បរទេស៖ ប្រទេសចិនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យទំនាក់ទំនងរលូនជាមួយសហភាពអឺរ៉ុប បន្ទាប់ពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដោយមន្ត្រីកំពូលរបស់ចិន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរក្សាថា ទំនាក់ទំនងដែលប្រសើរឡើងគឺស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់ទីក្រុងព្រុចសែល និងទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ខណៈដែលប្រទេសនានាជុំវិញពិភពលោកព្យាយាមទន្ទឹងរង់ចាំថាតើជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump អាចមានន័យយ៉ាងណាចំពោះគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក អ្នកវិភាគបាននិយាយថា ការជំរុញដោយទីក្រុងប៉េកាំងហាក់ដូចជាជំរុញឱ្យមានជម្លោះរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកស្រី Alicja...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា ប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ អាស្រ័យលើថាតើភាគីផ្សេងទៀតមានភាពធ្ងន់ធ្ងរប៉ុណ្ណាក្នុងរឿងនេះ។ លោកបានធ្វើការកត់សម្គាល់បែបនេះបន្ទាប់ពីកិច្ចប្រជុំជាមួយអគ្គនាយកនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi នៅក្នុងរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។ លោក Araghchi បានពណ៌នាកិច្ចពិភាក្សារបស់លោកជាមួយលោក Grossi ថា...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសម៉ាឡេស៊ីនឹងផ្ញើលិខិតតវ៉ាមួយទៅកាន់ប្រទេសហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នារបស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ការតវ៉ានឹងធ្វើឡើងតាមពាក្យបណ្តឹងរបស់ចិនផងដែរ ជុំវិញច្បាប់តំបន់ដែនសមុទ្ររបស់ហ្វីលីពីន និងច្បាប់ផ្លូវសមុទ្រប្រជុំកោះ ដែលទីក្រុងម៉ានីលបាននិយាយថា មានគោលបំណងពង្រឹងការទាមទារដែនសមុទ្ររបស់ខ្លួន និងពង្រឹងបូរណភាពទឹកដីរបស់ខ្លួន។ អនុរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Alamin បាននិយាយថា រដ្ឋាភិបាលបានពិនិត្យឡើងវិញនូវឯកសារយោងដែលទាក់ទងទៅនឹងច្បាប់របស់ប្រទេសហ្វីលីពីន...
បរទេស៖ លោក Donald Trump បានប្រកាសជ្រើសរើសលោក Robert F. Kennedy Jr. ដែលជាអ្នកសង្ស័យចំពោះវ៉ាក់សាំង មានវ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក...
បរទេស៖ ខ្សែប្រយុទ្ធ Nguyen Xuan Nam (PVF-CAND) ត្រូវបានកីឡាករ Vu Van Son (យុវជនទីក្រុងហូជីមិញ) ដាល់ បណ្តាលឱ្យឈាមបបូរមាត់ បន្ទាប់ពីការប្រកួតក្នុងជុំទី៤ នៃការប្រកួតក្របខណ្ឌ First Division 2024-2025 ។ យោងតាមសារព័ត៌មាន VN EXPRESS...
បរទេស៖ រដ្ឋអាជ្ញាពិសេសគឺលោក Smith បានស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសាររហូតដល់ថ្ងៃទី ២ ខែធ្នូ ហើយតុលាការបានអនុម័ត។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋអាជ្ញាពិសេស Jack Smith បានដាក់ញត្តិទៅតុលាការឧទ្ធរណ៍សហព័ន្ធសម្រាប់មណ្ឌលតុលាការ Florida, Georgia...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ADFIAP នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព (Empowerment for Sustainable Development)” ដោយមានអ្នកសម្របសម្រួល និងវាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុ អភិវឌ្ឍន៍នៅតំបន់អាមេរិកឡាទីនមកពីប្រទេសបេលីហ្ស (Belize), ប្រទេសកូឡុំប៊ី,...
ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរាត្រីថ្ងៃ១៤ វិច្ឆិកា ២០២៤ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងថ្ងៃទី១នេះ មានភ្ញៀវទេសចរណ៍អន្តរជាតិ និង ប្រជាពលរដ្ឋ ចូលរួមទស្សនាកម្សាន្ត ប្រមាណ១លាន ១សែននាក់ ខណៈអ្នកចូលរួមមានការកើនឡើងជាងឆ្នាំមុនៗ ជាពិសេសភ្ញៀវបរទេស...
ភ្នំពេញ៖ សាលាដំបូងខេត្តកំពង់ស្ពឺ និងកងទ័ពជើងគោគ បានបញ្ជាក់ឱ្យដឹងថា ការចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា គឺពាក់ព័ន្ធនឹងករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន មិនមែនជារឿងនយោបាយ ឫកិច្ចការកងទ័ពនោះឡើយ។
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសម្រេចលុបអាជ្ញាបណ្ណ ភ្នាក់ងារទេសចរណ៍របស់ លោកស្រី អ៊ុក រដ្ឋា ម្ចាស់អាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ៩៨DE0 ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការសម្រេចលុបនេះធ្វើឡើង ក្រោយពិនិត្យឃើញថា លោកស្រី អ៊ុក...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហាញរបាយការណ៍ ស្ដីពីសភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានវាយតម្លៃថា ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បានប្រព្រឹត្តទៅដោយ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ...
ប៉ុន្មានថ្ងៃកន្លងមក ប្រព័ន្ធសារព័ត៌មានអន្តរជាតិបាននាំគ្នាផ្តោតសំខាន់លើកំពង់ផែ Chancay របស់ប្រទេសប៉េរូ ។ កំពង់ផែដែលវិនិយោគនិងសាងសង់ដោយសហគ្រាសចិននេះជិតនឹងដាក់ឱ្យដំណើរការជាផ្លូវការ ។ ដល់ពេលនោះ ពេលវេលាដឹកជញ្ជូនទំនិញដែលនាំចេញពីទ្វីបអាមេរិកខាងត្បូងទៅកាន់ទ្វីបអាស៊ីត្រូវបានរំពឹងថា នឹងបង្រួញខ្លីជិត ៣០ ភាគរយ ហេតុនេះហើយ ការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃត្រើយទាំងសងខាងនៃមហាសមុទ្រប៉ាស៊ីហ្វីកនឹងទទួលបានកម្លាំងចលករថ្មី ។ នៅក្នុងសប្តាហ៍នេះ ព្រឹត្តិការណ៍ដ៏សំខាន់មួយក៏នឹងត្រូវបានប្រារព្ធធ្វើនៅប្រទេសប៉េរូផងដែរ គឺ កិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំ APEC លើកទី ៣១...
លោក Xi Jinping ប្រធានរដ្ឋចិនបានដកស្រង់ឃ្លាដ៏ល្បីចេញពីកំណាព្យរជ្ជកាលថាងដើម្បីពិពណ៌នាអំពីទំនាក់ទំនងរវាងចិននិងបណ្ដាប្រទេសអាមេរិកឡាទីននិងការាបៀន ។តាំងពីឡើងកាន់តំណែងជាប្រធានរដ្ឋមក លោកបានធ្វើទស្សនកិច្ចទៅប្រទេសចំនួន១១ នៅអាមេរិកឡាទីន ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចទាំងនេះ លោកបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំប្រទេសនានា ធ្វើជាសក្ខីភាពក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ ទស្សនាភូមិជនបទតំបន់នោះ ភ្លក់កាហ្វេកូស្តារីកា និងទទួលបាននូវអាវបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនដែលមានឈ្មោះរបស់លោកនៅលើនោះ ដោយបន្សល់ទុកនូវប្រវត្តិការទូតដ៏ល្អប្រពៃ។ លោក Xi Jinping បានពិពណ៌នាអំពីមិត្តភាពរវាងប្រជាជនចិននិងអាមេរិកឡាទីនបែបនេះថា ចិននិងអាមេរិកឡាទីននៅឆ្ងាយពីគ្នា ប៉ុន្តែប្រជាជននៃភាគីទាំងសងខាងមានភាពស្និទ្ធស្នាលពីធម្មជាតិ ។...
កាលពី ៣៣ឆ្នាំមុន ប្រទេសចិនបានក្លាយជាសមាជិកនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ជាផ្លូវការ។ក្នុងរយៈពេល៣៣ឆ្នាំកន្លងមកនេះ ប្រទេសចិនបានបន្តពង្រីកការបើកចំហ និងរីកចម្រើនបន្តិចម្តងៗពីអ្នកចូលរួមដំបូងក្នុង APEC ទៅជាអ្នកដឹកនាំនិងអ្នកជំរុញ។ “ការបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក” លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់បានប្រើពាក្យប្រៀបធៀបនេះ ដើម្បីគូសបញ្ជាក់ពីសារៈសំខាន់នៃការបើកចំហចំពោះកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក។ខ្សែបន្ទាត់ជីវិតគឺជាគន្លឹះក្នុងការធានាការរស់រានមានជីវិតនិងការអភិវឌ្ឍនៃជីវិត នៅពេលដែលត្រូវបានកាត់ផ្ដាច់ នោះជីវិតនឹងត្រូវរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ដូចគ្នានេះដែរ នៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ប្រសិនបើការបើកចំហមិនគ្រប់គ្រាន់ ការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច វប្បធម៌និងបច្ចេកវិទ្យាក្នុងរវាងប្រទេសនិងប្រទេសនឹងជួបការរារាំង ហើយមូលដ្ឋាននិងកម្លាំងចលករនៃកិច្ចសហប្រតិបត្តិការក៏នឹងចុះខ្សោយយ៉ាងខ្លាំងផងដែរ។...
ថ្ងៃទី១៤ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ ពេលធ្វើដំណើរទៅកាន់ទីក្រុងលីម៉ា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប៉េរូ ព្រមទាំងចូលរួម កិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា APEC លើកទី៣១ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទនៅកាសែត «ប្រជាជនប៉េរូ» ក្រោមចំណងជើងថា «សូមឱ្យនាវាមិត្តភាពរវាងចិននិងប៉េរូបរទៅមុខកាន់តែឆ្ងាយ»។ លោក Xi Jinping បានលើកឡើងក្នុងអត្ថបទថា នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់ខ្ញុំនៅប្រទេសប៉េរូបន្ទាប់ពីខ្ញុំទទួលតំណែងជាប្រធានរដ្ឋចិន។ រាល់ពេលមកដល់ប៉េរូ ខ្ញុំសុទ្ធតែបានចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនាមិត្តភាពរបស់ប្រជាជនប៉េរូចំពោះប្រជាជនចិន។...
អង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា APEC ជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានកម្រិតខ្ពស់បំផុត គ្របដណ្តប់លើវិស័យធំទូលាយបំផុតនិងមានឥទ្ធិពលខ្លាំងបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ APEC ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ការគាំទ្រចំពោះកំណើនជានិរន្តរភាពនិងវិបុលភាពនៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក , កសាងមហាគ្រួសារអាស៊ី-ប៉ាស៊ីហ្វិកដែលមានភាពរស់រវើកនិងចុះសម្រុងគ្នា និងគាំពារសេរីភាពនិងការបើកទូលាយផ្នែកពាណិជ្ជកម្មនិងការវិនិយោគនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ យន្តការ APEC ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៨៩ ជាបណ្តុំនៃអង្គភាពសេដ្ឋកិច្ចជិត ៦០ ភាគរយនៃពិភពលោក ដែលមានទំហំពាណិជ្ជកម្មស្មើនឹងជិតពាក់កណ្តាលនៃទំហំពាណិជ្ជកម្មពិភពលោក ។ ជាពិសេសគឺអង្គភាពសេដ្ឋកិច្ចធំៗដូចជាចិន អាមេរិក ជប៉ុនជាដើមសុទ្ធតែជាសមាជិកនៃ...
ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំស្តង់ដើម្បីផ្តល់ព័ត៌មានពីវិស័យសំខាន់ចំនួន៣ របស់ក្រសួង នៅក្នុងបរិវេណកោះពេជ្រ សម្រាប់សាធារណជន យុវជន រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា...
ភ្នំពេញ៖ ប្រជាពលរដ្ឋភូមិព្រៃស្នួល និងភូមិមួយចំនួន ស្ថិតក្នុងឃុំរៀង ស្រុកសំរោង ខេត្តតាកែវ ដើម្បីអបអរសារទរព្រះរាជពិធីបុណ្យអុំទូក លយប្រទីប អកអំបុកនិងសំពះព្រះខែ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាននាំគ្នារៀបចំការលេងប្រណាំងទូកស្មាច់ ដែលមានទីតាំងនៅប្រឡាយស្ដារព្រៃស្នួល។ ការរៀបចំកម្មពិធីនេះទៅបាន ដោយមានការឧបត្ថម្ភផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នូវថវិកាចំនួន២...
ភ្នំពេញ៖ ក្រសួងសុខាភិបាល ត្រៀមលក្ខណៈរួចជាស្រេច រៀបចំទីតាំង “ជម្រកតង់សុខភាព រថយន្តគិលានសង្រ្គោះ និងក្រុមគ្រូពេទ្យប្រចាំការ” តាមបណ្តាគោលដៅ ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។ ដើម្បីជៀសវាងបញ្ហាណាមួយដល់សុខភាព អ្នកដើរលេងកម្សាន្តនាថ្ងៃបុណ្យអុំទូកនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំ ក្រុមគ្រូពេទ្យនៅតាមគោលដៅនីមួយៗ ត្រូវជួយសង្រ្គោះបឋម...
ភ្នំពេញ ៖លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាថ្ងៃ១៣ វិច្ឆិកា បានដឹកនាំប្រតិភូសុខាភិបាល អញ្ជើញក្នុងពិធីក្រុងពាលីប្រទីបក្រសួងសុខាភិបាល ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ដែលនឹងត្រៀមចូលរួមបណ្តែតខ្លួន ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាព ដ៏មានសក្តានុពលមួយរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងមានឥទ្ធិពលដូចទៅនឹងសន្និសិទ Potsdam ឆ្នាំ១៩៤៥ ដែលបានកំណត់សណ្តាប់ធ្នាប់ ពិភពលោកក្រោយសង្គ្រាមលោកលើកទី២ រហូតមកទល់បច្ចុប្បន្ន។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ TVN24 កាលពីថ្ងៃអង្គារ លោក Sikorski...
បរទេស៖ យោងតាមការចេញផ្សាយ RTប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានតែងតាំងសមាជិកព្រឹទ្ធសភារដ្ឋ Florida លោក Marco Rubio ឱ្យធ្វើជារដ្ឋមន្ត្រីការបរទេសថ្មី របស់គាត់ដែលកន្លងមកលោកRubio ដែលជាបុគ្គលដែលមានបំណង ចង់បានតំណែងនេះជាយូរមកហើយ។ លោក Trump បានប្រកាសការសម្រេចចិត្ត របស់គាត់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធដោយពណ៌នា លោកRubio ថាជាអ្នកតស៊ូមតិដ៏រឹងមាំសម្រាប់ជាតិរបស់យើង ជាមិត្តពិតចំពោះសម្ព័ន្ធមិត្តរបស់យើង...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ បានណែនាំដល់កងកម្លាំងទាំងអស់ ពិសេសកម្លាំងនគរបាលត្រូវយកចិត្តទុកដាក់ និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់តាមដងផ្លូវ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍។ ការលេីកឡេីងរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអញ្ជើញចុះពិនិត្យដោយផ្ទាល់ការរៀបចំសន្ដិសុខ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អត្ថបទសង្ខេបមួយដែលត្រូវបានរៀបចំ សម្រាប់ក្រសួងការពារជាតិបានណែនាំថា អ៊ុយក្រែនអាចវាយឆ្មក់ងាក ទៅដំណើរការម៉ាស៊ីនរ៉េអាក់ទ័រ នុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ដើម្បីបង្កើតអាវុធបរមាណូ ប្រសិនបើសហរដ្ឋអាមេរិកពិតជា សម្រេចចិត្តថានឹងកាត់ផ្តាច់ជំនួយផ្នែកយោធា។ កាសែត The Times បានរាយការណ៍កាលពីថ្ងៃពុធថា អ្នកនិពន្ធរបស់ខ្លួននៅវិទ្យាស្ថានជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រជឿថា ការបង្កើតគ្រាប់បែកបរមាណូធម្មតា ដូចដែលសហរដ្ឋអាមេរិក បានធ្វើនៅក្នុងក្របខ័ណ្ឌនៃគម្រោង Manhattan នឹងមិនក្លាយជាកិច្ចការដ៏លំបាកមួយ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តពង្រឹងសុន្តិសុខសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈកិច្ចការងារសន្តិសុខនេះ ទទួលបានជោគជ័យ កាលពីឆ្នាំកន្លងទៅ ។ ការអំពាវនាវរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជេីញជួបសំណេះសំណាល...
ភ្នំពេញ ៖ កម្ពុជា និងហូឡង់ បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច ឲ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ នៃប្រជាជាតិទាំងពីរ ។ ការប្ដេជ្ញាចិត្តនេះធ្វើឡើង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក Remco...
រ៉ាម៉ាឡា ៖ មន្ត្រីប៉ាឡេស្ទីនបានឲ្យដឹងថា អាជ្ញាធរប៉ាឡេស្ទីន កំពុងរៀបចំដើម្បីធ្វើការពិគ្រោះយោបល់ ជាមួយបណ្តាប្រទេសអារ៉ាប់ ដើម្បីបង្កើតយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយ ជាមួយរដ្ឋបាល របស់សហរដ្ឋអាមេរិកបច្ចុប្បន្ន និងនាពេលខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ័ត៌មានចិនស៊ិនហួ។ លោក Hussein al-Sheikh អគ្គលេខាធិការ នៃគណៈកម្មាធិការប្រតិបត្តិ នៃអង្គការរំដោះប៉ាឡេស្ទីនបានឲ្យដឹងថា “យើងគ្រោងនឹងធ្វើការពិគ្រោះយោបល់ជាមួយអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប ហ្ស៊កដានី និងប្រទេសអារ៉ាប់ផ្សេងទៀត...
គៀវ ៖ ការបំផ្ទុះបានផ្ទុះឡើង នៅពាសពេញ ទីក្រុងគៀវ កាលពីព្រឹកថ្ងៃពុធនេះ បន្ទាប់ពីក្រុមមន្ត្រីបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានបើកការវាយប្រហារ ដោយមីស៊ីលលើកដំបូង របស់ខ្លួន លើរដ្ឋធានីអ៊ុយក្រែន គិតចាប់តាំងពីខែសីហា ដោយបង្ខំស្ត្រីវ័យចំណាស់ និងកុមារតូចៗ ឱ្យជ្រកកោននៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីមួយកន្លែង ។ពលរដ្ឋអ៊ុយក្រែន បានរង់ចាំការវាយប្រហារ ដោយមីស៊ីលដ៏ធំមួយអស់រយៈពេលជាច្រើនខែ ដោយព្រួយបារម្ភថា វាអាចនឹងធ្វើការវាយលុកថ្មីដល់ប្រព័ន្ធថាមពលដែលជាប់គាំង និងបណ្តាលឱ្យដាច់ភ្លើងជាយូរនៅពេល...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព ក្នុងបេសកកម្ម ចូលរួមជាមួយកម្លាំងចម្រុះក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន (ALIDE) នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំ និងទ្វេរដងបន្ថែមទៀត ។ នាថ្ងៃទី៤ វិច្ឆិកា ឆ្លៀតក្នុងឱកាស អញ្ជើញថ្លែងសុន្ទរកថា...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិបានឆ្លើយតបចំពោះ មតិមួយចំនួនលើកឡើងថា អ្នកនាំពាក្យផ្សាយរឿងព្រំដែន ស្ងប់ស្ងាត់ ប៉ុន្តែប្រជាពលរដ្ឋបានបង្ហោះថា ទ័ពនិងប្រជាពលរដ្ឋខ្មែរកំពុងប៉ះទង្គិចជាមួយទាហានថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ...
ប្រែសម្រួល ឈូក បូរ៉ា ភ្នំពេញ៖ កម្ពុជា គ្រោង នឹង ប្តូរ ឈ្មោះ ផ្លូវ ហាយវ៉េ ដ៏ សំខាន់...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ