រសៀលថ្ងៃទី១៤ ខែវិចិ្ឆកា តាមម៉ោងក្នុងតំបន់ ក្រោមសំណើ របស់ភាគីអាមេរិក លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញ ជួបសន្ទនាទល់មុខគ្នា ជាមួយលោក Joe Biden ប្រធានាធិបតី អាមេរិក នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ។ ក្នុងរយៈពេលជាងបីម៉ោង ប្រមុខរដ្ឋនៃប្រទេស ទាំងពីរបានផ្លាស់ប្តូរ មតិយោបល់គ្នា...
ថ្ងៃទី១៤ ខែវិច្ឆិកា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញទៅដល់កោះបាលី ចាប់ផ្តើមដំណើរទស្សនកិច្ច ជាលើកដំបូង បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ សកម្មភាពសំខាន់ទី១ នៃដំណើរទស្សនកិច្ច របស់លោកលើកនេះ គឺជួបសន្ទនាជាមួយលោកបៃដិន ប្រធានាធិបតីអាមេរិក។ លោកXi Jinping បានលើកឡើងថា ខ្ញុំរីករាយផ្លាស់ប្តូរមតិយោបល់ ដោយស្មោះត្រង់និងស៊ីជម្រៅ ជាមួយលោកប្រធានាធិបតី អំពីបញ្ហាយុទ្ធសាស្ត្រ នៃទំនាក់ទំនង រវាងប្រទេសចិននិងអាមេរិក និងបញ្ហាសកលនិងតំបន់សំខាន់ៗ។...
ប្រទេសកម្ពុជា បានបិទបញ្ចប់ដោយជោគជ័យ នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ នាទីក្រុងភ្នំពេញ។ ក្នុងចំណោម ប្រធានបទចម្បងៗជាច្រើន ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានលើកយកមកពិភាក្សា ការថែរក្សានិងពង្រឹងមជ្ឈភាពនិងសាមគ្គីភាព របស់អាស៊ាន គឺជាប្រធានបទស្នូល ដែលប្រមុខរដ្ឋាភិបាល អាស៊ានទាំងអស់ បានផ្ដោតការយកចិត្តទុកដាក់ យ៉ាងខ្លាំងទៅលើ។ ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍សំខាន់ៗ...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានប្រកាសប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃចន្ទថា ប្រទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសនេះ កំពុងជួយប្រទេសកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋានទ័ពជើងទឹក របស់ខ្លួន។ យោងតាមសារ The Star ចេញផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោកស្រី...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានថ្លែងថា ក្នុងបរិបទប្រទេសកម្ពុជា មានសុខសន្តិភាព ១០០%នោះ ត្រូវខិតខំជម្នះភាពល្ងង់ខ្លៅ និងភាពក្រីក្រ ឱ្យខាងតែបាន។ ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភី សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ...
កិច្ចប្រជុំកំពូលលើកទី១៧ នៃមេដឹកនាំក្រុមប្រទេសG20 បានបើកធ្វើការប្រជុំ ដំណាក់កាលទីមួយ នៅកោះបាលីនៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកា។ លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងថា ក្រោមស្ថានភាពបច្ចុប្បន្ន ត្រូវជំរុញការអភិវឌ្ឍសកល ដែលអាចផ្តល់ផលប្រយោជន៍កាន់តែទូទៅ។ គ្រប់ប្រទេសមានការអភិវឌ្ឍរួម ទើបជាការអភិវឌ្ឍពិត។ ប្រទេសនីមួយៗ សុទ្ធតែចង់ទទួលបានជីវភាពរស់នៅល្អ ទំនើបកម្មមិនមែនសិទ្ធិពិសេស របស់ប្រទេសមួយណាទេ។ ប្រទេសដែលឈានមុខគេ ត្រូវជួយប្រទេសដទៃទៀត ឱ្យទទួលបានការអភិវឌ្ឍ ដោយស្មោះត្រង់ គួរផ្តល់ទំនិញសាធារណៈ ជាសកលឱ្យបានកាន់តែច្រើន។ លោក Xi Jinping បានបន្តថា លោកបានលើកឡើង គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល កាលពីឆ្នាំ២០២១ គឺក្នុងគោលបំណងជំរុញ ឱ្យគ្រប់ប្រទេស លើលោកអាចមានការអភិវឌ្ឍនិងវឌ្ឍនភាពរួមគ្នា។ ភាគីចិនបានបង្កើតមូលនិធិ អភិវឌ្ឍន៍សកល និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកំពុងអភិវឌ្ឍន៍ ហើយចិន នឹងបង្កើនការទម្លាក់ថវិកា លើមូលនិធិសន្តិភាព និងវឌ្ឍនភាពរវាងចិន និងអង្គការសហប្រជាជាតិ ដែលនឹងកំណត់បញ្ជីឈ្មោះ នៃគម្រោងសហប្រតិបត្តិការជាក់ស្តែង បង្កើតឃ្លាំងគម្រោង បែបបើកទូលាយបញ្ជាក់ផែនទី បង្ហាញផ្លូវសម្រាប់ជំរុញកិច្ចព្រមព្រៀង នឹងជំរុញកិច្ចព្រមព្រៀងនេះ ជាមួយប្រទេស និងអង្គការអន្តរជាតិ ចំនួនជាង១០០ ដើម្បីផ្តល់កម្លាំងចលកថ្មី ដល់ការអនុវត្តរបៀបវារៈ អភិវឌ្ឍន៍ជានិរន្តរភាព ឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ។ ភាគីចិន បានលើកគម្រោងចំនួន ១៥ ដាក់ជូនឃ្លាំងគម្រោងសហប្រតិបត្តិការជាក់ស្តែង នៃកិច្ចប្រជុំកំពូលកោះបាលី និងបានចូលរួមគម្រោង ចំនួន៥ផ្សេងទៀត ចិននឹងបន្តអនុវត្តគម្រោងទាំងនេះ យ៉ាងយកចិត្តទុកដាក់ ជាមួយបណ្តាសមាជិកនានា៕
“ភូមិយើង មានការផ្លាស់ប្តូរខ្លាំងណាស់ កាលពី១០ឆ្នាំមុន ខ្ញុំមិនហ៊ានគិតថា នឹងមានជីវភាពល្អបែបនេះទេ ។”លោក Si Fanghua អ្នកភូមិ Suoyifan ដែលស្ថិតនៅត្រើយខាងត្បូងទន្លេលឿង បានថ្លែងដូចពោលខាងលើ ដោយរំភើបចិត្ត នៅពេលដើរកម្សាន្តក្នុងភូមិ ។ ភូមិ Suoyifan ស្ថិតនៅភាគខាងកើតស្រុក Gaoqing ខេត្ត Shandong ដែលជាចំណុចកណ្តាល តំបន់អភិរក្សធម្មជាតិដីសើមបឹងDalu ។ ភូមិនេះមានទឹកព័ទ្ធជុំវិញទាំងបីទិស ហើយមានទំហំដីសើម ជាង៦៦៧ហិកតា ។ ស្មានមិនដល់ថា កាលពី១០ឆ្នាំមុន ដោយសាររងការបំផ្លិចបំផ្លាញ ពីទឹកជំនន់ទន្លេលឿងជាច្រើនលើក ភូមិ Suoyifan បានលេចចេញដីអំបិលដែលមានទំហំធំ បណ្តាលឱ្យការប្រមូលផលដំណាំ បានតិចណាស់ ។ កាលពីឆ្នាំ២០០១ បន្ទាប់ពីវិស្វកម្មបង្ហូរទឹកទន្លេលឿង ទៅក្នុងក្រុង Zibo កសាងរួច ភូមិ Suoyifan បានកកើតទៅជារចនាសម្ព័ន្ធដែលមានបឹង មានបាតជាដីខ្សាច់ព័ទ្ធជុំវិញ ទាំងបីទិស ។ ឆ្លងកាត់ការគរនឹងបាតបឹង ជាច្រើនឆ្នាំ ផ្ទៃទឹកនៃបឹងមានបាតជាដីខ្សាច់ បានកកើតទៅជាដីសើមអេកូឡូស៊ី ដែលមានទំហំជាង២៦៧ហិកតា ។ បច្ចុប្បន្ននេះ ដោយមានឧត្តមភាព អេកូឡូស៊ីដ៏វិសេសវិសាលនេះ ភូមិ Suoyifan បានសាងសង់អាងចិញ្ចឹមត្រី ស្រះដាំមើមឈូកនិងដាំស្រូវ ។ ក្រៅពីនេះ ភូមិ Suoyifan បានពឹងផ្អែកទៅលើធនធានអេកូឡូស៊ី អភិវឌ្ឍទេសចរណ៍ជនបទ ដោយពេញទំហឹង ដែលបង្កើតកម្មវិធីលក្ខណៈពិសេស នៃទេសចរណ៍ជនបទដូចជា ស្ទូចត្រី បេះផ្លែឈើនិងស្នាក់នៅ ក្នុងផ្ទះជនបទជាដើម ។ នៅឆ្នាំ២០២១ ភូមិ Suoyifan បានទទួលអ្នកទេសចរសរុបចំនួន២សែននាក់ ហើយចំណូលរបស់អ្នកភូមិ គិតជាមធ្យមបានលើកកម្ពស់ ពី៨ពាន់យាន់ប្រាក់ចិន នៅឆ្នាំ២០១៦ ដល់៣ម៉ឺនយាន់ប្រាក់ចិន នៅឆ្នាំ២០២១ ។ “ចាំបាច់ត្រូវប្រកាន់ខ្ជាប់ ការធានានិងកែសម្រួលជីវភាពរស់នៅ របស់ប្រជាជនក្នុងការអភិវឌ្ឍ លើកទឹកចិត្តការតស៊ូព្យាយាមជាមួយគ្នា ដើម្បីបង្កើតជីវភាពដ៏ល្អបវរ និងបំពេញតាមបំណងប្រាថ្នា របស់ប្រជាជន ដែលចង់ស្វែងរកជីវភាពរស់នៅ ដ៏ល្អបវរឥតឈប់ឈរ ។” លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានផ្តោតសំខាន់ លើភារកិច្ចគោលដៅ នៃការកសាងប្រទេសសង្គមនិយម ទំនើបដោយគ្រប់ជ្រុងជ្រោយ ក្នុងរបាយការណ៍ សមាជបក្សកុម្មុយនីស្តចិន លើកទី២០ ពោលគឺលើកឡើង នូវការរៀបចំចាត់ចែងដ៏សំខាន់ ចំពោះការបង្កើនសុខសុភមង្គល នៃជីវភាពរស់នៅ របស់ប្រជាជន និងលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាជន ។ ពេលថ្មីៗកន្លងទៅនេះ ការិយាល័យ ក្រសួងកិច្ចការស៊ីវិល និងការិយាល័យ ក្រសួងហិរញ្ញវត្ថុចិន បានរួមគ្នាចេញផ្សាយសេចក្តីជូនដំណឹង ដោយបានកំណត់ថា នឹងអនុវត្តគម្រោងប្រតិបត្តិការ លើកកម្ពស់សេវាកម្ម ធានាជីវភាពមនុស្សចាស់ជរាជាមូលដ្ឋាន ក្នុងផ្ទះនិងសហគមន៍ឆ្នាំ២០២២ នៅតំបន់ចំនួន៤២ ដូចជាខណ្ឌ Xicheng ក្រុងប៉េកាំងជាដើម ។ គម្រោងនេះនឹងផ្តល់គ្រែ សម្រាប់ថែទាំមនុស្សចាស់ជរាចំនួន១សែន ដល់មនុស្សចាស់ជរា ដែលបាត់បង់លទ្ធភាពពលកម្មកាយសម្បទាទាំងស្រុង និងបាត់បង់លទ្ធភាពពលកម្មកាយសម្បទាមួយចំនួន ដែលមានការលំបាក ខាងសេដ្ឋកិច្ច ព្រមទាំងនឹងផ្តល់សេវាកម្ម ថែទាំមនុស្សចាស់ជរា ក្នុងផ្ទះផ្ទាល់ចំនួន២សែននាក់ ។ ប៉ុន្មានឆ្នាំកន្លងមក គណៈកម្មាធិការចលនាសុខាភិបាលស្នេហាជាតិ ទូទាំងប្រទេសស្ថាប័ន ជាសមាជិកនានានៃគណៈកម្មាធិការ ជំរុញប្រតិបត្តិការប្រទេសចិន ប្រកបដោយសុខភាព បានធ្វើសកម្មភាព ជំរុញបរិយាកាសប្រកបដោយសុខភាពល្អ យ៉ាងប្រាកដប្រជាដើម្បីកែលម្អបរិយាកាស ជំរុញការលើកកម្ពស់ កម្រិតសុខភាពរបស់ប្រជាជន គុណភាពបរិយាកាស របស់ទីក្រុងនិងជនបទ ត្រូវបានលើក កម្ពស់យ៉ាងលេចធ្លោ ហើយសន្ទស្សន៍បរិយាកាសសុខភាពគ្រប់ប្រភេទបានវិវឌ្ឍ ទៅរកភាពវិជ្ជមានជាបន្តបន្ទាប់ ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក មជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមាន លោក Xi Jinping ជាប្រមុខស្នូលបានចាត់ទុកបំណងប្រាថ្នាស្វែងរកជីវភាពរស់នៅ ដ៏ល្អបវររបស់ប្រជាជនជាគោលដៅតស៊ូព្យាយាម ដើម្បីអនុវត្តគំនិត អភិវឌ្ឍន៍ស្តីពីការតម្កល់ទុកប្រជាជន ជាស្នូលឱ្យកាន់តែស៊ីជម្រៅ ។ ពីការដែលអាយុប៉ាន់ប្រមាណ...
ភ្នំពេញ ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៣ ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាត អន្ដរសភាអាស៊ាន លើកទី៤៣ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់ របស់អាស៊ាន» ចាប់ពីថ្ងៃទី២០-២៥...
បរទេស ៖ អាជ្ញាធរប្រទេសតួកគី បានចេញផ្សាយរូបភាព របស់ស្ត្រីម្នាក់ ដែលត្រូវបានចាប់ខ្លួន ពីបទចោទប្រកាន់ថា បានបានបំផ្ទុះគ្រាប់បែក ដែលបានសម្លាប់មនុស្ស ៦ នាក់និងរបួស ៨១នាក់ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃអាទិត្យ ។ ទីក្រុងអង់ការ៉ាបានចោទកងជីវពលឃឺដ ក្នុងប្រទេសស៊ីរីថា ជាអ្នកគ្រប់គ្រងផែនការ បំផ្ទុះគ្រាប់បែកនេះ ។ យោងតាមសារព័ត៌មាន RT...
តូក្យូ៖ កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ របស់ប្រទេសជប៉ុន ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អាចនឹងកាន់តែរឹងមាំ ជាងពេលណាៗទាំងអស់ ខណៈដែលមេដឹកនាំ របស់ប្រទេសទាំង៣ កាលពីចុងសប្តាហ៍ បានដាក់មូលដ្ឋានគ្រឹះសម្រាប់ការទទួលស្គាល់ការគំរាមកំហែងកាន់តែច្រើន លើសពីការគំរាមកំហែង ដែលបង្កឡើងដោយកូរ៉េខាងជើង។ លោក Tsuneo Watanabe អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមូលនិធិសន្តិភាព Sasakawa ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានលើកឡើងថា “វាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលប្រទេសទាំង៣ បានយល់ព្រម លើកិច្ចសហប្រតិបត្តិការសន្តិសុខដ៏ទូលំទូលាយបែបនេះ” ។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងសមភាគីអាមេរិក និងកូរ៉េខាងត្បូង លោក ចូ បៃដិន និងលោក Yoon Suk Yeol បានចេញសេចក្តីថ្លែងការណ៍រួមស្តីពី “ភាពជាដៃគូត្រីភាគីសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក” កាលពីថ្ងៃអាទិត្យ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងភ្នំពេញដែលធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ក្រៅពីកូរ៉េខាងជើង ដែលបានបាញ់សាកល្បងមីស៊ីលផ្លោងក្នុងល្បឿន មិនធ្លាប់មានក្នុងឆ្នាំនេះ សេចក្តីថ្លែងការណ៍បានលើកឡើងពីស្ថានភាពជុំវិញកោះតៃវ៉ាន់ ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន និងការពង្រឹងសន្តិសុខសេដ្ឋកិច្ច ជាបញ្ហាប្រឈមសំខាន់ សម្រាប់ក្រុងតូក្យូ វ៉ាស៊ីនតោន និងសេអ៊ូល។ នៅពេលដែលលោក បៃដិន បានជួបជាមួយ មេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង លោកបានលើកឡើងថា “ភាពជាដៃគូនេះមានសារៈសំខាន់ជាងអ្វី ដែលធ្លាប់មាន” នៅពីក្រោយបញ្ហាប្រឈមថ្មីៗទាំងនោះ។ លោក Watanabe អ្នកជំនាញខាងកិច្ចការការទូត របស់ជប៉ុន និងសហរដ្ឋអាមេរិក បានលើកឡើងថា ឯកសារថ្មីនេះមានសារសំខាន់យ៉ាងធំធេង សម្រាប់ក្របខណ្ឌត្រីភាគី ជាពិសេសសម្រាប់កូរ៉េខាងត្បូង ដោយកត់សម្គាល់ថា ការរៀបចំសន្តិសុខរបស់ខ្លួន ជាមួយប្រទេសផ្សេងទៀត សូម្បីតែជាមួយសហរដ្ឋអាមេរិក ក៏បានផ្តោតសំខាន់ លើកូរ៉េខាងជើង រហូតដល់ឥឡូវនេះផងដែរ៕ប្រែសម្រួល ឈូក បូរ៉ា
ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញ ចូលរួមក្នុងកម្មវិធីចង្ក្រានសប្បុរសលើកទី១៥ និងផ្តល់អំណោយ ជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន ៣០០គ្រួសារ វិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង ។ វិធីនេះមានការចូលរួមពីលោក...
ឥណ្ឌូនេស៊ី ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានធ្វើការផ្លាស់ប្ដូរយោបល់គ្នា លើបញ្ហាកោះតៃវ៉ាន់ ដោយលោក ស៊ី បានសង្កត់ធ្ងន់ថា សំណួរអំពីកោះ ដែលគ្រប់គ្រងដោយខ្លួនឯងគឺជា “បន្ទាត់ក្រហមដំបូង ដែលមិនត្រូវឆ្លងកាត់” ប៉ុន្តែបានយល់ព្រមបង្កើត “គោលការណ៍” ដើម្បីគ្រប់គ្រងរបស់ពួកគេ និង ការប្រកួតប្រជែងកាន់តែខ្លាំង...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង ជាបេក្ខជន បន្តវេន នាយករដ្ឋមន្រ្តី នាថ្ងៃអនាគត បានធ្វើការអំពាវនាវ ឱ្យបន្តមាន ចលនាមហាសាមគ្គីជាតិ ខ្មែរស្រឡាញ់ខ្មែរ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ដើម្បីធានាបាននូវនិរន្តរភាព នៃសុខសន្តិភាព ស្ថិរភាព...
ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា កម្ពុជា នឹងមិនខ្វះភ្លើងប្រើប្រាស់ នៅគ្រប់វិស័យសេដ្ឋកិច្ច ក៏ដូចជាជីវភាព របស់ប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ននេះ កម្ពុជា មានថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ចំនួន ៤,២៤៦មេហ្កាវ៉ាត់ ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ក្រសួងរ៉ែ។ ក្នុងកិច្ចសន្ទនា...
ឥណ្ឌូនេស៊ី៖ មេដឹកនាំនៃក្រុមសេដ្ឋកិច្ចទាំង២០ បានចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ របស់ពួកគេក្នុងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារនេះ ដែលជាការជួបជុំលើកដំបូង របស់ពួកគេចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ជាមួយនឹងភាពប្រេះឆាកាន់តែជ្រៅ ក្នុងចំណោមរដ្ឋជាសមាជិកជុំវិញសង្គ្រាម និងថាមពល និងសន្តិសុខស្បៀងពិភពលោក។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានរំលងកិច្ចប្រជុំនៅលើ កោះរមណីយដ្ឋានកោះបាលី ខណៈដែលមេដឹកនាំអាមេរិក និងចិន បានអង្គុយនៅការជួបជុំអន្តរជាតិ ទល់មុខគ្នាជាលើកដំបូងចាប់តាំងពី លោកប្រធានាធិបតី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើដំណើរមកដល់ មាតុភូមិកម្ពុជា វិញ នៅក្បាលព្រលប់ល្ងាចនេះ ក្រោយខកខានមិនបានចូលរួម កិច្ចប្រជុំG20 ព្រោះតេស្ដវិជ្ជមានកូវីដ១៩។ នៅលើគណនីហ្វេសប៊ុក នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្ដេចកំពុងត្រៀមចេញពីឥណ្ឌូនេស៊ីត្រឡប់ ទៅកម្ពុជាវិញបន្ទាប់ពីអង្គុយរង់ចាំការ...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសប៉ូឡញ បានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុង វ៉ារស្សាវ៉ា ប្រទេសប៉ូឡូញគ្រោងនឹង រឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Gazprom ថាមពល របស់ប្រទេសរុស្ស៊ី ។ គម្រោងរឹបអូសនេះនឹង កំណត់គោលដៅភាគហ៊ុន 48% របស់ក្រុមហ៊ុននៅក្នុង EuroPolGaz ដែលជាម្ចាស់ផ្នែកប៉ូឡូញនៃបំពង់ Yamal-Europe ដែលដឹកឧស្ម័នរុស្ស៊ី ទៅកាន់សហភាពអឺរ៉ុប។ យោងតាមសារព័ត៌មាន RT...
ពិតជាសំណាងខ្លាំងបំផុត នឹកស្មានមិនដល់ សម្រាប់បុរសម្នាក់ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែលបានក្លាយជាអតិថិជនដំបូង ក្នុងខែវិច្ឆិកា ដែលឈ្នះរង្វាន់ធំ ២០០០០ដុល្លារ ពីស្រាបៀរ កម្ពុជា ស្របពេលដែលគាត់កំពុងមានជីវភាពខ្វះខាត។ បុរសម្នាក់ដែលមានសំណាងនេះ មានឈ្មោះ ថុន បូរី បានទិញស្រាបៀរ កម្ពុជា ពីផ្ទះអ្នកជិតខាង យកទៅពិសាជុំគ្នាជាមួយបងប្អូន ក៏ស្រាប់តែគាស់ត្រូវរង្វាន់ធំ ២០០០០ដុល្លារភ្លាមៗ តែម្តងនៅថ្ងៃចន្ទទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកថុន បូរី និយាយថា៖ «ដំបូងខ្ញុំទិញស្រាបៀរ កម្ពុជា ៦កំប៉ុងមកផឹកជុំគ្នាជាមួយបងប្អូន រួចក៏ត្រូវរង្វាន់៦ កំប៉ុងទៀត បូកជាមួយរង្វាន់ដែលខ្ញុំសល់ក្នុងផ្ទះ១កំប៉ុងទៀត ខ្ញុំក៏យកទៅដូបន្ថែមក៏ស្រាប់តែគាស់ត្រូវរង្វាន់២០០០០ ដុល្លារពីកំប៉ុងទី៧»។ គាត់បន្ថែមទៀតថា៖ «ឈ្នះរង្វាន់នេះខ្ញុំនឹងយកទៅផ្គត់ផ្គង់គ្រួសារព្រោះកំពុងមានជីវភាព ខ្វះខាតស្រាប់ផង។ ខ្ញុំសប្បាយចិត្តខ្លាំងបំផុតពីព្រោះខ្ញុំពិសាស្រាបៀរ កម្ពុជា យូរមកហើយ ធ្លាប់ត្រូវរង្វាន់ ៥ម៉ឺនរៀល រង្វាន់១កំប៉ុង ២ កំប៉ុងតែប៉ុណ្ណោះ មិនដែលឃើញលេខសូន្យច្រើនបែបនេះទេ ឡើងផ្អើលពេញភូមិ ហើយបងប្អូននាំគ្នា បង្ហោះពេញហ្វ៊េសប៊ុក»។ បុរសរូបនេះ គឺជាអតិថិជនដំបូងបំផុត ដែលឈ្នះរង្វាន់ ២០០០០ដុល្លារ ពីស្រាបៀរ កម្ពុជានៅក្នុងខែវិច្ឆិកានេះ។ គាស់ស្រាបៀរ កម្ពុជាភ្លាម លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់២០០០០ដុល្លារចំនួន ៥ រង្វាន់ជារៀងរាល់ខែ ឈ្នះម៉ូតូ HONDA CLICK ស៊េរីថ្មីចំនួន២០២៣ គ្រឿង ឈ្នះរង្វាន់សាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ និងរង្វាន់ស្រាបៀរ កម្ពុជាច្រើនលានកំប៉ុងថែមទៀត។ ស្រាបៀរ កម្ពុជា កាន់តែគាស់ កាន់តែឈ្នះ! ពិសាដោយការទទួលខុសត្រូវ។
បាលី៖ កិច្ចប្រជុំកំពូលលើកទី១៧ នៃក្រុមប្រទេសសេដ្ឋកិច្ចទាំង២០ (G20) បានចាប់ផ្ដើមនៅថ្ងៃអង្គារនេះ ដែលផ្ដោតសំខាន់លើបញ្ហាទាក់ទងនឹង ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ប្រព័ន្ធសុខភាពពិភពលោក និងការប្រែប្រួលអាកាសធាតុ ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល រយៈពេលពីរថ្ងៃជាមួយនឹងប្រធានបទ “Recover Together, Recover Stronger” បញ្ហាផ្សេងទៀតរួមទាំង ការផ្លាស់ប្តូរឌីជីថល និងសុវត្ថិភាពចំណីអាហារ និងថាមពលក៏នឹងត្រូវបានពិភាក្សាផងដែរ។ ថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មានប្រសាសន៍ថា ពលិកម្មប្រកបដោយវីរភាព ស្មារតីស្នេហាជាតិ របស់យោធិនចូលនិវត្តន៍ នៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិ ។ ក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនចូលសោធននិវត្តន៍ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ តំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោកបានលើកឡើងថា ទោះបីពេលនេះអស់លោក លោកស្រី ត្រូវដាក់ឲ្យចូលនិវត្តន៍ និងផ្ទេរចេញពីជួរកងយោធពលខេមរភូមិន្ទក៏ពិតមែន តែរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ នៅតែបន្តយកចិត្តទុកដាក់ ចំពោះសុខទុក្ខបងប្អូន និងក្តីស្រឡាញ់រាប់អានជាអតីតយុទ្ធមិត្ត តាមរយៈការរៀបចំឱ្យមានពិធីជួបជុំ ផ្សារភ្ជាប់មនោសញ្ចេតនានៅតាមអង្គភាព ស្ថាប័ន ដែលខ្លួនធ្លាប់បានបំពេញភារកិច្ច ។ សូមបញ្ជាក់ថា ក្រៅពីការបំពាក់ឋានន្តរស័កិ្ត និងមេដាយ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានឧបត្ថមជូនដល់យោធិនចូលសោធននិវត្តន៍ នូវថវិកា និងគ្រឿងឧបភោគ បរិភោគផងដែរ៕
ភ្នំពេញ៖ ភាពជោគជ័យក្នុងការចូលរួម រៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលបានធ្វើឡើង នៅរាជធានីភ្នំពេញដែលទើបបានបញ្ចប់ទៅ កាលពីពេលថ្មីៗនេះ បានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានការកោតសរសើរ លើការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ។ នេះជាប្រសាសន៍លោក ឃួង ស្រេង លើកឡើងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១៥វិច្ឆិកា...
ម៉ូស្គូ៖ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានសន្យាថា នឹងវិនិយោគដ៏ធំក្នុងការ ផលិតម៉ាស៊ីនយន្តហោះ ដើម្បីកាត់បន្ថយការពឹងផ្អែក របស់ប្រទេសលើការផ្គត់ផ្គង់ ពីបរទេសចំពេលមានការ ដាក់ទណ្ឌកម្មកាន់តែខ្លាំង។ លោក Mishustin បានប្រាប់អ្នកសារព័ត៌មានថា “យើងនឹងពង្រីកការផលិតម៉ាស៊ីន យន្តហោះសម្រាប់ជួរទាំងមូល នៃយន្តហោះដឹកជញ្ជូនស៊ីវិល និងយោធាក្នុងស្រុក សម្រាប់គោលបំណងទាំងនេះ សាជីវកម្ម United Engine...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិ អាស៊ាន (ADMM – Retreat – កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិ អាស៊ាន-បូក លើកទី៩ (9th ADMM-Plus) និងកិច្ចប្រជុំពាក់ព័ន្ធពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងសៀមរាប ខេត្តសៀមរាប។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ: សមត្ថកិច្ចនគរបាលខេត្តកណ្តាល កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ បានឃាត់ខ្លួន លោក សុខ សុផា ជាស្មៀនសាលាសង្កាត់តាខ្មៅ ជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ថា : ស៊ីដាច់ប្រាក់ ចំនួនជាង៦០ លានរៀល ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩...
ភ្នំពេញ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូល G20។ លោក ម៉ឹង...
វីយែន ៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានកែប្រែការព្យាករណ៍របស់ខ្លួន សម្រាប់តម្រូវការប្រេង ពិភពលោកក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយលើកឡើង ពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងភាពមិនច្បាស់លាស់ នៃភូមិសាស្ត្រនយោបាយ ។ ការព្យាករណ៍ចុងក្រោយបំផុត ត្រូវបានចេញផ្សាយនៅក្នុង របាយការណ៍ប្រចាំខែ របស់អង្គការ OPEC ។ សម្ព័ន្ធអ្នកផលិតប្រេង បានធ្វើកំណែទម្រង់ធ្លាក់ចុះមួយចំនួនរួចហើយ ចំពោះការព្យាករណ៍តម្រូវការ...
បាលី ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឈានដល់កិច្ចព្រមព្រៀង ជាបន្តបន្ទាប់ ស្តីពីការរក្សាកិច្ចសន្ទនាទ្វេភាគី និងការសម្របសម្រួលក្នុងវិស័យផ្សេងៗ ហើយបានផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាអ៊ុយក្រែន ។ កិច្ចប្រជុំនៅមុនកិច្ចប្រជុំកំពូល ក្រុមទាំង២០ នៅកោះរមណីយដ្ឋាន កោះបាលី ប្រទេសឥណ្ឌូនេស៊ី ប្រធានាធិបតីទាំងពីរបានឯកភាពថា ក្រុមការទូតរៀងៗ...
បរទេស ៖ ការទទួលនាវាមុជទឹកនុយក្លេអ៊ែរ របស់អូស្ត្រាលី គឺមានសារៈសំខាន់ សម្រាប់សន្តិសុខក្នុងតំបន់ ហើយប្រទេសជប៉ុន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់នូវជំនាញ និងសម្ភារៈបរិក្ខាររបស់ខ្លួន, នេះបើតាមឯកអគ្គរដ្ឋទូត របស់ប្រទេសជប៉ុន ប្រចាំនៅ Canberra គឺលោក Shingo Yamagami បានប្រាប់សន្និសីទ ‘Advancing AUKUS’ កាលពីថ្ងៃចន្ទ ។...
បរទេស ៖ តាមរយៈសំឡេង ភាគច្រើន មហាសន្និបាតអង្គការ សហប្រជាជាតិ បានអនុម័តដំណោះស្រាយ ដែលតម្រូវឱ្យប្រទេសរុស្ស៊ី ទូទាត់សងការខាតបង់ ដែលបានបង្កឡើងលើប្រទេស អ៊ុយក្រែន ក្នុងអំឡុងពេលជម្លោះ ហើយបានទទួលស្គាល់ពីតម្រូវការក្នុងការបង្កើត “យន្តការអន្តរជាតិ” ពិសេសមួយ ដែលអនុញ្ញាតឱ្យធ្វើដូច្នេះបាន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២...
ភ្នំពេញ៖ ការកែលម្អផ្លូវលំនិងប្រព័ន្ធលូ ក្នុងភូមិព្រៃស្នួល ត្រូវបានជួសជុលរួចរាល់ ក្រោមគម្រោងថវិកា ដែលបន្សល់ពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុកសំពះព្រះខែ កាលពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅថ្មីនេះ ព្រមទាំងមានការចូលរួមឧមត្ថម្ភបន្ថែម ពីសំណាក់អ្នកភូមិផ្ទាល់ ផងដែរ។ បើតាមលោក សយ សុភាព បានឱ្យដឹងថា ការជួសជុលនិងដាក់លូថ្មី ៣កន្លែងនេះ ត្រូវចំណាយថវិកាអស់៦លាន ៥សែនរៀល...
បរទេស៖ កងទ័ពភូមិភាគ២ បានរាយការណ៍ពីស្ថានភាពព្រំដែនចុងក្រោយ យន្តហោះចម្បាំង F-16 ចំនួន ៦ គ្រឿងបានឆ្លើយតបនៅតំបន់ Chong An Ma មុនពេលមូលដ្ឋានទ័ពកម្ពុជាត្រូវបានបំផ្លាញ។ នេះបើតាមសារព័ត៌មាន ថៃរ៉ាត់។...
Breaking: យោធាថៃ ចុះចាញ់ សុំចរចាហើយ។
បរទេស៖ យោងតាមសារព័ត៌មាន ក្នុងស្រុកបានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីត្រូវបានចោទថា បានដុតអ្នកទេសចរជនជាតិម៉ាឡេស៊ីពីរនាក់ នៅកណ្តាលទីក្រុងបាងកក កាលពីយប់ថ្ងៃព្រហស្បតិ៍ (៧ សីហា)។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា...
បរទេស៖ កងទ័ពជើងទឹកថៃបានបាត់បង់នាយទាហានម្នាក់ដែលស្លាប់ក្នុងឧបទ្ទវហេតុពេលកំពុងរៀបចំសព្វាវុធនៅព្រំដែនកម្ពុជា-ថៃ។ គាត់ជាមន្ត្រីកងទ័ពជើងទឹក ដែលគាំទ្រកងកម្លាំងប្រយុទ្ធជើងគោក។ ទំព័រហ្វេសប៊ុក khaosod English បានឲ្យដឹងនៅថ្ងៃទី១០ ខែសីហានេះថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥ ឧត្តមនាវីទោ...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិ បានថ្លែងថា នៅរសៀលថ្ងៃ២៦ កក្កដា នេះ ទាហានថៃ បាននិងកំពុងសម្រុកទន្ទ្រាន ចូលទឹកដីខេត្តបន្ទាយមានជ័យ...
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ មានគ្រាប់បែកទម្លាក់ពីយន្តហោះទ័ពសៀមចំនួន ១.៥៤៩គ្រាប់។ តាមរយៈបណ្ដាញសង្គមផ្លូវការ...
បរទេស៖ នាយទាហាន និង ពលទាហានជិត ១៦.០០០ នាក់ មកពីអង្គភាពចំណុះក្រសួងការពារជាតិ និងសន្តិសុខសាធារណៈ បានចូលរួមការហាត់ សមរួមគ្នាលើកទី ២ សម្រាប់ព្យុហយាត្រាយោធា និងការដើរដង្ហែរខួបលើកទី ៨០...
ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញសំណេរ ដោយផ្ទាល់ដៃមួយទៀត របស់សិស្សសាលាខ្មែរ ដែលរៀបរាប់ពីសកម្មភាពឈ្លានពាន ប្រដាប់អាវុធដោយក្រុមកងទ័ពថៃ មកលើបូរណភាពទឹកដីកម្ពុជា ៕
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ