កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើង ដោយគ្មានការលើកលែង ដើម្បីធានាការពារសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ លោកអភិបាលខេត្ត បានចេញបទបញ្ជាបែបនេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ឆ្នូ លើកទី ១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាត អំពើជួញដូរមនុស្សគ្រប់ទម្រង់...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឱ្យចាត់វិធានការក្តៅលើក្រុមក្មេងទំនើង ដោយគ្មានការលើកលែង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១:២៥នាទីទាបភ្លឺ រំលងអាធ្រាតឈានចូលថ្ងៃទី២៦។ ដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៍និងកម្លាំងអន្ដរាគម៍នបានធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើងមួយក្រុម...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ បានរងរបួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ រួចក៏ធ្លាក់ចូលលូ នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដែលត្រូវការសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា...
កាលពីជាង ១០ ឆ្នាំមុន រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ ស្តីពីការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ ដែលរួមមានក្រុងសៀងហៃ , ខេត្តជាំងស៊ូ , ខេត្តចឺជាំង និងខេត្តអានហួយ ដោយជំរុញលើកទឹកចិត្តឱ្យតំបន់ ដែលមានសេដ្ឋកិច្ចលូតលាស់ជួយ ដល់តំបន់ដែលមានសេដ្ឋកិច្ចទន់ខ្សោយទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងបច្ចេកវិទ្យា ពិសេសគឺផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ ។ តើគោលនយោបាយសមាហរណកម្មតំបន់ ដីសណ្តទន្លេយ៉ង់សេទទួលបានសមិទ្ធផលយ៉ាងណា ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ...
បរទេស៖ យុវជនម្នាក់ដែលល្បីឈ្មោះ ឬ influencer លើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ថៃ បានស្លាប់ភ្លាមៗបន្ទាប់ពីត្រូវបានគេជួលក្នុងតម្លៃ ៣០.០០០ បាត ដើម្បីជក់ស្រាវីស្គីមួយដបចំណុះ ៣៥០មីលីលីត្រ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា យុវជន ឈ្មោះ Thanakarn Kanthee...
ពេលថ្មីៗនេះ មេដឹកនាំអាមេរិក បានចុះហត្ថលេខាលើ” សេចក្តីព្រាងច្បាប់ ស្តីពីការធ្វើប្រតិភូ កម្មសិទ្ធិអំណាចការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ២០២៥” ឱ្យក្លាយទៅជាច្បាប់។ ការចំណាយផ្នែកយោធា ចំនួន៨៩៥ប៊ីលានដុល្លារអាមរិកនេះ បានបំបែកកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្ត្រនិងបង្ហាញ ពីចំណង់អាហារដ៏ធំ របស់វ៉ាស៊ីនតោន ក្នុងការចំណាយផ្នែកយោធា ។ ដើម្បីបង្កើត”ភាពសមហេតុសមផល” សម្រាប់ពង្រីកការចំណាយផ្នែកយោធា សេចក្តីព្រាងច្បាប់នេះ បានលើកឡើងពីប្រទេសចិន រាប់សិបដង និងឃោសនាបំប៉ោងនូវ...
តូក្យូ៖ រដ្ឋាភិបាល នឹងចងក្រងថវិកាដំបូងចំនួន ១១៥,៥ទ្រីលានយ៉េន (៧៣៤ ពាន់លានដុល្លារ) សម្រាប់សារពើពន្ធឆ្នាំ២០២៥ ខណៈដែលការចំណាយលើវិស័យការពារជាតិ និងសន្តិសុខសង្គមនៅតែបន្តកើនឡើង ខណៈដែលការចំណាយលើសេវាបំណុលក៏មានទម្ងន់លើហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសជប៉ុនផងដែរ។ សេចក្តីព្រាងថវិកាគណនីទូទៅសម្រាប់ឆ្នាំដែលចាប់ផ្តើមក្នុងខែមេសានឹងលើសពីកំណត់ត្រាមុនចំនួន ១១៤,៣៨ទ្រីលានយ៉េនសម្រាប់សារពើពន្ធ ២០២៣។ ចំណូលពន្ធសម្រាប់ឆ្នាំសារពើពន្ធថ្មី ត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល ៧៨,៤ទ្រីលានយ៉េន ដែលជាកំណត់ត្រាខ្ពស់សម្រាប់រយៈពេល ៦ឆ្នាំជាប់ៗគ្នា។ ថ្វីបើប្រាក់ចំណូលមានកំណត់ត្រាដែលអាចកើតមានក៏ដោយ រដ្ឋាភិបាលគ្រោងនឹងបោះផ្សាយមូលបត្របំណុលថ្មីដែលមានតម្លៃ ២៨,៦ទ្រីលានយ៉េន...
BAKU ៖ ប្រទេស អាស៊ែបៃហ្សង់ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ជាថ្ងៃសម្រាប់ជាតិនៃការកាន់ទុក្ខសម្រាប់ជនរងគ្រោះនៃឧប្បត្តិហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរ Embraer 190 ដែលកំពុងប្រតិបត្តិការជើងហោះហើរពីក្រុង Baku ឆ្ពោះទៅកាន់ Grozny ។ លោក Ilham Aliyev ប្រធានាធិបតីប្រទេស អាស៊ែបៃហ្សង់ (Azerbaijani) បានចុះហត្ថលេខា លើបទបញ្ជាផ្លូវការមួយ ដើម្បីប្រារព្ធទិវាកាន់ទុក្ខ...
ភ្នំពេញ ៖ ជនជាតិវៀតណាមទាំងស្រី ទាំងប្រុសចំនួន២១នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា កាលពីថ្ងៃ២៤ ធ្នូ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន លួច (អនុវត្តទោសចប់) ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (អនុវត្តទោសចប់) និងប្រទូសកេរខ្មាសមានស្ថានទម្ងន់ទោស (អនុវត្តទោសចប់)។ នេះបើតាមអគ្គនាយកអន្តោប្រវេសន៍ ផ្សាយនាថ្ងៃ២៦ ធ្នូ ។ ក្នុងនោះដែរ...
ភ្នំពេញ៖ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើជាសហអធិបតី ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីប្រឆាំងអំពើពុករលួយ ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ តាមបណ្តាអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ ពិធីផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអនុប្រធាន ឧបការី...
ភ្នំពេញ ៖ សមាគមជាតិក្រុមប្រឹក្សា រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំមហាសន្និបាត លើកទី៣ ដែលត្រូវបានរៀបចំឡើង ស្របតាមការកំណត់ នៅក្នុងលក្ខន្តិកៈរបស់សមាគម ដើម្បីវាយតម្លៃអំពីសមិទ្ធផលការងារ អាណត្តិទី២ និងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន សម្រាប់អាណត្តិថ្មី និងអនុម័ត ឯកសារគោលនយោបាយ យុទ្ធសាស្ត្រមួយចំនួន របស់សមាគម។ មហាសន្និបាតនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី នៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃពុធថា ប្រទេសជប៉ុន នឹងបន្តឈរជាមួយអ៊ុយក្រែន ដើម្បីសម្រេចបាននូវសន្តិភាព “យុត្តិធម៌ និងយូរអង្វែង” ខណៈដែលប្រទេសនេះ នៅតែត្រូវបានបំផ្លាញដោយសង្រ្គាមរបស់រុស្ស៊ី ដែលឥឡូវនេះពាក់ព័ន្ធនឹង ការបញ្ជូនកងទ័ពកូរ៉េខាងជើង ។ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា...
ភ្នំពេញ៖ ដោយអនុវត្តតាមគំរូដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយទិសដៅការងារ សម្រាប់ឆ្នាំ២០២៥...
តូក្យូ៖ ប្រទេសជប៉ុន និងចិន បានបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី ដោយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya គូសបញ្ជាក់អំពីផែនការ ដើម្បីបន្ធូរបន្ថយតម្រូវការទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរចិន និងយល់ព្រមលើដំណើរទស្សនកិច្ចដំបូង ទៅកាន់ប្រទេសជប៉ុនដោយ អ្នកការទូតកំពូលចិនលោក វ៉ាង យី ។ ប៉ុន្តែលោក Iwaya ក៏បានជម្រាបជូនលោក វ៉ាង យី...
តូក្យូ៖ កាលពីថ្ងៃពុធ គេបានដឹថា លោកនាយករដ្ឋមន្ត្រីជប៉ុន បានជួបសន្ទនាគ្នាតាមទូរសព្ទជាមួយនឹង លោកប្រធានាធិបតី របស់ប្រទេសអ៊ុយក្រែន ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញនេះ លោក Shigeru Ishiba នាយករដ្ឋមន្ត្រីជប៉ុន បានជួបពិភាក្សាតាមទូរស័ព្ទជាមួយនឹងលោក Volodymyr Zelensky ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន ។ នៅក្នុងកិច្ចសន្ទនាជាលើកដំបូងរបស់មេដឹកនាំទាំង២ គិតចាប់តាំងពីលោក...
អ៊ីស្តង់ប៊ុល៖ លោក Yilmaz Tunc រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រកាសកាលពីថ្ងៃពុធថា អាជ្ញាធរតួកគី បានឃុំខ្លួនមនុស្សចំនួន១០នាក់ ពាក់ព័ន្ធនឹងការផ្ទុះនៅឯរោងចក្រផលិតគ្រាប់បែក នៅខេត្ត Balikesir ភាគពាយ័ព្យនៃប្រទេសតួកគី ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Balikesir លោក Tunc បានលើកឡើងថា ការរកឃើញបឋមបង្ហាញឲ្យដឹងថា ពួកគេត្រូវបានគេរកឃើញថា ជាអ្នកទទួលខុសត្រូវ ឬមានធ្វេសប្រហែស ។...
ម៉ូស្គូ៖ លោក Sergei Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីទទួលស្គាល់ថា មិនទាន់មានដំណោះស្រាយ ងាយស្រួលសម្រាប់វិបត្តិអ៊ុយក្រែន និងមិនមានការបំភាន់នៅឡើយទេ ។ លោក Lavrov បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយថា “យើងមិនមានការបំភាន់ណាមួយទេ ហើយបច្ចុប្បន្ននេះ ក៏មិនទាន់មានអ្វីអំពីអនាគតសម្រាប់ដំណោះស្រាយ ដ៏ងាយស្រួលនៃវិបត្តិអ៊ុយក្រែន នោះដែរ” ។ លោក Lavrov...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ “សាទរកម្ពុជា” គ្រោងនឹងប្រារព្ធធ្វើឡើងចាប់ពីរសៀលថ្ងៃទី៣១ ធ្នូ រហូតដល់ឆ្លងឆ្នាំសាកល ២០២៥ នៅមុខសួនព្រះបរមរាជវាំង។ សាទរកម្ពុជា គឺជាកម្មវិធីថ្មីមួយទៀត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធរៀបចំឡើងដើម្បីបង្ហាញពីមោទនភាពរបស់ប្រជាជនខ្មែរ យុវជន ស្នាមញញឹមមហាគ្រួសារខ្មែរក្រោមម្លប់នៃសុខសន្តិភាព ដែលយើងខកខានអស់រយៈកាលជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ ហើយបច្ចុប្បន្នយើងកំពុងទទួលបានសុខសន្តិភាពពេញបរិបូរ និងឱកាសយ៉ាងច្រើនក្នុងការសិក្សារៀនសូត្រ ប្រកបរបររកស៊ី និងថែរក្សាបានវប្បធម៌...
បរទេស៖ អ្នកទោសជាង ១.៥០០ នាក់ បានរត់គេចខ្លួនពីពន្ធនាគារក្បែរទីក្រុង Maputo របស់ប្រទេស ម៉ូសំប៊ិក កាលពីថ្ងៃពុធ ដោយបានទាញយកផលប្រយោជន៍ពីថ្ងៃទី៣ នៃភាពចលាចលដែលបង្កឡើងដោយការបញ្ជាក់ដ៏ចម្រូងចម្រាសរបស់គណបក្ស Frelimo ដែលកាន់អំណាចយូរអង្វែងជាអ្នកឈ្នះការបោះឆ្នោតនាពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា មេប៉ូលិសជាតិម៉ូសំប៊ិក លោក Bernardino...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា កាលពីថ្ងៃពុធបានច្រានចោលនូវវិធានការណាមួយដើម្បីរំលាយសភា ហើយបាននិយាយថា លោកស្រីមានការងឿងឆ្ងល់អំពីមូលហេតុដែលពាក្យចចាមអារ៉ាមបែបនេះត្រូវបានផ្សព្វផ្សាយ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា តាមពិតទៅ វាគឺជាឪពុករបស់លោកស្រី ដែលបានទាក់ទាញចំណាប់អារម្មណ៍ដំបូងចំពោះពាក្យចចាមអារ៉ាមនេះ នៅពេលដែលលោកបានលើកឡើងវាកាលពីថ្ងៃអង្គារ ខណៈពេលដែលលោកកំពុងជួយដល់បេក្ខជនគណបក្សភឿថៃ ក្នុងការបោះឆ្នោតខេត្តឈៀងម៉ៃ។ លោកស្រី...
បរទេស៖ ក្រុមហ៊ុនដឹកជញ្ជូនរដ្ឋរុស្ស៊ី Oboronlogistics បានប្រកាសកាលពីថ្ងៃពុធថា “ការវាយប្រហារភេរវកម្ម” គឺត្រូវស្តីបន្ទោសចំពោះការលិចកប៉ាល់ដឹកទំនិញរុស្ស៊ី Ursa Major នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា កប៉ាល់ដឹកទំនិញបានលិចក្នុងដែនទឹករវាងប្រទេសអេស្ប៉ាញ និងអាល់ហ្សេរីកាលពីថ្ងៃចន្ទ។ សេចក្តីរាយការណ៍ដំបូងបាននិយាយអំពីការផ្ទុះនៅក្នុងបន្ទប់ម៉ាស៊ីន ដែលបណ្តាលឱ្យនាវានេះលិចយ៉ាងគំហុក។ កប៉ាល់សង្គ្រោះអេស្ប៉ាញបានស្រង់សមាជិកនាវិក១៤នាក់ហើយ ប៉ុន្តែ២នាក់នៅបាត់ខ្លួននៅឡើយ ។...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញធ្វើបាឋកថា ស្តីពី «ភាពជាអ្នកដឹកនាំ និងកិច្ចសហការរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកមន្ទីរពេទ្យថ្នាក់ជាតិ» ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង នាយក នាយករង ប្រធានការិយាល័យ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ និងជំនួយការនាយសាលា...
ហ្គាហ្សា៖ កាលពីថ្ងៃពុធ ក្រុមហាម៉ាស់បានឲ្យដឹងថា អ៊ីស្រាអ៊ែល បានកំណត់លក្ខខណ្ឌថ្មីទាក់ទងនឹងការដកខ្លួនចេញពីតំបន់ហ្គាហ្សា លើបទឈប់បាញ់គ្នា ការដោះដូរអ្នកទោស និងចំណាប់ខ្មាំង និងការវិលត្រឡប់របស់ពលរដ្ឋប៉ាឡេស្ទីនដែលបានភៀសខ្លួន ដែលបានពន្យារពេលឈានដល់កិច្ចព្រមព្រៀងដែលមានពីមុន ។ ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចរចាលើបទឈប់បាញ់គ្នា និងការដោះដូរអ្នកទោសកំពុងដំណើរការនៅទីក្រុង ដូហា (Doha) ជាមួយប្រទេសកាតា និងការសម្រុះសម្រួលរបស់អេហ្ស៊ីប នៅក្នុងលក្ខណៈធ្ងន់ធ្ងរ ដោយបានបន្ថែមថា ចលនានេះបានបង្ហាញពីការទទួលខុសត្រូវនិងភាពបត់បែន...
ភ្នំពេញ៖ នៅឆ្នាំនេះ ក្រុមហ៊ុន ហ៊ិននីគែន បានប្រារព្ធខួបទី ៣០ ឆ្នាំនៅក្នុងប្រទេសកម្ពុជាដោយរំលេចនូវឆ្នាំដែលពោរពេញទៅដោយសមិទ្ធិផលដ៍គួរឱ្យកត់សម្គាល់ជាច្រើន។ ឆ្នាំនេះ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់ក្រុមហ៊ុនផលិតស្រាបៀរខ្នាតអន្តរជាតិមួយនេះដោយសារតែក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទទួលបានពានរង្វាន់ដែលជាការទទួលស្គាល់ពីភាគីពាក់ព័ន្ធជាច្រើន។ ពានរង្វាន់ទាំងនេះគឺជាការបង្ហាញពីភាពរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន និងភាពវិជ្ជមានដែលក្រុមហ៊ុនតែងតែអនុវត្ត ក្នុងនាមជាអ្នកដឹកនាំក្នុងការប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រោមសសរស្តម្ភទាំង ៣ រួមមាន៖ បរិស្ថាន និរន្តរភាព និងការទទួលខុសត្រូវ។ លោក Andy Hewson នាយកគ្រប់គ្រង ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅពេលដែលយើងក្រឡេកទៅមើលរយៈពេល ៣០ ឆ្នាំកន្លងមកនៃភាពជាដៃគូ និងការរីកចម្រើននៅក្នុងប្រទេសកម្ពុជា យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះវត្តមានរបស់យើងនៅទីនេះ ។ យើងមានតែពាក្យចង់និយាយដែលពោពេញដោយក្តីគោរពថា «អរគុណ» សម្រាប់ការគាំទ្រ និងកិច្ចសហការរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ។ នៅក្នុងកិច្ចប្រតិបត្តិការបន្តទៅមុខទៀត យើងនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងចំពោះការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងអង្គការនានាសម្រាប់ការទទួលស្គាល់ និងការសហការរបស់ពួកគេជាមួយក្រុមហ៊ុន។ យើងរួមគ្នាបន្តសហការ និង ធ្វើការដើម្បីប្រទេសកម្ពុជាកាន់តែប្រសើរ»។ ជាការអបអរសាទរខួបលើកទី ៣០ ក្រុមហ៊ុនពិតជាមានកិត្តិយសបានណាស់ដែលបានជួបសម្តែងការគួរសមចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរពេលវេលាដ៏សំខាន់នេះ។ ក្នុងកិច្ចសម្តែងការគួរសមនេះ ក្រុមហ៊ុន...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ក្នុងបរិការណ៍កើនឡើង នៃបរិវត្តកម្មឌីជីថល កម្ពុជាពិតជាត្រូវការជាចាំបាច់នូវធនធានមនុស្ស ប្រកបដោយជំនាញខ្ពស់, គំនិតច្នៃប្រតិដ្ឋកម្រិតបច្ចេកទេសល្អ និងរបកគំហើញថ្មីៗ ។ នាឱកាសអញ្ជើញជាអធិបតី ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី២៦...
ពោធិ៍សាត់ ÷ អភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការ ឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា នៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំ គណះបញ្ជាការឯកភាព រដ្ឋបាល ខេត្តប្រចាំខែ ធ្នូ ដំណាច់ឆ្នាំ ២០២៤...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាល ជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ ឱ្យតម្លៃខ្ពស់ និងផ្ដល់អាទិភាពដល់វិស័យ អប់រំ ដែលដើរតួនាទីស្នូល ក្នុងការអភិវឌ្ឍ ធនធានមនុស្សដ៏មានតម្លៃខ្ពស់ មានគុណភាព ផ្តល់ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងគំនិតនវានុវត្តន៍។ នាឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ...
ភ្នំពេញ៖ អាជ្ញាធរនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងទីស្នាក់ការត្រៀមបណ្តញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ុម សុធី ឋានៈនាយរងផ្នែក ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេស នូវជនជាតិថៃចំនួន ០៤នាក់។ ជនត្រូវបណ្តេញចេញនោះ មានស្រី២នាក់ ក្នុងនោះទារិកាចំនួន ០២នាក់ ពាក់ព័ន្ធបទល្មើសលក់ដូរមនុស្ស និងមានគោលដៅ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...
ភ្នំពេញ ៖ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក នៅព្រឹកថ្ងៃ២៦ ធ្នូនេះ បានដឹកនាំរៀបចំប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ សម្រាប់កម្មវិធីសិល្បៈទស្សនីយភាពចម្រុះ និងក្រុមការងារក្បួនដង្ហែនៃព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅសួនច្បារខាងមុខព្រះបរមរាជវាំង៕
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិបានឆ្លើយតបចំពោះ មតិមួយចំនួនលើកឡើងថា អ្នកនាំពាក្យផ្សាយរឿងព្រំដែន ស្ងប់ស្ងាត់ ប៉ុន្តែប្រជាពលរដ្ឋបានបង្ហោះថា ទ័ពនិងប្រជាពលរដ្ឋខ្មែរកំពុងប៉ះទង្គិចជាមួយទាហានថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ...
ប្រែសម្រួល ឈូក បូរ៉ា ភ្នំពេញ៖ កម្ពុជា គ្រោង នឹង ប្តូរ ឈ្មោះ ផ្លូវ ហាយវ៉េ ដ៏ សំខាន់...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ