ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់បន្ថែម លើបញ្ហាព្រំដែនទឹកកម្ពុជា-ថៃ ជុំវិញការចោទប្រកាន់ថា មានការស៊ុមគ្រលុំគ្នា ដើម្បីបានផលប្រយោជន៍ រវាងគ្រួសារសម្តេចតេជោ និងគ្រួសារលោក ថាក់ ស៊ីន អតីតនាកយករដ្ឋមន្ត្រីថៃ ដែលបច្ចុប្បន្នសម្តេចតេជោ និងលោក ថាក់ ស៊ីន សុទ្ធតែជាឪពុកនាយករដ្ឋមន្ត្រីដូចគ្នាថា គ្មានរឿងនេះនោះទេ ។...
ភ្នំពេញ ៖ លោក Marcos Athias Neto ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងជាជំនួយការប្រធានកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទី សកម្មរបស់កម្ពុជាក្នុងការឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ #ClimateAction។ ជាមួយគ្នានេះ លោកឧបការីអគ្គលេខាធិការUN បានលើកឡើងថា កម្ពុជាគឺជាដៃគូដែលអាចទុកចិត្តបាន ហើយអង្គការ...
ភ្នំពេញ ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានណែនាំទៅកាន់អាជ្ញាធរខណ្ឌជ្រោយចង្វារ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវពិនិត្យនិងដាក់សំណើររបស់ពលរដ្ឋ តំណាងអ្នកភូមិដើមគរ ដែលស្នើសុំបើកមុខផ្លូវចេញចូលភូមិ ជារបៀបវារៈបន្ទាន់ បន្ទាប់ពីមានការសាងសង់រំលោភលើផ្លូវ នាំឱ្យអ្នកភូមិ មានការពិបាក ក្នុងការចេញចូលភូមិ ។ ការដោះស្រាយបញ្ហាភ្លាមៗរបស់លោក ឃ្លាំង ហួត ជូនប្រជាពលរដ្ឋភូមិដើមគរ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល។ សន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយអង្គសន្និបាតបានធ្វើការវាយតម្លៃ...
យូអិន ៖ សហរដ្ឋអាមេរិក បានធ្វើការវេតូលើសេចក្តីព្រាងសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា ដោយបានទាក់ទាញការ រិះគន់យ៉ាងខ្លាំងពីសមាជិកភាគច្រើន នៃអង្គការសហប្រជាជាតិ ។ សេចក្តីព្រាងដែលដាក់ចេញដោយសមាជិក មិនអចិន្ត្រៃយ៍ចំនួន ១០ របស់ក្រុមប្រឹក្សា បានទាមទារបទឈប់បាញ់ជាបន្ទាន់ គ្មានលក្ខខណ្ឌ និងអចិន្ត្រៃយ៍ ក៏ដូចជាការដោះលែង ចំណាប់ខ្មាំងទាំងអស់ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ ក្រុមប្រឹក្សាដែលមានសមាជិក...
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា តំណែងប្រធានមន្ទីរឋានៈស្មើនឹងប្រធាននាយកដ្ឋាន ពោលគឺតែងតាំងដោយអនុក្រឹត្យ ខណៈដែលពីមុន តែងតាំងដោយប្រកាសប៉ុណ្ណោះ ដូច្នេះដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្ត របស់រាជរដ្ឋាភិបាល ប្រធានមន្ទីរទាំងអស់ ត្រូវបំពេញការងារឲ្យបានល្អប្រសើរ ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ ។ ការលើកឡើងរបស់លោក ឌិត ទីណា...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba កំពុងត្រូវបានប្រជាជនជប៉ុន រិះគន់តាមប្រព័ន្ធអ៊ីនធឺណេតចំពោះ “សុជីវធម៌” របស់លោក បន្ទាប់ពីវីដេអូនៃកិច្ចប្រជុំកំពូល APEC នៅប្រទេសប៉េរូ បានបង្ហាញពីការស្វាគមន៍មេដឹកនាំ ផ្សេងទៀតរបស់លោក ខណៈពេលដែលកំពុងអង្គុយ។ វីដេអូបង្ហាញលោក Ishiba ពិនិត្យមើលស្មាតហ្វូនរបស់លោក ពេលកំពុងអង្គុយជាអ្នកដឹកនាំ រួមទាំងសមភាគីកាណាដាលោក Justin Trudeau និងលោក...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ខ្លួនបានផ្តល់ការអនុញ្ញាតឱ្យ ប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង mpox របស់ជប៉ុន ដែលជាការអនុម័តលើកទីពីររបស់ខ្លួន នៃផលិតផល ដើម្បីចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្លង ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង នាពេលថ្មីៗនេះភាគច្រើននៅក្នុងទ្វីបអាហ្រ្វិក។ ការយល់ព្រមលើវ៉ាក់សាំង ដែលបង្កើតឡើងដោយក្រុមហ៊ុន KM Biologics Co. ដែលជាក្រុមហ៊ុនជាក្រុមនៃក្រុមហ៊ុនអាហារ និងឱសថ Meiji Holdings Co. បន្ទាប់ពីការទទួលយកវ៉ាក់សាំង...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក និងពិភពលោក រួមទាំងក្រុមហ៊ុន Meta និង Google បានក្លាយជាឧបករណ៍នៅក្នុងដៃ របស់តួអង្គមិនស្មោះត្រង់ ចំពោះការបំភ្លៃប្រវត្តិសាស្ត្រ និងលុបបំបាត់ការពិតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកចូលរួមនៃវេទិកាសន្ទនាអំពី...
ភ្នំពេញ៖ ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។ បើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការជួសជុលនេះ បន្ទាប់ពីក្រុមអ្នកអភិរក្សថ្ម បានបញ្ចប់ជួសជុលជណ្តើរតួប៉មកណ្តាល ផ្នែកខាងលិច និងចម្លាក់តោនៃប្រាសាទភ្នំក្រោមរួចមក។...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលផុតអាណត្តិបានសម្រេចចិត្តថា នឹងលុបបំណុលចំនួន ៤,៧ ពាន់លានដុល្លារ នៅក្នុងប្រាក់កម្ចីដែលប្រមូលដោយអ្នកជាប់ពន្ធ ដល់អ៊ុយក្រែន ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ទូលំទូលាយដើម្បីជំរុញដល់ទីក្រុងគៀវ មុនពេលប្រធានាធិបតីជាប់ឆ្នោត Donald Trump ចូលកាន់តំណែងនៅឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ មនុស្សចំនួន ៧០នាក់ នៅលើនាវាទេសចរណ៍ដំណើរកំសាន្ត រយៈពេលមួយខែ ដែលបានធ្វើដំណើរ ពីប្រទេសសិង្ហបុរីទៅកាន់ទីក្រុង Los Angeles បានបង្ហាញរោគសញ្ញាក្រពះពោះវៀន ដូចជា រាគ និងក្អួត ដោយសារតែការផ្ទុះឡើងនៃមេរោគ norovirus ឬ រាគ និងក្អួត។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១...
ភ្នំពេញ៖ ខណៈកំពុងស្ថិតក្នុងដំណាក់កាល ចរចានៅឡើយរវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃពីករណីកោះគុតដែលជាតំបន់ត្រួតស៊ីគ្នា ហើយក្រុមប្រឆាំងនៅក្រៅស្រុក ដែលសម្តេចតេជោហៅថា ក្រុមជ្រុលនិយមបានញុះញង់ឲ្យប្រជាពលរដ្ឋ ធ្វើបាតុកម្មនោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើង ជាសំណួរទៅកាន់រាជរដ្ឋាភិបាល និងក្រុមអ្នកច្បាប់ថា តើគួរតាក់តែងច្បាប់ដាក់ពួកនេះ ទៅក្រុមភេរវកម្មហើយឬនៅ?។ បច្ចុប្បន្នក្រុមប្រឆាំនៅក្រៅប្រទេសបានយកបញ្ហាកោះគុតមកធ្វើជាប្រធានបទសម្រាប់វាយប្រហាររាជរដ្ឋាភិបាល ក្រោយពីតំបន់CLVត្រូវបានភាគីកម្ពុជាសម្រេចដកខ្លួនចេញ កាលពីអំឡុងខែតុលា។ សម្រាប់ករណីនេះត្រូវបានសម្តេចតេជោ ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាង ព្រះមហាក្សត្រកម្ពុជា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ...
ភ្នំពេញ៖ ធនាគារពិភពលោក បានឲ្យដឹងថា ប្រទេសកម្ពុជា អាចដើរតួនាទីដ៏សំខាន់ នៅក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់ តាមរយៈការពង្រីកបណ្តាញផ្លូវដឹកជញ្ជូន ជាមួយប្រទេសជិតខាង និងបំពេញតាមចក្ខុវិស័យរបស់ខ្លួន ក្នុងការជំរុញការអភិវឌ្ឍការដឹកជញ្ជូនអន្តរមធ្យោបាយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ធនាគារពិភពលោក និយាយដូច្នេះ នៅក្នុងរបាយការណ៍ថ្មីមួយរបស់ខ្លួន ក្រោមចំណងជើងថា «ការតភ្ជាប់ក្នុងតំបន់នៅកម្ពុជា៖ ការទាញយកប្រយោជន៍ពី...
ពោធិ៍សាត់៖ បន្ទាប់ពីបានដំណើរការអស់រយះពេល ១ ថ្ងៃកន្លះនៃវេទិការថ្នាក់ខេត្តស្តីពី កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០គឺបានផ្តល់ឱកាសដល់មន្ទីរ ស្ថាប័ន រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ អង្គការសង្គមសុីវិល សមាគម ដៃគូរអភិវឌ្ឍន៍ និង អ្នកពាក់ព័ន្ធនានាបានចូលរួមសន្ទនាគ្នា ដើម្បីផ្តល់នូវព័ត៌មានត្រឡប់ និងសម្តែងនូវបញ្ហាប្រឈម សំនូមពរ ក្ត៏កង្វល់ និង...
ភ្នំពេញ៖ បន្ទាប់ពីរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត កាលពីថ្ងៃម្សិលមិញរួចមកហើយនោះ នាថ្ងៃទី២១ វិច្ឆិកានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាផ្លូវការ ។ ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការនេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស ។ គួរឲ្យដឹងផងដែរថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្លាប់ជារដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ពីឆ្នាំ២០១៣...
តាកែវ ៖ ក្នុងឱកាសចុះចែកប័ណ្ណ កម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ នៅឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ដោយមានការចូលរួមពីម្ចាស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរនោះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់បុគ្គលិកធនាគារ និងបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ មុននឹងផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ ត្រូវចុះមកសិក្សា និងស្រាវជ្រាវ ឱ្យបានច្បាស់លាស់ជាមុនសិន ជៀសវាសកើតមានបញ្ហា ពេលសងត្រឡប់មកវិញ។...
បរទេស៖ លោក Valery Zaluzny ឯកអគ្គរដ្ឋទូតរបស់ Kiev នៅទីក្រុងឡុងដ៍ បានប្រាប់ទាហានថា កងទ័ពអ៊ុយក្រែនបច្ចុប្បន្នកំពុង ហ្វឹកហាត់នៅចក្រភពអង់គ្លេស ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី ត្រូវតែហ៊ានប្រឈមមុខនឹងការស្លាប់ និងសម្លាប់ដោយមិនត្រូវគិតជាលើកទីពីរ។ លោក Valery Zaluzny ធ្លាប់ជាឧត្តមសេនីយផ្កាយបួន ពីមុនធ្វើជាអគ្គមេបញ្ជាការនៃ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោក ZHAO Yingmin អនុរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងអំឡុងសន្និសីទលើកទី២៩ នៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួល អាកាសធាតុ នាទីក្រុងបាគូ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ផ្ទៃក្រឡាផ្ទៃដីនៃប្រទេសកម្ពុជា តាមរយៈការវាស់វែងសាកល្បងប្រើបច្ចេកវិទ្យា GPS ថ្មី ដែលបានឯកភាពគ្នា ដោយមិនទាន់រាប់បញ្ចូលផ្ទៃដីដែនកោះ កម្ពុជា មានផ្ទៃក្រឡា ១៨១៤៣៦គីឡូម៉េត្រការ៉េ សបញ្ជាក់ថា មិនត្រឹមតែមិនបាត់ក្រោម១៨១០៣៥ហើយនោះ ថែមទាំងមានការកើនឡើងប្រមាណ៤០០គីឡូម៉ែត្រការ៉េទៀតផង ។ ការលើកឡើងពីផ្ទៃក្រឡាថ្មីនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង បានបន្តបញ្ឆេះកំហឹង...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួងនឹងសហការជាមួយវិស័យឯកជន រៀបចំជា business matching, FAM Trip និងព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីជំរុញសកម្មភាព នៅក្រោមក្របខណ្ឌ «ឆ្នាំទេសចរណ៍កម្ពុជា- ឥណ្ឌាលើកទី១» និង «ឆ្នាំ ទស្សនាសៀមរាប» ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីខាងលើនេះ...
បរទេស៖ ពលរដ្ឋថៃ ដែលមានវ័យចំណាស់ចំនួន ៤លាននាក់នឹងទទួលបានប្រាក់ ១០.០០០បាត ស្មើនឹង ២៨៩ ដុល្លារ ជាសាច់ប្រាក់នៅចុងខែមករា ខាងមុខ នៅមុនពេលបុណ្យចូលឆ្នាំថ្មី ដែលជាផ្នែកនៃគម្រោងចែកកាបូបឌីជីថលរបស់ប្រទេសថៃ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្មវិធីជំរុញទឹកចិត្តរបស់រដ្ឋាភិបាលដែលមានទឹកប្រាក់ ១៤ ពាន់លានដុល្លារ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ចំណុចខ្លាំងមួយរបស់កម្ពុជា គឺសង្គតិភាព និងនិរន្តរភាព និងស្ថេរភាពនៃការអនុវត្ត គោលនយោបាយដ៏ត្រឹមត្រូវ ដែលជាកិច្ចការសំខាន់ ។ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាតម្លៃនៃកាក់ Bitcoin បានបន្តកើនឡើង ដោយបំបែកកម្រិតកំណត់ត្រា សាជាថ្មីពោលគឺប្រមាណជា ៩៤,០០០ដុល្លារ ជាលើកដំបូងកាលពីថ្ងៃពុធ។ អ្នកវិភាគបាននិយាយថា ការជំរុញចុងក្រោយបំផុតត្រូវបាន ជំរុញដោយរបាយការណ៍ដែលថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump កំពុងពិភាក្សាដើម្បីទទួលបានវេទិកាគ្រីប ដែលហៅឈ្មោះថា Bakkt ។ រូបិយប័ណ្ណគ្រីបតូកំពុងជួញដូរនៅប្រហែល...
ភ្នំពេញ៖ គិតមកទល់នឹងពេលនេះ មានរយៈពេលជាង១ឆ្នាំហើយ ដែលរដ្ឋាភិបាលថ្មី អាណត្តិទី៧បានចាប់កំណើត ហើយក្នុងនោះមានសមទ្ធិផលជាច្រើន បានកើតឡើងជាហូរហែរ ក្នុងនោះក៏មានក្រុមអគតិមួយចំនួន បានរិះគន់ទៅលើរដ្ឋាភិបាលថា បានតែអួតមិនឃើញមានអ្វីសោះនោះ ត្រូវបានសម្តេចធិបតី តបទៅវិញថា អ្នកដែលនិយាយទាំងនោះ សុទ្ធតែមិនព្រមបើកភ្នែកមើល ។ នាឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបពីគម្រោងសិក្សាផ្លូវរថភ្លើង ពីក្រុងសៀមរាបភ្ជាប់ពី ចំណុចផ្លូវឃ្យុងយូឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ដែលមានប្រវែងប្រមាណ ១៣គីឡូម៉ែត្រ ដើម្បីជួយសម្រួលបន្ថែមដល់ ការធ្វើដំណើររបស់ពលរដ្ឋ និងអ្នកទេសចរ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូន ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ ថ្លែងចំពោះមុខនិស្សិតរាប់ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ជុំវិញករណី «កោះគុត» រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី ជាជាងប្រើយន្តការជម្លោះដោយកម្លាំងប្រដាប់អាវុធ។ នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាល...
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានរាយការណ៍ កាលពីថ្ងៃទី ១៥ ថា លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការសាកល្បងវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក (drone) និងបានបញ្ជាឱ្យបង្កើតប្រព័ន្ធផលិតដ៏ធំ សម្រាប់យន្តហោះគ្មានមនុស្សបើក ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ “ការអភិវឌ្ឍន៍យន្តហោះគ្មានមនុស្សបើក” ជាបន្ទាន់របស់គីម ជុងអ៊ុន ខ្ញុំបានទទួលព័ត៌មានថា បុរសសំខាន់កំពុងលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា អាស៊ីអាគ្នេយ៍។ ជាក់ស្តែងគាត់ជាអ្នកការទូតកូរ៉េខាងជើង។ Pak...
បរទេស៖ ប្រមុខការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនគ្រាប់មីន ប្រឆាំងមនុស្សទៅអ៊ុយក្រែន ដើម្បីជួយដល់កងកម្លាំងរបស់ទីក្រុងគៀវ ក្នុងការទប់ទល់នឹងការឈានទៅមុខ នៃកងទ័ពជើងគោករុស្ស៊ី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ការសម្រេចចិត្តនេះគឺជាការបញ្ច្រាស គោលនយោបាយទីពីរ របស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីប្រធានាធិបតី...
បរទេស៖ សារព័ត៌មាន BBC បានផ្សាយកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែន តាមសេចក្តីរាយការណ៍បានបាញ់មីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស ទៅកាន់គោលដៅនៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី។ របាយការណ៍នេះធ្វើឡើង បន្ទាប់ពីមានការអះអាងថា ទីក្រុងវ៉ាស៊ីនតោនក៏បានផ្តល់ការ អនុញ្ញាតឱ្យក្រុងកៀវប្រើប្រាស់មីស៊ីល ATACMS របស់ខ្លួនសម្រាប់ការវាយប្រហារ រយៈចម្ងាយឆ្ងាយប្រឆាំងនឹងរុស្ស៊ីផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិបានឆ្លើយតបចំពោះ មតិមួយចំនួនលើកឡើងថា អ្នកនាំពាក្យផ្សាយរឿងព្រំដែន ស្ងប់ស្ងាត់ ប៉ុន្តែប្រជាពលរដ្ឋបានបង្ហោះថា ទ័ពនិងប្រជាពលរដ្ឋខ្មែរកំពុងប៉ះទង្គិចជាមួយទាហានថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ...
ប្រែសម្រួល ឈូក បូរ៉ា ភ្នំពេញ៖ កម្ពុជា គ្រោង នឹង ប្តូរ ឈ្មោះ ផ្លូវ ហាយវ៉េ ដ៏ សំខាន់...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ