបត្តិការទូទាត់តាមរយៈអ៊ីនធើណេត និងតាមបណ្តាហាង។ អ្នកស្រី អ៊ីវ៉ាណា...
នាយករដ្ឋមន្ត្រី បញ្ជាក់ជំហរជាថ្មីប្រាប់អាមេរិកថា មិនអនុញ្ញាតឲ្យមូលដ្ឋានយោធាបរទេស នៅលើទឹកដីកម្ពុជាhttps://dap-news.com/national/2022/11/24/294975/ ប្រធានអាយប៉ា បង្ហាញចំណុច ជោគជ័យធំៗ ចំនួន៥ នៃមហាសន្និបាតអាយប៉ា លើកទី៤៣ ដែលសភាកម្ពុជា ធ្វើម្ចាស់ផ្ទះhttps://dap-news.com/national/2022/11/24/294993/ សម្ដេចតេជោ ហ៊ុន សែន ស្នើឥណ្ឌូនេស៊ី ជំរុញអ្នកវិនិយោគ របស់ខ្លួនមកកម្ពុជា ដើម្បីទិញស្រូវពីកសិករhttps://dap-news.com/national/2022/11/24/294998/ ដំណឹងល្អ! YouTube អនុញ្ញាត...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក Lee Jong Sup រដ្ឋមន្រ្តីក្រសួងការពារប្រទេសនៃសាធារណៈកូរ៉េ បានធ្វើការ ប្តេជ្ញាចិត្តរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិលើ គ្រប់វិស័យឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត ។ យោងតាមហ្វេសប៊ុក របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ បានដឹងថា...
ចាប់ពីសមាជិកបក្សកុម្មុយនីស្តចិនលើកទី១៨ មក មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកXiJinping ជាប្រមុខស្នូលយកចិត្តទុកដាក់ខ្ពស់ ដល់ការងារអភិរក្សដីសើម ហើយចាត់ទុកវាជាជាខ្លឹមសារសំខាន់នៃការកសាងអរិយធម៌អេកូឡូស៊ី ព្រមទាំងបានដាក់ចេញសេចក្តីសម្រេចចិត្តជាច្រើន ដើម្បីជំរុញទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងការអភិរក្សដីសើម។ របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានធ្វើការរៀបចំថ្មីចំពោះការកសាងអរិយធម៌អេកូឡូស៊ី ដោយយលើកឡើងថា ស្វែងរកការអភិវឌ្ឍដោយឈរលើមូលដ្ឋានដែលមនុស្សជាតិនិងធម្មជាតិរួមរស់ដោយសុខដុមរមនា។ ដីសើមដ៏ស្រស់ស្អាតក្នុងរដូវរងា បក្សីបំលាស់ទីហោះហើរមកដល់ ហើយរូបភាពអេកូឡូស៊ីដ៏ស្រស់ស្អាតបានលាតត្រដាង។ នៅក្នុងដីសើមនៃតំបន់ដីសណ្តទន្លេលឿង សត្វបក្សីបានកើនឡើងពី១៨៧ប្រភេទនៅដើមដំបូងនៃការបង្កើតឡើងតំបន់អភិរក្សធម្មជាតិដល់៣៧១ប្រភេទនាពេលបច្ចុប្បន្ន ហើយបានក្លាយជាកន្លែងបង្កាត់ពូជសាកលដ៏សំខាន់សម្រាប់បក្សីOriental White Storkនិងបក្សីSaunders’s Gull។នៅតំបន់ដីសើមRuoergai ហ្វូងសត្វបក្សីប្រលែងគ្នាលេងនៅក្នុងបឹង កន្លែងនេះបានក្លាយជាស្រុកកំណើតតែមួយគត់របស់សត្វក្រៀលខ្មៅដែលលូតលាស់និងបង្កាត់ពូជនៅខ្ពង់រាបលើពិភពលោក។...
ឡាវ៖ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន លើកទី៣៩ (The 39th ASSA Board Meeting) លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់អង្គការសហប្រជាជាតិ (UN) ថា កម្ពុជាខិតខំសម្រេចបានលទ្ធផលមួយចំនួនធំ ពាក់ព័ន្ធទៅនឹងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដោយមានយន្តការអនុវត្តជាក់លាក់ផងដែរ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ជីន ថូត (Jean Todt) ប្រេសិតពិសេសរបស់អគ្គលេខាធិការ UN ទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់...
ភ្នំពេ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច និងយល់ព្រមជាគោលការណ៍ ឱ្យរៀបចំពិធីបុណ្យរំលឹកគុណអង្គរ នៅរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់រយៈពេលបី(៣)ថ្ងៃ នៅថ្ងៃទី១៤-១៦ ខែធ្នូ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០២២នេះ តទៅ។ បើយោងតាមសារាចរណែនាំ ស្តីពី ការរៀបចំពិធីបុណ្យ “រំលឹកគុណអង្គរ”របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា យោងតាមសេចក្តីជូនដំណឹងលេខ៤៨៦ សជណ.អវ ចុះថ្ងៃទី២៣ ខែមិថុនា...
បរទេស ៖ ធនាគារកណ្តាល នៅទូទាំងពិភពលោក បានបង្កើនការទិញមាស បន្ទាប់ពីទ្រព្យសម្បត្តិ នៅក្រៅប្រទេសរបស់រុស្ស៊ី ត្រូវបានជាប់គាំង ក្រោមការដាក់ទណ្ឌកម្ម នៅឆ្នាំនេះ នេះបើយោង តាមអ្នកយុទ្ធសាស្រ្ត ដែលដកស្រង់ ដោយសារព័ត៌មានជប៉ុន Nikkei Asia ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២...
គ៊ែរ ៖ ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា ប្រទេសអេហ្ស៊ីប កំពុងតាមដានដោយមានការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារ របស់អ៊ីរ៉ង់ និងតួកគីនាពេលថ្មីៗនេះ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ការវាយប្រហារទាំងនោះ រំលោភលើអធិបតេយ្យភាព របស់អ៊ីរ៉ាក់ និងស៊ីរី” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អេហ្ស៊ីប...
បរទេស ៖ ប្រទេសអាល្លឺម៉ង់ និងបារាំង បានអំពាវនាវ ឱ្យមានការជំរុញរួមគ្នា របស់សហភាពអឺរ៉ុប ប្រឆាំងនឹងគម្រោង លើកទឹកចិត្តដ៏សំខាន់មួយ នៅក្នុងសហរដ្ឋអាមេរិក ដែលប្លុកនេះ ចាត់ទុកថាជាការរើសអើង ចំពេលមានការភ័យខ្លាចថា វាប្រថុយនឹងបង្កឱ្យមានសង្គ្រាម ពាណិជ្ជកម្មរវាងទីក្រុងព្រុចសែល និង ទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២...
អង់ការ៉ា ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រទេសទួកគី នឹងបើកប្រតិបត្តិការជើងគោកមួយ ចូលទៅក្នុងភាគខាងជើងប្រទេសស៊ីរី ” នៅពេលដ៏ងាយស្រួលបំផុត” ដើម្បីសាងសង់ ទីតាំងសន្តិសុខ។ លោក Erdogan បានប្រាប់សមាជិកសភាថា “ការប្តេជ្ញាចិត្តរបស់យើង ក្នុងការធានាបាននូវព្រំដែន ភាគខាងត្បូងរបស់យើងទាំងអស់ ពីខេត្ត Hatay...
បាត់ដំបង ៖ រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យជាតិ បាត់ដំបង មានរៀបចំកម្មវិធីបាឋកថា ស្តីពីទំនើបកម្មសង្គមនិយម តាមបែបផែនចិន ។ ថ្លែងបើកអង្គបាឋកថា ទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិតនៅក្នុងខេត្តបាត់ដំបងចំនួន២០០រូប លោក Liu Zhijie អគ្គកុងស៊ុលស្ថានទូតចិន ប្រចាំខេត្តសៀមរាប បានកត់សម្គាល់ពីប្រសាសន៍...
វីដេអូថ្មីមួយទៀត ផលិតដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយលើកយកមកបង្ហាញនូវកិត្យានុភាពដ៏រន្ទឺសុះសាយនៅលើឆាកអន្តរជាតិ ដែលបានផ្តល់នូវមោទនភាពយ៉ាងខ្លាំងសម្រាប់ប្រជាជាតិខ្មែរ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលទើបតែបិទបញ្ចប់ទៅនេះ ថា ពិតជាបាននាំមកនូវសមិទ្ធផលជាក់ស្តែងជាច្រើនដល់កម្ពុជា តាមរយៈកិច្ចព្រមព្រៀងទ្វេភាគីរវាងកម្ពុជានិងបណ្តាប្រទេសជាមិត្តក្នុងនោះរួមមានជាអាទិ៖ វីដេអូថ្មីនេះ មានរយៈពេល១៣នាទី និង២១វិនាទី បានរំលេចនូវការចុះអនុស្សរណៈ និង កិច្ចព្រមព្រៀងទ្វេភាគី រវាងកម្ពុជា ជាមួយនឹងប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលជាមិត្ត...
ភ្នំពេញ ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានឱ្យដឹងថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំ២០២២នេះ ក្នុងប្រទេសកាតា គឺជាព្រឹត្តិការណ៍កីឡា គ្មានផ្សែងថ្នាំជក់ (Smoke-free) និងគ្មានគ្រឿងស្រវឹង។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMH នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នា២០២២ បានឱ្យដឹងទៀតថា «ថ្នាំជក់...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា រដ្ឋបាលខេត្ត បានទាក់ទាញអ្នកវិនិយោគធំតូច និងបានសាងសង់រោងចក្រ មានចំនួន ២៤ កន្លែងនៅក្នុងមូលដ្ឋាន អាចស្រូបយកកំលាំងពលកម្ម កម្មករ កម្មការនី សរុប ៣៦,០៤៧នាក់ ដែលជាចំណែកមួយចូលរួម ក្នុងការកាត់បន្ថយ ភាពក្រីក្រ របស់ប្រជាពលរដ្ឋ...
ភ្នំពេញ ៖ ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការវិនិយោគ សាងសង់កន្រ្តកខ្សែកាប (Cable Car) នៅប្រទេសកម្ពុជា ពិសេសក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ក្នុងជំនួបពិភាក្សាការងារ រវាងលោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Peter...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (CKFTA) នឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) សម្រាប់ការនាំចេញ នាថ្ងៃទី២៤ ខែវិច្ឆិកា...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសឲ្យដឹងថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ ក្រុមហ៊ុន YouTube បានដាក់ឱ្យដំណើរការផ្លូវការ “កម្មវិធីភាពជាដៃគូ” (YouTube Partner Program) នៅកម្ពុជា ដែលអនុញ្ញាត ឱ្យអ្នកផលិតមាតិកា YouTube កម្ពុជាអាចរកចំណូលបាន ព្រមទាំងឱកាសចូល ទៅប្រើប្រាស់មុខងារសំខាន់ៗ...
ភ្នំពេញ ៖ លោកស្រី Sahiba Ali ghizi Gafarova ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានថ្លែងអំណរគុណ ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រអាហ្សែរបៃហ្សង់ ឱ្យបានក្លាយជាអ្នកសង្កេតការណ៍ របស់អាយប៉ា។ ក្រោយបញ្ចប់ជំនួបពិភាក្សាការងាររវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោកស្រី Sahiba Ali...
WARSAW៖ រដ្ឋាភិបាលប៉ូឡូញ បានផ្ញើកំណត់ទូតទៅកាន់ ប្រទេសទាំងអស់នៃសហភាពអឺរ៉ុប អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងក្រុមប្រឹក្សាអឺរ៉ុបទាក់ទងនឹង ការទាមទារសំណងសង្គ្រាមរបស់ខ្លួន ប្រឆាំងនឹងប្រទេសអាល្លឺម៉ង់ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ។ នៅថ្ងៃទី១ ខែកញ្ញា រដ្ឋាភិបាលប៉ូឡូញ បានបង្ហាញរបាយការណ៍ដ៏ទូលំទូលាយមួយ ដែលរៀបរាប់អំពីការបាត់បង់សម្ភារៈ ដែលប្រទេសប៉ូឡូញ ទទួលរងក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ ប្រទេសនេះកំពុងសុំសំណងហិរញ្ញវត្ថុ ពីប្រទេសអាឡឺម៉ង់ដល់ទំហំទឹកប្រាក់ ១,៣ ពាន់ពាន់លានអឺរ៉ូ (១,៣...
ប៊ែរឡាំង៖ ទោះបីជាកម្រិតនៃការស្តុកទុកឧស្ម័ន របស់អាល្លឺម៉ង់បានឈានដល់ ១០០ ភាគរយកាលពីសប្តាហ៍មុនក៏ដោយ ប៉ុន្តែប្រទេសសេដ្ឋកិច្ចដ៏ធំបំផុត របស់អឺរ៉ុបនៅតែតស៊ូ ដើម្បីសម្រេចបាននូវឯករាជ្យភាព ថាមពលរយៈពេលវែង បន្ទាប់ពីមានការពឹងផ្អែកខ្លាំង លើការនាំចូលជាច្រើនទសវត្សរ៍។ រដ្ឋមន្ត្រីអាល្លឺម៉ង់ ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុ លោក Robert Habeck បានហៅរឿងនេះថាជា “កំហុស” ដោយរដ្ឋបាលពីមុន ហើយឥឡូវនេះប្រទេសនេះ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមភ្លាមៗ...
បរទេស៖ យោធាអ៊ុយក្រែនបានកំណត់ គោលដៅលើតំបន់លំនៅដ្ឋាន នៃទីក្រុង Donetsk ជាមួយការបាញ់នឹងកាំភ្លើងធំ យ៉ាងខ្លាំងក្លាកាលពីល្ងាចថ្ងៃពុធ ដោយគ្រាប់ផ្លោងត្រូវបានគេរាយការណ៍ថា បានវាយប្រហារសង្កាត់ ជាច្រើននៃទីក្រុង។ យោងតាមក្រុមអ្នកសង្កេតការណ៍ ក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់គ្រាប់ផ្លោង ១៥៥ មីលីម៉ែត្រចំនួន ១០គ្រាប់ ត្រូវបានបាញ់ចេញពីជាយក្រុង ដែលគ្រប់គ្រងដោយអ៊ុយក្រែន នៅម៉ោងប្រហែល ១១ និង៣០នាទី យប់។...
ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកXiJinping ប្រធានរដ្ឋចិនបានអញ្ជើញ ទៅចូលរួមកិច្ចប្រជុំកំពូលលើកទី១៧ នៃប្រទេស G២០ នៅកោះបាលីប្រទេសឥណ្ឌូណេស៊ី ។ នេះគឺជាលើកដំបូងដែលលោក XiJinping ប្រធានរដ្ឋចិនបានចូលរួម ក្នុងកិច្ចប្រជុំកំពូលពហុភាគី បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានបើកធ្វើដោយជោគជ័យ ។ នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ មេដឹកនាំនៃបណ្តាបស្ចិមប្រទេស ដែលដឹកនាំដោយលោកចូ បៃឌិនប្រធានាធិបតីអាមេរិក...
នៅថ្ងៃទី២២ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ករណីបាញ់ប្រហារមួយ បានកើតឡើងនៅផ្សារទំនើប Walmart ក្នុងទីក្រុង Chesapeake រដ្ឋVirginia អាមេរិក បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។ នៅថ្ងៃទី១៩ ខែវិច្ឆិកា ករណីបាញ់ប្រហារមួយ បានកើតឡើងនៅក្លឹបរាត្រីមួយ ក្នុងរដ្ឋColorado អាមេរិក ដែលបណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និង២៥នាក់រងរបួស។ នេះក៏បានបណ្តាលឱ្យចំនួន...
ប៊ែរឡាំង ៖ ក្រុមហ៊ុន Uniper ដែលជាក្រុមហ៊ុននាំចូលឧស្ម័នដ៏ធំបំផុត របស់អាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងទាមទាររហូតដល់ ២៥ ពាន់លានអឺរ៉ូ (២៥ពាន់លានដុល្លារអាមេរិក) នៅក្នុងជំនួយរដ្ឋបន្ថែម ដែលជាលទ្ធផល នៃវិបត្តិថាមពល។ ក្រុមហ៊ុនបានឲ្យដឹងថា ការបង្កើនដើមទុន ដែលបានគ្រោងទុកចំនួន ៨ពាន់លានអឺរ៉ូនឹង “មិនគ្រប់គ្រាន់ ដើម្បីធ្វើឱ្យក្រុមហ៊ុន Uniper មានស្ថេរភាពនោះទេ”...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ