ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក រ៉េតូ ហ្រ្គូនីនហ្គឺ (Reto Grüninger) នាយកទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងលោកស្រី នេលី ហ្គូសាយនី (Nellie Ghusayni)...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រោមម្លប់នៃសុខសន្តិភាព កម្ពុជា មានកលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍលើគ្រប់វិស័យ ហើយកត្តាសុខសន្តិភាពនេះ បានបើកឱកាសឱ្យបង្កើតនូវសមទ្ធផលថ្មីៗបន្តទៀត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។ ថ្លែងក្នុងព្រះរាជពិធីស្រោចស្រង់ព្រះសុគន្ធវារី ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក...
ភ្នំពេញ ៖ ក្រុមការងារអន្តរក្រសួង (ក្រសួបរិស្ថាន និងក្រសួងទេសចរណ៍) រួមជាមួយ អាជ្ញាធរខេត្តកំពង់ស្ពឺ ចុះដកបង្គោលព្រំដី បញ្ចប់គម្រោងវិនិយោគ របស់ក្រុមហ៊ុន៤ បន្ទាប់ពីអនុវត្តតាមបទបញ្ជា សម្ដេច នាយករដ្ឋមន្ត្រី លុបចោលគម្រោងអភិវឌ្ឍន៍ តំបន់ទេសចរណ៍ភ្នំខ្នងផ្សារ។ តាមរយៈបណ្ដាញសង្គម នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អនុវត្តតាមបទបញ្ជា របស់សម្តេចបវរធិបតី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងព្រះរាជពិធីស្រោចស្រង់ព្រះសុគន្ធវារី ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្ដេច...
សម្ដេចតេជោ ហ៊ុន សែន នៅតែរង់ចាំធ្វើជា ថ្មសំលៀង ទោះបីកូនៗ ចេញដឹកនាំប្រទេស ឬចូលរួមក្នុងការងារ បម្រើជាតិក្នុងឋានៈខ្ពង់ខ្ពស់ ប្រមុខរដ្ឋស្ដីទីកម្ពុជា សង្ឃឹមថា កិច្ចចរចារវាងភាគីពាក់ព័ន្ធ នឹងឈានដល់ការបញ្ចប់ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សមត្ថកិច្ចស្រុកស្នួល ខេត្តក្រចេះ កំពុងស្រាវជ្រាវ រកជនជាតិចិន៤នាក់ ចាប់បង្ខាំងបុគ្គលិកខ្មែរ បម្រើការនៅកាស៊ីណូ Gold City...
កំពង់ចាម៖ នាយឧត្តមសេនីយ៍ ខេង សាមេធ កងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងដើម្បីបើកការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកព្រែកតាយី ក្នុងពេលឆាប់ៗខាងមុខនេះ នៅភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម...
នាយកសេវាស៊ើបការណ៍បរទេសរុស្ស៊ី ពិភាក្សាគ្នាតាមទូរស័ព្ទជាមួយប្រធាន CIA របស់អាមេរិក និងបានយល់ព្រមរក្សាទំនាក់ទំនងជាប្រចាំ តុលាការ ICC ចាប់ឃុំខ្លួនអតីត ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ពេលទៅដល់ហូរឡង់ ភ្លាម ប្រទេសកាណាដា និងសហភាពអឺរ៉ុប សងសឹកយ៉ាងលឿនប្រឆាំង នឹងពន្ធដែកថែប និងអាលុយមីញ៉ូមរបស់លោក ដូណាល់ ត្រាំ មេបញ្ជាការកំពូលរុស្សី អះអាងថា...
ប៉េកាំង៖ ពន្ធគយ ២៥ភាគរយរបស់រដ្ឋបាលសហរដ្ឋអាមេរិកលើការនាំចូលដែកថែប និងអាលុយមីញ៉ូមបានចូលជាធរមានកាលពីថ្ងៃពុធ ដោយបង្កឱ្យមានប្រតិកម្មតបតពីដៃគូពាណិជ្ជកម្ម និងសម្ព័ន្ធមិត្តរបស់ខ្លួន។ អ្នកវិភាគទូទាំងពិភពលោក បានព្រមានថា ទោះបីជាមានការប៉ុនប៉ងរបស់ខ្លួនក្នុងការជំរុញការផលិតរបស់សហរដ្ឋអាមេរិកក៏ដោយ វិធានការការពារចុងក្រោយបំផុតនឹងត្រលប់មកវិញ ដោយបានដោះស្រាយនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។ វាត្រូវបានគេរំពឹងថានឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្ម និងអ្នកប្រើប្រាស់នៅខាងក្រោមរបស់សហរដ្ឋអាមេរិក ជំរុញការចំណាយ និងធ្វើឱ្យការប្រកួតប្រជែងជាសាកលនៃផលិតផលសហរដ្ឋអាមេរិកចុះខ្សោយ ខណៈពេលដែលធ្វើឱ្យទំនាក់ទំនងកាន់តែតឹងរ៉ឹងជាមួយដៃគូសេដ្ឋកិច្ចសំខាន់ៗ។ គណៈកម្មការអឺរ៉ុបបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងដាក់ពន្ធសងសឹកលើទំនិញអាមេរិកដែលមានតម្លៃ ២៦ពាន់លានអឺរ៉ូ (ប្រហែល ២៨,៣ ពាន់លានដុល្លារ)...
ភ្នំពេញ៖ នៅមជ្ឈមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ការិយាល័យរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងវិទ្យុមិត្តភាពកម្ពុជាចិនបានរួមគ្នារៀបចំបាឋកថាស្តីពី ប្រទេសចិនក្នុងរដូវផ្ការីក៖ ពិភពលោករួមគ្នាជាមួយប្រទេសចិនចែករំលែកកាលានុវត្តភាព។ ភ្ញៀវកិត្តិសយដែល អញ្ជើញចូលរួមក្នុងពិធីនេះ មានសមាភាពមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជននិងកីឡា សមាគមមិត្តភាពកម្ពុជា-ចិន សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិស្ស-និសិ្សតអាហារូបករណ៍ អ.ម.ត សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន...
នៅក្នុងហាសន្និបាតសភាទាំងពីរ លោកប្រធានរដ្ឋចិន Xi Jinping បានពិភាក្សាអំពីកិច្ចការរដ្ឋជាមួយតំណាងប្រជាជន និងសមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងបានសំណេះសំណាលជាញឹកញាប់។ រវាងការសួរ និងការឆ្លើយ មានសំណួរដែលខ្វល់ខ្វាយយ៉ាងខ្លាំងអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយក៏មានសំណួរដែលប្រើការយល់ឃើញតិចតួច ដើម្បីពន្យល់ពីរបៀបនៃការគ្រប់គ្រងប្រទេស។ “សហគមន៍ធំប៉ុនណា? តើការកែលំអរយ៉ាងដូចម្ដេច? តើវាជារឿងធម្មតាទេក្នុងការតម្លើងជណ្តើរយន្តបន្ថែម?”នៅថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២៥ លោកប្រធានរដ្ឋចិន Xi Jinping បានចូលរួមពិភាក្សាការងារជាមួយគណៈប្រតិភូខេត្ត...
ទិញទំនិញអាមេរិកឬមួយក៏មិនទិញទំនិញអាមេរិក ? បើនិយាយចំពោះប្រជាជនអឺរ៉ុប នេះគឺជាបញ្ហាលំបាកដ៏កម្រមានមួយ ។ បច្ចុប្បន្ននេះ អារម្មណ៍ស្ទាក់ស្ទើរបែបនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញទំនាក់ទំនងសង្គមអន្តរជាតិ ។ ចាប់ពីខែកុម្ភៈ ឆ្នំនេះតទៅ ការពិគ្រោះពិភាក្សាស្តីពី”សកម្មភាពធ្វើពហិការរបស់អឺរ៉ុបចំពោះទំនិញអាមេរិក”បានកើនឡើងយ៉ាងខ្លាំងនៅលើបណ្តាញទំនាក់ទំនងសង្គម ដូចជា X ជាដើម ។ ក្នុងរយៈពេលជាយូរមកហើយ អឺរ៉ុបនិងសហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ ។ លើកនេះ ហេតុអ្វីបានជាប្រជាជនអឺរ៉ុបប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើពហិការចំពោះទំនិញអាមេរិក ?បើមើលពីមូលហេតុផ្ទាល់អាចឃើញថា នេះគឺពាក់ព័ន្ធនឹងការបង្ហាញអាកប្បកិរិយារបស់សហរដ្ឋអាមេរិកចំពោះកោះ...
កាលពីថ្ងៃទី១២ ខែមីនា លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានអញ្ជើញសួរសុខទុក្ខអ្នកទទួលខុសត្រូវ និងអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាននៃស្ថាប័នព័ត៌មានមជ្ឈិមសំខាន់ៗ ដែលចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកទី៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោកបានតាងនាមគណៈអធិបតីនៃមហាសន្និបាត និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនសម្តែងការសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មានទាំងអស់គ្នាដែលបានចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកនេះ ។ លោក Zhao Leji បានលើកឡើងថា ស្ថាប័ននានាបានបំពេញភារកិច្ចនយោបាយដ៏សំខាន់របស់គណៈកម្មាធិការមជ្ឈិមបក្សយ៉ាងល្អប្រសើរ ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន មេដឹកនាំនយោបាយកំពូលកម្ពុជា នៅតែរង់ចាំធ្វើជា ថ្មសំលៀង សម្រាប់កូនៗតទៅទៀត ទោះបីពេលនេះកូនៗចេញដឹកនាំប្រទេស ឬចូលរួមក្នុងការងារ បម្រើជាតិក្នុងឋានៈខ្ពង់ខ្ពស់ ក៏ដោយ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាច្រើនសន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា «...
ភ្នំពេញ ៖ រយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងករណីទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។ អ្នកនាំពាក្យ បានមានប្រសាសន៍ថា ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានអនុវត្តយ៉ាងសកម្ម និងតឹងរឹងបំផុត ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ មិនត្រឹមតែផ្តោតលើប្រទេស ដែលបានជ្រើសរើសរួចហើយដូចជាកាណាដា ចិន និងម៉ិកស៊ិក។ នេះជាលើកទីមួយហើយដែលរដ្ឋបាលអាមេរិក បានដាក់ពន្ធលើវិស័យចូលជាធរមាន ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់តំណែងជាលើកទីពីរនៅថ្ងៃទី២០ ខែមករា មានន័យថា ផលិតផលដែក និងអាលុយមីញ៉ូមដែលនាំចូលទៅសហរដ្ឋអាមេរិក ពីប្រទេសជប៉ុន និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក...
កាណាដា៖ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រជាធិបតេយ្យ អ្នកមានទាំងប្រាំពីរ G7 បានប្រមូលផ្តុំគ្នា នៅក្នុងរមណីយដ្ឋានតូចមួយរបស់ប្រទេសកាណាដា ដើម្បីពិភាក្សាអំពីកិច្ចការពិភពលោកសំខាន់ៗ ចាប់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែនរហូតដល់វិធីដោះស្រាយ ជាមួយនឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ អ្នកការទូតមកពីចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប នឹងចាប់ផ្តើមកិច្ចពិភាក្សាជាផ្លូវការនៅទីក្រុងឡាម៉ាល់បៃ នៃខេត្តកេបិចប្រទេសកាណាដា នៅថ្ងៃព្រហស្បតិ៍នេះ...
បរទេស៖ នាយកសេវាស៊ើបការណ៍បរទេសរុស្ស៊ី (SVR) លោក Sergey Naryshkin បាននិយាយគ្នាតាមទូរស័ព្ទជាមួយសមភាគី CIA របស់អាមេរិក គឺលោក John Ratcliffe ដោយអ្នកទាំងពីរយល់ព្រមរក្សាទំនាក់ទំនងជាប្រចាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា នាយកសេវាស៊ើបការណ៍បរទេសរុស្ស៊ី (SVR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា កិច្ចចរចារវាងភាគីពាក់ព័ន្ធសម្រាប់ រកដំណោះស្រាយដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន នឹងឈានទៅដល់ការបញ្ចប់សង្គ្រាម នាពេលឆាប់ខាងមុខនេះ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ក្រោយបញ្ចប់ជំនួបរវាង សម្តេចតេជោ ជាមួយលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជានៅថ្ងៃទី១៣...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី បានឧបត្ថម្ភថវិកា គ្រឿងឧបភោគ បរិភោគ ជាម្ហូបអាហារចម្រុះ ជូនបងប្អូនអ្នកសំអាតបរិស្ថានក្រុងព្រះសីហនុ ចំនួន ៦៤នាក់។ កម្មវិធីខាងលេីនេះ ត្រូវបានធ្វេីឡេីងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ...
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្រោយពីការសាងសង់រួច វិទ្យាស្ថានពហុជំនាញ តេជោសែន នឹងក្លាយជាសមិទ្ធផលលើកដំបូង និងមានតម្លៃ ជាប្រវត្តិសាស្ត្រសម្រាប់កងទ័ពជើងគោក ក្នុងការកសាងធនធានមនុស្ស របស់កងយោធពលខេមរភូមិន្ទ លើមុខជំនាញមួយចំនួន ។ ការបញ្ជាក់របស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន ធ្វើឡើងក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង ដោយមានការចូលរួមពីអាជ្ញាធរថ្នាក់ស្រុក និងថ្នាក់ឃុំ អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន២ខ្សែ និងស្ពានទ្រុឌទ្រោមមួយចំនួន ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម។ ផ្លូវនិងស្ពានទ្រុឌទ្រោមនោះរួមមាន៖ ទី១/ អញ្ជើញពិនិត្យផ្លូវក្រាលល្បាយថ្មភ្នំ មានប្រវែង ៤,២០គីឡូម៉ែត្រ ស្ថិតនៅលើទំនប់តាកុយ ភូមិថ្កូវ...
កំពង់ធំ: នៅព្រឹកថ្ងៃទីទី ១៣ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានបើកកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ដីពីវិធានការការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិនិងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាពនិងរក្សាសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នៅពេលខាងមុខ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី ៤។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពង់ធំ យោធិននៃបញ្ជាការដ្ឋានតំបន់ប្រិបត្តិការសឹករងកំពង់ធំ...
កំពង់ធំ: នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បានដឹកនាំសហការី ទៅត្រួតពិនិត្យសកម្មភាព ការងារបង្កបង្កើនផល ដាំដំណាំបន្លែបង្ការ របស់ការិយាល័យអភិវឌ្ឍន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ សម្រាប់ផ្គត់ផ្គង់ផ្ទះហូបបាយនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។ លោកវរសេនីយ៍ទោ ហួន ប៊ុនចែម ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការប្រើប្រាស់ផលិតផលឱសថប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព មិនត្រឹមតែជួយគាំទ្រដល់ សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនប្រសិទ្ធភាព នៃប្រព័ន្ធសុខាភិបាល និងការការពារផ្នែកហិរញ្ញវត្ថុថែមទៀតផង។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសអញ្ជើញក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីផលិតផលឱសថ កាលពីថ្ងៃ១២ មីនា ដើម្បីប្រមូលយោបល់...
ភ្នំពេញ៖ មន្ត្រីនគរបាល បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដែលជួបគ្រោះថ្នាក់បណ្ដាលឱ្យមានរបួស ក្នុងពេលចេញប្រតិបត្តិការពន្លត់អគ្គិភ័យឆ្នាំ២០២៤ មានចំនួន៨នាក់ ក្នុងនោះរបួសធ្ងន់៣នាក់ និងស្រាល ៥នាក់។ នេះបើតាមរបាយការណ៍ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ។ បើតាម លោកឧត្តមសេនីយ៍ឯក ក្នុងពេលកើតមានគ្រោះអគ្គិភ័យម្ដងៗ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុង យកចិត្តទុកខ្ពស់លើជនមានពិការភាព តាមរយៈការផ្តល់ឱកាស សិទ្ធិពេញលេញ ភាពស្មើមុខស្មើមាត់គ្នា ក្នុងការទទួលបានការងារធ្វើសមរម្យ និងកិច្ចគាំពារសង្គម។ ទាំងជនមានពិការភាព និងជនមិនមានពិការភាពគឺទទួលបាន នូវអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាលស្មើភាពគ្នា ដោយមិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និងនិន្នាការនយោបាយណាមួយឡើយ។ នេះជាការលើកឡើងរបស់ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៣...
ភ្នំពេញ៖ លោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-កម្ពុជាគួរត្រូវបានលើកកម្រិត កាន់ឱ្យតែខ្ពស់ថែមទៀត ហើយឥណ្ឌាបានចាត់ទុកកម្ពុជាគឺជាដៃគូដ៏សំខាន់មួយ ។ ក្នុងឱកាសទទួលបានការអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមីនាលោកឯកអគ្គរដ្ឋទូតឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែង...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC បានចាប់ឃុំខ្លួនអតីត ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កាលពីថ្ងៃពុធ លើដីកាចោទប្រកាន់លោកពីបទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ចំពោះការបង្ក្រាបគ្រឿងញៀនដ៏សាហាវ ដែលលោកបានមើលការ ខុសត្រូវពេលកំពុងកាន់តំណែង ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖ ដៃគូពាណិជ្ជកម្មសំខាន់ៗ បានវាយបកភ្លាមៗចំពោះការដំឡើងពន្ធ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លើការនាំចូលអាលុយមីញ៉ូម និងដែក ដោយដាក់ពន្ធថ្មីយ៉ាងតឹងរឹង លើផលិតផលរបស់សហរដ្ឋអាមេរិក ចាប់ពីវាយនភណ្ឌនិងម៉ាស៊ីនកម្តៅទឹក រហូតដល់សាច់គោ និងស្រាវីស្គី។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសកាណាដា ដែលជាអ្នកផ្គត់ផ្គង់ដែកថែប និងអាលុយមីញ៉ូមដ៏ធំបំផុត...
បរទេស៖ ក្រុមអ្នកស៊ើបអង្កេត យោធាកូរ៉េខាងត្បូង បានចោទអ្នកបើកយន្តហោះកងទ័ពអាកាស ពីរនាក់ពីបទធ្វេសប្រហែសផ្នែកព្រហ្មទណ្ឌ បន្ទាប់ពីការទម្លាក់គ្រាប់បែក ដោយចៃដន្យនៅក្នុងភូមិ Nogok-ri ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៩ នាក់រងរបួស និងការខូចខាតទ្រព្យសម្បត្តិសំខាន់ៗ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី ៦ ខែមីនា នៅពេលដែលយន្តហោះចម្បាំង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
