ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ដែលស្រឡាញ់ភាពស្អាត បានបង្ហាញពីការប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចូលរួមរើសសំរាម សម្អាតបរិស្ថាន ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវនៅជុំវិញផ្ទះ ជុំវិញកន្លែងការងារ តាមផ្លូវសាធារណៈ និងតាមមូលដ្ឋាន។ សកម្មភាពទាំងអស់នេះ កំពុងជំរុញឱ្យបរិស្ថាន នៅជុំវិញយើងគ្រប់គ្នា មានភាពស្អាត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា រដ្ឋបាលដែលចាកចេញ របស់ប្រធានាធិបតីអាមេរិក Joe Biden កំពុងប្រឹងប្រែងបង្កើតបញ្ហាយ៉ាងច្រើន សម្រាប់ប្រធានាធិបតីជាប់ឆ្នោត Donald Trump មុនពេលគាត់ចូលសេតវិមាននាពេលខាងមុខនេះ។ លោក Lavrov បានធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ នៅពេលត្រូវបានសួរអំពីការដាក់ទណ្ឌកម្មថ្មី...
បរទេស៖ ប៉ូលិសបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃពុធថា បុរសជាង៤០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌាពីបទរំលោភបំពានផ្លូវភេទម្តងហើយម្តងទៀតលើក្មេងជំទង់ម្នាក់អស់រយៈពេលជាច្រើនឆ្នាំ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ជនរងគ្រោះដែលមានវ័យក្មេង គឺជាអ្នកស្ថិតក្នុងវណ្ណៈទាប ដែលជាក្រុមទាបបំផុតនៅក្នុងប្រព័ន្ធវណ្ណៈហិណ្ឌូ ដែលត្រូវបានកំណត់គោលដៅ សម្រាប់អំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសដែលមានអត្រាឧក្រិដ្ឋកម្មប្រឆាំងនឹងស្ត្រីខ្ពស់។ ស្ត្រីមិនបញ្ចេញឈ្មោះដែលឥឡូវមានអាយុ ១៨ ឆ្នាំបាននិយាយថា មានបុរសប្រហែល ៦០...
ភ្នំពេញ ៖ ស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខក្រុមក្មេងទំនើង ក្រុមធីមធូបមូស TM , ក្រុមធីមគោកខ្សាច់ GK , ក្រុមធីប ម្លុកតូច TM និងក្រុមធីម វត្តគីមសាន្ត WKS។ ពួកគេត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានបង្ក្រាបចំនួន២៩នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន១០ករណីផ្សេងគ្នា ៕
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បុគ្គលិកក្រុមហ៊ុន Meta រាប់ពាន់នាក់អាចនឹងត្រូវបានកាត់ចេញនៅឆ្នាំនេះ ជាផ្នែកនៃការកាត់បន្ថយដោយផ្អែកលើការអនុវត្តដ៏ទូលំទូលាយបន្ថែមទៀត។ ព័ត៌មាននេះត្រូវបានគេចេញផ្សាយ នេះបើយោងតាមកិច្ចព្រមព្រៀងដែលបានធ្វើឡើងរួចរាល់នៅខាងផ្ទៃក្នុងរបស់ CEOក្រុមហ៊ុនគឺលោក Mark Zuckerberg និងដែលដកស្រង់យកមកចេញផ្សាយដោយកាសែត Bloomberg និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតកាលពីថ្ងៃអង្គារ។ នៅក្នុងកិច្ចព្រមព្រៀងឬអនុស្សរណៈដែលត្រូវបានរាយការណ៍ថាបានផ្ញើទៅបុគ្គលិក Meta ទាំងអស់ ក្រុមហ៊ុនបាននិយាយថា ខ្លួនគ្រោងនឹងកាត់បន្ថយបុគ្គលិកប្រហែល ៥ភាគរយ ដែលខ្លួនចាត់ទុកថាជាអ្នកធ្វើការមានផលិតភាពទាបបំផុត។ក្នុងនោះផងដែរនិយោជិតដែលរងផលប៉ះពាល់នឹងត្រូវបានជូនដំណឹងត្រឹមថ្ងៃទី១០ខែកុម្ភៈ ហើយទទួលបានការដកចេញដោយសប្បុរស...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយប្រកាសពីការដាក់ឱ្យអនុវត្តជាផ្លូវការថ្នាលបឋម PLP (PLP EdTech)។ ក្រសួងអប់រំ បញ្ជាក់ថា ថ្នាលបឋម PLP (PLP EdTech) ត្រូវបានអភិវឌ្ឍឡើង ដើម្បីគាំទ្រដល់ការរៀននិងបង្រៀន ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឌិត ទីណា បានជម្រុញលើកទឹកចិត្តឱ្យប្រជាកសិករងាកមកបង្កបង្កើនផលស្រូវក្រអូបវិញ ងាយស្រួលរកទីផ្សារដោយសារតែមានតម្លៃខ្ពស់ ។ ក្នុងសន្និសីទសារព័ត៌មានអំពីតម្លៃស្រូវ-អង្ករ នាថ្ងៃ១៥ មករា លោក ឌិត ទីណា មានប្រសាសន៍ពីការបង្កបង្កើនផលស្រូវសែនក្រអូបដែលជាពូជរបស់ខ្មែរថា ក្រសួងកសិកម្មដែលជាសេនាធិការរាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់ជាស្រេចដែលមានមន្រ្តីកសិកម្មនៅតាមមូលដ្ឋានក្នុងការ រកទីផ្សារឱ្យក្រុមកសិករទុកជាមុន ព្រោះមិនមែនធ្វើរួចហើយបានផលរកទីផ្សារតាមក្រោយគឺមិនអាចធ្វើទាន់ពេលនោះទេ ។ លោកបន្តថា...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ អនុញ្ញាតជូន លោក Ali Akbar Nazari ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអ៊ីរ៉ង់ ប្រចាំកម្ពុជានិងវៀតណាម និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍រវាង កម្ពុជា-អ៊ីរ៉ង់...
ស្ទឹងត្រែង ៖ ក្នុងពិធីបិទសន្និបាតមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវឱ្យសាលារៀនគ្រប់គម្រិតចូលរួមចំណែកទប់ស្កាត់ឱ្យបាននូវជំងឺមិនឆ្លងដែលកំពុងតែរាតត្បាតតាមរយៈអាជីវករដែលលក់ដូរនៅតាមសាលារៀន គឺលក់ចំណីអាហារដែលប៉ះពាល់ដល់ក្មេងៗ ដូចជា ភេសជ្ជផ្អែមៗ ឬគ្រឿងកំប៉ុងមានជាតិផ្អែមខ្លាំង បង្កការកើតឡើងនូវជំងឺទឹកនោមផ្អែម។ នាឱកាសនោះ លោក អភិបាលខេត្ត...
បរទេស៖ ប្រភពពីតុលាការបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា តុលាការក្រុងសេអ៊ូល គ្រោងនឹងពិនិត្យមើលភាពស្របច្បាប់នៃការឃុំខ្លួនលោកប្រធានាធិបតី Yoon Suk Yeol តាមការស្នើសុំរបស់មេធាវីរបស់លោក បន្ទាប់ពីអ្នកស៊ើបអង្កេតបាននាំខ្លួនលោក Yoon Suk Yeol ទៅឃុំឃាំងជុំវិញការដាក់ចេញរយៈពេលខ្លីនៃច្បាប់អាជ្ញាសឹករបស់លោក។ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃពុធ អ្នកតំណាងផ្នែកច្បាប់របស់លោក Yoon...
ភ្នំពេញ៖ ទំនាស់ដីធ្លីជាង១០ឆ្នាំ របស់ប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ស្មើនឹងផ្ទៃដីប្រមាណជា ២៨៧ហិចតា ដែលរស់នៅចំណុចអូរចាប់ត្រី និងចំណុចដីក្រហម ភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមមានជ័យ ត្រូវបានដោះស្រាយបញ្ចប់ តាមរយៈគោលការណ៍ឈ្នះ-ឈ្នះ របស់លោកអភិបាលខេត្ត មាន ចាន់យ៉ាដា។ បើតាមលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា...
បរទេស៖ ក្រុមអ្នកស៊ើបអង្កេតគ្រោងនឹងចាប់ផ្តើមថ្ងៃទីពីរនៃការសាកសួរ ប្រធានាធិបតីដែលត្រូវបានចោទប្រកាន់លោក Yoon Suk Yeol ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកនៅម៉ោង២ រសៀល។ នេះបើតាមទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់រដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បាននិយាយថា ការសាកសួរត្រូវបានកំណត់ពេលពីព្រឹកដល់រសៀល បន្ទាប់ពីលោក Yoon បានស្នើសុំពន្យារពេលដោយលើកឡើងពីហេតុផលសុខភាព។...
ខេត្តកំពង់ធំ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅបរិវេណសួនស្ទឹងសែនទីរួមខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពអញ្ជើញចូលរួម សរុបប្រមាណ ១ ៦៦៧នាក់។ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានជម្រាបជូនអង្គពិធីថា ក្នុងខេត្តកំពង់ធំ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចេញប្រកាសអន្ដរក្រសួងស្ដីពី ការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ដ្រស្ដីពី ការបង្កើតចំនួនស្ដ្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤-២០២៨៕
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ «សម្អាតចកចេញពីបឹង» និងបង្កើនការប្រើប្រាស់ App NoDrug។ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មានប្រសាសន៍បែបនេះ ក្នុងពិធីបិទការផ្សព្វផ្សាយផែនការសកម្មភាពការងារ របស់គណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋានស្ដីពី...
ភ្នំពេញ៖ វិស័យទេសចរណ៍កម្ពុជា បានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩។ ការឱ្យដឹងនេះ ធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមអធិបតីភាព លោក ហួត...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានបញ្ជាក់ថា លោកនឹងមិនចូលរួមពិធីឡើងកាន់តំណែងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ឡើយ នេះបើតាមរដ្ឋាភិបាលរបស់លោកបានប្រកាសកាលពីថ្ងៃពុធ។ អ្នកនាំពាក្យបាននិយាយថា កាលវិភាគរបស់លោក Orban ត្រូវបានរៀបចំពេញនៅចំថ្ងៃនោះហើយភាគច្រើនគឺជាការប្តេជ្ញាចិត្តក្នុងកិច្ចការងារក្នុងស្រុក ដែលធ្វើឱ្យវាមិនអាចទៅរួចទេសម្រាប់គាត់ក្នុងការចូលរួមក្នុងពិធីនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី២០ខែមករាឡើយ។ លោកOrban ដែលត្រូវបានគេដឹងថាជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់លោក Trump ធ្លាប់បានបង្ហាញការជឿជាក់ថា ការវិលត្រឡប់មកកាន់តំណែងរបស់អតីតប្រធានាធិបតីអាមេរិកអាចជំរុញសន្តិភាពក្នុងប្រទេសអ៊ុយក្រែន។លោកក៏ធ្លាប់បានរិះគន់ការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងការបន្តជម្លោះអ៊ុយក្រែន...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឲ្យដឹងថា ដើម្បីជួយរក្សាលំនឹងតម្លៃស្រូវ រាជរដ្ឋាភិបាលកម្ពុជានាថ្ងៃ១៥ មករា បានទំលាក់ថវិកាចំនួន៣០លានដុល្លារដើម្បីបញ្ចេញថវិកាទាំងនោះទិញស្រូវពីប្រជាកសិករ ។ ក្នុងសន្និសីទសារព័ត៌មានអំពីតម្លៃស្រូវនាថ្ងៃ១៥ មករា លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ទាំងពេលកន្លងមក និងដូចពេលបច្ចុប្បបន្ននេះ...
កំពង់ធំ : នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការីទៅពិនិត្យមើលការឈូសឆាយផ្លូវ ការជីកអណ្ដូងទឹក និងសំណេះសំណាលសាកសូរសុខ ទុក្ខជាមួយក្រុមគ្រួសារ អតីតយុទ្ធជនចំនួន៦៥គ្រួសារ ដែលទើបមករស់នៅថ្មី នៅលើដីសម្បទានសង្គមកិច្ច ព្រមទាំងបានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន...
កំពង់ធំ: ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ កម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថខេត្ត ក្រុងស្ទឹងសែន សរុបចំនួន១០នាក់ មធ្យោបាយ រថយន្ត០២គ្រឿង ម៉ូតូ០២គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្ត ដោយមានការសម្រប សម្រួលពីលោក...
កំពង់ស្ពឺ ៖ អភិបាល ខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ ថាសុខសន្តិភាព បានធ្វើឱ្យខេត្ត ដែលធ្លាប់តែប្រទាញប្រទងគ្នា ដោយចុងអាវុធ រងគ្រោះដោយភ្លើង សង្គ្រាមអូសបន្លាយយូរឆ្នាំ មានឱកាសក្នុងការអភិវឌ្ឍន៍ លើផ្នែកសេដ្ឋកិច្ច-សង្គម ប្រជាពលរដ្ឋ អាចរស់នៅ ដោយគ្មានការភ័យខ្លាច មានអាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានលទ្ធភាពចូលរួមរាល់ សកម្មភាពសង្គមផ្សេងៗ និងអាចធ្វើដំណើរកម្សាន្ត...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អង្គការ NATO បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងបង្កើនវត្តមាន នៅសមុទ្រ បាល់ទិករបស់ខ្លួន ដោយចាប់ផ្តើម បេសកកម្មថ្មីមួយ ក្រោមមូលហេតុជាការការពារ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមបាតសមុទ្រ បន្ទាប់ពីមានការរំខានជាច្រើន និងការខូចខាតដល់ខ្សែ ដែលដំណើរការរវាងប្រទេសជាសមាជិកប្លុក។ កន្លងមកប្រទេសរុស្ស៊ី តែងតែចាត់ទុកនិងយល់ឃើញថា សមុទ្របាល់ទិកជាតំបន់យុទ្ធសាស្ត្រ...
ភ្នំពេញ: លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDBនិងលោក ណូ លីដា អគ្គនាយក នៃសាជីវកម្មធានាឥណទានកម្ពុជា នៅរសៀលថ្ងៃទី១៥ខែមករានេះបានអញ្ជើញអម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ...
ភ្នំពេញ ៖ ណាហ្គាវើលដ៍ សូមគោរពអញ្ជើញពុកម៉ែបងប្អូន អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានម្ហូបសុភមង្គល ម្ហូបនាំលាភ ម្ហូបមហាសម្បត្តិ សេវាកម្មស្ប៉ា សម្រាប់សុខភាព ការតុបតែងលម្អដ៏ប្រណីត ការសម្តែងសិល្បៈ និងការផ្តល់ជូនជាច្រើនទៀត ។ ណាហ្គាវើលដ៍ មានបម្រើជូនមុខម្ហូបប្រពៃណីចិន ដ៏សម្បូរបែបក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ។...
យេរ៉ូសាឡឹម៖ កាលពីថ្ងៃចន្ទ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា បទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែល កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ទោះបីជាការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានធ្វើឲ្យកក្រើកទឹកដីប៉ាឡេស្ទីនក្តី ។ គិតចាប់តាំងពីដើមខែមករាមក អ្នកសម្រុះសម្រួលអន្តរជាតិ ដែលមានប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ...
ឥស្លាម៉ាបាដ ៖ យោធាបានឲ្យដឹងកាលពីថ្ងៃចន្ទថា ភេរវករចំនួន២៧នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការ យោធាមួយនៅ ក្នុងខេត្ត Balochistan ដែលស្ថិតនៅភាគនិរតី នៃប្រទេសប៉ាគីស្ថាន ។ក្រុមទំនាក់ទំនង សាធារណៈអន្តរសេវាកម្ម ហៅកាត់ថា (ISPR) ដែលជាក្រុមប្រព័ន្ធផ្សព្វផ្សាយ របស់កងទ័ពប៉ាគីស្ថាន បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា បុគ្គលិកនៃកងកម្លាំងសន្តិសុខ បានបើកប្រតិបត្តិការ ដែលមានមូលដ្ឋាន លើការស៊ើបការណ៍...
ខេត្តកំពង់ធំ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិ ជនជាតិដើមភាគតិចកួយចំនួន២ភូមិ គឺភូមិអូរក្រូច និងភូមិស្រែ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីពិនិត្យស្ថានភាពការអភិវឌ្ឍជាភូមិគំរូ ។ ការចុះពិនិត្យស្ថានភាពនេះ មានការចូលរួមពីអាជ្ញាធរថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម ។...
ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeolថា លោកសុខចិត្តឱ្យចាប់ខ្លួន ដើម្បីបញ្ជៀសការបង្ហូរឈាម Update ៖ ក្រុមពន្លត់អគ្គិភ័យ នៅតែបន្តទប់ស្កាត់ភ្លើងឆេះព្រៃ នៅក្រុងឡូសអ៊ែនជីឡេស ដោយព្រមានអំពីកម្លាំងខ្យល់ បក់បោក អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ថៃ ៖ អ្នករិះគន់ថា កន្លែងកម្សាន្តកាស៊ីណូ នឹងអនុញ្ញាតឱ្យមានការធ្វើអាជីវកម្មខុសច្បាប់ ដើម្បីលាងលុយ ការនាំចេញផ្លែទុរេន របស់ថៃទៅកាន់ប្រទេសចិន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា បានចោទសួរថា តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិន ចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផង ចរចាផង?។ តាមរយៈបណ្ដាញសង្គម នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំចូលកាន់សេតវិមាន...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
