ខេត្តសៀមរាប៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2025 មានអគ្គីភ័យមួយ បានឆាប់ចេះផ្ទះប្រជាពលរដ្ឋ ដែលរស់នៅ ភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងនិងខេត្តសៀមរាប។ ព័ត៌មានបឋមដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថាបណ្ដាមកពីការឆ្លងចរន្តអគ្គិសនី ទើបបណ្ដាលឲ្យផ្ទះមួយខ្នងនេះត្រូវបានឆេះរៀបដល់ដី ខណៈដែលមេឃកំពុងតែភ្លៀងនឹងខ្យល់លាយលំគ្នា។ ក្នុងករណីអគ្គីភ័យឆាបឆេះនេះក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តសៀមរាបក៏បានចេញទៅជួយអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ។ រាយការណ៍ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្អិល
កំពង់ចាម ៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម បានធ្វើវេទិកាសាធារណៈ នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងបរិវេណវត្តបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ។ លោក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចេញវិធានការឲ្យក្រុមការងារ នៃមន្ទីរទេសចរណ៍ខេត្ត ត្រូវ គ្រប់គ្រងឲ្យបានល្អ នូវការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ការលក់ដូររបស់អាជីវករ និងសេវាស្នាក់នៅជាដើម ដោយមិនឲ្យការតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យធំៗនោះឡើយ។ លោកអភិបាលខេត្ត បានចេញគោលការណ៍ដូច្នេះ នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ខ្លួនបានកត់សម្គាល់ពីការប្រកាសរបស់សហរដ្ឋអាមេរិកអំពីការផ្អាករយៈពេលមួយឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី ១០ ខែវិច្ឆិកា លើបទប្បញ្ញត្តិដែលពង្រីកការរឹតបន្តឹងការគ្រប់គ្រងការនាំចេញដល់អង្គភាពណាមួយ ដែលកាន់កាប់ ៥០ ភាគរយ ឬច្រើនជាងនេះដោយភាគីនានានៅក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នេះគឺជាជំហានដ៏សំខាន់មួយដែលភាគីសហរដ្ឋអាមេរិកបានអនុវត្តក្នុងការអនុវត្តការឯកភាពគ្នានៃកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិកនៅទីក្រុងគូឡាឡាំពួរ។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ប្រទេសទាំងពីរនឹងបន្តការពិភាក្សាលើការរៀបចំបន្ទាប់ពីការផ្អាករយៈពេលមួយឆ្នាំនៃអ្វីដែលហៅថាច្បាប់ស្តីពីភាពជាម្ចាស់កម្មសិទ្ធិ ៥០ ភាគរយ។ អ្នកនាំពាក្យរូបនេះបានបន្ដថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹងការសន្ទនា និងការទំនាក់ទំនងដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២...
ភ្នំពេញ ៖ លោក ម៉េត មាសភក្តីអភិបាលរងខេត្តឧត្តរមានជ័យបានស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបានខ្ពស់ចំពោះសុវត្ថិភាព ពិសេសអ្នកនៅកៀកក្បែបន្ទាត់ព្រំដែនជាមួយសៀម។ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១៥.៥០នាទី កម្លាំងទាហានថៃ បានប្រើកាំភ្លើង RPD បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យ កម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាល ឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន១នាក់ និងរងរបួស៥នាក់៕
ភ្នំពេញ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនសាធារណៈជនជាតិ និងអន្តរជាតិ ជ្រាបថា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១៥.៥០នាទី កម្លាំងទាហានថៃ បានប្រើកាំភ្លើង RPD បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាល ឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន១នាក់...
ឧត្តរមានជ័យ ៖ លោក ម៉េត មាសភក្ដី អភិបាលរងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា គិតត្រឹមម៉ោង ៥:00នាទីល្ងាចនេះ ស្ថានភាពព្រំដែននៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ជាធម្មតា ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់។ នេះបើតាមសារសំណេរ លើបណ្ដាញសង្គមហ្វេសប៊ុករបស់ លោក ម៉េត មាសភក្ដី អភិបាលរងខេត្តឧត្តរមានជ័យ នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅ បន្ទាប់ពីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូប។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ...
បន្ទាយមានជ័យ ៖ ទាហានថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្កឱ្យមានការរបួសពលរដ្ឋខ្មែរ ៥នាក់។ នេះបើយោងតាមអាជ្ញាធរមូលដ្ឋានរាយការណ៍បឋម៕
ប៉េកាំង៖ ប្រទេសចិនជំរុញឱ្យសហភាពអឺរ៉ុបផ្តល់បរិយាកាសអាជីវកម្មដែលយុត្តិធម៌ មានតម្លាភាព និងមិនរើសអើងសម្រាប់ក្រុមហ៊ុនចិន និងដើម្បីជៀសវាងការធ្វើឱ្យប៉ះពាល់ដល់ ទំនុកចិត្តរបស់ក្រុមហ៊ុនទាំងនេះក្នុងការវិនិយោគរបស់ពួកគេនៅអឺរ៉ុប នេះបើយោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Lin Jian បានឲ្យដឹងនៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ។ លោក បានធ្វើការកត់សម្គាល់នេះ នៅពេលឆ្លើយតបទៅនឹងការរុករកវិធីដែលគណៈកម្មការអឺរ៉ុប បានរាយការណ៍ដើម្បីបង្ខំឱ្យរដ្ឋជា សមាជិកសហភាពអឺរ៉ុបដកក្រុមហ៊ុន Huawei Technologies និង ZTE...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអារ៉ាប៊ីសាអូឌីត មានបំណងអភិវឌ្ឍវិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ចធំទីពីររបស់ខ្លួន ដើម្បីបង្កើតឱកាសការងារ និងសម្រេចបាននូវនិរន្តរភាពសេដ្ឋកិច្ចរយៈពេលវែង ។ ការប្រកាសនេះធ្វើឡើងបើយោង តាមអនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ Mahmoud Abdulhadi បាននិយាយនៅទីនេះកាលពីថ្ងៃអង្គារ។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ ស៊ិនហួ ក្នុងការបញ្ចប់សម័យប្រជុំលើកទី២៦នៃមហាសន្និបាតទេសចរណ៍អង្គការសហប្រជាជាតិ លោក Abdulhadi បានសង្កត់ធ្ងន់ទៅលើការវិនិយោគសំខាន់ៗរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។ លោកបានកត់សម្គាល់ថា៖យើងមានអាកាសយានដ្ឋានចំនួន២៩កន្លែងនៅទូទាំងប្រទេស ផ្លូវថ្នល់ជាង ៧ម៉ឺន...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា សហភាពអឺរ៉ុប គឺជាដៃគូដ៏រឹងមាំបំផុត មួយរបស់កម្ពុជា ក្នុងការលើកកម្ពស់ឧត្តមសិក្សា ការអភិវឌ្ឍសមត្ថភាព និងនវានុវត្តន៍។ ការលើកឡើងរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក...
មានករណីសត្វក្រពើចេញ ពីអាងចិញ្ចឹមរបស់លោក ឈឿង សុីម៉ាក ភេទប្រុស អាយុ ៣០ ឆ្នាំ ស្នាក់នៅភូមិ តាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។ តាមការឱ្យដឹងពីម្ចាស់សត្វក្រពើ នៅក្នុងទ្រុងមានក្រពើសរុបចំនួន ៧៣ក្បាល បានចេញពីអាងចំនួន ៣០ក្បាល។ ក្រោយពេលក្រុមការងារចុះទៅអន្តរាគមន៍ បានអាចចាប់យកវិញបាន ២៦ក្បាល នៅសល់ចំនួន...
បរទេស: យន្តហោះ F-16 រួចរាល់ហើយ! មេបញ្ជាការ AOCC បាននិយាយថា កងទ័ពអាកាសរក្សាការត្រៀមខ្លួន 24ម៉ោង លើ 24ម៉ោង ដើម្បីការពារអធិបតេយ្យភាពជាតិ និងសុវត្ថិភាពរបស់ប្រជាជន។យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅថ្ងៃទី ១២ ខែវិច្ឆិកានេះ...
ពោធិ៍សាត់ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យស្ថានភាពស្ពាន វត្តបន្ទាយយួន តភ្ជាប់ពីភូមិបឹងចក ទៅភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្តៀង...
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់អគ្គិភ័យ ដោយសារតែក្នុងខែតុលាកន្លងមកនេះ គ្រោះថ្នាក់អគ្គិភ័យ មានការកើនឡើង។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ក្រោមអធិបតីភាព លោក ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង លោក...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងចេញទៅក្រុងកោះរ៉ុង កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដើម្បីជួយសង្គ្រោះបុរសស្រី២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ នាំបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ បុរសស្រ្តីខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC...
ព្រៃវែង ៖ នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ប្រវែង ៨ ៨០៩ម៉ែត្រ បង្គោលអំពូលសូឡា ចំនួន...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE25 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃស្អែកទី១៣ ខែវិច្ឆិកា នេះហើយ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ មិនធ្លាប់មានធំបំផុត និងដំបូងបង្អស់នៅកម្ពុជា។ ព្រឹត្តិការណ៍ CAFE25 រួមបញ្ចូលវេទិកាពិភាក្សាពីកសិកម្មកម្រិតខ្ពស់រយៈពេលពីរថ្ងៃ និងពិព័រណ៍កសិកម្មរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ស្ដង់ប្រមាណជា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar បានទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅអេស្តូនី កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលដែលលោកបានសម្ពោធស្ថាន ទូតអ៊ីស្រាអែល នៅទីក្រុង Tallinn ។ រដ្ឋមន្ត្រីការបរទេសអេស្តូនី Margus បានចូលរួមក្នុងពិធីបើក ។ លោកបាននិយាយថា ការបើកស្ថានទូតអ៊ីស្រាអែល...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យប្រទេសចិន និងកាណាដា ដើម្បីចូលរួម ដោះស្រាយឱ្យបានត្រឹមត្រូវ នូវកង្វល់ស្របច្បាប់របស់គ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខភាពល្អ ស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងចិន-កាណាដា ។ លោក Wang ដែលជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការអំពាវនាវនេះនៅក្នុងការសន្ទនា...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋកុំឆ្លងដែន ដោយខុសច្បាប់ទៅប្រទេសថៃ ដោយគួរតែស្វែងរកការងារ ក្នុងស្រុកវិញល្អជាង ព្រោះទទួលបានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ជាច្រើន។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថ្ងៃទី១២ ខែវិច្ឆិកានេះថាបងប្អូន ប្រជាពលរដ្ឋ មិនគួរឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃនោះទេ...
ពោធិ៍សាត់ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពានបេតុង ១កន្លែង ប្រវែង ៧៥ ម៉ែត្រ និងបើកការដ្ឋានសាងសង់ផ្លូវជនបទជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ចំនួន ៩ខ្សែ ប្រវែង...
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១២ វិច្ឆិកា បានប្រកាសពីដំណឹងដ៏រីករាយថា ក្រោមការដឹកនាំតម្រង់ទិស ដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងទេសចរណ៍ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងគួបផ្សំជាមួយចំណង ការទូតជិតស្និទ្ធជាមួយឥណ្ឌា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងភ្ជាប់ជើងហោះហើរត្រង់ពី...
បរទេស៖ ករណីដ៏រន្ធត់មួយបានកើតឡើងនៅស្រុក Sri Racha ខេត្ត Chonburi ប្រទេសថៃ កាលពីល្ងាចថ្ងៃអង្គារ។ ប៉ូលីសមកពីប៉ុស្តិ៍នគរបាល Nong Kham បានទទួលរបាយការណ៍ នៃការស្លាប់ចំនួន ៥ នាក់នៅក្នុងផ្ទះតែមួយក្នុងសង្កាត់ Nong Kham ។ ជនរងគ្រោះទាំងអស់ គឺជាសមាជិកគ្រួសារតែមួយ រួមទាំងមនុស្សចាស់ និងទារកអាយុ១ឆ្នាំម្នាក់។...
បរទេស៖ សមាគមឧស្សាហកម្មមួយ បាននិយាយ កាលពីថ្ងៃអង្គារថា ការលក់រថយន្តដឹកអ្នកដំណើរ របស់ប្រទេសចិន បានធ្លាក់ចុះក្នុងខែតុលា សូម្បីតែក្រុមហ៊ុនផលិត រថយន្តអគ្គិសនី BYD និង Tesla ខណៈដែលក្រុមហ៊ុនផលិត រថយន្តបានកាត់បន្ថយតម្លៃ ដើម្បីប្រកួតប្រជែង នៅក្នុងទីផ្សារដ៏ចង្អៀត។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥...
ភ្នំពេញ ៖ កម្ពុជា និងសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ស្ដីពីកិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងការបរទេសទាំងពីរ។ ពិធីចុះ MOUនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។...
បរទេស ៖យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានផ្ទេរប្រាក់ចំនួន៧,៥លានដុល្លារ ទៅឱ្យរដ្ឋាភិបាល នៃប្រទេស Equatorial Guinea ក្រោមកិច្ចព្រមព្រៀងទទួលយកក្រុមមនុស្ស ដែលមិនមែនពលរដ្ឋអាមេរិក ដែលត្រូវបាននិរទេស ចេញពីសហរដ្ឋអាមេរិក។ យ៉ាងណាក្តីនៅក្នុងលិខិតផ្ញើ ជូនរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Marco Rubio កាលពីថ្ងៃចន្ទ សមាជិកសភាមួយចំនួន នៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា...
បរទេស៖ រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាបាននិយាយថា ខ្លួនកំពុងរៀបចំកងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការឈ្លានពាន ឬការវាយប្រហារដោយយោធា ដោយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍មួយដែលត្រូវបានចែករំលែកដោយរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រជាជនលោក Vladimir Padrino កាលពីថ្ងៃអង្គារបាននិយាយថា ការត្រៀមរៀបចំរួមមាន “ការដាក់ពង្រាយទ័ពជើងគោក ជើងអាកាស កងទ័ពជើងទឹក និងមីស៊ីល” ក៏ដូចជាការចូលរួមពីប៉ូលីស...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងដាក់សម្ពាធដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឱ្យធ្វើវិសោធនកម្មលក្ខន្តិកៈបង្កើតរបស់ខ្លួន ដើម្បីរារាំងរាល់ការប៉ុនប៉ងនាពេលខាងមុខ ដើម្បីកាត់ទោសប្រធានាធិបតីអាមេរិក លោក Donald Trump ឬមន្ត្រីជាន់ខ្ពស់របស់គាត់។ ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ក្រោមលក្ខន្តិកៈទីក្រុងរ៉ូម...
ភ្នំពេញ ៖ បន្ទាប់បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារហើយ យោធាថៃបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ នៅម៉ោង៨យប់នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានកត់ត្រានូវការបង្កហេតុរបស់យោធាថៃដោយ...
ភ្នំពេញ ៖ អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់ នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់”។ នេះបើតាមការចេញផ្សាយ...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)បានលេចវត្តមានជាថ្មី ហើយនៅលើផ្ទៃទន្លេ...
ភ្នំពេញ ៖ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក ក្រសួងអបរំ យុវជន និងកីឡា បានឲ្យដឹងថា ត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សាលានៅខេត្តចំនួន៦ ក្នុងក្រុង-ស្រុក ចំនួន២០...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា បានបង្ហាញរូបភាពរណ្ដៅគ្រាប់ធ្លាក់ចូល ក្នុងសាលាបឋមសិក្សាបុស្សធំ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូនេះ ចម្ងាយ១០ម៉ែត្រ ពីរោងសិស្សហូបបាយ ៕
សម្ដេចតេជោ ៖ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុច ដែលខ្មាំងវាយចូល បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ ប្រកាសថា នឹងប្រើកម្លាំងវាយយក ១១ចំណុច បារាំងជឿថា មាគ៌ាតែមួយគត់ ដោះស្រាយជម្លោះ ព្រំដែនកម្ពុជា-ថៃ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា បន្ទាត់ក្រហម ដែលត្រូវតបតបានកំណត់រួចហើយ មេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំ នាយទាហ៊ាន ពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា ។ តាមរយៈបណ្ដាញសង្គម...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥...
ភ្នំពេញ ៖ ចាប់ពីម៉ោង ១១និង១៥នាទី ដល់ម៉ោង១១និង៥៦នាទី ព្រឹកថ្ងៃ១០ ធ្នូនេះ យោធាថៃ បានធ្វើសកម្មភាព បាញ់ផ្លោងចំនួន ៥គ្រាប់ ដោយប្រើប្រាស់កាំភ្លើងត្បាល់ ១០០ម.ម និង...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
