ភ្នំពេញ៖ តាមរយៈលោក ប៉ាប់ឡូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញក្ដីសង្ឃឹម និងជឿជាក់ថា រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តជួយគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស ឲ្យកាន់តែមានការរីក ចម្រើនប្រកបដោយនិរន្តរភាព ហើយជាពិសេស...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ទីក្រុងសាំងហ្គាពួរ បានត្រូវគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺថ្មី ចំនួន១.០១៦ករណី គិតត្រឹមរសៀលថ្ងៃពុធនេះ ។ នេះនាំឲ្យការកើនឡើង នៅក្នុងប្រទេសសរុបមានចំនួន១០.១៤១នាក់ ។ ក្នុងចំណោមករណីថ្មីនេះដែរ ទីក្រុងដែលភាគច្រើន មានជនបរទេសបម្រើការងារ និងស្នាក់នៅដែលឆ្លងច្រើន ជាងគេ ។...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ថា សេតវិមាន បានឲ្យដឹងថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ប៊ូរីស ចនស៊ុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ជាថ្មីឡើងវិញ នូវកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរបស់ពួកគេ ដើម្បី បើកច្រកសេដ្ឋកិច្ចពិភពលោកឡើងវិញ...
ភ្នំពេញ៖ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេស នៅលើពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា យើងត្រូវតែរួបរួមគ្នាជាធ្លុងមួយ លះបង់កម្លាំងកាយចិត្ត ដើម្បីការពារជាតិ និងអាយុជីវិតប្រជាជន ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ នោះទេ ។ សម្ដេចពិជ័យសេនា បានសរសេរនៅលើបណ្ដាញ ហ្វេសប៊ុក...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ និង ២៦ ខែមេសា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។...
ភ្នំពេញ ៖ ជនសង្ស័យ ជាមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបាញ់សម្លាប់ប្អូនថ្លៃ ព្រោះភ្លើងប្រចណ្ឌនៅកោះឧកញ៉ាតី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះ នៅក្នុងព្រៃជ្រៅមួយកន្លែង ស្ថិតនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ខេត្តព្រះវិហារ ។ សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីដាក់ប្រើប្រាស់ជាផ្លូវការនូវកម្មវិធីបង្រៀនថ្នាក់ Think! Think! ដើម្បីផ្ដល់ឱកាសសិក្សាដល់កុមារតាមប្រព័ន្ធអេឡិចត្រូនិក លើកកម្ពស់ការគិត បង្កើន IQ និងសមត្ថភាពគណិតវិទ្យារបស់កុមារ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ថា Think!...
MISSOURI៖ រដ្ឋ Missouri សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារទី ២១ ខែមេសា បានប្តឹងថ្នាក់ដឹកនាំប្រទេសចិន ជុំវិញការខូចខាតដោយសារជំងឺកូវីដ – ១៩ ដែលខ្លួនពិពណ៌នាថា ជាការបោកប្រាស់ដោយចេតនា និងសកម្មភាពមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់ការរាតត្បាត។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា...
តូក្យូ៖ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi បានធ្វើការតវ៉ាប្រឆាំង នឹងការបញ្ជូននាវារដ្ឋាភិបាលចិន ចូលទៅក្នុងដែនទឹក របស់ជប៉ុននៅជិតកោះ Senkaku នៅសមុទ្រចិនខាងកើត។ កប៉ាល់ចិនបានចូលលុកលុយ ក្នុងដែនទឹកក្បែរប្រជុំកោះ ដែលគ្រប់គ្រងដោយ ជប៉ុនចំនួន ៧ លើកក្នុងឆ្នាំនេះ កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលនាវាឆ្មាំសមុទ្រចំនួន ៤ គ្រឿងបានធ្វើដំណើរឆ្លងកាត់តំបន់ នោះអស់រយៈពេលប្រហែល ៩០...
CAPE TOWN៖ រដ្ឋមន្រ្តីក្រសួងសុខា ភិបាលអាហ្វ្រិកខាងត្បូង លោក Zweli Mkhize បាននិយាយកាលពីថ្ងៃអង្គារថា ពិធីបុណ្យសពត្រូវបានគេរកឃើញថា បានបង្កហានិភ័យធំបំផុតសម្រាប់ការរីករាលដាលនៃជំងឺរាតត្បាតរ៉ាំរ៉ៃ COVID-19 នៅអាហ្វ្រិកខាងត្បូង។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមផ្អែកតាមការលើកឡើងរបស់លោក Mkhize ថា “ យើងបានសង្កេតឃើញមានការកើនឡើងយ៉ាងឆាប់រហ័សនូវចំនួនករណីដែលបានបញ្ជាក់ឆ្លង...
WASHINGTON៖ ចំនួននៃករណីឆ្លងជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិកបានឡើងដល់ជាង ៨០០.០០០ នាក់កាលពីថ្ងៃអង្គារ ជាមួយនឹងការស្លាប់កើនឡើងដល់ជាង ៤៣.០០០ នាក់ ខណៈពេលដែលជនជាតិអាមេរិកបានពិភាក្សាគ្នាកាន់តែខ្លាំងឡើងអំពីពេលវេលា និងរបៀបបើកសេដ្ឋកិច្ចឡើងវិញ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ករណីឆ្លងមេរោគកូវីដ១៩ របស់សហរដ្ឋអាមេរិក បានកើនឡើងដល់ ៨០៤.១៩៤ ដោយចំនួនអ្នកស្លាប់មានចំនួន...
ភ្នំពេញ៖ នៅខណៈដែលប្រទេសកម្ពុជា កំពុងខិតខំទប់ស្កាត់ការរាតត្បាត នៃវីរុសកូវីដ-១៩ អាជីវកម្មលក់ដូរទាំងឡាយ ក៏ប្រែជាស្ងាត់ជ្រងំ ដោយហេតុថា អតិថិជនជាទូទៅ កំពុងអនុវត្តវិធានការរក្សាគម្លាតពីសង្គម។ ក្នុងនោះផងដែរ អាជីវកម្មតូចៗ ដែលត្រូវបានអនុញ្ញាត ឱ្យបន្តដំណើរការអាជីវកម្ម ជាធម្មតានោះ ក៏កំពុងប្រឈមនឹងការលំបាក ច្រើនណាស់ដែរ ក្នុងការរក្សាទំនាក់ទំនង និងផ្គត់ផ្គង់សេវាកម្មរបស់ខ្លួន ជូនដល់អតិថិជន ជាហេតុនាំឱ្យអាជីវកម្ម របស់ពួកគាត់ត្រូវធ្លាក់ចុះ ទាំងមិនមានតម្រុយថាតើ...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់អគ្គិសនី នៅតាមតំបន់មួយចំនួន នៅរាជធានីភ្នំពេញ និងតំបន់ជុំវិញ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ អាទិត្យ ទី២៣ ដល់ ២៦ ខែមេសា ឆ្នាំ២០២០។ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី តាមពេលវេលា និងទីតាំងដូចខាងក្រោម៖ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា...
ភ្នំពេញ៖ ប្រជាជន បានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោង៦ រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៣៣,២៩៥ នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន៖ ៨,៥៥៩នាក់...
បរទេស ៖ យោងតាមរបាយការណ៍ថ្មីមួយ ពីគណៈកម្មាធិការទណ្ឌកម្មកូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង កំពុងតែជួលបុគ្គលិក ជំនាញបច្ចេកវិទ្យា នៅជុំវិញពិភពលោក ដើម្បីឲ្យរកចំណូល ជារូបិយវត្ថុបរទេស សម្រាប់រដ្ឋាភិបាល។ របាយការណ៍ប្រចាំ ឆ្នាំពីគណៈកម្មាធិការនេះ គឺគ្របដណ្ដប់ពេលវេលា ចាប់ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ មកដល់ថ្ងៃទី០៧ ខែកុម្ភៈ...
បរទេស ៖ គេហទំព័រ របស់ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយថា នៅថ្ងៃអង្គារម្សិលមិញនេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បាននិយាយប្រាប់ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ថា ប្រទេសអ៊ីរ៉ង់និងប្រទេសរុស្ស៊ី គួរតែបង្កើនសហប្រតិបត្តិការខ្លួន ក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឆ្លងរាតត្បាត នៃវីរុសកូរ៉ូណា និងបន្តធ្វើជំនួញជាមួយគ្នា ទៅវិញទៅមក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានបដិសេធសំណើ របស់កូរ៉េខាងត្បូង ក្នុងការចែករំលែក ការចំណាយលើវិស័យ ការពារជាតិព្រោះលោកយល់ថា ប្រទេស របស់លោកគួរតែត្រូវបានប្រព្រឹត្ត ដោយស្មើភាព និងយុត្តិធម៌ ។ លោកបានឲ្យដឹងនៅឯសន្និសីទ សារព័ត៌មានខ្លីមួយ ពីសេតវិមានថា“ ពួកគេបានផ្តល់ឱ្យយើងនូវចំនួន ទឹកប្រាក់ជាក់លាក់មួយ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បាននិយាយកាលពីថ្ងៃអង្គារនេះថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ ទាំងអស់ដើម្បី ការពារអធិបតេយ្យភាព សិទ្ធិនិងផលប្រយោជន៍របស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង។ យោងតាមទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Geng បានធ្វើការកត់សម្គាល់បែបនេះ នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបនឹងសំណួរដែល ទាក់ទងទៅនឹងការទាមទារអធិបតេយ្យភាពរបស់វៀតណាម...
បរទេស៖ ប្រទេសកូរ៉េខាងជើង ទើបបានបង្ហាញនូវផែនការ ប្រមូលពន្ធយ៉ាងមានប្រសិទ្ធភាព តាមរយៈកម្រិតកាន់តែខ្ពស់ឡើង លើការប្រើប្រាស់ ស្របពេលដែលប្រទេសនេះ នៅតែទទួលរងទណ្ឌកម្ម អន្តរជាតិធ្ងន់ធ្ងរ ដោយសារតែការអភិវឌ្ឍ ផលិតអាវុធនុយក្លេអ៊ែនិងមីស៊ីល។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា កាសែតកូរ៉េខាងជើងឈ្មោះ បាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះថា កញ្ចប់ថវិកាជាតិ...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថាប្រទេសជប៉ុន នឹងពន្យារពេលនៃការពន្យារទិដ្ឋការរបស់ជនជាតិបរទេសរហូតដល់ចុងខែឧសភា ដោយយល់ថាវាឆាប់ពេកក្នុងការដកការរឹតត្បិតការធ្វើដំណើរក្នុងគោលបំណងការពារកុំឲ្យមេរោគកូវីដ-១៩ ឆ្លងរាលដាល។ ក្រសួងការបរទេសបានប្រកាសនៅថ្ងៃទី០១ ខែមេសា ថាខ្លួនកំពុងព្យួរទិដ្ឋាការ និងការលើកលែងទិដ្ឋាការស្នាក់នៅរយៈពេលខ្លីសម្រាប់ប្រជាជនមកពីជាង ១០០ ប្រទេស យ៉ាងហោចណាស់នៅចុងខែមេសា។ អ្នកដំណើរបរទេសស្ទើរតែឈប់ធ្វើដំណើរមកប្រទេសជប៉ុន ចំពេលមានការរឹតត្បិតក្នុងការធ្វើដំណើរ ដោយទិន្នន័យរបស់រដ្ឋាភិបាល សម្រាប់ខែមីនា បង្ហាញពីការធ្លាក់ចុះ ៩៣ ភាគរយពីមួយឆ្នាំមុន។ ទន្ទឹមនឹងនេះមេរោគឆ្លងបានបន្តរីករាលដាលនៅក្នុងប្រទេសជប៉ុន ដោយមានការឆ្លងជាង ១១.០០០...
ភ្នំពេញ ៖ លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានថ្លែងថា កម្ពុជាចាំបាច់ណាស់ ត្រូវមានច្បាប់ស្ដីពី “ដាក់ប្រទេស ក្នុងភាពអាសន្ន” ដោយមិនមែនតែក្នុងស្ថានភាព មានវិបត្តិនៃកូវីដ១៩ នោះទេ តែត្រូវការពារក្នុងថ្ងៃអនាគត ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ការគ្រប់គ្រងប្រទេសជាតិ ក្នុងភាពអាសន្ន”នៅថ្ងៃទី២២ ខែមេសា...
ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា ពលករវិល មកស្រុកខ្មែរវិញ នាពេលកន្លងទៅនេះ មានជាង៨ម៉ឺននាក់ពួកគេគ្មានឆ្លងជំងឺ កូវីដ-១៩ ទេ ហើយក្រសួង ក៏បានហាមឃាត់ពួកគាត់ មិនឲ្យវិលត្រឡប់ទៅក្រៅប្រទេសវិញ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺ...
បរទេស ៖ ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិក Raytheon Co. នឹងនៅតែជាក្រុមហ៊ុនចុះកុងត្រា របស់យោធា សហរដ្ឋអាមេរិក ក្នុងដំណើរការអភិវឌ្ឍ ផលិតមីស៊ីល នុយក្លេអ៊ែរយៈចម្ងាយវែង Long-Range Standoff នេះបើតាមសេចក្តីប្រកាស របស់កងទ័ពអាកាសអាមេរិក ។ យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI...
សេអ៊ូល៖ មន្ត្រីរដ្ឋាភិបាល បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង មិនមានសញ្ញាអ្វីប្លែកដែលបង្ហាញថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងមានជំងឺនោះទេ បន្ទាប់ពីទូរទស្សន៍ស៊ីអិនអិន បានរាយការណ៍ថាលោក គីម កំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការវះកាត់។ មន្ត្រីរដ្ឋាភិបាលបានប្រាប់ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ក្នុងលក្ខខណ្ឌអនាមិកដោយយោង ទៅលើរបាយការណ៍ CNN ថា “មិនមានអ្វីប្លែកកើតឡើងនៅ ក្នុងប្រទេសកូរ៉េខាងជើងនោះទេ វាមិនមែនជាការពិតនោះទេ”...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រកាសផ្អាករយៈពេល ៦០ ថ្ងៃ នៃការធ្វើអន្តោប្រវេសន៍ ចូលទៅក្នុងសហរដ្ឋអាមេរិក ដែលលោកថា នឹងធ្វើឱ្យប្រាកដថា កម្មករអាមេរិក គឺជាមនុស្សដំបូងគេ ដែលទទួលបានការងារ នៅពេលសេដ្ឋកិច្ច បើកដំណើរការឡើងវិញ បន្ទាប់ពីការបិទ ដោយសារមេរោគកូវីដ-១៩។ លោក ត្រាំ បានលើកឡើងថា “វានឹងជារឿងមិនត្រឹមត្រូវ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើង នៅថ្ងៃអង្គារម្សិលមិញនេះថា លោកមិនដឹងអំពីស្ថានភាពសុខភាព របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចំពេលមានរបាយការណ៍ថា លោកអាចនឹងមានជំងឺធ្ងន់ធ្ងរនោះទេ។ លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុង សន្និសីទសារព័ត៌មានខ្លីមួយ ពីសេតវិមានថា“ ទាំងនេះគឺជារបាយការណ៍ ដែលចេញមកហើយយើងមិនដឹងទេ...
ភ្នំពេញ៖ តំណាងក្រុមហ៊ុន CAMBODIA POST (esolution) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ បានឧបត្ថម្ភសម្ភារៈសម្រាប់ការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជូនសមាគមអ្នកសារព័ត៌មាន កម្ពុជា ចិន (សសកច-CCJA) ។ ពិធីប្រគល់និងទទួលនេះ ប្រារព្ធធ្វើឡើង នៅទីស្នាក់ការកណ្តាល សសកច ស្ថិតក្នុងបុរីរុងរឿង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ...
តេហរ៉ង់ ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី២១ ខែមេសានេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោកHassan Rouhani បានធ្វើការអំពាវនាវ ឲ្យបណ្តាប្រទេស នៅតំបន់អ៊ឺរ៉ុប ក្នុងការតវ៉ាប្រឆាំង ទៅនឹងសំពាធទាំងឡាយ ដែលត្រូវបានធ្វើឡើង ដោយអាមេរិកមកលើអ៊ីរ៉ង់ ក្នុងពេលដែលកូវីដ១៩ កំពុងវាយប្រហារខ្លាំង បែបនេះ។ លោកRouhani បាននិយាយ នៅក្នុងការសន្ទនាមួយ តាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តី...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ