ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា កម្ពុជាបច្ចុប្បន្នមានអ្នកដឹកនាំ ដែលមានភាពប៉ិនប្រសប់ ដែលផ្ទុកទៅដោយបទពិសោធន៍ ដ៏ឆ្លាតវាងវៃក្នុងការដឹកនាំប្រទេស អមទៅដោយវីវៈកងទ័ពខ្មែរ ដ៏អង់អាចក្លាហាននៅសមរភូមិជួរមុខ ក្នុងការការពារបូរណភាពទឹកដីដ៏បវរ ។ ក្នុងសន្និសីទរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃ៤ សីហា លោកប៉ែន បូណាបានលើកឡើងថា កម្ពុជាមានប្រព័ន្ធដឹកនាំមួយដែលឯកភាពមានវិន័យទាំងមន្រ្តីរាជការស៊ីវិល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព បានចោទសួរថា ហេតុផលអ្វីទៅដែលថៃ មិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូប មកឲ្យកម្ពុជាវិញ? តាមរយៈបណ្ដាញហ្វេសប៊ុកផ្លូវការ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រោយសម្រាកបានជាង ២ម៉ោង សម្ដេច មកប្រចាំការបន្តទៀត...
ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ប្រតិភូក្រុមលេខាធិការ គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាពហើយ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំមួយចំនួន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហាឆ្នាំ២០២៥ ខណៈកិច្ចប្រជុំវិសាមញ្ញ នឹងប្រព្រឹត្តទៅថ្ងៃទី៧សីហា ។ ថ្លែងនៅក្នុងសន្និសីតសារព័ត៌មាន ស្តីពី «...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤.០៨.២០២៥សប្បុរសជនជាច្រើនរូប មកពីរាជធានីភ្នំពេញ ដឹកនាំដោយលោកស្រី គៀត ម៉ានីឡា បាននាំយកអំណោយជាគ្រឿង ឧបភោគបរិភោគជាច្រើន ដើម្បីយកទៅផ្ដល់ជូនដល់បងៗកងទ័ពជួរមុខ និង ផ្ដល់ជូនដល់ពលរដ្ឋភៀសសឹកទិសទីមួយ ខេត្តព្រះវិហារ។ បន្ទាប់ពីក្រុមសប្បុរសធម៌ ដែលបានផ្ដល់អំណោយ ជូនទៅដល់បងៗ កងទ័ពជួរមុខ ដែលកំពុងតែឈរជើង ការពារបូរណភាពទឹកដី តាមបន្ទាត់ព្រំដែនរួចមកសប្បុរសជន ក៏បានបន្តដំណើរចូលទៅកាន់ជំរុំភៀសខ្លួនជាបន្តទៀត ដើម្បីផ្ដល់អំណោយមួយចំនួន...
ភ្នំពេញ ៖ លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសអាល្លឺម៉ង់ស្វាគមន៍ ការកោះប្រជុំគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) ជាជំហានដ៏សំខាន់មួយឆ្ពោះ ទៅរកការកសាងទំនុកចិត្ត និងស្ថិរភាពឡើងវិញ ។ តាមរយៈ Facebook ផ្លូវការ របស់ស្ថានទូតអាល្លឺម៉ង់ នៅថ្ងៃទី៤ ខែសីហា...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានអះអាងសាជាថ្មីថា កម្ពុជានៅតែគោរព និងអនុវត្តបទឈប់បាញ់យ៉ាងម៉ឹងម៉ាត់ ដោយឥតប្រែប្រួល តាមការចង់បាន របស់សហគមន៍អន្តរជាតិ ។ ក្នុងសន្និសីទរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃ៤ សីហា លោកប៉ែន បូណាបានថ្លែងថា ក្រោយពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមានមក រហូតមកដល់ព្រឹកថ្ងៃ៤ សីហានេះ...
ភ្នំពេញ ៖ អង្គទូត និងទីភ្នាក់ងារជំនាញ របស់អង្គការ សហប្រជាជាតិ (អ.ស.ប) បានគាំទ្រយ៉ាងមុតមាំ ចំពោះការបន្តកិច្ចសន្ទនារវាង កម្ពុជា-ថៃ ក្នុងការសម្រេច បានសន្តិភាពយូរអង្វែង ដើម្បីអនុញ្ញាតឱ្យជនភៀសសឹក អាចត្រឡប់ទៅលំនៅដ្ឋានវិញ និងបន្តជីវភាពរស់នៅ ប្រកបដោយសុវត្ថិភាព។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ស្ដីពី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន...
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅជួរមុខ តាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ គឺមានសភាពស្ងប់ស្ងាត់។ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានធ្វើឡើងបែបនេះ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើដំណើរប្រកបដោយសុវត្ថិភាព មកដល់ប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមចូលរួម ក្នុងកិច្ចប្រជុំក្រុមលេខាធិការ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នាថ្ងៃទី៤-៦ ខែសីហា ឆ្នាំ២០២៥ និងប្រជុំវិសាមញ្ញគណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី៧ ខែសីហា...
ភ្នំពេញ ៖ ដើម្បីជួយបងប្អូនប្រជាពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានចេញផ្សព្វផ្សាយពីឱកាសការងារនៅតាមរាជធានីខេត្តទូទាំងប្រទេសក្នុងនោះ ខេត្តកណ្តាល មានក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន ៨០ បានផ្តល់ឱកាសការងារជិត ២ម៉ឺនកន្លែងដែលភាគច្រើនគឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម។ក្នុងការផ្សព្វផ្សាយក្រសួង ក៏បានលំអិតប្រភេទឱកាសការងារ ទីតាំងរោងចក្រសហគ្រាស និងលេខទំនាក់ទំនង ដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការទាក់ទងដើម្បីបានឱកាសការងារភ្លាមៗ។...
ភ្នំពេញ ៖ ដើម្បីជួយបងប្អូន ប្រជាពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានចេញផ្សព្វផ្សាយពី ឱកាសការងារនៅតាមរាជធានីខេត្តទូទាំងប្រទេសក្នុងនោះ ខេត្តស្វាយរៀង មានក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន ១២៤ បានផ្តល់ឱកាសការងារជិត ២៥ ០០០ កន្លែងដែលភាគច្រើនគឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម។ក្នុងការផ្សព្វផ្សាយក្រសួង ក៏បានលំអិតប្រភេទឱកាសការងារ...
ខេត្តព្រៃវែង ៖ លោក ហែម ហឿន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា បានដឹកនាំមន្ត្រីក្រោមឱវាទ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សព្វផ្សាយឱកាសការងារជាង២៥ម៉ឺនកន្លែង និងបង្កើនការចុះឈ្មោះ ចូលរៀនក្នុងកម្មវិធី TVET ១,៥លាននាក់ ជូនដល់ប្រជាពលរដ្ឋប្រមាណ ៩៤០នាក់ ក្នុងឃុំចំនួន៤ នៃស្រុកកំចាយមារ ខេត្តព្រៃវែង។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា កម្ពុជានឹងឈាន ទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា១៨រូប ដែលថៃ ចាប់ក្រោយបទឈប់បាញ់ និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «បងប្អូនលង់លក់អស់ទៅហើយនៅឡើយតែខ្ញុំនិងសហការីមួយចំនួននៅជាមួយខ្ញុំ នៅមុខប្រព័ន្ធវីដេអូ ដែលមានសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោក...
ភ្នំពេញ ៖ កម្ពុជា បានគោរពម៉ឺងម៉ាត់ទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ ខណៈសភាពការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងកម្ពុជា ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការពារជាតិ នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា «គិតមកដល់វេលាម៉ោង ៨:៤៥នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងយើង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់»។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥បានចេញសេចក្ដីណែនាំអភិបាលរាជធានី-ខេត្ត ស្ដីពី ការហាមឃាត់ការបង្ហោះយន្ដហោះគ្មានមនុស្សបើក (ដ្រូន) ជាដាច់ខាត ក្នុងរយៈពេល ១៥ថ្ងៃ។ បើតាមសេចក្ដីណែនាំ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា ក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រង និងថែរក្សាសន្តិសុខ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិមុននេះបន្តិច បានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធាវាយមកលើកម្ពុជានៅវេលាយប់នេះ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ថា «ដោយសភាពការណ៍បែបនេះ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហា ស្អែកនេះបានទេ បើទោះមានការប្រយុទ្ធ...
ភ្នំពេញ ៖ កម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពាន របស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យ បានជម្រាបជូនព័ត៌មាន...
ឧត្ដរមានជ័យ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រកបការយកចិត្តទុកដាក់ខ្ពស់គ្រប់បែបយ៉ាង និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទាំងសមរភូមិប្រយុទ្ធ និងទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសជុំវិញពិភពលោក ដេីម្បីនាំឱ្យវីរៈកងទ័ពទទួលជ័យជម្នះលេីសមរភូមិ និងប្រទេសកម្ពុជាទាំងមូលទទួលភាពឈ្នះលេីកិច្ចការបរទេសយ៉ាងធំធេង។...
កូរ៉េ ៖ សហគមន៍ខ្មែរ និងពលករខ្មែរនៅសាធារណរដ្ឋកូរ៉េប្រមាណ ២ ០០០នាក់ បានប្រមូលផ្តុំគ្នារៀបចំព្រឹត្តិការណ៍ សម្តែងមតិនៅមុខព្រះរាជវាំង ទីក្រុងសេអ៊ូល នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីអរគុណប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលជួយឱ្យមានបទ ឈប់បាញ់ និងសន្តិភាព និងជំរុញឱ្យប្រទេសថៃ យល់ព្រមទៅតុលារការអន្តរជាតិ...
ព្រះវិហារ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយម៉ូតូចំនួន១០គ្រឿង ថវិកាចំនួន១០១៨២ដុល្លារ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត ជូនដល់កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ ខណៈដែលម៉ូតូទាំង១០គ្រឿង និងសម្ភារប្រើប្រាស់ទាំងនេះ ទទួលពីសប្បុរជនមុន១ថ្ងៃប៉ុណ្ណោះ។ ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោក ឯក ឃុនដឿន អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់ជូន...
ភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីផ្តល់ឈាម ក្រោមប្រធានបទ «តំណក់ឈាមការពារជាតិយើង» ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី សសុខា។ ពិធីបរិច្ចាគឈាមគាំទ្រកម្លាំងជួបមុខ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និង...
ភ្នំពេញ៖ ក្នុងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី១នៃយុទ្ធនាការចុះផ្សព្វផ្សាយ ទ្រង់ទ្រាយធំ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពលរដ្ឋតាមមូលដ្ឋាន និងពលករជិត២ពាន់នាក់ទទួលបានឱកាសការងារភ្លាមៗ ខណៈដែលអ្នកចូលរួមការផ្សព្វផ្សាយ ប្រមាណជិត១ម៉ឺននាក់ នៅតាមឃុំសង្កាត់ចំនួន២៨ ក្នុងខេត្តចំនួន៧នៅទូទាំងប្រទេស ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែសីហា...
ឧត្តរមានជ័យ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកស្រី និងលោក ហួន វ៉ាន់និត អភិបាលរង នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ជាថ្នាក់ដឹកនាំក្រសួង ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿង...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា សន្តិភាព គឺជាអត្តសញ្ញាណរបស់កម្ពុជា នៅក្នុងយុគសម័យសម្តេចតេជោ និងសម្តេចធិបតី ដោយថ្នាក់ដឹកនាំបានចាត់ទុកសន្តិភាព ដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជារបស់ដ៏មានតម្លៃជាងអ្វីៗទាំងអស់ ។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»...
ជប៉ុន ៖ សហគមន៍ខ្មែរ និងប្រជាពលករ នៅប្រទេសជប៉ុនប្រមាណ៥០០នាក់ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានប្រមូលផ្តុំគ្នាថ្លែងអំណរគុណ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំដែលបានជំរុញ ឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ បន្ថែមពីនេះ ការប្រមូលផ្តុំគ្នារបស់ពលរដ្ឋសហគមន៍ខ្មែរ ក៏បានហែញ្ញត្តិទៅកាន់ស្ថានទូតថៃប្រចាំប្រទេសជប៉ុនដើម្បីឱ្យរដ្ឋាភិបាលថៃ ប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រគល់វីរកងទ័ពកម្ពុជា ដែលបានចាប់ខ្លួននោះឱ្យមកកម្ពុជាវិញ។ បើយោងតាមអ្នករៀបចំកម្មវិធី ការប្រមូលផ្តុំនេះ មានគោលបំណងសំខាន់ៗដើម្បី...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិបានលើកឡើងថា ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ចំនួន៧ប្រទេសដឹកនាំ ដោយអនុព័ន្ធយោធាម៉ាឡេស៊ី នឹងអញ្ជើញទៅសង្កេតការណ៍ នៅតាមបណ្តាទីតាំងរងគ្រោះមួយចំនួន តាមតំបន់ព្រំដែនជាលើកទី២ ក្នុងរយៈពេល២សប្តាហ៍ ។ បើតាមលោកស្រីអ្នកនាំពាក្យ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី៣...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ថវិកា គ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ ដែលជាអំណោយរបស់សប្បុរសជន ប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានី បាននាំយកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំ ។ ក្នុងនោះលោកអភិបាល គូសបញ្ជាក់ថា ថវិកា ទទួលបានជាង៦៧ម៉ឺនដុល្លារ...
ភ្នំពេញ ៖ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នាថ្ងៃ៣ សីហា លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានអំពាវនាវឲ្យភាគីថៃ ត្រូវដោះលែងកងកំលាំងខ្មែរ ដែលនៅសល់១៨នាក់មកវិញ ។ បើតាមលោក ជុំ សន្ទរី ការដោះលែងទ័ពខ្មែរទាំង១៨ដែលថៃចាប់ខ្លួនកាលពីព្រឹកថ្ងៃ២៩ កក្កដា...
ភ្នំពេញ ៖ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានអំពាវនាវឲ្យភាគីថៃ គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ តាមរយៈបញ្ឈប់សកម្មភាព បង្ករឿងជាហេតុ នាំឲ្យមានជម្លោះសារជាថ្មី ។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នាថ្ងៃ៣ សីហា លោក ជុំ សន្ទរី...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ ៖ ករណីរំដោះអ្នកទោស នៅស្វាយរៀង បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួន ជនជាប់ឃុំចំនួន ០៥នាក់ទៀត រួមទាំងបក្សពួកផ្សេងទៀត ដែលមករំដោះ។ យោងតាមសេចក្តីជូនព័ត៌មានបឋម របស់អគ្គនាយកដ្ឋានពន្ធនាគារ បានជម្រាបជូនព័ត៌មានបឋម ស្តីពី...
ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ហ៊ីម...
ភ្នំពេញ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT-BD) របស់ប្រទេសបង់ក្លាដែស នៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តកំឡុងការប៉ះទង្គិចដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុនដែលនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលសម្ព័ន្ធ Awami របស់លោកស្រី។ យោងតាមសារព័ត៌មាន...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
