បរទេស: ការអំពាវនាវរកជំនួយជាបន្ទាន់ពីមនុស្ស ២០០ នាក់ — “យើងត្រូវការអាហារ និងទឹកស្អាត!”យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ថា “បុគ្គលិក និងកម្មករ ប្រហែល ២០០ នាក់ បានជាប់គាំងអស់រយៈពេល ៤ ថ្ងៃ បន្ទាប់ពីទឹកជំនន់បានឡើងដល់ជាន់ទីពីរ។អ្នកជាប់ក្នុងអគារនោះ បានឲ្យដឹងថា...
(ឧត្តរមានជ័យ)៖ ក្រោយប្រកាសប្រមូលទិញស្រូវ ៥០០០ តោន ជារៀងរាល់ឆ្នាំ ក្នុងតម្លៃ ១០០០ រៀល ពីប្រជាកសិករគ្រប់តំបន់ ខ្មែរ ប៊ែវើរីជីស បានចុះទៅដល់តំបន់ខេត្តព្រះវិហារមុនគេ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា លាង ម៉េង ដើម្បីជួយសម្រាលបន្ទុកគ្រួសារកងទ័ពដែលជាកសិករ ដោយប្រមូលទិញស្រូវបានសរុប ៩៦៨ តោន ពីគ្រួសារកសិករសរុប ២១០ គ្រួសារ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងបន្តការប្រមូលទិញទិន្នផលស្រូវពីប្រជាកសិករនៅខេត្តឧត្តរមានជ័យ ដើម្បីឱ្យគ្រប់ចំនួន ៥០០០ តោនក្នុងឆ្នាំដំបូងនេះ ដោយមានវត្តមានអ្នកឧកញ៉ា លាង ឃុន ចុះទៅបញ្ជរទិញពីគ្រួសារកសិករដោយផ្ទាល់។ វត្តមានរបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំង ២ លើកនេះ បញ្ជាក់ច្បាស់ពីស្មារតីគាំទ្រ និងជួយសម្រាលបន្ទុកកសិករខ្មែរដែលកំពុងជួបការលំបាក ជាពិសេស គឺប្តេជ្ញាថារាល់ថវិកាទិញដូរទាំងប៉ុន្មាន ត្រូវតែបានទៅដល់ដៃគ្រួសារកសិករផ្ទាល់ ដោយពុំមានឈ្មួញកណ្តាល ឬជនទី ៣ ណាកាក់ទិញបន្តឡើយ។ ក្នុងស្មារតីគាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក ទិន្នផលស្រូវដែលប្រមូលទិញបានទាំងអស់ នឹងត្រៀមយកមកចែកចាយលក់នៅក្នុងផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ទាំង ១៥ សាខា ដើម្បីឱ្យប្រជាជនខ្មែរបានជួយគាំទ្រស្នាដៃកសិករខ្មែរនៅតាមតំបន់ ក៏ដូចជាចូលរួមជំរុញការគាំទ្រកសិផលក្នុងស្រុក។ យុទ្ធនាការប្រមូលទិញស្រូវ ៥០០០ តោននេះ នឹងបន្តជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឱ្យទិន្នផលស្រូវក្នុងស្រុកកាន់តែមានទីផ្សារ ទទួលបានតម្លៃល្អ ដើម្បីជួយសម្រួលជីវភាពប្រជាកសិករខ្មែរឱ្យកាន់តែប្រសើរឡើង។ ខ្មែរ ប៊ែវើរីជីស ក្រុមហ៊ុនកូនខ្មែរ គាំទ្រផលិតផលខ្មែរ!
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលស្តាប់នូវសេចក្តីរាយការណ៍របស់អង្គការ Halo Trust អំពីលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ និងផែនការបន្តសម្រាប់ឆ្នាំ២០២៦ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការ Halo Trust ខេត្តសៀមរាប ។ ក្នុងនោះផងដែរ...
ភ្នំពេញ ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះបានចោទជាសំណួរ ទៅកាន់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ដែលបានចេញរបាយការណ៍ ដែលគ្មានលក្ខណៈវិទ្យាសាស្រ្ត គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន ។ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ពាងណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ និងលោកស្រី ប៉ូច វរល័ក្ខ នាយិកាវិទ្យាស្ថានជាតិទេសចរណ៍ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិភាក្សាការចុះពិនិត្យស្ថានភាពនិន្នាការ ទេសចរណ៍ខេត្តត្បូងឃ្មុំ ជំរុញការតាមដាន និងវាយតម្លៃ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ក្រសួងទេសចរណ៍ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី...
ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងការងារ អះអាងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការ ជាច្រើន ដើម្បីជួយស្វែងរកការងារ ឱ្យបងប្អូនអតីតពលករត្រឡប់មកពីថៃ ដោយគិតត្រឹមពាក់កណ្ដាលខែវិច្ឆិកានេះ បងប្អូនអតីតពលករជាង ៤០ម៉ឺននាក់ហើយ បានទទួលការងារធ្វើ។ លោក ស៊ុន មេសា អ្នកនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី២៦...
ភ្នំពេញ ៖ បន្ទាប់ពីបានទទួលការអនុញ្ញាតពី ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ជាមួយ អគ្គិសនីឡាវ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីបង្កើនចំណងមិត្តភាព រវាងក្រុមហ៊ុនអគ្គិសនីរដ្ឋរបស់ប្រទេសទាំងពីរ ដើម្បីពង្រីកបន្ថែម កិច្ចសហប្រតិបត្តិការមួយចំនួន ដែលមានទំហំការងារដូចជា ៖ ១. ការចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងស្ថាប័នទាំងពីរ...
ខេត្តពោធិ៍សាត់÷ នៅព្រឹកថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាបឋមសិក្សាថ្គោលអណ្ដែត។ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញចូលរួមសម្ពោធអគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ បន្ទប់ទឹក កន្លែងលាងដៃ និងបន្ទប់ផ្លាស់សំលៀកបំពាក់នារី។...
ភ្នំពេញ ៖ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេសខ្មែរ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំការធ្វើបទបង្ហាញ ជូនសមាជិកនៃអង្គទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជា អំពីលទ្ធផលនៃការស៊ើបអង្កេតបឋមលើព្រឹត្តិការណ៍បាញ់ ប្រហារដោយកងកម្លាំងថៃ មកលើប្រជាជនស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។...
ភ្នំពេញ ៖ ព្យុះទី២៧ឈ្មោះ កូតូ (Koto) T2527 មានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើកម្ពុជា នោះបានធ្វើឲ្យកម្ពុជា ទទួលរងឥទ្ធិពលក្នុងកម្រិត ៣០% ចន្លោះរវាង ចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែវិច្ឆិកា៕
ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា សមត្ថកិច្ចកម្ពុជា នៅតែបន្តកិច្ចប្រតិបត្តិការរបស់ខ្លួនជាប់ជាប្រចាំ ដោយចាត់ទុកថា ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ជាការងារអាទិភាព ដើម្បីសុខសុវត្ថិភាព របស់សង្គមជាតិទាំងមូល។ ការឲ្យដឹងពី អ្នកនាំពាក្យ បន្ទាប់ពីថ្មីៗនេះ គេហទំព័រ CNA បានចុះផ្សាយការអត្ថាធិប្បាយមួយក្រោមចំណងជើងថា «អំពើឆបោកនៅកម្ពុជា មិនទៅណាឆ្ងាយទេ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាច» ក្រៅពីនេះ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ វិច្ឆិកានេះ បានច្រានចោលការចុះផ្សាយចំពោះសារព័ត៌មាន CNA ថា អំពើឆបោកនៅកម្ពុជា មិនទៅណាឆ្ងាយ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាចតែប៉ុណ្ណោះ ។ ថ្មីៗនេះ គេហទំព័រ CNA បានចុះផ្សាយការអត្ថាធិប្បាយមួយក្រោមចំណងជើងថា «អំពើឆបោកនៅកម្ពុជា មិនទៅណាឆ្ងាយទេ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាច ។ ក្រៅពីនេះ CNA...
នៅលើពិភពលោកនេះ បញ្ហាព្រំដែនគឺជារឿងស្មុគស្មាញ និងពិបាកដោះស្រាយបំផុត ហើយបញ្ហានេះតែងតែក្លាយជាជម្លោះតជំនាន់ មិនងាយចប់ឡើយ ពីព្រោះភាគីនីមួយៗ តែងតែអះអាងភាពជាកម្មសិទ្ធិរៀងៗខ្លួន ដោយសំអាងលើហេតុផលមួយចំនួន ដូចជាការធ្លាប់កាន់កាប់ និងអាស្រ័យផលនៅទីនោះតាំងពីយូរយារ ឬមូលហេតុមួយចំនួនទៀត។ តាមពិត ការកាន់កាប់និងអាស្រ័យផលជាក់ស្តែង លើដីមិនមែនជាកត្តាកំណត់ អំពីខ្សែបន្ទាត់ព្រំដែនឡើយ ពីព្រោះប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយព្រំដែន ត្រង់តំបន់ដែលមិនទាន់បានកំណត់ខ្សែបន្ទាត់ព្រំដែន ពួកគេមិនបានដឹងថា ខ្សែបន្ទាត់ព្រំដែន ដែលជាខណ្ឌសីមារវាងប្រទេសទាំងពីរ ស្ថិតនៅកន្លែងណា...
ភ្នំពេញ ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានស្នើទៅអង្គការយូណេស្កូឲ្យមានបទបញ្ញត្តិច្បាស់លាស់ អំពីការលួចចម្លងបេតិកភណ្ឌពិភពលោក ដោយគ្មានការអនុញ្ញាត ។ ការស្នើរបស់លោកស្រី បន្ទាប់ពីថៃបានលបលួចសាងសង់ចម្លងប្លង់ប្រាសាទអង្គរវត្តរបស់កម្ពុជាកាលពីប៉ុន្មានឆ្នាំមុន ហើយបើទោះបីជាភាគីកម្ពុជាស្នើឲ្យបញ្ឈប់ក៏ថៃនៅតែមិនព្រមស្តាប់តាមដែរ ។ ក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី ភឿង សកុណា បានថ្លែងបទអន្តរាគមន៍គន្លឹះដោយបង្ហាញពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនិងបណ្តារដ្ឋភាគីក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោកទាំងវប្បធម៌និងធម្មជាតិនាពេលកន្លងមក។...
វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកម្នាក់ បានឲ្យដឹងថា អ៊ុយក្រែន បានយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព ដោយមានតែចំណុចតូចៗមួយចំនួនទៀត មិនទាន់ត្រូវបានដោះស្រាយ ។ មន្ត្រីរូបនេះ ត្រូវបានដកស្រង់សម្តីថា «ប្រជាជនអ៊ុយក្រែន បានយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព បើទោះជាមានព័ត៌មានលម្អិត តូចតាចមួយចំនួន ដែលមិនទាន់ត្រូវបានដោះស្រាយក្ដី»។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់ថៃ បានរាយការណ៍ កាលពីថ្ងៃអង្គារដោយដកស្រង់ការប៉ាន់ ស្មានជាផ្លូវការថាភ្លៀងធ្លាក់ជាច្រើនថ្ងៃ នៅភាគខាងត្បូង ប្រទេសថៃ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់ និងជិត ២ លាននាក់ផ្លាស់ទីលំនៅ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមនាយកដ្ឋានបង្ការ...
បរទេស ៖ សារព័ត៌មាន Axios បានរាយការណ៍នៅថ្ងៃអង្គារនេះដោយដកស្រង់ សម្តីមន្ត្រីរដ្ឋបាលអាមេរិកថា ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងនឹងនិយាយដោយផ្ទាល់ ជាមួយប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ទោះបីជាមានការផ្លាស់ប្តូររបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីដាក់លោក Nicolas Maduro ជាប្រធានអង្គការភេរវករក៏ដោយ ។ យោងតាមសារព័ត៌មាន...
បរទេស៖ បើតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express របស់វៀតណាម នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ និងធ្ងន់ធ្ងរដែលបានវាយប្រហារប្រទេសវៀតណាមចាប់តាំងពីដើមឆ្នាំនេះ បានបណ្តាលឲ្យមនុស្សចំនួន ៤០៩ នាក់ស្លាប់ ឬបាត់ខ្លួន និង ៧២៧ នាក់ផ្សេងទៀតបានរងរបួស ហើយក៏មានការខាតបង់ផ្នែកសេដ្ឋកិច្ចជាង ៨៥ ពាន់ពាន់លានដុង ឬ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានដកអំពីថ្ងៃផុតកំណត់សម្រាប់អ៊ុយក្រែនគឺនៅថ្ងៃព្រហស្បតិ៍ ដើម្បីឱ្យអ៊ុយក្រែនយល់ព្រមលើផែនការសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិក ដោយលោកនិយាយថា “ពេលវេលាកំណត់សម្រាប់ខ្ញុំគឺនៅពេលដែលវាចប់សព្វគ្រប់”។ យោងតាមសារព័ត៌មាន US News ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force...
បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល បានប្រកាសអាសន្ននៅខេត្តសុងក្លា ភាគខាងត្បូងប្រទេស ខណៈដែលទឹកជំនន់ បានបំផ្លាញតំបន់ភាគខាងត្បូងមួយនេះយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការប្រកាសនេះបានកើតឡើងនៅពេលដែលរដ្ឋាភិបាល បានបង្កើតមជ្ឈមណ្ឌលបញ្ជាការជំនាញមួយ ដើម្បីសម្របសម្រួលប្រតិបត្តិការជួយសង្គ្រោះដើម្បីឆ្លើយតបទៅនឹងភ្លៀងធ្លាក់ និងទឹកជំនន់ ដែលមិនធ្លាប់មានពីមុនមក ដែលបានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងទូលំទូលាយ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពសាធារណៈ។ យោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ទឹកជំនន់ដែលបង្កឡើងដោយខ្យល់មូសុងបានប៉ះពាល់ដល់ខេត្តចំនួនប្រាំបួននៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសថៃ ជាពិសេសប៉ះពាល់ដល់មនុស្សប្រហែល ២.២០...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកបានបញ្ជុនបេសកជនពិសេសរបស់លោក Steve Witkoff ឱ្យជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ ដើម្បីសង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពលើវិបត្តិអ៊ុយក្រែន។ លោក Trump បានសរសេរនៅក្នុងសារបង្ហោះនៅលើ Truth Social ថា៖នៅក្នុងក្តីសង្ឃឹមនៃការបញ្ចប់ផែនការសន្តិភាពនេះ ខ្ញុំបានដឹកនាំបេសកជនពិសេសរបស់ខ្ញុំ Steve...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់មកពីប្រទេសអេហ្ស៊ីប កាតា និងតួគី បានជួបប្រជុំគ្នានៅទីនេះកាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីពិភាក្សាអំពីវិធីក្នុងការអនុវត្តរួមបទឈប់បាញ់នៅ Gaza និងដោះស្រាយឧបសគ្គចំពោះការអនុវត្តរបស់ខ្លួន។ កិច្ចប្រជុំនេះមានការចូលរួមដោយប្រធានចារកម្មអេហ្ស៊ីប Hassan Rashad នាយករដ្ឋមន្ត្រីកាតា និងរដ្ឋមន្ត្រីការបរទេស Sheikh Mohammed bin Abdulrahman bin Jassim Al-Thani និងនាយកអង្គការស៊ើបការណ៍ជាតិតួគី លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសស៊ុយអែត នឹងត្រូវការមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារយ៉ាងជ្រៅនៅក្នុងបណ្តាប្រទេសដែលខ្លួនចាត់ទុកថាជាការគំរាមកំហែង ដូចជាប្រទេសរុស្ស៊ី។ ការប្រកាសនេះត្រូវបានធ្វើឡើងបើយោងតាមរបាយការណ៍របស់កងកម្លាំងប្រដាប់អាវុធស៊ុយអែតចេញផ្សាយកាលពីថ្ងៃចន្ទ។ទីក្រុងមូស្គូបានច្រានចោលការអះអាងដែលខ្លួនមានចេតនាអរិភាពចំពោះប្រទេសលោកខាងលិចថាគ្មានមូលដ្ឋាន។ ឯកសារនេះអំពាវនាវឱ្យមានការវិនិយោគលើសមត្ថភាពធ្វើការវាយប្រហារដែលអាចឈានដល់គោលដៅនៅ ជម្រៅយុទ្ធសាស្ត្រឬ ប្រហែលជា២០០០ គីឡូម៉ែត្រ។ ចម្ងាយផ្លូវត្រង់រវាងទីក្រុងមូស្គូ និងទីក្រុងស្តុកខម គឺត្រឹមតែជាង ១៤០០ គីឡូម៉ែត្រប៉ុណ្ណោះ។ នៅក្នុងបទសម្ភាសន៍មួយទៅកាន់ Reuters កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក...
មណ្ឌលគិរី៖ នៅក្នុងខែវិច្ឆិកានេះ ព័ត៌មានដែលទទួលបានគឺ មានគ្រឿងញៀនរហូតដល់ ២៣កញ្ចប់ ដែលស្មើនឹងទម្ងន់ ៧៥,៥៦ក្រាម រួមទាំងជនសង្ស័យ ២២នាក់ត្រូវចាប់ខ្លួន នៅក្នុងការបង្ក្រាបករណីគ្រឿងញៀន ២ដាច់ដោយឡែកពីគ្នា ក្នុងឃុំចុងផ្លាស់និងឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ របាយការណ៍ ស្តីពីការចុះបង្រ្កាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនកាលពី ថ្ងៃទី២៤និង២៥ វិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅភូមិឆ្នែងនិងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា...
ខេត្តពោធិ៍សាត់÷ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំធំថ្មីសាលាខេត្ត បានអនុញ្ញាតិដល់គណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក Choi II Do ប្រធានអង្គការសហគមន៍ DAIL...
ភ្នំពេញ ៖ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមដើរតួជាអង្គរក្ស ដែលធ្វើឲ្យមានការភ័យខ្លាច អ្នកធ្វើដំណើរ តាមដងផ្លូវសាធារណៈ ដែលល្បីក្នុងបណ្ដាញសង្គម ត្រូវបានកោះហៅមកសួរនាំ និងអប់រំណែនាំឲ្យបញ្ឈប់ សកម្មភាពបែបនេះបន្តទៀត។ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានបង្ហាញក្នុង សង្គមហ្វេសប៊ុកនាថ្ងៃ២៦...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា និងរដ្ឋអ៊ីស្រាអែល នឹងអាចពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយគ្នាទៅកាន់វិស័យ ដែលមានសក្តានុពលផ្សេងៗទៀត។ យោងតាមលិខិតថ្លែងអំណរគុណទៅលោក Amir Ohana ប្រធានសភា នៃរដ្ឋអ៊ីស្រាអែល នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ចំពោះសារអបអរសាទរយ៉ាងកក់ក្តៅ របស់លោកក្នុងឱកាសខួបលើកទី៧២...
ភ្នំពេញ ៖ លោកស្រី Tania Meyer នាយិកាគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ការបង្កើនម៉ោងសិក្សា កម្ពុជាអាចផ្តល់ឱកាសឱ្យកុមារទទួលបានការអប់រំ កាន់តែប្រសើរឡើង ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្ម មួយមានភាពប្រកួត ប្រជែងជាងមុន។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី២៥ វិច្ឆិកា បានឲ្យដឹងថា ប្រទេសកម្ពុជា...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃរដ្ឋអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
ភ្នំពេញ ៖ បន្ទាប់បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារហើយ យោធាថៃបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ នៅម៉ោង៨យប់នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានកត់ត្រានូវការបង្កហេតុរបស់យោធាថៃដោយ...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)បានលេចវត្តមានជាថ្មី ហើយនៅលើផ្ទៃទន្លេ...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា បានបង្ហាញរូបភាពរណ្ដៅគ្រាប់ធ្លាក់ចូល ក្នុងសាលាបឋមសិក្សាបុស្សធំ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូនេះ ចម្ងាយ១០ម៉ែត្រ ពីរោងសិស្សហូបបាយ ៕
សម្ដេចតេជោ ៖ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុច ដែលខ្មាំងវាយចូល បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ ប្រកាសថា នឹងប្រើកម្លាំងវាយយក ១១ចំណុច បារាំងជឿថា មាគ៌ាតែមួយគត់ ដោះស្រាយជម្លោះ ព្រំដែនកម្ពុជា-ថៃ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា បន្ទាត់ក្រហម ដែលត្រូវតបតបានកំណត់រួចហើយ មេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំ នាយទាហ៊ាន ពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា ។ តាមរយៈបណ្ដាញសង្គម...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥...
ភ្នំពេញ ៖ ចាប់ពីម៉ោង ១១និង១៥នាទី ដល់ម៉ោង១១និង៥៦នាទី ព្រឹកថ្ងៃ១០ ធ្នូនេះ យោធាថៃ បានធ្វើសកម្មភាព បាញ់ផ្លោងចំនួន ៥គ្រាប់ ដោយប្រើប្រាស់កាំភ្លើងត្បាល់ ១០០ម.ម និង...
ខេត្តកណ្តាល៖ លោក យស ណាសុី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វី សំណាង អភិបាល នៃគណ:អភិបាលខេត្តតាកែវ នៅថ្ងៃទី០៩ ខែធ្នូរ ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ៖ -ម៉ោង ១៤:២២នាទី យោធាថៃបាញ់ផ្សែងពុល...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន៣០អង្គទូត និង៣អង្គការអន្តរជាតិ ក្នុងនោះក៏មានតំណាងអង្គការសហប្រជាជាតិចូលរួមផងដែរ ដើម្បីធ្វើបទបង្ហាញអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងយោធភូមិភាគ ទី៤ និងយោធភូមិភាគទី៥ ។...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
