នៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបជាមួយប្រធានអង្គការ សេដ្ឋកិច្ចអន្តរជាតិសំខាន់ៗ ដែលបានទៅដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចសន្ទនា”១+១០” នៅវិមានសភាប្រជាជនចិនក្នុងទីក្រុងប៉េកាំង ។ លោក Xi Jinping បានថ្លែងថា ប្រទេសចិនមានឆន្ទៈ ក្នុងការធ្វើការជាមួយអង្គការ សេដ្ឋកិច្ចអន្តរជាតិសំខាន់ៗ ដើម្បីអនុវត្ត ពហុភាគីនិយម ជំរុញកិច្ចសហប្រតិបត្តិការ...
រសៀលថ្ងៃទី៩ ខែធ្នូ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានបើកកិច្ចប្រជុំ សិក្សាជាក្រុមលើកទី១៨ ស្តីពីអភិបាលកិច្ចតំបន់ព្រំដែន ក្នុងប្រវត្តិសាស្ត្រចិន ។ នៅពេលអញ្ជើញ ជាអធិបតីក្នុងការ សិក្សាជាក្រុម លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានសង្កត់ធ្ងន់ថា ការជំរុញទំនើបកម្ម នៃប្រព័ន្ធអភិបាលកិច្ច និង...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានបង្ហាញក្ដីរំពឹងថាគម្រោងថាមពលស្អាត ដែលមានអានុភាព ១៧០មេហ្កាវ៉ាត់ ក្នុងទឹកដីនៃខេត្តកោះកុង នឹងផ្តល់អគ្គិសនីដល់បណ្តាញអគ្គិសនីជាតិ នៅឆ្នាំ២០២៧ ខាងមុខ។ នេះបើយោងតាមគណនីហ្វេសប៊ុក របស់ក្រសួងរ៉ែនិងថាមពល ។ ការបង្ហាញក្ដីរំពឹងនេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី កែវ រតនៈ បានអញ្ជើញបិទស្ទឹងវាលថ្មកំបុត និងឫស្សីជ្រុំកណ្តាល...
ភ្នំពេញ ៖ រយៈពេលពេញមួយខែវិច្ឆិកា កន្លងទៅនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋ សរុបជាង ៦សែនសេវា។ ក្នុងចំណោមវិស័យទាំង១៤ ការងាររដ្ឋបាលផ្តល់សេវាច្រើនជាងគេ គឺមានសរុបបជិត ២ម៉ឺនសេវា បន្ទាប់មកវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាង១ម៉ឺនសេវា ខណៈសេវាតិចជាងគេ គឺវិស័យវប្បធម៌...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT វ៉ាស៊ីនតោនបានប្រកាសការពារ ការលុកលុយយោធារបស់អ៊ីស្រាអែល ចូលទៅក្នុងប្រទេសស៊ីរី ដោយអ្នកនាំពាក្យក្រសួង ការបរទេស លោក Matthew Miller បានសង្កត់ធ្ងន់ថា វាគ្រាន់តែជាប្រតិបត្តិការ សម្រាប់ការការពារខ្លួនប៉ុណ្ណោះ។ នៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃចន្ទ លោក Miller បានអះអាងថា កងកម្លាំងការពារអ៊ីស្រាអែល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានទីភ្នាក់ងារជាតិសន្តិសុខ សហព័ន្ធរុស្ស៊ីហៅកាត់ថាFSBបានបង្ហើបថា ប្រទេសនេះកំពុងប្រឈមមុខ នឹង ការគំរាមកំហែង កាន់តែខ្លាំងឡើងនៃអំពើភេរវកម្ម ដោយភ្ជាប់ពីគ្រោះថ្នាក់ទៅនឹង សកម្មភាពរបស់លោកខាងលិចផងដែរ។ លោក Aleksandr Bortnikov ដែលជាប្រធានគណៈកម្មាធិការជាតិ ប្រឆាំងអំពើភេរវកម្ម (NAK) របស់រុស្ស៊ីបាន ធ្វើការ កត់សម្គាល់កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេល...
តូក្យូ៖ ក្រុមហ៊ុន Nippon Steel Corp. បានសន្យាថា នឹងផ្តល់ប្រាក់ចំនួន ៥ពាន់ដុល្លារដល់បុគ្គលិកក្រុមហ៊ុន Steel Corp. របស់សហរដ្ឋអាមេរិកក្នុងម្នាក់ៗជា “ប្រាក់រង្វាន់បិទ” មួយដង ប្រសិនបើក្រុមហ៊ុនផលិតដែកជប៉ុន ត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការ ទិញយកក្រុមហ៊ុនអាមេរិក ដ៏ចម្រូងចម្រាសរបស់ខ្លួន។ ការប្រកាសនេះធ្វើឡើងស្របពេលដែលប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន ត្រូវបានគេរាយការណ៍ថា...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីប្រារព្ធ ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើ ជួញដូរមនុស្សគ្រប់ទម្រង់ ក្នុងយុគសម័យឌីជីថល និងគ្រប់មធ្យោបាយ» នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបេឡារូស លោក Alexander Lukashenko បានអះអាងថា ពិតជាមានអាវុធនុយក្លេអ៊ែរ មានវត្តមាននៅក្នុងប្រទេសបេឡារូស។ គាត់ក៏បានលើកឡើងទៀតថា នុយក្លេអ៊ែរទាំងនោះមានថាមពលខ្លាំងជាងប្រព័ន្ធ Hypersonic Oreshnik ថ្មីរបស់រុស្ស៊ី ដែលគ្រោងនឹងបញ្ជូនទៅកាន់ប្រទេសបេឡារូស នៅឆ្នាំក្រោយនេះហើយ។ ទីភ្នាក់ងារព័ត៌មាន BelTA បានរាយការណ៍ដែរថា ការអត្ថាធិប្បាយរបស់លោក Lukashenko...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ ដែលដឹកនាំដោយលោក រ៉េត្រូ ហ្រ្គូនីងហ្គឺ (Reto Gruninger) នាយកការិយាល័យកិច្ចសហប្រតិបត្តិការ និងកុងស៊ុលស្វីសប្រចាំកម្ពុជា នារសៀលថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០២៤។ តាមរយៈជំនួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះលោក ហេង...
ភ្នំពេញ៖ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ សម្តេចតេជោ បានលើកឡើងថា ឯកសារសំខាន់ពីររួមមាន កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគ ទៅវិញទៅមកនិង កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស គួរត្រូវបានចុះហត្ថលេខា នាពេលដ៏ខ្លីខាងមុខ។ ការលលើកឡើងនេះ ធ្វើឡើងក្នុង ឱកាសទទួលជួបលោក Sheikh Faisal...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន មានទំនុកចិត្តពេញលេញ ក្នុងការសម្រេចបាន នូវគោលដៅកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ ហើយនឹងបន្តដើរតួនាទីរបស់ខ្លួន ជាក្បាលម៉ាស៊ីនដ៏ធំបំផុត នៃកំណើនសេដ្ឋកិច្ចពិភពលោក។ លោក ស៊ី បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉េកាំង ជាមួយប្រធានអង្គការសេដ្ឋកិច្ចអន្តរជាតិធំៗ ដែលនៅទីនេះដើម្បីចូលរួមកិច្ចសន្ទនា “1+10” ។ ឥស្សរជនបរទេសរួមមានប្រធានធនាគារ អភិវឌ្ឍន៍ថ្មីលោក...
សេអ៊ូល៖ សភាជាតិ របស់ប្រទេសកូរ៉េខាងត្បូង បានអនុម័តច្បាប់មួយ ដើម្បីតែងតាំងទីប្រឹក្សាពិសេសអចិន្ត្រៃយ៍ ដើម្បីស៊ើបអង្កេតការចោទ ប្រកាន់ពីបទបះបោរប្រឆាំង នឹងប្រធានាធិបតីលោក Yoon Suk-yeol ក៏ដូចជាដំណោះស្រាយ ដែលអំពាវនាវឱ្យមានការចាប់ខ្លួនលោក Yoon ជាបន្ទាន់ជុំវិញការប្រកាសច្បាប់ អាជ្ញាសឹករបស់លោក។ សេចក្តីព្រាងច្បាប់នេះ ដែលត្រូវបានអនុម័ត ជាចុងក្រោយក្នុងសំឡេង ២១០-៦៣ ជាមួយនឹងសម្លេងអនុប្បវាទចំនួន ១៤ បានអំពាវនាវឱ្យមានការស៊ើបអង្កេត...
ភ្នំពេញ៖ ក្រុមអង្គការសង្គមសុីវិលធំៗ នៅកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានជំហររឹងមាំ និងឆន្ទៈខ្ពស់ ក្នុងការលុបបំបាត់ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀន នៅក្នុងពិភពការងារ ជាពិសេសនៅ តាមរោងចក្រ សហគ្រាស នៅប្រទេសកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្ត ចូលរួមជាមួយភាគី ពាក់ព័ន្ធដើម្បីលុបបំបាត់ទាំងស្រុង បញ្ហានេះនៅពេលខាងមុខ។ ការលើកឡើងបែបនេះនៅក្នុងកម្មវិធីយុទ្ធនាការ ១៦ថ្ងៃ...
ភ្នំពេញ៖ លោក ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម(Hassan bin Abdullah Al Ghanim) ប្រធានសភា នៃរដ្ឋកាតា បានសម្ដែដនូវការកោតសរសើរ ជំហរអព្យាក្រឹត្យរបស់កម្ពុជា ចំពោះបញ្ហាប៉ាឡេស្ទីន។ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសផាកម្ពូជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើ លោក សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន ប៊ីន ចាសស៊ីម អាល-ថានី (Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani) នាយករដ្ឋមន្ត្រី...
អ៊ីស្រាអែល បើកការវាយប្រហារ ជាច្រើនលើកលើទីតាំង យោធារបស់ស៊ីរី រុស្ស៊ី មិនទាន់អាចកំណត់ អំពីជោគវាសនា មូលដ្ឋានយោធារបស់ខ្លួន នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីប្រធានាធិបតី អាសាធ រត់ចោលប្រទេស អ៊ីរ៉ង់ បញ្ជាក់ថា នឹងមិនបង់ថ្លៃ ដល់លោកខាងលិច ជុំវិញកម្មវិធីនុយក្លេអ៊ែរនោះទេ គណបក្សរបស់កូនលោក ថាក់ស៊ីន ដែលកំពុងកាន់អំណាចនៅថៃ កំពុងស្នើច្បាប់ទប់ស្កាត់សមត្ថភាព របស់យោធាក្នុងការធ្វើរដ្ឋប្រហារ...
ភ្នំពេញ៖ អតីតសិស្សសាលាបាក់ទូក នាទសវត្សឆ្នាំ១៩៨០ មួយក្រុមនាំមុខដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថរងលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូក កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ បាននាំយកថវិកាចំនួន ១០លានរៀល ភេសជ្ជៈចម្រុះ ៨កេស និង ផ្លែឈើ១កន្រ្តក អញ្ជើញចុះសួរសុខទុក្ខ...
លោក ជា ច័ន្ទបរិបូរណ៍ ត្រូវបានតែងតាំងជាឯកអគ្គរាជ ទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី, រ៉ូម៉ានី, ក្រិក និងស៊ីប ក្រសួងអប់រំ ហាមដាច់ខាតការទទួលទាន ការចែកចាយ ការតាំងលក់ និងផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ក្នុង និងជុំវិញបរិវេណសាលា ឧត្តមសេនីយ៍ឯកជួន ណារិន្ទ ៖ ជនដែលលួចកាប់ឈ្មោះ យឹម ដារិទ្ធ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃ៦ ធ្នូ នាពេលថ្មីៗនេះ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក ជ័យ រដ្ឋា និងតែងតាំងលោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី, ប្រទេសរ៉ូម៉ានី, សាធារណរដ្ឋក្រិក...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីណែនាំហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស។ កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការលើក...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញ ជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ” ដែលរៀបចំធ្វើនាថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ។ លោក ហេង សួរ បានថ្លែងថា...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ១គ្រឿង ចេញទៅពន្លត់ករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ ដល់មន្រ្តីសុខាភិបាល ក្រោមឱវាទទាំងអស់ អោយបន្តស្មារតីបុរេសកម្ម និងកាន់តែត្រូវឆ្លុះបញ្ចាំង ផែនការការងារ តាមរយៈសកម្មភាព និងលទ្ធផលដែលវាស់វែងបាន ជាពិសេបង្កើនការងារ ផ្សព្វផ្សាយសារអប់រំសុខភាព ឲ្យកាន់តែទូលំទូលាយដល់សហគមន៍ ។ នេះជាការលើកឡើងរបស់សាស្ត្រាចារ្យ ឈាង រ៉ា នាថ្ងៃ៩...
យេរ៉ូសាឡឹម ៖ យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារ តាមអាកាសជាបន្តបន្ទាប់ សំដៅលើនាវាកងទ័ពជើងទឹកស៊ីរី ដែលចូលចតនៅកំពង់ផែ Latakia និងឃ្លាំងយោធានៅក្នុងតំបន់ឆ្នេរ នេះបើយោងតាមអ្នកឃ្លាំមើលសង្គ្រាម ។ ការវាយប្រហាររបស់អ៊ីស្រាអែល ក៏បានវាយលុកឃ្លាំងអាវុធ នៅក្នុងរដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី ដែលហាក់ដូចជាកិច្ចខិតខំប្រឹងប្រែងជាប្រព័ន្ធដើម្បីរុះរើហេដ្ឋារចនាសម្ព័ន្ធយោធា ដែលនៅសេសសល់របស់ប្រទេសស៊ីរី បន្ទាប់ពីការដួលរលំ នៃរដ្ឋាភិបាលលោក បាសា អាល់អាសាដ។ លើសពីនេះទៀត...
បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា វាលឿនពេកក្នុងការកំណត់អនាគត នៃមូលដ្ឋានយោធារបស់រុស្ស៊ីនៅ Khmeimim និង ទីក្រុង Tartus ប្រទេសស៊ីរី។ លេខាធិការសារព័ត៌មាន Dmitry Peskov បានសង្កត់ធ្ងន់ថា ការពិភាក្សាអំពីមូលដ្ឋាននានា នឹងពឹងផ្អែកលើមេដឹកនាំថ្មីនៃប្រទេសស៊ីរី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា...
តេអេរ៉ង់៖ អនុប្រធានាធិបតីទីមួយរបស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Reza Aref បានអះអាងពីការប្តេជ្ញាចិត្តរបស់ប្រទេស ក្នុងការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែបានច្រានចោលយ៉ាងម៉ឺងម៉ាត់ នូវគ្រប់ទម្រង់នៃ “ការបង់ថ្លៃ” ទៅកាន់សហភាពអឺរ៉ុប នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ។ ក្នុងអំឡុងពេលនៃដំណើរ ទស្សនកិច្ចទៅកាន់អង្គការថាមពល អាតូមិកនៃប្រទេសអ៊ីរ៉ង់ លោក Aref បានរិះគន់ការគំរាមកំហែងរបស់លោកខាងលិចក្នុងការធ្វើឱ្យយន្តការ...
ភ្នំពេញ ៖ លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចបាន នូវសមិទ្ធផលជាច្រើនរបស់កម្ពុជា ។ ការវាយតម្លៃរបស់លោក ង្វៀន ហ៊ុយ តាំង ខាងលេីនេះ ធ្វេីឡេីងក្នុងឱកាសទទួលបានអនុញ្ញាត ពីសម្ដេចធិបតី...
បរទេស៖ លោក Sakda Noppasit ឪពុករបស់សមាជិកសភាបក្សប្រជាជន គឺលោកស្រី Wannida Noppasit ត្រូវបានគេបាញ់ប្រហារបណ្តាលឱ្យរបួសធ្ងន់ ពេលចាកចេញពីភោជនីយដ្ឋានមួយក្នុងស្រុក Muang កាលពីព្រឹកថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោកស្រី Wannida...
ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន២ ដែលវិនិយោគរួមគ្នាលើការកែច្នៃ នាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារសហរដ្ឋអាម៉េរិក រួមមានក្រុមហ៊ុន Amru Rice ដឹកនាំដោយនាយកប្រតិបត្តិក្រុមហ៊ុន ឧកញ៉ា សុង សារ៉ន និងក្រុមហ៊ុន...
ទិវាបរិច្ចាគឈាម ឆ្នាំ2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
