គៀវ ៖ រុស្សី ហាក់ដូចជាទទួលបានទឹកដីតិចតួច នៅក្នុងតំបន់ភាគខាងកើត របស់អ៊ុយក្រែន ក្នុងអំឡុងសប្តាហ៍ទី៥០ នៃសង្រ្គាម ខណៈដែលប្រទេសនេះ បានបញ្ជូនអ្នកជ្រើសរើសថ្មី ចូលទៅក្នុងតំបន់ជួរមុខ ដើម្បីស៊ើបអង្កេតការការពារ ជាមួយនឹងការវាយប្រហារ ដែលបែកខ្ញែកយ៉ាងទូលំទូលាយ ជួនកាលមានការបាត់បង់ជីវិតដ៏សាហាវ សម្រាប់កងទ័ពរបស់ខ្លួន ។ តំណាងចារកម្មយោធាអ៊ុយក្រែន លោក Andriy Chernyak បានប្រាប់កាសែត...
បរទេស៖លោកប្រធានាធិបតីរុស្សី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការលើកឡើងថា ក្រុមហ៊ុនយីហោល្បីៗ របស់បរទេសនិងក្រុមហ៊ុន អ្នកជំនួញផង បានចាកចេញប្រទេសរុស្សី មិនមែនជាការសម្រេចចិត្ត របស់ពួកគេនោះទេ តែជាការរងសំពាធ ពីសំណាក់រដ្ឋាភិបាល របស់ពួកគេប៉ុណ្ណោះ។ លោកបន្តទៀតថា ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលទីក្រុងមូស្គូ នឹងមិនរារាំងចំពោះ អ្នកណាម្នាក់ឡើយ ក្នុងការបន្តឲ្យប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅទីនេះ ហើយសង្ឃឹមថាពួកគេ...
បរទេស៖ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានធ្វើការលើកឡើង ពីអ្វីដែលលោកតែងតែ បាននិយាយទៅកាន់ អធិកាបតីអាល្លឺម៉ង់ លោក Olaf Scholz ថាអ៊ុយក្រែន ចង់បានកម្លាំង បន្ថែម ដូច្នេះអាល្លឺម៉់ង់ គួរតែបន្តផ្គត់ផ្គង់អាវុធ បន្ថែមទៀត មកឲ្យរដ្ឋាភិបាលក្រុងគៀវ។ លោក Zelensky ក៏តែងតែប្រើពាក្យរំលឹកទៅកាន់ លោកអធិកាបតីផងដែរថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់លោក ស៊ី ជីនពីង ប្រធានាធិបតីចិនថា ជំនួយឧបត្ថម្ភរបស់ចិន គឺមិនគ្រាន់តែចូលរួមចំណែក ដល់ភាពរីកចំរើនរបស់កម្ពុជាប៉ុណ្ណោះទេ តែបានរួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់កម្ពុជា ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ ។ នេះបើតាមការចុះផ្សាយរបស់ ទទក ។ ក្នុងជំនួបនោះដែរភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងសេរីកម្ពុជា ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១...
ថ្ងៃទី៩ ខែ កុម្ភៈ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយអត្ថបទវែកញែកថា តាមការប៉ាន់ប្រមាណ ឆ្នាំនេះ អត្រារួមចំណែករបស់សេដ្ឋកិច្ចចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក នឹងឡើងដល់១ភាគ៤ បើនិយាយចំពោះចិននិងពិភពលោក នេះសុទ្ធតែជាដំណឹងល្អ ។ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ ?លោកស្រី...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតបរទេសបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងថា លោកទំនងជានឹងធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅប្រទេសប៉ូឡូញ ប៉ុន្តែលោកនឹងមិនធ្វើដំណើរ ទៅទស្សនកិច្ច នៅក្នុងគៀវនោះទេ ក្នុងអំឡុងពេលនៃខួបជម្លោះ ជាមួយនឹងប្រទេសរុស្សី បែបនេះ។ ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ហើយថា លោកនឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសប៉ូឡូញក្នុងគោលបំណង ដើម្បីចូលរួមព្រឹត្តិការណ៍ ដែលអង្គការណាតូ និងសមាជិករៀបចំ...
បរទេស៖ ចក្រភពអង់គ្លេសបានផ្តល់អំណោយ ដែលមានជាកាំភ្លើងធំ និងកាំភ្លើងយន្ត និងរថពាសដែកជាងមួយរយគ្រឿង ដល់ទីក្រុងគៀវ រួចហើយ ហើយឥឡូវនេះអង់គ្លេស ក៏បានសន្យាផ្តល់រថក្រោះ Challenger 2 ចំនួន ១៤ គ្រឿង និងកាំភ្លើងស្វ័យប្រវត្តិបន្ថែមទៀត។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅទីក្រុងឡុងដ៍ កាលពីថ្ងៃពុធ ដើម្បីទាមទារបន្ថែមទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩...
ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅចិនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាប្រធានាធិបតីចិនបានប្រកាសអរគុណសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា “បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា” និងបានឧបត្ថម្ភជំនួយឥតសំណង មានទឹកប្រាក់៣០០លានយ័ន(ជាង៤៤លានដុល្លារ) ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា ។ ក្នុងជំនួបគ្នាដែលបានចំណាយពេលប្រមាណ១០០នាទី មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត។...
ភ្នំពេញ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចាត់ទុកសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ជា«មិត្តចាស់» និងជាភ្ញៀវបរទេសទី១ បន្ទាប់ពីចូលឆ្នាំថ្មីចិនបានផុត ទៅដែលបានទស្សនកិច្ចនៅចិន ។ ស្របគ្នានេះប្រធានាធិបតីចិន ក៏បានវាយតម្លៃខ្ពស់កិច្ចសហប្រតិបត្តិការ «ពេជ្រ» កម្ពុជា-ចិនផងដែរ។នេះបើតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបាន អមដំណើរសម្តេចទៅបំពេញទស្សនកិច្ចនៅចិន...
កាលពីថ្ងៃទី ៦ ខែកុម្ភៈ ក្រសួងការបរទេសចិន បានបញ្ជាក់ថា សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ។ លោក Xu Liping អ្នកសិក្សាស្រាវជ្រាវ នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ...
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជា នាំចេញអង្ករចំនួន ៣៦,៩០០តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨.៨៣លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៤គោលដៅ។ យោងសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ថ្មីៗនេះ ថា ប្រទេសគោលដៅទាំងនោះ រួមមាន៖ តំបន់សហគមន៍អឺរ៉ុបចំនួន២០ ប្រទេសស្មើនឹង៤៨% នៃការនាំចេញសរុប...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវការពារឲ្យបានដាចខាត់នូវសុវត្ថិភាព ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣។ នាឱកាសអញ្ជើញស្ដាប់របាយការណ៍សង្ខេប ស្ដីពីផែនការ ការពារសន្ដិសុខ...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក ផាក ជុងវុក (PARK Jung_Wook)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ សូមជម្រាបថា កម្ពុជា និងកូរ៉េ បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩៧...
ភ្នំពេញ ៖ ផេកហ្វេសប៊ុករបស់ស្ថានទូតតួកគីប្រចាំនៅកម្ពុជា នាថ្ងៃ៨កុម្ភៈ បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ពលរដ្ឋតួកគី ក៏ដូចជាពលរដ្ឋបរទេសនានាដែលជាមិត្តភក្តិរបស់កម្ពុជាចង់បរិច្ចាគជាកញ្ចប់ជំនួយផ្សេងៗ អាចយកមកកាន់ស្ថានទូត ដើម្បីជួយដល់ប្រជាពលរដ្ឋតួកគីដែលកំពុងជួបគ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លា។ ចំពោះអ្នកចង់ជួយអាចយកមកកាន់នៅទូតតាមរយៈ អាសយដ្ឋាន៖ផ្ទះលេខ ១-៣ ផ្លូវ២៥៤ សង្កាតចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងអំឡុងពេលម៉ោងធ្វើការ។ ក្នុងពេលប្រកាសរកជំនួយនេះ ទូតក៏បានបើកសៀវភៅរំលែកទុក្ខដល់មិត្តភ័ក្តិរបស់នៅកម្ពុជា និងពលរដ្ឋតួកគីដែលចង់សរសេរសាររំលែកទុក្ខ អាចមកកាន់ស្ថានទូតផងដែរនៅថ្ងៃ ១០...
ភ្នំពេញ ៖ ក្រសួងសាធាណការ និងដឹកជញ្ជូន បានប្រកាសបញ្ចប់សុពលភាពវិញ្ញាបនបត្រចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកចំនួន១០ក្រុមហ៊ុន ក្រោយពិនិត្យឃើញក្រុមហ៊ុនទាំងនោះ មិនស្នើសុំបន្តសុពលភាព លិខិតអនុញ្ញាតឲ្យនីតិបុគ្គល ធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ក្នុងប្រទេសជាច្រើនឆ្នាំកន្លងមក ។ យោងតាមសេចក្ដី ប្រកាសរបស់ ក្រសួងសាធារណការ នាពេលថ្មីៗនេះ បានបញ្ជាក់ថា «ក្រុមហ៊ុន ដែលត្រូវបានបញ្ចប់ សុពលភាពវិញ្ញាបនបត្រចុះបញ្ជីធ្វើអាជីវកម្ម ដឹកជញ្ជូនផ្លូវគោក ត្រូវដោះស្រាយរាល់បំណុល និងបញ្ហាផ្សេងៗ...
ប្រទេសចិននិងកម្ពុជា ជាមិត្តដែកថែប ដែលមានមិត្តភាពបន្តវេនរាប់ពាន់ឆ្នាំ ហើយឆ្លងកាត់ព្យុះភ្លៀង ជាច្រើនរាប់មិនអស់ ។ ប្រទេសទាំងពីរ បានកសាងសហគមន៍ រួមវាសនាតែមួយមុនគេ ហើយបង្កើតគំរូ នៃទំនាក់ទំនងអន្តរជាតិបែបថ្មី ។ពេលសម្តេចតេជោ ហ៊ុន សែនផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធ សារព័ត៌មានចិន កាលពីប៉ុន្មានឆ្នាំមុន ធ្លាប់រំលឹកឡើងវិញ ពីមិត្តភាពរវាងប្រទេសទាំងពីរ ដូចបែបនេះ ៖ “មិត្តភាពប្រពៃណីរវាងកម្ពុជានិងចិន...
ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ របស់សា ធារណរដ្ឋប្រជាមានិតចិន រួមមានក្រុមហ៊ុនសាងសង់ គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនសាង សង់ទីក្រុងប៉េកាំង និងក្រុមហ៊ុន China Metro Group Limited បានសំដែងនូវការចាប់អារម្មណ៍ ក្នុងការបន្តវិនិយោគលើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធគមនាគម ន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការ សាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា...
បរទេស៖ អគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Antony Blinken ក្នុងទីក្រុងវ៉ាស៊ីនតោនថា ប្លុកយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិក បានបញ្ជូនឱ្យរដ្ឋាភិបាលទីក្រុងគៀវជាង ១០០ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ។ យោងតាមសារព័ត៌មាន RT...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងឲ្យដឹងថា កម្ពុជាមានការរំពឹងខ្ពស់ថា នឹងទទួលបានកំណើនសេដ្ឋកិច្ចបន្ថែមទៀត ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-កូរ៉េ។ ក្នុងឱកាសអនុញ្ញាតឲ្យលោក ផាក ជុងវុក (PARK Jung_Wook) ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រធានព្រឹទ្ធសភា...
ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ថា ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ (UN)បានឲ្យដឹងកាលពីថ្ងៃពុធថា មនុស្សជាង៨,៣លាននាក់ ត្រូវការជំនួយមនុស្សធម៌ នៅក្នុងប្រទេសសូម៉ាលី ដែលជាកន្លែង ដែលផ្នែកសំខាន់ៗ នៃចំនួនប្រជាជនកំពុងស្ថិត ក្នុងគែមនៃគ្រោះទុរភិក្ស ។ ការិយាល័យអង្គការ សហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅ កាត់ថា (OCHA)...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ថា មេដឹកនាំអ៊ុយក្រែនកំពុងធ្វើទស្សនកិច្ចនៅទីក្រុងប្រ៊ុចស៊ែល ដោយបានជំរុញឱ្យមេដឹកនាំបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ផ្តល់យន្តហោះចម្បាំងសម្រាប់សង្គ្រាមប្រឆាំងនឹងរុស្ស៊ី ។លោកប្រធានាធិបតី Volodymyr Zelensky គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុប និងថ្លែងសុន្ទរកថាទៅកាន់សភាអឺរ៉ុប ក្នុងដំណើរទស្សនកិច្ចលើកទី២របស់គាត់នៅបរទេសចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ។ នៅទីក្រុងប៉ារីស លោក Emmanuel Macron...
កំពង់ចាម ៖ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបង្កើតគណៈកម្មាធិការសមាគម សេវាដឹកជញ្ជូន ក្នុងខេត្តកំពង់ចាម ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងបណ្ដាមន្ទីរអង្គភាព ពាក់ព័ន្ធនៅក្នុងខេត្តផងដែរ ។ តាមមន្ត្រីរដ្ឋបាល...
សហរដ្ឋអាមេរិក៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិកជឿថា បាល់ឡុង ស៊ើបការណ៍របស់ចិនដែលសង្ស័យ ដែលត្រូវបានបាញ់ទម្លាក់លើទឹកដីរបស់ខ្លួន គឺជាផ្នែកមួយនៃកងនាវាធំ ដែលលាតសន្ធឹងលើទ្វីបចំនួន៥ ។រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានថ្លែងថា “សហរដ្ឋអាមេរិក មិនមែនជាគោលដៅតែមួយគត់នៃកម្មវិធីទូលំទូលាយនេះទេ” ។ លោកបានថ្លែងទៀតថា សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះ ខេត្តតាកែវ ជាមុខសញ្ញា នៃការកើតមានឡើង បញ្ហាជាបន្តកន្ទុយ ។ ដោយសារបញ្ហាកើត ជាហូរហែរមិនលោះថ្ងៃនេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានចេញបទបញ្ជាឲ្យអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមដៃគ្នាបង្ក្រាបករណីក្មេងទំនើង និងបញ្ហាអសកម្មដែលកំពុងកើតមានឡើង នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ការចេញបទបញ្ជាពីអភិបាលខេត្តតាកែវ ដែលជាអាណាព្យាបាលខេត្តនេះ...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ អូស្ត្រាលី លោក Richard Marles បានប្រកាសថា រដ្ឋាភិបាល នឹងពិនិត្យមើលបច្ចេកវិទ្យាឃ្លាំមើល ដែលប្រើនៅក្នុងការិយាល័យ នៃក្រសួងការពារជាតិ ចំពេលមានរបាយការណ៍ថា កាមេរ៉ាដែលផលិតដោយចិន ដែលបានដំឡើងនៅទីនោះ បង្កើនហានិភ័យលើផ្នែកសន្តិសុខ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៩ ខែកុម្ភៈ...
ភ្នំពេញ ៖ តាមការសិក្សាមួយ របស់សាកលវិទ្យាល័យជាតិមានជ័យ បានបង្ហាញថា តំលៃបារីជាមធ្យម មិនមានការប្រែប្រួលនោះទេ ក្នុងរយៈពេល៧ឆ្នាំ កន្លងមកទៅ កត្តានេះ ធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេស មានពន្ធលើថ្នាំជក់តិចជាងគេ នៅតំបន់អាស៊ាន។ តាមការសិក្សាមួយទៀត របស់សាកលវិទ្យាជាតិ មានជ័យ បានចុះផ្សាយកាលពីឆ្នាំ២០២១ បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាច្រើន លើសលប់រហូតដល់៩៤% ចង់ឲ្យរាជរដ្ឋាភិបាលកម្ពុជា ដំឡើងពន្ធថ្នាំជក់ឲ្យបានខ្ពស់...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសប្រទាន ផ្តល់គោរមងារថ្នាក់ជាតិ «មត៌កមនុស្សរស់» ដល់ព្រឹទ្ធាចារ្យចំនួន៩រូប ៕
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីស្ដាប់របាយការណ៍សង្ខេប ស្ដីពីផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានស្នើក្រុមហ៊ុនចិន សិក្សាពីគ្រោងវិនិយោគផ្លូវល្បឿនលឿនធុនស្រាល ពីរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាល ក្នុងរាជធានីភ្នំពេញផងដែរ។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ នាឱកាសអនុញ្ញាតឱ្យក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនBeijing Urban Construction Group...
ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ផ្ដល់ជូនបងប្អូនគ្រួសារអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ដែលកំពុងរស់នៅ និងអាស្រ័យផល ក្នុងតំបន់អភិវឌ្ឍន៍ ប៊ុន...
ទិវាបរិច្ចាគឈាម ឆ្នាំ2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
