បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលត្រូវតែបដិសេធមិនពិចារណា សូម្បីតែជម្រើសនៃការវាយលុក លើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ភាពតានតឹងរវាងទីក្រុងតេហេរ៉ង់ និងក្រុងហ្សេរុយសាឡឹមខាងលិច បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចាប់តាំងពីអ៊ីរ៉ង់បានបាញ់មីស៊ីលជិត ២០០ គ្រាប់ ទៅលើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី១ ...
កំពង់ធំ៖ ដើម្បីឆ្លើយតប និងដោះស្រាយបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមចែកពូជស្រូវចំនួន១.៨៥៦តោន ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅស្រុកកំពង់ស្វាយ ដែលមកពីបណ្តា ក្រុងស្រុកទាំង៨...
ពេលថ្មីៗនេះ សេតវិមានអាមេរិកបានប្រកាសថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានពន្យារពេលដំណើរទស្សនកិច្ច នៅប្រទេសអាល្លឺម៉ង់និងអង់ហ្គោឡា ដែលនឹងធ្វើនៅពាក់កណ្តាលខែតុលា ឆ្នាំនេះតាមការគ្រោងទុក ។ ក្នុងនោះ ដំណើរទស្សនកិច្ចនៅប្រទេសអង់ហ្គោឡា គឺជាពាក្យសន្យាចំពោះទ្វីបអាហ្វ្រិកដែលលោក ចូ បៃដិន បានធ្វើឡើងកាលពីជាងមួយឆ្នាំមុន ប៉ុន្តែមិនអាចសម្រេចបានក្នុងរយៈពេលយូរ ដោយសារមូលហេតុគ្រប់បែបយ៉ាង ។ ប្រការនេះបានធ្វើឱ្យអ្នកផងទាំងពួងគិតថា អាមេរិកសន្យាជាមួយទ្វីបអាហ្វ្រិក គឺ...
រសៀលថ្ងៃទី ១៥ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅភូមិ Aojiao ក្រុង Chencheng ស្រុក Dongshan ក្រុង Zhangzhou ខេត្ត Fujian ដើម្បីឈ្វេងយល់អំពីស្ថានភាពពាណិជ្ជកម្មនៃគ្រឿងសមុទ្រក្រៀមនិងផលិតផលនេសាទ ។ លោកបានថ្លែងថា អង្គការបក្សថ្នាក់ភូមិគួរតែដើរតួនាទីជាក្បាលរថភ្លើង ដឹកនាំអ្នកភូមិធ្វើការងារអំពីសមុទ្រឱ្យបានល្អ ហើយឆ្ពោះទៅមុខលើវិថីស្តារនិងអភិវឌ្ឍជនបទនិងមានវិបុលភាពរួម...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោក ស៊ិនឡៈវង្ស ឃុតផៃធូន ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងជាសមាជិកការិយាល័យនយោបាយ មជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានសរសើរសម្ដេចធិបតី ជានាយករដ្ឋមន្ត្រី វ័យក្មេង សកម្ម និងជាបញ្ញវន្ត។ ក្នុងជំនួបនេះ លោកស៊ិនឡៈវង្ស...
ភ្នំពេញ៖ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម និងតាំងចិត្តខ្ពស់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងបន្តចូលរួមធ្វើឱ្យបរិយាកាសវិនិយោគនៅប្រទេសកម្ពុជា កាន់តែមានភាពល្អប្រសើរ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ តុលា លោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវសុទិដ្ឋិនិយម...
ភ្នំពេញ៖ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយកាបូនឌីអុកស៊ីត និងការលើកកម្ពស់អាកាសចរណ៍បៃតងតាមរយៈប្រតិបត្តិការជើងហោះហើរដំបូងដោយប្រើប្រាស់ប្រេងឥន្ធនៈដោយចីរភាព (SAF) ដែលចាក់ប្រេងនៅក្នុងប្រទេសវៀតណាម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ មិនត្រឹមតែជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្លាស់ប្តូរពិភពលោកឆ្ពោះទៅរកការធ្វើដំណើរតាមផ្លូវអាកាសប្រកបដោយចីរភាព ផងដែរ។ ជើងហោះហើរ Vietjet ចំនួនពីរដែលប្រើប្រាស់ប្រេងឥន្ធនៈដោយចីរភាព(SAF) បានចេញដំណើរដោយជោគជ័យពីអាកាសយានដ្ឋានអន្តរជាតិTan Son Nhat ក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍ ដោយឆ្ពោះទៅទីក្រុង Melbourne (ប្រទេសអូស្ត្រាលី) និងទីក្រុងសេអ៊ូល (ប្រទេសកូរ៉េខាងត្បូង)។ ប្រេងឥន្ធនៈប្រកបដោយនិរន្តរភាពសម្រាប់ការហោះហើរទាំងនេះ ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Petrolimex Aviation ដែលជាក្រុមហ៊ុនផ្តល់ប្រេងយន្តហោះដ៏លេចធ្លោមួយនៅក្នុងប្រទេសវៀតណាម។ ប្រេងឥន្ធនៈប្រកបដោយនិរន្តរភាព ផលិតចេញពីចំណីឆៅ ដូចជា ប្រេងឆាអនុផលកសិកម្ម ជីវម៉ាសឈើ និងកាកសំណល់ផ្សេងៗនេះ ជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនបានរហូតដល់ ៨០% បើប្រៀបធៀបទៅនឹងឥន្ធនៈហ្វូស៊ីល។ ដោយគោរពតាមស្តង់ដារអាកាសចរណ៍អន្តរជាតិដ៏តឹងរឹង SAF ត្រូវបានប្រើប្រាស់ដោយសុវត្ថិភាពក្នុងប្រតិបត្តិការហោះហើរពាណិជ្ជកម្ម។ លោក Dinh Viet Thang អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម មានប្រសាសន៍ថា៖ “ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air និង Petrolimex Aviation បានដំណើរការដោយជោគជ័យនូវជើងហោះហើរអន្តរជាតិដំបូងគេ ដោយប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយចីរភាព ចាក់ប្រេងនៅក្នុងប្រទេសវៀតណាមដែលនេះជាការបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយនិរន្តរភាព។ ការប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាពនេះ ជាប្រភពនៃមោទនភាពរួមនិងការជំរុញលើកទឹកចិត្តដ៏ធំធេងសម្រាប់ឧស្សាហកម្មអាកាសចរណ៍ទាំងមូលខណៈដែលយើងរួមចំណែកដល់ការការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលឆ្លុះបញ្ជាំងពីតួនាទីរបស់វៀតណាមក្នុងនាមជាប្រទេសសមាជិកដែលមានការទទួលខុសត្រូវសម្រាប់ការអាភវិឌ្ឍសហគមន៍អាកាសចរណ៍ពិភពលោក”។ លោក Dinh Viet Phuong នាយកប្រតិបត្តិក្រុមហ៊ុន Vietjet មានប្រសាសន៍ថា៖ “ជើងហោះហើរ Vietjet ថ្ងៃ បានកំពុងប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយចីរភាព (SAF) ដែលនេះជានិមិត្តរូបនៃជើងហោះហើរពណ៌បៃតងដ៏មានអត្ថន័យយ៉ាងពិសេស និងការធ្វើដំណើរតាមអាកាសដែលមិនប៉ះពាល់ដល់បរិស្ថាន ផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ហោះហើរដ៏អស្ចារ្យ ប្រកបដោយការគិតគូរពីបរិស្ថានជាពិសេសលើផ្លូវអន្តរជាតិ។ នៅក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយចីរភាព (SAF) ក្រុមហ៊ុន Vietjet នៅតែប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនបន្ថែមទៀតនៅក្នុងអាកាសចរណ៍ និងជំរុញកំណើនប្រកបដោយនិរន្តរភាព”។ ក្នុងនាមជាអាជីវកម្មប្រកបដោយនិរន្តរភាព ក្រុមហ៊ុន Vietjet បានបង្កើនប្រសិទ្ធភាពធនធានជាប្រចាំសម្រាប់ការការពារបរិស្ថាន។ ក្រុមហ៊ុនVietjet បានសហការជាមួយដៃគូអន្តរជាតិដ៏ល្បីៗជាច្រើនក្នុងការស្រាវជ្រាវ អភិវឌ្ឍ ផ្គត់ផ្គង់ និងអនុវត្ត SAF ស្របតាមការប្តេជ្ញាចិត្តរបស់វៀតណាមនៅ COP26 ដើម្បីសម្រេចបាននូវអព្យាក្រិតកាបូនត្រឹមឆ្នាំ ២០៥០។ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមដំបូងគេដែលបានចេញផ្សាយរបាយការណ៍និរន្តរភាព ESG ដ៏ទូលំទូលាយ គាំទ្រដល់ប្រទេសវៀតណាម ស្តីពី យុទ្ធសាស្ត្រកំណើនភាពបៃតង និងគោលដៅអព្យាក្រិតការបូនត្រឹមឆ្នាំ ២០៥០។ ក្រុមហ៊ុន Vietjet ក៏បានត្រួសត្រាយគំនិតផ្តួចផ្តើម ដូចជា ការផ្លាស់ប្តូរពីសំបុត្រពីក្រដាសទៅសំបុត្រអេឡិចត្រូនិច ជំរុញការឆែកអ៊ីននិងការបង់ប្រាក់តាមអ៊ីនធឺណេត និងការប្រើប្រាស់សម្ភារៈដែលអាចកែច្នៃឡើងវិញបានដែលមិនប៉ះពាល់ដល់បរិស្ថាននៅលើយន្តហោះ។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏អនុវត្តកម្មវិធីសន្សំសំចៃប្រេង ហើយចូលរួមជាទៀងទាត់ក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថាន ដូចជាការដាំដើមឈើ និងការសម្អាតមហាសមុទ្រផងដែរ។ ជើងហោះហើរដោយប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយចីរភាព (SAF)ដ៏ជោគជ័យនៅក្នុងអាកាសចរណ៍វៀតណាមទាំងនេះ ត្រូវបានប្រកាសនៅពេលដែល Vietjet បន្តពង្រីកបណ្តាញហោះហើរជាសកលរបស់ខ្លួនដើម្បីបំពេញតម្រូវការកើនឡើងសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស។ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងបន្តបង្កើនជើងហោះហើរលើផ្លូវដ៏សំខាន់ៗដែលតភ្ជាប់ខេត្តសៀមរាបទៅកាន់រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ក៏ដូចជា នៅលើផ្លូវផ្សេងទៀតនៅទូទាំងអាស៊ីផងដែរ។ ចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ជើងហោះហើរសៀមរាប-ហាណូយ ដំណើរការជារៀងរាល់ថ្ងៃ កើនឡើងពីជើងហោះហើរចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដោយផ្តល់ឱ្យអ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជានូវជម្រើសនៃការហោះហើរកាន់តែងាយស្រួល និងតម្លៃសមរម្យ។ អំពី ក្រុមហ៊ុន Vietjet ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសួរសុខទុក្ខ សំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នាថ្ងៃ១៧ តុលា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរំលឹកថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ បានដើរតួសំខាន់ក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលក្នុងឆ្នាំ...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស ហើយក៏ជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃ១៦ តុលា។ ជាមួយគ្នានេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា ការបរិច្ចាគឈាម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទំហំនៃការនាំចូលរថយន្តរបស់ជប៉ុន ចូលទៅក្នុងប្រទេសរុស្សីបានហក់ឡើងខ្លាំង ក្នុងអត្រាដល់ទៅ ១៣២,២ភាគរយ គិតត្រឹមខែកញ្ញា ឆ្នាំនេះច្រើនជាងពេលវេលាដូចគ្នា កាលពីឆ្នាំ២០២៣។ កំណើនដ៏ខ្លាំងក្លានេះត្រូវបានគេមើលឃើញថា មានសកម្មភាពនៅចំពេលដែល ទោះជារដ្ឋាភិបាលទីក្រុងតូក្យូបានសន្យាថា នឹងកាត់បន្ថយទៅលើការលក់រថយន្ត ទៅឱ្យប្រទេសដែលរងទណ្ឌកម្មក៏ដោយ ទិន្នន័យដែលចេញផ្សាយដោយ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះ បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមីញនេះ។ ទីក្រុងតូក្យូក៏បានជំរុញការនាំចេញគ្រឿងបន្លាស់ និងគ្រឿងបន្លាស់រថយន្តរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ីចំនួន ២១,៣ភាគរយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីស្រាអែលបានប្រកាសជាផ្លូវការថា លោក Yahya Sinwar មេដឹកនាំក្រុមហាម៉ាស នៅហ្គាហ្សាត្រូវបានគេសម្លាប់រួចទៅហើយនៅក្នុង ការវាយប្រហារកន្លងមក។ កងកម្លាំងការពារអ៊ីស្រាអែល ដែលហៅកាត់ថា IDF បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងតែបើកការស៊ើបអង្កេតថាតើលោក Sinwar ពិតជាស្ថិតក្នុងចំណោមពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា នៅទីតាំងដែលមិនបានបញ្ជាក់នោះមែនឬក៏យ៉ាងណា។ ទោះបីជាយ៉ាងណាក្តីក្រោយមកIDF បានបង្ហោះសារនៅលើបណ្តាញសង្គម X...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍ចំពោះ លោក ហៃ វណ្ណា ក្រោយប្រកាសផ្តាច់ខ្លួន ពីក្រុមប្រឆាំងជ្រុលនិយម ហើយមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមកសាងប្រទេស ជាតិវិញ។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខាលើបញ្ជីគោលដៅ ដែលអាចវាយ ប្រហារឆ្លើយតប ទៅនឹងការវាយប្រហារដោយ មីស៊ីលរបស់ទីក្រុង Tehran កាលពីនៅដើមខែ។ កាលពីថ្ងៃទី១ខែតុលា អ៊ីរ៉ង់ បានបាញ់បង្ហោះមីស៊ីលផ្លោងជិត២០០គ្រាប់ទៅកាន់អ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការ សម្លាប់ប្រមុខក្រុមហាម៉ាស់...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានព្រះអនុញ្ញាតជូន លោក ឈី ឈឹងសាន (QU Qingshan) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រ និងអក្សរសាស្ត្របក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលបង្គំគាល់សម្តែងការគួរសម នាព្រឹកថ្ងៃសុក្រទី១៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលគណបក្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ...
ភ្នំពេញ៖ សម្តេចមហារដ្ឋសភា ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា លោក សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ និងលោក ជិន ថាញ់ មិន ប្រធានរដ្ឋសភាវៀតណាម បានប្តេជ្ញាចិត្តរួមគ្នាបន្តពូនជ្រុំ និងពង្រឹងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនេះ ដោយយកប្រជាជនជាស្នូល ។ ការប្ដេជ្ញាចិត្តរួមគ្នារបស់ប្រធានរដ្ឋសភាទាំង៣ប្រទេសនេះ...
បរទេស៖ នាយកដ្ឋានចំនួនប្រាំមួយក្នុងប្រទេសបារាំង បានដាក់នៅលើការជូនដំណឹង ពីការប្រុងប្រយ័ត្នពណ៌ ក្រហមសម្រាប់ទឹកជំនន់ ចំពេល “ភ្លៀងធ្លាក់ខ្លាំងមិនធម្មតា” ដែលទីភ្នាក់ងារអាកាសធាតុបារាំងបាននិយាយថា មានរហូតដល់ ៦៣០ មីលីម៉ែត្រ (២៤,៨ អ៊ីញ) ក្នុងរយៈពេល ៤៨ ម៉ោងនៅក្នុងតំបន់មួយ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា...
តូក្យូ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យ ដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គ្រាប់បែកចំនួន០២ គ្រាប់ទម្ងន់២៥០គីឡូក្រាម ត្រូវបានគេរកឃើញ នៅជិតអាកាសយានដ្ឋាន Miyako នៅក្រុង Okinawa របស់ប្រទេសជប៉ុន នៅក្នុងខែតុលានេះ ។ ទូរទស្សន៍ជាតិ NHK បានរាយការណ៍ដោយដកស្រង់ព័ត៌មានពីរដ្ឋាភិបាលក្រុង Miyakojima ដែលបានលើកឡើងថា គ្រាប់បែកមិនទាន់ផ្ទុះដែលមានទំហំ ដូចគ្នាទៅនឹងគ្រាប់បែកមិនទាន់ផ្ទុះ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញ ចូលរួមពិធីចូលកាន់ តំណែងរបស់ លោក Prabowo Subianto ជាប្រធានាធិបតីថ្មី និងលោក Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែតុលា...
ភ្នំពេញ ៖ លោក ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ ចំពោះកិច្ចរៀបចំការ ប្រកួតកីឡាយុទ្ធគុន ចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» (គ.ច.យ.ខ.ព) បានថ្លែងថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» នាពេលនេះ គឺជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍ ដ៏មានសារៈសំខាន់ និងមានគុណតម្លៃថ្លៃថ្លាបំផុត ក្នុងការរួមចំណែក គាស់រំលេចឡើងវិញ នូវយុទ្ធគុនបុរាណ...
ហាណូយ ៖ ថ្ងៃព្រហស្បតិ៍នេះ ធនាគារកណ្តាល របស់ប្រទេសវៀតណាម បានបញ្ជាក់ថា ធនាគារ Vietcombank និង Military Commercial Commercial Joint Bank (MBBank) នឹងគ្រប់គ្រងលើក្រុមហ៊ុនដែលបានផ្តល់ប្រាក់កម្ចីខ្នាតតូច ក្នុងនោះមានធនាគារ Construction Bank និងធនាគារ Ocean Bank...
បន្ទាយមានជ័យ: យោងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះឈ្មោះ ផន រចនា ភេទស្រី ឣាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ កោះពងសត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណី ធ្វើឱ្យខូចខាត ដោយចេតនា និងគំរាមកំហែងថានឹងសម្លាប់ ដែលបង្កឡើង ដោយជនសង្ស័យឈ្មោះ សឿម សុវណ្ណ ភេទប្រុស ឣាយុ៤៣ឆ្នាំ...
តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសជប៉ុន និងប្រទេសឥណ្ឌូប៉ាស៊ីហ្វិក ចំនួនបីផ្សេងទៀតបានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំលើកដំបូង របស់ពួកគេជាមួយសមភាគីណាតូ កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងព្រុចសែល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ចំពេលមានការអះអាងផ្នែកយោធា កើនឡើងរបស់ចិន និងការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Gen Nakatani បានអំពាវនាវ ឱ្យរដ្ឋមន្ត្រីអង្គការណាតូ និងសមភាគីរបស់គាត់...
កំពង់ស្ពឺ៖ សមត្ថកិច្ចបង្ក្រាប ជនសង្ស័យ ជាមុខសញ្ញាជួញដូរ នៅសារធាតុញៀន សកម្មបានចំនួន ៨នាក់ពីកន្លែងផ្សេងគ្នា នៅក្នុងស្រុកគងពិ សី និងស្រុកសំរោងទង ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ លោក វរ:សេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី បានឲ្យដឹងថា ដោយមានការចង្អុល...
គៀវ៖ ក្រុមសេវាសារព័ត៌មានរបស់លោក Zelensky បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃពុធថាលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកបានពិភាក្សាគ្នា អំពីបញ្ហាការពារជាតិតាមរយៈ ការសន្ទនាគ្នាតាមទូរស័ព្ទ ។ នៅក្នុងអំឡុងពេលសន្ទនានោះដែរ លោក Zelensky បានសម្តែងការដឹងគុណដល់សហរដ្ឋអាមេរិក សម្រាប់កញ្ចប់ការពារថ្មីដែលមានទឹកប្រាក់ ៤២៥លានដុល្លារអាមេរិក ដែលបូករួមទាំងប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត និងអាវុធបាញ់បានរយៈចម្ងាយឆ្ងាយផងដែរ...
ភ្នំពេញ៖ លោក Yoshifumi Tsuge អនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានបញ្ជាក់ពីការប្តេជ្ញា របស់រដ្ឋាភិបាលជប៉ុន ក្នុងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ ជាមួយប្រទេសកម្ពុជា សម្រាប់វិស័យសកម្មភាពមីន ។ ការបញ្ជាក់របស់អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ធ្វើឡើងក្នុងជំនួបជាមួយលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ នាថ្ងៃទី១៧ ខែតុលា...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមព្រឹត្តិការណ៍ ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨...
បរទេស៖ ដំបូងឡើយ ក្រុមមន្ត្រីបានរឹបអូសទ្រព្យសម្បត្តិ ដែលមានតម្លៃប្រហែល ២២០ លានបាត រួមទាំងរថយន្តទំនើបចំនួន ២៣ គ្រឿង ពីជនសង្ស័យក្នុងសំណុំរឿងក្លែងបន្លំរបស់ក្រុម The iCon Group ។ ជិតមួយភាគបួននៃចំនួនសរុបជា កម្មសិទ្ធិរបស់នាយកប្រតិបត្តិរបស់ iCon Group។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៧...
បរទេស៖ ជនសង្ស័យចំនួន ១៧ នាក់នៅក្នុងសំណុំរឿងបោកប្រាសនៃក្រុមហ៊ុន The iCon Group ត្រូវបានបញ្ជូនទៅដាក់ពន្ធនាគារ បន្ទាប់ពីតុលាការព្រហ្មទណ្ឌបានបដិសេធ សំណើសុំនៅក្រៅឃុំដែលដាក់ដោយតារាល្បីចំនួន ៣ នាក់ ដោយលើកឡើងពីហានិភ័យ នៃការគេចខ្លួនតាមលារហោះហើរ ខណៈដែលអ្នកផ្សេងទៀត មិនបានដាក់ពាក្យសុំដោះលែង។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែតុលា...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានប្រកាសថ្កោលទោស និងច្រានចោលចំពោះគណនីហ្វេសប៊ុក Dara Khan ជាសកម្មជនក្រុមប្រឆាំងនីរទេសខ្លួននៅប្រទេសអឺរ៉ុប ដែលបានផ្សព្វផ្សាយមូលបង្កាច់ថា «ចំណាត់ការបោសសម្អាតគ្រឿងញៀនរបស់ ក្រសួងមហាផ្ទៃ ជាការប្រកាសសង្គ្រាមប្រឆាំងនឹងក្រុមគ្រួសារ សម្តេចតេជោ និងសម្តេចធិបតី»។ ក្រសួងមហាផ្ទៃ បានចាត់ទុកថា នេះជាការមួលបង្កាច់ លាបពណ៌ ក្នុងចេតនាទុច្ចរិត ញុះញង់អុចអាលឱ្យមានការភ័ន្តច្រឡំ...
ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាហារូបការណ៍ ផ្នែកកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៥ ចំនួន ៦៧៣០០ កន្លែង។ ការផ្តល់អាហារូបករណ៍នេះ គឺស្ថិតនៅក្នុងក្របខណ្ឌនៃកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យ អនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិបានឆ្លើយតបចំពោះ មតិមួយចំនួនលើកឡើងថា អ្នកនាំពាក្យផ្សាយរឿងព្រំដែន ស្ងប់ស្ងាត់ ប៉ុន្តែប្រជាពលរដ្ឋបានបង្ហោះថា ទ័ពនិងប្រជាពលរដ្ឋខ្មែរកំពុងប៉ះទង្គិចជាមួយទាហានថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ...
ប្រែសម្រួល ឈូក បូរ៉ា ភ្នំពេញ៖ កម្ពុជា គ្រោង នឹង ប្តូរ ឈ្មោះ ផ្លូវ ហាយវ៉េ ដ៏ សំខាន់...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ