បរទេស៖ តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងនិយាយថា ខ្លួនបានចាប់ផ្តើមកិច្ចប្រជុំលើកដំបូង របស់ខ្លួនស្តីពីការចោទប្រកាន់ទៅលើប្រធានាធិបតី Yoon Suk Yeol ។ សភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំង របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍បានប្តេជ្ញាថា នឹងចោទប្រកាន់លោក Yoon ជុំវិញច្បាប់អាជ្ញាសឹករយៈពេលខ្លី របស់លោកដាកចេញត្រឹម ៦ម៉ោងនៅក្នុងខែនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ ប្រទេសវៀតណាមបានវ៉ាដាច់ហ្វីលីពីន ក្លាយជាអ្នកផ្គត់ផ្គង់ចេកដ៏ធំបំផុត ទៅប្រទេសចិនជាមួយនឹងចំណែកទីផ្សារ 40.7% ក្នុងរយៈពេលប្រាំបីខែដំបូង។ យោងតាមទិន្នន័យពីនាយកដ្ឋានគយរបស់ខ្លួន ប្រទេសចិនបានបង្កើនការនាំចូលពី ប្រទេសវៀតណាមចំនួន 19.6% ខណៈពេលដែលកាត់បន្ថយការនាំចូល ពីប្រទេសហ្វីលីពីនចំនួន 39.2%។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា អាកាសធាតុ និងជំងឺដែលមិនអំណោយផល...
បរទេស៖ យោងតាមក្រសួងគ្រាអាសន្នរបស់រុស្ស៊ី បានឲ្យដឹងថា នាវាដឹកប្រេងចំនួនពីរគ្រឿង ដែលផ្ទុកផលិតផលប្រេង បានលិចនៅក្នុងច្រកសមុទ្រ Kerch ដែលជាផ្លូវឆ្លងកាត់ដែល តភ្ជាប់សមុទ្រខ្មៅទៅសមុទ្រ Azov ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នាវា Volganeft 212 និង នាវា...
បរទេស៖ អតីតរដ្ឋមន្ត្រីការពារជាតិប្រេស៊ីល លោក Walter Braga Netto ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ហើយត្រូវបានចោទប្រកាន់ ពីបទជ្រៀតជ្រែកក្នុងការស៊ើបអង្កេតលើ ផែនការធ្វើរដ្ឋប្រហារយោធា ដែលលោកត្រូវបានចោទប្រកាន់ពីបទរៀបចំ និងផ្តល់ហិរញ្ញប្បទាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពី ការចោទប្រកាន់ដែលភ្ជាប់ឧត្តមសេនីយ៍ចូលនិវត្តន៍ ទៅនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីលុប ចោលលទ្ធផលនៃការបោះឆ្នោតឆ្នាំ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះទាំងអស់គ្នា ដើម្បីចាប់យកអត្ថប្រយោជន៍ផ្សេងៗ សំដៅធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព។ នាឱកាសអញ្ជើញអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តឱ្យបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះឱ្យបានទាំងអស់គ្នា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅមានជនខិលខូច ឆ្លៀតឱកាសនិយម បន្លំខ្លួនជាមន្ត្រីរាជការ ហើយទៅទាលុយ ឬយកពន្ធពីគេ ទាំងដែលខ្លួនឯង លែងជាមន្រ្តីយូរឆ្នាំមកហើយ ។ ការលើកឡើង របស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវ រកឃើញករណីមិនប្រក្រតីមួយចំនួន ទាក់ទិននឹងជនឆ្លៀតឱកាស ដែលតែងតែចាំបន្លំខ្លួន ជាអ្នកសម្របសម្រួល...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញ ជាអធិបតី ប្រកាសទទួលស្គាល់ខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពអញ្ជើញចូលរួម សរុបប្រមាណ ២ ២៣៤នាក់។ ក្នុងឱកាសនោះលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង...
ភ្នំពេញ៖នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទ ចតុម្មុខ រាជធានីភ្នំពេញ ស្ថានទូត នៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពាក្យ សច្ចាពណ៌មាស កម្មវិធីសម្ដែងសិល្បៈពិសេសឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងចិន និងកម្ពុជាឆ្នាំ២០២៤។ ពិធីនេះធ្វើឡើងក្រុមអធិបតីភាពសម្តេច មហាមន្ត្រី គុយ សុផលឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នាឱកាសអញ្ជើញ ជាអធិបតីក្នុងពិធីបើកសន្និបាត លើកទី២២ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា ក្រោមប្រធានបទ “នវានុវត្តន៍សុខភាពភ្នែក កសាងអនាគតរួមគ្នា”នាថ្ងៃ១៤ ធ្នូបានលើកឡើងថា សុខភាពភ្នែក គឺជាគោល នយោបាយអាទិភាពទី១ របស់ក្រសួងសុខាភិបាល ដែលទាមទារត្រូវបង្កើន ការអប់រំសុខភាពភ្នែកបន្ថែម។ សន្និបាតនេះ...
ភ្នំពេញ៖ អ្នកតាមដានស្ថានការណ៍នយោបាយ លោក បណ្ឌិត យង់ ពៅ បានមើលឃើញថា ការចូលចតរបស់នាវាចម្បាំង កងទ័ពជើងទឹកអាមេរិក នៅកំពង់ផែព្រះសីហនុ ខេត្តព្រះសីហនុ នឹងបង្កើនកិច្ចសហប្រតិបត្តិជាមួយគ្នាឡើងវិញ លើផ្នែកកងទ័ពរវាងប្រទេសទាំង២។ នេះជាលើកទី១ហើយ របស់នាវាចម្បាំងកងទ័ពជើងទឹកអាមេរិក ចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្រោយពីអាកខានអស់រយៈពេល៨ឆ្នាំ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីជួយ មិនមែនដើម្បីបន្ទុកបន្ថែម ជូនអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធនោះទេ ។ នេះជាការបញ្ជាក់របស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈការចុះឈ្មោះ របស់បងប្អូន អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថល នឹងជួយឱ្យរាជរដ្ឋាភិបាល កសាងបានទិន្ន័យល្អ និងមានលទ្ធភាពផ្តល់ការគាំទ្រ ទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និងរហ័ស ពិសេសក្នុងពេលមានវិបត្តិ ដូចជាគ្រោះមហន្តរាយធម្មជាតិ ឬជំងឺរាតត្បាតជាដើម ។ ថ្លែងក្នុងឱកាសអញ្ជើញ ជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរ...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មាន អ៊ុយក្រែនបានចុះផ្សាយថា យោធាអ៊ុយក្រែន បានចេញផ្សាយរូបថត និងវីដេអូនៃអ្វីដែលហាក់ ដូចជាទាហានកូរ៉េខាងជើង រាប់សិបនាក់ ត្រូវបានសម្លាប់ រួមជាមួយនឹងទាហានរុស្ស៊ី នៅក្នុងតំបន់ព្រំដែន Kursk ភាគខាងលិច របស់ប្រទេសរុស្ស៊ី។ គេហទំព័រ Ukrainska Pravda បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ព័ត៌មាន ពីអង្គភាពយន្តហោះដ្រូនថា ទាហានដែលសាកសពត្រូវបានបង្ហាញដោយព្រិលៗ ត្រូវបានសម្លាប់ក្នុងអំឡុង...
កំពង់ស្ពឺ ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងច្រើននាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល គ្រាដែលរថយន្តចំនួន៣គ្រឿង បានបុកប៉ះបន្តគ្នា នៅលើកំណាត់ផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំណុច K20+300 ទិសដៅពីភ្នំពេញទៅព្រះសីហនុ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ។ សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ករណីគ្រោះថ្នាក់ដ៏រន្ធត់នេះ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ីរបស់ខ្លួន បានបំផ្លាញទីតាំង និងមីស៊ីលប្រឆាំង យន្តហោះ Patriot ចំនួនបួនកន្លែងបន្ថែមទៀត ដែលជាអាវុធ ត្រូវបានផ្តល់ដល់ អ៊ុយក្រែនពីសំណាក់ ប្រទេសលោកខាងលិច។ កងកម្លាំងយោធារុស្សី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះ របស់កងទ័ពអាកាសរុស្ស៊ី រួមជាមួយនឹងយន្ត ហោះគ្មានមនុស្សបើក...
តូក្យូ៖ ជាង ៧០ភាគរយ នៃអ្នកឆ្លើយតបបាន សម្តែងការព្រួយបារម្ភថា ភាពចលាចលនយោបាយថ្មីៗ នៅក្នុងប្រទេស កូរ៉េខាងត្បូង ដែលបង្កឡើងដោយការប្រកាសច្បាប់ អាជ្ញាសឹករបស់លោកប្រធានាធិបតីលោក Yoon Suk Yeol អាចប៉ះពាល់ដល់ទំនាក់ទំនង ទ្វេភាគីជាមួយប្រទេសជប៉ុន នេះបើតាមការស្ទង់ មតិរបស់សារព័ត៌មាន ក្យូដូបានផ្សាយកាលពីថ្ងៃអាទិត្យ ។ ការស្ទង់មតិតាមទូរស័ព្ទកាលពីចុងសប្តាហ៍ ក៏បានរកឃើញថា ការវាយតម្លៃការអនុម័តសម្រាប់...
ភ្នំពេញ៖ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ ។ នេះបើតាមហ្វេសប៊ុកលោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ នាថ្ងៃ១៥ ធ្នូ ។ គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ ទន្លេមេគង្គខេត្តក្រចេះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ការចុះឈ្មោះរបស់បងប្អូន អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និងហាមដាច់ខាត មិនឱ្យមានការជំរុញ ឬបង្ខិតបង្ខំ ខណៈការចុះឈ្មោះនេះទៀតសោត ក៏មិនមានតម្រូវឱ្យរៀបចំឯកសារ ឬបង់ថវិកាចូលរដ្ឋអ្វីដែរ ។ នេះជាការគូសបញ្ជាក់របស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦...
The goal នៅថ្ងៃនេះ បានចេញផ្សាយរបស់ក្លឹប Southampton បានប្រកាសបណ្តេញគ្រូបង្វឹកលោក Russell Martin ចេញពីតំណែងហើយ ក្រោយបរាជ័យប្រកួត ក្នុងលីគយ៉ាងអាក្រក់កាលពីយប់មិញ។ បរាជ័យយ៉ាងធ្ងន់ធ្ងរយប់មិញទៅលើក្រុម Spurs ក្នុងលទ្ធផលដល់ទៅ៥ទល់នឹង០ គឺជាលទ្ធផលអាក្រក់បំផុតក្នុង ប្រវត្តិសាស្ត្រហើយធ្វើឲ្យក្រុម ស្ថិតនៅពីតំបន់ សុវត្ថិភាពត្រឹមតែ៩ពិន្ទុប៉ុណ្ណោះ។ បុរសវ័យ៣៨ឆ្នាំរូបនេះ បានចូលមកកាន់តំណែង ជាគ្រូបង្វឹករបស់ក្លឹប តាំងតែពីខែឧសភា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការសាងសង់ឡើងវិញស្ពានឬស្សីឆ្នេរកោះប៉ែន ស្ថិតក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងណែនាំដល់ម្ចាស់រមណីយដ្ឋាន ឲ្យកែលម្អសុភ័ណភាព និងបន្តពង្រឹងការការពារសន្តិសុខ និងសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ផងដែរ ។ បើតាម លោក ប៊ុន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTក្រសួងការបរទេស របស់ប្រទេសកាតា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអាទិត្យថា គណៈប្រតិភូការទូតកាតា បានមកដល់ទីក្រុងដាម៉ាស ដើម្បីបំពេញនីតិវិធីចាំបាច់ សម្រាប់ការបើកស្ថានទូត របស់ខ្លួនឡើងវិញនៅទីនោះ។ ឯកអគ្គរដ្ឋទូតកាតាប្រចាំប្រទេសស៊ីរី លោក Zayed al-Khayarine បានចាកចេញពីទីក្រុង ដាម៉ាស ក្នុងខែកក្កដា ឆ្នាំ ២០១១ នៅពេលដែលស្ថានទូត...
វ៉ាស៊ីនតោន៖ សារព័ត៌មាន ABC News បានយល់ព្រមផ្តល់ប្រាក់ចំនួន ១៥លានដុល្លារសហរដ្ឋអាមេរិក ដល់បណ្ណាល័យ ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីដោះស្រាយ លើបណ្តឹងជុំវិញការធ្វើអត្ថាធិប្បាយ របស់ពិធីករល្បី ឈ្មោះលោក George Stephanopoulos បានធ្វើការផ្សព្វផ្សាយនៅលើ អនឡាញពាក់ព័ន្ធ នឹងសំណុំរឿងរដ្ឋប្បវេណី ដែលធ្វើឡើងប្រឆាំងនឹងប្រធានាធិបតីសហរដ្ឋអាមេរិកដែលជាប់ឆ្នោត ដោយអ្នកនិពន្ធឈ្មោះ E....
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ ឱ្យដំណើរការជាផ្លូវការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឆ្លុះបញ្ចាំងពីការ ខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្ម នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Donald Trump ប្រធានាធិបតី ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក កំពុងពិចារណាលើសំណើសម្រាប់បទឈប់បាញ់បុណ្យណូអែល និងការដោះដូរអ្នកទោសរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។ សំណើរ ដែលបានដាក់ចេញ ដោយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នេះបើយោងតាមការបញ្ជាក់ ដោយមន្ត្រីដែលអ្នកតែងតាំងរបស់លោក Trump សម្រាប់ទីប្រឹក្សាសន្តិសុខជាតិ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានជូនដំណឹង ដល់ប្រធានាធិបតី ជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump នៅក្នុងការអំពាវនាវមួយ កាលពីយប់ថ្ងៃសៅរ៍ អំពីការប្តេជ្ញាចិត្ត របស់លោកក្នុង សកម្មភាពប្រឆាំងនឹងក្រុម...
រដ្ឋបាលខេត្តកែប ច្រានចោលនូវការបង្ហោះផ្សាយថា មានអគារ ៧ជាន់ បាក់សង្កត់មនុស្សជាច្រើននៅខេត្តកែប ក្រសួងអប់រំ អះអាងថា មិនធ្លាប់យល់ព្រម លើសំណើបញ្ចូលភាសា វៀតណាម ក្នុងកម្មវិធីសិក្សា ផ្លូវការនោះទេ លោក ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ សម្តេចធិបតី៖ ការវាយតម្លៃ លើការជួញដូរមនុស្ស នៅកម្ពុជា ពីសំណាក់បរទេស...
ភ្នំពេញ៖ រដ្ឋបាលខេត្តកែប ចេញសេចក្ដីបំភ្លឺព័ត៌មាន ដោយធ្វើការបដិសេធ និងច្រានចោលនូវព័ត៌មាន បានបង្ហោះផ្សាយអំពីការបាក់អគារ ៧ជាន់ នៅខេត្តកែប ហើយការបាក់រលំអគារនៅខេត្តកែបនេះ គឺជាព័ត៌មានចាស់ ដែលកើតឡើង កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។ ថ្មីៗនេះ រដ្ឋបាលខេត្តកែប បានពិនិត្យឃើញថា នៅតាម បណ្តាញសង្គម មានជនខិលខូចមួយចំនួនបានធ្វើការផ្សព្វផ្សាយ និងចែករំលែកបន្តឡើងវិញនូវព័ត៌មាន ចាស់នៃព្រឹត្តិការណ៍បាក់រលំអគារនៅខេត្តកែប...
រដ្ឋ Kelantan របស់ប្រទេសម៉ាឡេស៊ី ស្នើសង់ជញ្ជាំងនៅតាមព្រំដែនជាមួយខេត្ត Narathiwat របស់ប្រទេសថៃ វៀតណាម បង្ក្រាបករណីបោក ក្នុងគម្រោងវិនិយោគ ភាគហ៊ុន និងមាស របស់ Mr Pips រឹបអូសរថយន្តទំនើបៗ ៣១គ្រឿង និងបង្កកទ្រព្យសម្បត្តិជាង ៥.២០០ ពាន់លានដុង មហាសេដ្ឋី Mark Zuckerberg...
ភ្នំពេញ៖ ស្ថានទូតសាធារណ:រដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ នេះបានរៀបចំកម្មវិធី “ពាក្យសច្ចាពណ៌មាស” “Golden Promise 2024 China-Cambodia Special Cultural Show” ប្រព្រឹត្តឡើងដើម្បីអបអរសាទរខួបលើកទី ៦៦ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា និងឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន-កម្ពុជា...
គៀវ៖ កាលពីថ្ងៃសៅរ៍ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា រុស្ស៊ីបានចាប់ផ្តើមដាក់ពង្រាយយោធារបស់ប្រទេសកូរ៉េខាងជើង ដើម្បីធ្វើការវាយលុកមកលើទីតាំងនៅក្នុងតំបន់ Kursk របស់ប្រទេសអ៊ុយក្រែន ។ លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថានាលពេលល្ងាចរបស់គាត់ថា គាត់មាន “ភស្តុតាងបឋមដែលថា ជនជាតិរុស្ស៊ី បានចាប់ផ្តើមប្រើប្រាស់យោធាមកពីកូរ៉េខាងជើងនៅក្នុងការវាយលុក ដែលចំនួននោះគួរឱ្យកត់សម្គាល់សម្រាប់ពួកគេ” ។ លោកបានថ្លែងថា...
ទិវាបរិច្ចាគឈាម ឆ្នាំ2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
