ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា សហររដ្ឋអាមេរិក បានបញ្ចុះតម្លៃពន្ធសម្រាប់កម្ពុជា មកនៅសល់១៩ភាគរយនេះគិតជាពិន្ទុបាន៣០ពិន្ទុ ដែលនេះគឺ ជាការចុះច្រើនជាងគេ ក្នុងពិភពលោក ៕
ភ្នំពេញ៖ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បន្តទទួលអំណោយពីសប្បុរសជននានា និងប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានីភ្នំពេញ បានចំនួនជាង១ពាន់លានរៀល និងប្រាក់ដុល្លារជាង៣៥ម៉ឺនដុល្លារ ដើម្បីបន្តយកទៅចែកជូន ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន ដោយជម្លោះប្រដាប់អាវុធ បង្កឡើងដោយទាហានថៃ ឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ ការប្រគល់តាំងពីព្រឹករហូតដល់ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមវត្តមាន លោក ឃួង...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបុណ្យខួប ៧ថ្ងៃ លោកវរសេនីយ៍ត្រី អ៊ួន ហាច មេបញ្ជាការរងគ៣ វរសេនាតូចលេខ២ កងពលតូចអន្តរាគមន៍លេខ១ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ ដើម្បីការពារបូរណភាពទឹកដីកម្ពុជាពីទ័ពឈ្លានពានសៀម...
ព្រះវិហារ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារបន្តចុះ សួរសុខទុក្ខ បងប្អូនយុទ្ធជន ដែលបានរងរបួស អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅមណ្ឌលសុខភាពគូលែន ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី និងលោក មិន ស៊ីថា អភិបាលរង នៃគណៈអភិបាល ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង និយោជក នៃក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស...
សហគមន៍ខ្មែរនៅកូរ៉េ ជប៉ុន និងម៉ាឡេស៊ី ប្រមាណ ៥០០នាក់ដែលមានក្មេង ចាស់ ប្រុស ស្រី នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នា សម្តែងមតិថ្លែងអំណរគុណ លោកប្រធានាធិបតីអាម៉េរិក ដែលបានជួយឱ្យមានបទឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជា និងថៃក្រោយការឈ្លានពាន ពីប្រទេសថៃមកលើកម្ពុជា។ ក្នុងដៃកាត់បដា និងមេក្រូស្រែក ក្រុមអ្នកប្រមូលផ្តុំបានស្រែកថា “ថ្លែងអំណរគុណ...
ព្រះវិហារ៖ លោក ហ៊ុន សុរិទ្ឋី អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកអំណោយ ជាគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនមុខ របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅប្រគល់ជូនរដ្ឋបាល ខេត្តព្រះវិហារ និងវីរកងទ័ពជួរមុខ វរៈនគរបាលការពារព្រំដែនគោកលេខ៧៩៣ ទិសព្រះវិហារ...
ភ្នំពេញ៖ លោក ទី នីតូរ្យ អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបប្រតិភូធុរកិច្ចនៃមជ្ឈមណ្ឌលជំរុញធុរកិច្ចអន្តរជាតិរបស់មីយ៉ាន់ម៉ា( IBPC) ប្រមាណ៥០នាក់ ដឹកនាំដោយ លោក Aik Htun ប្រធាន IBPC នៅទីស្ដីការក្រសួង។ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសក្នុងវិស័យ...
វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (វ.ប.ម.) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ក្រុមគ្រួសារ យុទ្ធជនពលីជីវិតក្នុងបុព្វហេតុការពារជាតិឱ្យបានជ្រាបថា៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលី វ.ប.ធ. នឹងផ្តល់ជូន អាហារូបករណ៍១០០% រហូតដល់ចប់ឆ្នាំទី៤ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រធនាគារនិងហិរញ្ញវត្ថុ ដល់ និស្សិតដែលមានគ្រួសារជាយុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ។ ឆ្លៀតក្នុងឱកាសនេះដែរ វ.ប.ធ. សូម ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់យុទ្ធជនពលីដ៏អង់អាចក្លាហានរបស់យើង ក្នុងស្មារតី ស្នេហាជាតិ និងបុព្វហេតុការពារជាតិមាតុភូមិដ៏បវរនៃព្រះរាជាណាចក្រកម្ពុជា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រុមគ្រួសាររបស់យុទ្ធជនពលីជីវិតក្នុងបុព្វហេតុការពារជាតិ ជ្រាប និងធ្វើការទំនាក់ទំនងមកកាន់ វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ តាមរយៈលេខទូរស័ព្ទ ០២៣ ៩៩០ ១៨៨ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។
ភ្នំពេញ ៖ កម្ពុជា បានអំពាវនាវដល់ភាគីថៃ បញ្ជូនកងកម្លាំងរបស់កម្ពុជាចំនួន ២០រូប ឱ្យត្រឡប់មកកម្ពុជាវិញ ឱ្យបានឆាប់ រួមទាំងកងកម្លាំងផ្សេងទៀត ប្រសិនបើមាន ដែលក្នុងការគ្រប់គ្រងរបស់ភាគីថៃ។ នេះជាការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។ ការលើកឡើងរបស់ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី...
ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នារសៀលថ្ងៃ៣១ កក្កដា លោកស្រី ម៉ាលី សុជាតាបានថ្លែងថា កងកម្លាំងកម្ពុជាទាំង២០រូប ដែលត្រូវបានថៃ គ្រប់គ្រងនោះ មកដល់ម៉ោងប្រមាណជា ៣និង៣០នាទី មិនទាន់បញ្ជូនពួកគាត់ មកវិញនៅឡើយទេ ។
ឧត្តរមានជ័យ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ប្រទេសកម្ពុជា សម័យ តេជោធិបតី នឹងមិនទុកឱ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលនៅសេសសល់ ក្រោយសង្រ្គាមឡើយ។ ក្នុងយុទ្ធនាការចុះអប់រំ ផ្សព្វផ្សាយអំពីហានិភ័យនៃយុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ពីការវាយប្រហាររបស់យោធាថៃមកលើប្រទេសកម្ពុជា ដល់ជនភៀសសឹក ដែលកំពុងស្នាក់នៅតាមទីតាំងមានសុវត្ថិភាព នៅខេត្តឧត្តរមានជ័យ នាថ្ងៃទី៣១ ខែកក្កដា...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ ។ បន្ទាប់ពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ អស់រយៈពេលបីខែកន្លងមក ថ្ងៃនេះ គ.ជ.ប...
កំពង់ធំ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីចំនួន ៣រូប ក្នុងខេត្តកំពង់ធំ មានដូចជា៖ ១/. នាយចំណង់ ឌី សេង, ២/. អនុសេនីយ៍ត្រី ញាត ឈីន,...
ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងសហការីបាន នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញទៅចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត...
ឧត្ដរមានជ័យ៖ ក្រោយសង្គ្រាមស្ងប់ស្ងាត់ បន្ទាប់ពីមានបទឈប់បាញ់ រវាងយោធា កម្ពុជា-ថៃ ក្នុងស្មារតីស្រលាញ់ជាតិ សប្បុរសជាច្រើន បានបន្តនាំយកនូវស្បៀង រួមមានទាំងគ្រឿងឧបភោគបរិភោគ និងឱសថជាដើម ចែកជូនដល់កងកម្លាំងជួរមុខនិងជនភៀសសឹក ពីសង្គ្រាម ឈ្លានពានរបស់ថៃកាលពីថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៥កន្លងទៅថ្មីនេះ ។ ជាមួយនឹងសប្បុរសជនជាច្រើន លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកណ្ដាល...
ភ្នំពេញ ៖ ក្រសួងការពារជាតិ ផ្ញើលិខិតអញ្ជើញលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីស្តីទី ក្រសួងការពារជាតិថៃ ដើម្បីដឹកនាំគណៈប្រតិភូ យោធាជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៤ ខែ សីហា ឆ្នាំ២០២៥ ៕
សាន់ហ្វ្រាន់ស៊ីស្កូ៖ នាយកដ្ឋានរតនាគារសហរដ្ឋអាមេរិក នៃការគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) បានប្រកាសការដាក់ទណ្ឌកម្មដ៏ធំប្រឆាំងនឹងបុគ្គល អង្គភាព និងនាវាមួយចំនួនដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយបណ្តាញ ដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់។ នាយកដ្ឋានរតនាគារ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កញ្ចប់នេះកំពុងកំណត់ “បុគ្គល និងអង្គភាពជាង ៥០ និងកំណត់អត្តសញ្ញាណ នាវាជាង ៥០” ។ សេចក្តីប្រកាសព័ត៌មាន បានកត់សម្គាល់ថា “បណ្តាញនេះដឹកជញ្ជូនប្រេង...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹង នៅក្នុងតារាងការពិតមួយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយអនុវត្តពន្ធបន្ថែម ៤០ ភាគរយលើទំនិញប្រេស៊ីល ដែលនាំឱ្យចំនួនពន្ធសរុបកើនឡើងដល់ ៥០ភាគរយ។ អត្រាពន្ធនេះមានប្រសិទ្ធភាព ចំពោះទំនិញដែលបានបញ្ចូលសម្រាប់ប្រើប្រាស់ ឬដកចេញពីឃ្លាំងសម្រាប់ប្រើប្រាស់ ឬក្រោយម៉ោង ១២ និង ១នាទី ព្រឹក ៧ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការបញ្ជាទិញនេះ...
បរទេស៖ ប៉ុន្មានម៉ោងបន្ទាប់ ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសដំឡើងពន្ធ 25% លើទំនិញឥណ្ឌា ទីក្រុងញូវដែលីបាននិយាយថា ខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាផលប្រយោជន៍របស់ពលរដ្ឋក្នុងស្រុក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មឥណ្ឌា បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ឥណ្ឌា...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអោយដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមជំនាញគ្រាប់បែកទម្លាក់ ពីយន្តហោះរបស់អង្គភាពសុីម៉ាក់បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង និងគ្រាប់បែក ទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង (មានរន្ធគ្រាប់បែក) ។ លោកបញ្ជាក់ថា «គ្រាប់បែកMK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសសៀម ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ២៤-២៨ ខែកក្កដា...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ជនភៀសសឹកគេចខ្លួន ដោយសារការផ្ទុះអាវុធដាក់គ្នា រវាងទ័ពកម្ពុជា-ថៃ គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ មានចំនួន១៧២០៩៤ នៅខេត្តទាំង៥ជាប់ព្រំដែនថៃ ។ ខេត្តទាំង៥នោះរួមមាន ៖ ខេត្តឧត្តរមានជ័យចំនួន ៣៩៥៤៦ នាក់ , ខេត្តព្រះវិហារ...
កំពង់ឆ្នាំង ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបុណ្យខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសព អនុសេនីយ៍ទោ ហេង តាំង បុគ្គលិកការិយាល័យទី១ កងពលតូចអន្តរាគមន៍លេខ១...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការព្រំដែនទូទៅ(GBC) នៅព្រឹកថ្ងៃ៣១ កក្កដា នេះបានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រៀមលក្ខណៈទុកជាមុន មុននឹងឈានទៅដល់ថ្ងៃកំណត់ នៃកិច្ចប្រជុំGBC នាថ្ងៃ៤ សីហា ខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ បើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ...
ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអមដំណើរ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ អញ្ជើញ គោរព វិញ្ញាណក្ខន្ធ សពលោកអនុសេនីយ៍ឯក លៀម សំពៅមាស មន្ត្រីនគរបាល នៃវរសេនាតូច...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា លើសេចក្តីប្រកាសមួយ ដើម្បីដោះស្រាយផលប៉ះពាល់ នៃការនាំចូលទង់ដែង ដោយដាក់ពន្ធ ៥០ ភាគរយជាសកល លើការនាំចូលផលិតផលទង់ដែង ពាក់កណ្តាលសម្រេច និងផលិតផលដេរីវេ ដែលពឹងផ្អែកខ្លាំងលើទង់ដែង ដែលមានប្រសិទ្ធភាពនៅថ្ងៃទី១ ខែសីហា។ សេតវិមានបានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា សេចក្តីប្រកាសនេះដឹកនាំលេខាធិការ ពាណិជ្ជកម្មសហរដ្ឋអាមេរិក ឱ្យបង្កើតដំណើរការ...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា ទាក់ទងទៅនឹង ជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ដែលបានបញ្ចប់ កាលពីប៉ុន្មានថ្ងៃមកនេះ សបញ្ជាក់ថា សង្គ្រាមនឹងត្រូវ បានបញ្ចប់ ជំនួសមកវិញ ដោយសុខសន្តិភាព ខណៈលទ្ធផល នៃការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកងទ័ព កម្ពុជា-ថៃ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ ដើម្បី ជ្រើសរើស អ្នកទទួលការងារ ស្តីពីការងារជួសជុលកែលម្អអគារជាន់ទី២ នៅនាយកដ្ឋានមូលនិធិអគ្គិសនី ភាវូបនីយកម្ម ជនបទ (ជំហានទី៣) (ផែនការឆ្នាំ២០២៥)...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា រដ្ឋបាលរបស់លោកនឹងដាក់ពន្ធ ១៥ ភាគរយលើរថយន្ត និងទំនិញផ្សេងទៀត ពីកូរ៉េខាងត្បូង ក្រោមកិច្ចព្រមព្រៀង ពាណិជ្ជកម្មថ្មីមួយ ដោយបញ្ចប់ការចរចារយៈពេលជាច្រើនខែ ដែលបណ្តាលឱ្យប្រជាជាតិអាស៊ី ទទួលបានអត្រាដូចគ្នានឹងប្រទេសជប៉ុន និងសហភាពអឺរ៉ុប ។ លោក ត្រាំ បានឲ្យដឹងនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមថា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបលោកស្រី Naila Mazzucco ស្នងការ នៃរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងសហការី ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ អំពី ការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ ៖ ករណីរំដោះអ្នកទោស នៅស្វាយរៀង បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួន ជនជាប់ឃុំចំនួន ០៥នាក់ទៀត រួមទាំងបក្សពួកផ្សេងទៀត ដែលមករំដោះ។ យោងតាមសេចក្តីជូនព័ត៌មានបឋម របស់អគ្គនាយកដ្ឋានពន្ធនាគារ បានជម្រាបជូនព័ត៌មានបឋម ស្តីពី...
ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ហ៊ីម...
ភ្នំពេញ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT-BD) របស់ប្រទេសបង់ក្លាដែស នៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តកំឡុងការប៉ះទង្គិចដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុនដែលនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលសម្ព័ន្ធ Awami របស់លោកស្រី។ យោងតាមសារព័ត៌មាន...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
