វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនបានរាយការណ៍ថា ផែនការសន្តិភាព ២៨ ចំណុចដែលស្នើឡើង ដោយសហរដ្ឋអាមេរិក ដែលមានគោលបំណង បញ្ចប់វិបត្តិអ៊ុយក្រែន ត្រូវបានកាត់បន្ថយមកត្រឹមក្របខ័ណ្ឌ ១៩ ចំណុច ដែលព្រាងដោយសហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីចុងសប្តាហ៍កន្លងទៅ នៅទីក្រុងហ្សឺណែវ។ លោក Oleksandr Bevz មន្ត្រីអ៊ុយក្រែនម្នាក់ ដែលបានចូលរួម...
បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយតាមទូរស័ព្ទ ជាមួយប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ដោយប្រកាសថា ការវិលត្រឡប់របស់កោះតៃវ៉ាន់ ទៅកាន់ប្រទេសចិនគឺជា “ផ្នែកនៃសណ្តាប់ធ្នាប់ពិភពលោក” បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស: កងទ័ពជើងទឹកភូមិន្ទថៃ (RTN) កំពុងដាក់ពង្រាយនាវាចម្បាំងមួយគ្រឿង គឺនាវាចម្បាំង HTMS Chakri Naruebet និងឧទ្ធម្ភាគចក្រចំនួន ២ គ្រឿង ដើម្បីចល័តកម្លាំង ដើម្បីជួយសង្គ្រោះប្រជាជន ដែលជាប់គាំងនៅភាគខាងត្បូង ប្រទេស។យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅថ្ងៃទី...
ភ្នំពេញ ៖ ក្រុមការងារ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងចាប់ផ្តើមអនុវត្តរំកិលផ្ទឹមស្ពាន នៃគម្រោង សាងសង់ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នៅសសរទី៥ កាត់ពីលើផ្លូវជាតិលេខ២ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៤ រសៀល...
បរទេស ៖ទីភ្នាក់ងារចិនស៊ិនហួ ដែលបានដកស្រង់ ទិន្នន័យផ្លូវការកាលពីថ្ងៃចន្ទ បានបង្ហាញថា ទីផ្សារការងាររបស់ប្រទេសថៃ បានធ្លាក់ចុះបន្តិចក្នុងត្រីមាសទី៣ឆ្នាំ២០២៥ ដែលកត្តាសំខាន់ក្នុងនោះគឺ ដោយសារទឹកជំនន់រីករាលដាលនៅ ទូទាំងប្រទេសនេះ ដែលបានរារាំងការងារ ជាច្រើនជាពិសេសក្នុងវិស័យកសិកម្ម។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានឱ្យដឹងថា កម្លាំងពលកម្មរបស់ប្រទេសអាស៊ី អាគ្នេយ៍នេះបានធ្លាក់ចុះប្រមាណជា០,៥ ភាគរយធៀបទៅនឹងឆ្នាំចាស់មកត្រឹម៣៩,៩ លាននាក់ក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ការវាស់វែង និងបោះបង្គោលព្រំដែន បណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែន លេខ៤២-៤៧ និង លេខ៥២-៥៩ មិនមែនជាការងារ ដែលចាប់ផ្ដើមថ្មី ទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារ បច្ចេកទេសដែលបន្តពីអ្វី ដែលក្រុមការងារបច្ចេកទេសព្រំដែន នៃប្រទេសទាំងពីរបាន រួមគ្នាធ្វើជិត...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីតួគី លោក Recep Tayyip Erdogan បានព្រមព្រៀងគ្នាក្នុងការបង្កើន ទំនាក់ទំនង រវាងអ្នកការទូត នៃប្រទេសទាំងពីរ លើការដោះស្រាយជម្លោះ អ៊ុយក្រែន ។ វិមានក្រឹមឡាំងបាន បញ្ជាក់បែបនេះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គោលដៅនៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះមិនមែន ដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបង គឺដើម្បីកំណត់ នូវការខ័ណ្ឌសីមា នៅលើដីជាក់ស្តែង ។ នៅលើបណ្តាញសង្គម នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា...
ភ្នំពេញ ៖ រយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបក្មេងទំនើងសរុប១១ករណី ឃាត់ខ្លួនមនុស្ស៣០នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៧ករណី ឃាត់ខ្លួនជនងប់ល្បែង និងអ្នកពាក់ព័ន្ធចំនួន២៣នាក់ ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ តាម អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានស្វាគមន៍លោកស្រី Yasmin Siddiqi នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា ទើបត្រូវបានតែងតាំងថ្មី និង បានពិភាក្សាកិច្ចសហប្រតិបត្តិការ ដោយស្នើឱ្យធនាគារផ្តល់អាទិភាព...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក PHILIPPE VIDAL, ប្រធានក្រុមហ៊ុន ARGUENDO Film (បារាំង) និងជានាយកច្នៃប្រឌិបបង្កើតថ្មីរបស់ក្រុមហ៊ុន Entertainment Development (អេស្ប៉ាញ) ហើយជាអ្នកជំនាញខាងបង្កើត Attraction Park...
ភ្នំពេញ ៖ ណាហ្គាវើលដ៍ សហការជាមួយក្រសួង អប់រំ យុវជន និងកីឡា បានដំណើរការ “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង” លើកទីពីរដែលជាការប្រកួត ប្រជែងរយៈពេល ៨ ខែដែលផ្តោតទៅលើការគ្រប់គ្រង និងការកែច្នៃសំណល់ឡើងវិញ ។ កម្មវិធីនេះដែលដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកនិរន្តរភាព និងទំនួលខុសត្រូវការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ គាំទ្រដល់កិច្ចខិត ខំប្រឹងប្រែង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានសម្តែងនូវការអបអរសាទរ ខួបលើកទី២០ ដែលល្ខោន ស្រមោលស្បែកធំ របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌ នៃមនុស្សជាតិ ។ ល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៥...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់ក្រសួងសិទ្ធិមនុស្ស ឥណ្ឌូណេស៊ី ថា ថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន ដែលមានចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលជំនួប រវាងលោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី...
កំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកថវិការចូលរួមក្នុងពិធីបុណ្យគម្រប់៧ថ្ងៃ សពលោកស្រី ជួន សារឿន ដោយទទួលមរណភាព ដែលត្រូវជាម្តាយបង្កើត លោកវរសេនីយ៍ត្រី ឈួន សូរិយា នាយការិយាល័យបញ្ជូនសារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិព្រៃខ្លុង ឃុំវាល...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិន ស៊ិនហួចេញនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីចិន លោក Xi Jinping បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែរក្សាសន្ទុះនៃទំនាក់ទំនង ហើយបន្តដំណើរទៅមុខ ក្នុងទិសដៅ ដ៏ត្រឹមត្រូវជាមួយគ្នា ដោយផ្អែកលើសមភាព ការគោរព និងផលប្រយោជន៍ទៅវិញ ទៅមក។ លោក Xi បានធ្វើការកត់សម្គាល់នេះ...
ភ្នំពេញ ៖ ព្រឹត្តិការណ៍មហាស្រពល្ខោន អូប៉េរ៉ាអន្តរជាតិភ្នំពេញ គ្រោងនឹងរៀបចំធ្វើឡើង នៅណាហ្កាវើលដ៏ រាជធានីភ្នំពេញ នៅថ្ងៃទី១២ និងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥ ដោយក្រុមហ៊ុនរៀបចំ នឹងធ្វើឱ្យមហោស្រពល្ខោនអូប៉េរ៉ា លេចធ្លោជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ។ កិច្ចសហការនេះជាការចាប់ផ្ដើមនៃ នវានុវត្តន៍វប្បធម៌ ប្រកបដោយចីរភាព រួមទាំងព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោក និងជាស្តង់ដារថ្មីសម្រាប់ចីរភាព...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់ មកពីនាយកដ្ឋានទំនាក់ទំនង អន្តរជាតិ និងសហប្រតិបត្តិការ (DIRCO) នៃទីក្រុងព្រីតូរីយ៉ា បាននិយាយថា អាហ្រ្វិកខាងត្បូង នឹងប្រគល់តំណែងប្រធាន G20 ដល់សហរដ្ឋអាមេរិក នៅក្នុងពិធីជាផ្លូវការ មួយនៅសប្តាហ៍នេះ។ ការរៀបចំនេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្ត ដែលមិនធ្លាប់មានពីមុនមករបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើពហិការ កិច្ចប្រជុំកំពូល G20 ដែលធ្វើឡើងនៅទីក្រុង Johannesburg...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដកស្រង់ព័ត៌មាន ចេញពីទីភ្នាក់ងារសារព័ត៌មាន ISNA បានរាយការណ៍ថា ប្រមុខស៊ើបការណ៍សម្ងាត់ របស់ប្រទេសអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិក និង អ៊ីស្រាអែលថា បានរៀបចំផែនការ សម្លាប់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei និងជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យប្រទេសអ៊ីរ៉ង់មានអស្ថិរភាព។...
(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ខួប ៩ ឆ្នាំការដាក់ចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សមាគមន៍សិល្បករខ្មែរ ព្រមទាំងសិល្បករ-សិល្បការិនី រួមគ្នាយ៉ាងសកម្មបង្កើតកម្មវិធីសាទរនេះឡើង រំលឹកដឹងគុណដល់ស្នាដៃបុព្វបុរសខ្មែរ ដែលបន្សល់ទុកកេរ្តិ៍តំណែលវប្បធម៌ដ៏ផូរផង់មួយនេះ។ កម្មវិធីប្រព្រឹត្តទៅនៅ ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយកម្មវិធីនេះមិនត្រឹមតែបង្ហាញពីសិល្បៈបុរាណចាប៉ីដងវែងប៉ុណ្ណោះទេ ប៉ុន្តែជាភាសាផ្សព្វផ្សាយអរិយធម៌ វប្បធម៌...
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុប និងពង្រឹង ការងារជំនាញព័ត៌មានសន្តិសុខ ស្ថិតនៅសាលប្រជុំមេបញ្ជាការ ។ ក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរងទទួលជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ,លោកប្រធាន-អនុប្រធានមន្ទីរ, លោកនាយ-នាយរងករិយាល័យ ជំនួយការសមាជិកទាំងអស់នៅក្នុងមន្ទីរព័ត៌មានសន្តិសុខ។ កិច្ចប្រជុំនេះដែរធ្វើឡើង គឺដើម្បីស្ថាបនា...
ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងមួយរយៈពេលចុងក្រោយនេះ រូបភាពការបោកប្រាស់តាមរយៈការផ្ទេរប្រាក់ពីជនរងគ្រោះ ទៅគណនីធនាគារ របស់ជនល្មើសមាន ជាង៨០ម៉ឺនដុល្លារ។ ចំពោះករណីនេះ អភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកជាកិច្ចការចាំបាច់ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោក...
ពីថ្ងៃទី ១៩ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ តបតាមការអញ្ជើញ របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និងតាជីគីស្ថាន លោក Wang Yi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានចូលរួមកិច្ចសន្ទនា ជាយុទ្ធសាស្ត្រ របស់រដ្ឋមន្រ្តីការបរទេស ព្រមទាំងបានធ្វើការផ្លាស់ប្តូរដ៏មេត្រីភាពជាមួយអ្នកដឹកនាំ នៃប្រទេសទាំងបី ។...
ខណៈផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាននាពេលថ្មីៗកន្លងទៅនេះ អ្នកអត្ថាធិប្បាយ យោធា របស់ជប៉ុនបានថ្លែងថា ពាក្យសម្តីដ៏ខុសឆ្គង របស់លោកស្រី Sanae Takaichi នាយករដ្ឋមន្រ្តី ពាក់ព័ន្ធបញ្ហាតៃវ៉ាន់ បានល្មើសនឹងឯកសារ នយោបាយដ៏សំខាន់រវាងជប៉ុននិងចិនផង ហើយក៏ផ្ទុយពីគោលបំណងចង់បានសន្តិភាព ដែលសង្គមជប៉ុនប្រកាន់ខ្ជាប់ក្នុងរយៈពេលជាយូរផងដែរ ។ លោកបានលើកឡើងថា ពាក្យសម្តីដ៏ខុសឆ្គង របស់លោកស្រី Sanae Takaichi ពាក់ព័ន្ធបញ្ហាតៃវ៉ាន់...
នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានប្រើពាក្យសម្តីបង្កហេតុ ពាក់ព័ន្ធបញ្ហាតៃវ៉ាន់ យ៉ាងកម្រោលនៅរដ្ឋសភា ដោយបានអះអាងថា បើ “តៃវ៉ាន់មានរឿង ” ប្រហែលនឹងបង្កជា “វិបត្តិស្លាប់រស់របស់ជប៉ុន” ដែលជប៉ុនអាចអនុវត្តសិទិ្ធស្វ័យការពារ ជាសមូហភាព ព្រមទាំងនិយាយបញ្ឆិតបញ្ឆៀង អំពីលទ្ធភាពជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ ដោយកម្លាំងអាវុធ ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ចិនយ៉ាងកម្រោល ។...
កាលពីថ្ងៃទី២២ ខែវិចិ្ឆកា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមកិច្ចប្រជុំ ដំណាក់កាលទីមួយ នៃកិច្ចប្រជុំកំពូលលើកទី២០ របស់ថ្នាក់ដឹកនាំប្រទេស G20 នៅក្រុង Johannesburg និងថ្លែងសុន្ទរកថា ក្រោមប្រធានបទ “បរិយាប័ន្ននិងកំណើន សេដ្ឋកិច្ចជានិរន្តរភាព”។ លោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ ។ លោក Li Qiang បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងក្នុងកិច្ចប្រជុំកំពូលលើកទី១៧ របស់ថ្នាក់ដឹកនាំប្រទេស G20 ថា សាមគ្គីភាពគឺជាកម្លាំង ការបំបែកបំបាក់គឺគ្មានផ្លូវចេញទេ ។ ប្រឈមមុខនឹង សេដ្ឋកិច្ចពិភពលោកដែលងើបឡើងវិញ ដោយកម្លាំងទន់ខ្សោយ យើងគួរតែប្រកាន់ខ្ជាប់ការរួមគ្នាពុះពារគ្រប់ឧបសគ្គ គាំពារពាណិជ្ជកម្មសេរីយ៉ាងម៉ុតមាំ និងកសាងសេដ្ឋកិច្ចពិភពលោក បែបបើកទូលាយ ។ ភាគីចិនបានចេញផ្សាយ សកម្មភាពរបស់ចិនក្នុងការអនុវត្តប្រកបដោយភាពជាក់ស្តែងនូវ 《គំនិតផ្តួចផ្តើមនៃប្រទេស G20 ស្តីពីការគាំទ្រ ការធ្វើឧស្សាហូបនីយកម្មរបស់អាហ្វ្រិក និងប្រទេសអភិវឌ្ឍន៍តិចតួច》 គាំទ្រ ការបន្ធូរបំណុល របស់ប្រទេសកំពុងអភិវឌ្ឍន៍ រួមជាមួយអាហ្វ្រិកខាងត្បូងលើកឡើង 《គំនិតផ្តួចផ្តើមស្តីពីការគាំទ្រការធ្វើទំនើបកម្មនៅអាហ្វ្រិក》 ព្រមទាំងនឹងបង្កើតវិទ្យាស្ថាន អភិវឌ្ឍន៍សកល ដើម្បីជំរុញឱ្យប្រទេសនីមួយៗអភិវឌ្ឍរួមគ្នា ។ ថ្នាក់ដឹកនាំដែលបានចូលរួមកិច្ចប្រជុំនេះ...
នៅថ្ងៃទី ២១ ខែវិច្ឆិកា លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានផ្ញើសារលិខិតជូនលោក Antonio Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីអធិប្បាយពីគោលជំហរ របស់រដ្ឋាភិបាលចិន ចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់ ។ ថ្លែងក្នុងសារលិខិត លោក...
ចាប់តាំងពីការឡើងឋានៈរបស់ G20 ដល់កម្រិតប្រមុខរដ្ឋាភិបាលក្នុងឆ្នាំ ២០០៨ មក ប្រទេសចិនបានរួមចំណែក ប្រមូលផ្តុំក្រុមតួនាទីសហប្រតិបត្តិការ ក្នុងការដោះស្រាយវិបត្តិហិរញ្ញវត្ថុសកល នាឆ្នាំ២០០៨ ហើយប្រទេសចិន ពិតជាបានជួយសង្គ្រោះពិភពលោកពីការធ្លាក់ចុះ និងបន្តផ្លាស់ប្តូរ ការយកចិត្តទុកដាក់បញ្ហាអតុល្យភាព នៃសេដ្ឋកិច្ចពិភពលោក ក្នុងឆ្នាំ ២០១០-២០១១។ កិច្ចប្រជុំ G20 កាលពីឆ្នាំ២០២៤ នៅទីក្រុង Rio de...
ពេលថ្មីៗកន្លងទៅនេះ លោក Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ចេញមតិបង្ករហេតុដែលថា “ប្រសិនបើចិនដីគោកចាត់បញ្ជូននាវាចម្បាំងនិងប្រើប្រាស់កម្លាំងអាវុធទៅលើតំបន់តៃវ៉ាន់ នោះប្រហែលនឹងបង្កជាវិបត្តិស្លាប់រស់ នោះ ជប៉ុនអាចអនុវត្តសិទិ្ធស្វ័យការពារជាសមូហភាព” ដែលនិយាយបញ្ឆិតបញ្ឆៀងថា ជប៉ុនប្រហែលនឹងជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ដោយកម្លាំងអាវុធ ។ ពាក្យសម្តីដ៏ខុសឆ្គងដែលល្មើសនឹងស្មារតីនៃឯកសារនយោបាយចំនួន៤រវាងចិននិងជប៉ុនមិនត្រឹមតែនាំឱ្យភាគីចិនតវ៉ាយ៉ាងម៉ឹងម៉ាត់និងប្រឆាំងយ៉ាងខ្លាំងប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងប្រទេសជប៉ុនផងដែរ ។ សំដៅចំពោះពាក្យសម្តីខុសឆ្គង របស់លោកស្រី Sanae Takaichi ពាក់ព័ន្ធតំបន់តៃវ៉ាន់ ឥស្សរជនមានការយល់ដឹងខ្ពស់ជប៉ុន បាននាំគ្នាបញ្ចេញការព្រមាន ។ លោក Takakage Fujita ប្រធានក្រុមប្រឹក្សានៃសមាគមបន្តវេននិងអភិវឌ្ឍសុន្ទរកថារបស់លោក Tomiichi Murayama របស់ជប៉ុនបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ថា ពាក្យសម្តីរបស់លោកស្រី Sanae Takaichi ដែលពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ជា “ពាក្យសម្តីខុសឆ្គងយ៉ាងខ្លាំងនិងមិនទទួលខុសត្រូវដែលមិនធា្លប់មានក្នុងប្រវត្តិសាស្ត្រជប៉ុនបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ” ។ ជប៉ុនចង់ចាត់បញ្ជូនកងកម្លាំងស្វ័យការពារដោយយកលេសថា “តំបន់តៃវ៉ាន់មានរឿង” គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងការបង្កសង្គ្រាមយ៉ាងកម្រោល ហើយក៏ជាការជាន់ឈ្លីដោយបើកចំហចំពោះស្មារតីនៃ “សុន្ទរកថារបស់លោក Tomiichi Murayama ”ដែរ ។ កាលពីថ្ងៃទី១៥ខែសីហាឆ្នាំ១៩៩៥ ក្នុងឱកាសខួបទី៥០ឆ្នាំនៃការការចុះចាញ់ ដោយគ្មានលក្ខខណ្ឌរបស់ជប៉ុន លោក Tomiichi Murayama ដែលជានាយករដ្ឋមន្ត្រីជប៉ុនកាលនោះបានថ្លែងសុន្ទរកថា ជាផ្លូវការអំពីបញ្ហាប្រវត្តិសាស្ត្រ ដោយទទួលស្គាល់និងពិចារណាកំហុសប្រវត្តិសាស្ត្រ សង្គ្រាមឈ្លានពាននិងការគ្រប់គ្រងអាណានិគម និយមរបស់ជប៉ុន ហើយសុំអភ័យទោស ចំពោះប្រទេសរងគ្រោះ ៕
ភ្នំពេញ ៖ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នៅសណ្ឋាគារ សាន់ &...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងដាក់សម្ពាធដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឱ្យធ្វើវិសោធនកម្មលក្ខន្តិកៈបង្កើតរបស់ខ្លួន ដើម្បីរារាំងរាល់ការប៉ុនប៉ងនាពេលខាងមុខ ដើម្បីកាត់ទោសប្រធានាធិបតីអាមេរិក លោក Donald Trump ឬមន្ត្រីជាន់ខ្ពស់របស់គាត់។ ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ក្រោមលក្ខន្តិកៈទីក្រុងរ៉ូម...
ភ្នំពេញ ៖ បន្ទាប់បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារហើយ យោធាថៃបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ នៅម៉ោង៨យប់នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានកត់ត្រានូវការបង្កហេតុរបស់យោធាថៃដោយ...
ភ្នំពេញ ៖ អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់ នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់”។ នេះបើតាមការចេញផ្សាយ...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)បានលេចវត្តមានជាថ្មី ហើយនៅលើផ្ទៃទន្លេ...
ភ្នំពេញ ៖ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក ក្រសួងអបរំ យុវជន និងកីឡា បានឲ្យដឹងថា ត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សាលានៅខេត្តចំនួន៦ ក្នុងក្រុង-ស្រុក ចំនួន២០...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា បានបង្ហាញរូបភាពរណ្ដៅគ្រាប់ធ្លាក់ចូល ក្នុងសាលាបឋមសិក្សាបុស្សធំ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូនេះ ចម្ងាយ១០ម៉ែត្រ ពីរោងសិស្សហូបបាយ ៕
សម្ដេចតេជោ ៖ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុច ដែលខ្មាំងវាយចូល បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ ប្រកាសថា នឹងប្រើកម្លាំងវាយយក ១១ចំណុច បារាំងជឿថា មាគ៌ាតែមួយគត់ ដោះស្រាយជម្លោះ ព្រំដែនកម្ពុជា-ថៃ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា បន្ទាត់ក្រហម ដែលត្រូវតបតបានកំណត់រួចហើយ មេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំ នាយទាហ៊ាន ពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា ។ តាមរយៈបណ្ដាញសង្គម...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥...
ភ្នំពេញ ៖ ចាប់ពីម៉ោង ១១និង១៥នាទី ដល់ម៉ោង១១និង៥៦នាទី ព្រឹកថ្ងៃ១០ ធ្នូនេះ យោធាថៃ បានធ្វើសកម្មភាព បាញ់ផ្លោងចំនួន ៥គ្រាប់ ដោយប្រើប្រាស់កាំភ្លើងត្បាល់ ១០០ម.ម និង...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
