បរទេស ៖ សេចក្តីសម្រេចរបស់ពួកតាលីបង់ អាហ្វហ្គានីស្ថាន កាលពីថ្ងៃសុក្រ បានថ្កោលទោស សំណើរបស់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ សម្រាប់ដីកាចាប់ខ្លួនប្រឆាំង នឹងមេដឹកនាំកំពូល របស់ពួកគេគឺលោក Hibatullah Akhundzada និងជាប្រធានយុត្តិធម៌ ចំពោះការចោទប្រកាន់ពីបទធ្វើទុក្ខបុកម្នេញលើស្ត្រីនិងកុមារី ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានបន្តអញ្ជើញចុះពិនិត្យមើលការប្រើប្រាស់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់ការប្រមូលទិញស្រូវនៅរោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យមាន: ១.រោងម៉ាស៊ីនកិនស្រូវ ឆាយ គឹមទឹង ២.រោងម៉ាស៊ីកិនស្រូវ ស៊ីវ ឡាយ ៣.រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ។ ឆ្លៀតក្នុងឱកាសនេះ, លោកបណ្ឌិត បន្តជំរុញអោយរោងម៉ាស៊ីន បន្តខិតខំប្រមូលទិញស្រូវពីកសិករអោយអស់ពីលទ្ធភាព ក្នុងរដូវកំពុងប្រមូលផលនេះ។ ជាមួយគ្នានេះ, លោកបណ្ឌិត ក៏បានបញ្ជាក់បន្ថែមក្នុងករណីរោងម៉ាស៊ីនមានតម្រូវការឥណទាន សម្រាប់ការប្រមូលទិញស្រូវ អាចធ្វើការទាក់ទងមកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ៕
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយកញ្ចប់ហិរញ្ញប្បទានពិសេសបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន៣០ លានដុល្លារដល់បណ្តារោងម៉ាស៊ីនកិនស្រូវប្រចាំខេត្តពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ។ កិច្ចប្រជុំនេះ បានរៀបចំឡើងស្ថិតនៅទីស្នាក់ការសាខា របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មខេត្តបាត់ដំបង ដែលមានអ្នកចូលរួមជាតំណាងម្ចាស់រោងម៉ាស៊ីនសរុបប្រមាណ ២២រោងម៉ាស៊ីន។ នៅក្នុងកិច្ចប្រជុំនោះ បណ្ឌិត កៅ...
ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងាររបស់គណៈវិស្វករកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។ ក្នុងកិច្ចប្រជុំ ដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានកោតសរសើរ...
រាជធានី-ខេត្ត៤ របស់កម្ពុជា មានសន្ទស្សន៍គុណភាព ខ្យល់ពណ៌ក្រហម ការដំឡើងផ្លាកសញ្ញាចរាចរណ៍ លើផ្លូវដែកជិត ៨០០កន្លែង នឹងបញ្ចប់ត្រឹមខែមេសា ដំណឹងល្អ! ប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល នៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង ក្នុងមួយម៉ោងម្តង ក្រសួងបរិស្ថាន នឹងពិនិត្យគុណភាពខ្យល់
ប្រទេសថៃភាគច្រើន នៅតែប្រឈមមុខនឹង កម្រិតក្រហមនៃផ្សែងអ័ព្ទ កូរ៉េខាងត្បូង ទំនងជាត្រូវបានលោក Trump សង្កត់ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្ម អ្នកវិភាគអាជីវកម្មរបស់អាមេរិក វាយតម្លៃថា TikTok អាចមានតម្លៃប្រហែល ៥០ពាន់លានដុល្លារ លោក Zelensky ថ្លែងថា អ៊ុយក្រែន នឹងត្រូវការកម្លាំងទាហាន រក្សាសន្តិភាពអឺរ៉ុបតិចបំផុត ២០ម៉ឺននាក់ គូស្នេហ៍ស្រលាញ់ភេទដូចគ្នា រាប់រយគូបានរៀបអាពាហ៍ពិពាហ៍ នៅក្នុងប្រទេសថៃឡង់ដ៏...
តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ លើកឡើងបែនេះគ្រាដែរដ្ឋបាលខេត្តបានរាបចំប្រលែងកូនត្រីចំរុះពណ៍ នៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវកាលពឹកថ្ងៃទី២៤ ខែមករាឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីរាជការជំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់។ លោកបានបញ្ជាក់ថាការថែរក្សាសោភ័ណ្ឌភាពបឹងនៅក្រុងដូនកែវឲ្យមានបរិស្ថានល្អ ក៏ទាក់ទាញភ្ញៀវទេសចរណ៍ដើកម្សាន្តច្រើនហើយក៏ជាឱកាស់ឲ្យបងប្អូនប្រជាកសិកររកចំណូលបាលពីការលក់ដូរនូវចំណីអារហាររកចំណូលចញ្ចឹមគ្រួសារបានសមរម្យផងដែរ។ លោកបានបន្ថែមទៀតថាក្នុងភូមិសាស្ត្រខេត្តតាកែវរបស់យើង មានសក្កដានុពលផ្នែកវិស័យទេសចរណ៍ ហើយណាមួយខេត្តមួយនេះជាប់ព្រុំប្រទល់ជាមួយប្រទេសវៀតណាម អាចស្រូបយកភ្ញៀវទេសចរណ៍ជនជាតិវៀតណាមមកដើលេង លំហែ នារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមនៅពេលខាងមុខនេះផងដែរ៕...
ភ្នំពេញ៖ គណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III : Decent Employment for Youth in Cambodia Programme Phase 3) បានរៀបចំកិច្ចប្រជុំលើកទី១ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ហេង...
ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងភ្នំពេញ ប្រារព្ធពិធី អបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងទ្វេភាគី រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា នៅ ថ្ងៃ សុក្រ ទី ២៤ ខែ មករា ឆ្នាំ ២០២៥ លោកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក រដ្ឋមន្ត្រីក្រសួងវប្បធម៌...
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំចំនួន ៧ចំណុច ដើម្បីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម ឆ្នាំ២០២៥។ យោងតាមសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ដើម្បីធានានូវបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គមឱ្យបានល្អ ប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី២៨ ដល់ថ្ងៃទី៣១...
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានហៅឈ្មោះ ម៉ី រស្មី ដែលមានទីលំនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានប្រើប្រាស់កាយវិកា និងពាក្យសំដីមិនសមរម្យមកលើសមត្ថកិច្ច ខណៈសមត្ថកិច្ចចុះទៅអន្តរាគមន៍ក្រោយទទួលការ ប្តឹងរាយការណ៍ថាបម្រុងធ្វើហិង្សាលើគ្រួសារ កាលពីយប់ថ្ងៃទី២៣ មករា បានធ្វើការសុំទោសជាសាធារណៈ។ ក្រោយពីការសុំទោសហើយ សមត្ថកិច្ចក៏បានធ្វើការអប់រំនិងឲ្យធ្វើកិច្ចសន្យា ហើយក៏បានអនុញ្ញាតត្រឡប់ទៅផ្ទះវិញ...
ភ្នំពេញ៖ សមាគមនិយោជក ក្រុមហ៊ុនឯកជន និងសាធារណជន បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បញ្ជរសេវាសាធារណៈ ចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាការធ្វើទំនើបកម្ម (digitalization) សេវាសាធារណៈរបស់រដ្ឋ ឱ្យកាន់តែកៀកសាធារណជន យុវជន អំពីឱកាសការងារ និងការដាក់ពាក្យរកការងារធ្វើនៅតាមក្រុមហ៊ុនឯកជននានា ក៏ដូចជាការប្រើប្រាស់សេវាផ្សេងៗទៀត របស់ក្រសួងការងារដែលបានបញ្ចូលក្នុង បញ្ជរសេវាសាធារណៈ។ អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង...
បាងកក៖ នៅថ្ងៃព្រហស្បតិ៍នេះ គូស្នេហ៍ស្រលាញ់ភេទដូចគ្នា ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ បានរៀបការនៅក្នុងប្រទេសថៃឡង់ដ៏ (២៣ មករា) ខណៈច្បាប់ផ្តល់សិទ្ធិរៀបអាពាហ៍ពិពាហ៍ សម្រាប់ភេទដូចគ្នារបស់ព្រះរាជាណាចក្រ មួយនេះបានចូលជាធរមាន ។ អ្នកសារព័ត៌មានទីភ្នាក់ងារ AFP ម្នាក់បានឃើញ នៅក្នុងចំណោមមនុស្សរាប់រយនាក់ដំបូងដែលរំពឹងថា នឹងធ្វើដូច្នេះដែរ ។ តារាសម្តែងថៃ Apiwat “Porsch” Apiwatsayree អាយុ៤៩ឆ្នាំដែលស្រក់ទឹកភ្នែក...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃពុធថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ប្រទេសរបស់លោកនឹងត្រូវការទាហាន រក្សាសន្តិភាពអឺរ៉ុបយ៉ាងហោចណាស់ចំនួន ២០០.០០០នាក់ ដែលជាផ្នែកមួយនៃការធានាសន្តិសុខ ដ៏មានសក្តានុពល ។ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ វេទិកាសេដ្ឋកិច្ចពិភពលោក ហៅកាត់ថា (WEF) ឆ្នាំ២០២៥ នៅទីក្រុង Davos...
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្នុងរយៈពេលមួយខែពេញ ពោលគឺខែធ្នូ នៃចុងឆ្នាំ២០២៤ ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្តទាំង២៥គោលដៅ បានទទួលបណ្ដឹង និង ព័ត៌មានផ្សេងៗចំនួន ៩៩ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ចមានចំនួន ៣៤ករណី (បញ្ចប់ការដោះស្រាយចំនួន១៦ករណី កំពុងដោះស្រាយចំនួន ១៨ករណី) បណ្ដឹងក្រៅសមត្ថកិច្ចចំនួន ៨ករណី ព័ត៌មានផ្សេងៗចំនួន ៥៧ករណី ទួលបានការសរសើរ ចំនួន...
ភ្នំពេញ៖ យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថាខេត្តជាច្រើន មានគុណភាពខ្យល់នៅល្អប្រសើរ ប៉ុន្តែខេត្តចំនួន៤ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ នេះបើតាមឲ្យដឹងពីអ្នកនាំពាក្យក្រសួងបរិស្ថាន ។ ខេត្តទាំង៤ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហមនោះរួមមាន ៖ បន្ទាយមានជ័យ...
កំពង់ស្ពឺ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានព្រមានដល់មន្ត្រីអាវុធហត្ថទាំងអស់ ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺកុំមានការ ពាក់ព័ន្ធនិងធ្វើជាខ្នងបង្អែកឧក្រិដ្ឋជនគ្រឿងញៀន និងបទល្មើសនានា។ ការណ៍នេះធ្វើឡើង ក្នុងឱកាសប្រកាសចូលកាន់តំណែងលោក ជាង រចនា ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងថាក្នុងនាមជាសមត្ថកិច្ច ត្រូវតែរក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម បានដកស្រង់សម្តីរបស់ ក្រុមអ្នកជំនាញដែលបានលើកឡើង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រាក់ចំណូលបានមកពីវិស័យអចលនទ្រព្យ របស់ប្រទេសវៀតណាម រំពឹងថា នឹងកើនឡើងពី២៥ដល់៥០ភាគរយ នៅក្នុងឆ្នាំ២០២៥ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាល បានផ្តោតយកចិត្តទុកដាក់បង្កើនលំនៅ ដ្ឋានសង្គមកិច្ច ដែលជាការផ្គត់ផ្គង់ថ្មីចំបងបំផុត ដែលបានដាក់បញ្ចូលក្នុង គម្រោងដើម្បីឲ្យទីផ្សារមាន តម្លៃខ្ពស់ ដោយផ្អែកលើគម្រោងការជាបន្តបន្ទាប់ ។...
VLADIVOSTOK៖ មន្ទីរពិសោធន៍តារាសាស្ត្រព្រះអាទិត្យ នៅវិទ្យាស្ថានស្រាវជ្រាវអវកាស នៃបណ្ឌិត្យសភាវិទ្យាសាស្ត្របានប្រកាសឲ្យដឹង នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធថា អ្នកវិទ្យាសាស្ត្ររុស្ស៊ីបានរាយការណ៍ ពីបាតុភូតដ៏កម្រមួយពាក់ព័ន្ធនឹង ការបំភាយប្លាស្មាពណ៌ខ្មៅដែលត្រូវបាន គេសង្កេតឃើញនៅលើព្រះអាទិត្យ ។ មន្ទីរពិសោធន៍ខាងលើបានឲ្យដឹងថា “បាតុភូតដ៏កម្រ ដ៏ស្រស់ស្អាត និងគួរឱ្យខ្លាចបន្តិចដែរបានកើតឡើង នៅថ្ងៃនេះនៅលើផ្កាយរបស់យើង ។ នៅចំកណ្តាលនៃថាសដែលអាចមើលឃើញ រចនាសម្ព័ន្ធខ្មោចនៃពណ៌ខ្មៅដែលបានបង្កើតឡើង ហើយបន្ទាប់មកត្រូវបានច្រានចេញមួយផ្នែកទៅក្នុងលំហ ហើយបានរលាយបាត់មួយផ្នែកនៅក្នុងទម្រង់រាងជាម្កុដ” ។ យោងតាមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា...
កំពង់ធំ: លោកស្នងការនគរបាលខេត្តកំពង់ធំ លើកឡើងថា ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ ចំពោះការកសាងនីតិវិធី ត្រូវប្រកាន់ខ្ជាប់ ក្រមសីលធម៌ វិជ្ជាជីវៈ មានតម្លាភាព តុល្យភាព។ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉ន ស្ដីពីនីតិវិធីការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធាននៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពរទ្យគន្ធបុប្ផា និងប្រគល់-ទទួលថវិកាបរិច្ចាគ ពីក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា...
ភ្នំពេញ៖ អបអរសាទរឆ្នេរម៉ាហ្វីយ៉ារីស៊ត (𝐌𝐚𝐟𝐢𝐲𝐚 𝐑𝐞𝐬𝐨𝐫𝐭 𝐁𝐞𝐚𝐜𝐡) ដែលទទួលបានជ័យលាភី «ឡាប៊ែលឆ្នេរខ្សាច់កម្សាន្តស្អាត» ចំណាត់ថ្នាក់កម្រិត «ល្អណាស់» ដែលផ្ដល់រង្វាន់ និងទទួលស្គាល់ដោយគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា ។ ក្នុងពិធីប្រកាស និងប្រគល់ជ័យលាភី កម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជាក្រោមប្រធានបទ «កម្ពុជាមាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ»...
ភ្នំពេញ៖ ដើម្បីការពារសុវត្ថិភាពពីគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានលើផ្លូវដែក លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសចុះបង្ហាញវឌ្ឍនភាពការងារដំឡើង ផ្លាកសញ្ញាចរាចរណ៍នៅត្រង់ចំណុចឆ្លងកាត់ផ្លូវដែកចំនួន ៩៧១កន្លែង សម្រាប់ការដឹកជញ្ជូន និងសុវត្ថិភាពការធ្វើចរាចរាចរណ៍ឆ្លងកាត់ផ្លូវដែក បានអះអាងពីការប្តេជ្ញាចិត្តក្នុងការបញ្ចប់ ការដំឡើងផ្លាកសញ្ញាចរាចរណ៍នេះ ឲ្យបាននៅត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៥ខាងមុខ ។ លោកប៉េង ពោធិ៍នា បានមានប្រសាសន៍កាលពីថ្ងៃ២១ មករាថា ក្នុងចំណោមផ្លាកទាំង៩៧១កន្លែងនេះ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងពិចារណាពីលទ្ធភាពដែលនាយកប្រតិបត្តិ Tesla លោក Elon Musk ឬប្រធានក្រុមហ៊ុន Oracle លោក Larry Ellison ទិញយក TikTok ។ យោងតាមសារព័ត៌មាន CNBC ចេញផ្សាយកាលពីថ្ងៃទី២១...
ភ្នំពេញ៖ កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង ៩:៣០នាទីព្រឹក នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅអន្លង់ត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ បើតាមហ្វសប៊ុកក្រសួងកសិកម្ម នាថ្ងៃទី២៤ មករានេះ បានឲ្យដឹងថា កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន ៦ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី១...
មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជារៀងរាល់ឆ្នាំ លោក Xi Jinping ប្រធានរដ្ឋចិនតែងតែចុះសួរសុខទុក្ខ កម្មាភិបាលនិងប្រជាជនក្នុងតំបន់មូលដ្ឋាន។ នៅថ្ងៃទី២២ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានមកដល់ភូមិមួយក្នុងទីក្រុង Huludao ខេត្តLiaoning ដោយចាប់ផ្តើមដំណើរសួរសុខទុក្ខ របស់លោកនៅមុនថ្ងៃបុណ្យឆ្នាំថ្មីប្រពៃណីចិន។ ប្រហែលថ្ងៃទី២០ ខែសីហាឆ្នាំ២០២៤ ភ្លៀងធ្លាក់ខ្លាំងដែលមិនធ្លាប់មានពីមុន បានបង្កទៅជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុងHuludaoខេត្តLiaoning។ ភូមិZhujiagou ដែលស្ថិតនៅក្នុងតំបន់ភ្នំដែលមានសណ្ឋានដី...
គោលនយោបាយការទូតជ្រុលនិយម នាំឱ្យអ្នកផ្តល់បទសម្ភាសន៍ នៅទូទាំងពិភពលោករិះគន់យ៉ាងខ្លាំងប្តូរឈ្មោះ ឈូងសមុទ្រម៉ិកស៊ិកយកព្រែកជីកប៉ាណាម៉ាមកវិញ ទិញកោះ Greenland ។ល។ ការសម្តែងអាកប្បកិរិយានៃ រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីដែល មិនច្រានចោលការប្រើប្រាស់មធ្យោបាយ គំរាមកំហែងដោយយោធានិងសេដ្ឋកិច្ច ដើម្បីសម្រេចបាននូវផែនការវាតទីនិយម របស់អាមេរិកបានធ្វើឱ្យសាធារណមតិអន្តរជាតិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្នុងការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតទូទាំងពិភពលោក មានអ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៨,៦ភាគរយ បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើ...
ភ្នំពេញ ៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសហការលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាពនៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសរួមរបស់ CMA និង CGCC។ ភាពជាដៃគូជាផ្លូវការនេះត្រូវបានប្រកាស នៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ CGCC ស្តីពី «ការធ្វើនវានុវត្តន៍យន្តការធានាឥណទាន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ និងសហការីទាំងអស់ បន្តចូលរួមចលនារៀបចំរបៀងសេដ្ឋកិច្ច របស់ខេត្តតាមបណ្តោយឆ្នេរសមុទ្រឱ្យបានសកម្ម ដោយសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីប្រកាស និងប្រគល់ជ័យលាភី កម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម...
សេអ៊ូល៖ អតីតមន្ត្រីតំណាងពាណិជ្ជកម្ម ជាន់ខ្ពស់របស់សហរដ្ឋអាមេរិក (USTR) បានឲ្យដឹងថា ក្នុងពេលឆាប់ៗនេះ ប្រទេសកូរ៉េខាងត្បូង អាចនឹងរងសម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យកាត់បន្ថយ ឬលុបបំបាត់អតិរេកពាណិជ្ជកម្ម របស់ខ្លួនជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ លោក Michael Beeman ដែលបានបម្រើការជាជំនួយការ USTR ក្នុងអំឡុងពេលរដ្ឋបាលលោក...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
