ភ្នំពេញ៖ លោក Lu Xiaolong ប្រធានក្រុមហ៊ុន Yunnan Investment Group ដែលកំពុងវិនិយោគលេីអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានឱ្យដឹងថា ខ្លួនមានបំណងពង្រីកការវិនិយោគបន្ថែមទៀត នៅកម្ពុជា លេីវិស័យទេសចរណ៍ និងថាមពលស្អាត។ ការលេីកឡេីងរបស់លោក Lu Xiaolong ធ្វេីឡេីងក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាជាថ្មី ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពបន្ថែមលើការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជា កុំឲ្យមជ្ឈដ្ឋានខាងក្រៅធ្វើការលាបពណ៌ខុសការពិត។ ការដាក់បទបញ្ជានេះ ធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាស នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាព និងដាក់ចេញវិធានការកិច្ចប្រតិបត្តិការរបស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ...
បរទេស៖ ប្រធានាធិបតី ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនចង់ឱ្យកូនៗ របស់លោកចូលបម្រើ ក្នុងរដ្ឋបាលថ្មីនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃពុធក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News...
ភ្នំពេញ៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Chen Cong ទីប្រឹក្សានៃស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាកិត្តិយសចូលរួម ពិធីបើកសម្ភោធដំណើរភាពយន្តចល័ត កម្ពុជា-ចិនលើកទី៨” ឆ្នាំ២០២៤ (សម្រេចចុងក្រោយ) នៅរោងភាពយន្ត...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូលរួមពីអនុប្រធាន អគ្គលេខាធិការ សមាជិកអចិន្ត្រៃយ៍ អគ្គលេខាធិការរង រួមនិងសមាជិកនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។ លោក ហេង សួរ បានកោតសរសើរ...
ភ្នំពេញ ៖ បាំងតែ៧ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនឹងឈានចូលមក ដើម្បីសុវត្ថិភាព នឹងពង្រាយកងកម្លាំងនៅតាមគោលដៅនានាចំនួន៥ពាន់នាក់ រួមទាំងមានការសហការជាមួយកងកម្លាំងពាក់ព័ន្ធ និងអាជ្ញាធរនៅតាមមូលដ្ឋានផងដែរ ដើម្បីឲ្យបុណ្យអុំទូកប្រព្រឹត្តទៅ ដោយរលូន នេះបើតាមលោក សំ វិច្ឆិកា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៧ វិច្ឆិកា។ លោកបន្តថា “នឹងប្រើប្រាស់កងកម្លាំងឲ្យអស់លទ្ធភាព ប្រមាណជា៥ពាន់នាក់”។ កម្លាំងទាំង៥ពាន់នាក់នេះ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជនជាតិវៀតណាមចំនួន ២៥នាក់ ត្រូវបានបណ្ដេញពីចេញកម្ពុជា តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក (ខេត្តកំពត) ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ បានលើកឡើងជាសំណើរ និងសំណូមពរជាច្រើន ឲ្យអាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធជួយស្ដារប្រឡាយលូ, ជួយដាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ, ជួយទប់ស្ដាត់សម្លេងរំខានពីសិប្បកម្មសម្លៀងថ្ម និងការបង់ពន្ធលើអចលនៈទ្រព្យ មានការពិបាកជាដើម។ សំណេីរនិងសំណូមពររបស់ពលរដ្ឋខាងលេីនេះ ធ្វេីឡេីងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់រាជធានី ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅវត្ដវាលស្បូវ...
ភ្នំពេញ៖ តំណាងមនុស្សចាស់ប្រមាណ ២៤៧នាក់ មកពី២៥រាជធានី-ខេត្ត ព្រមទាំងជាតំណាងឲ្យមនុស្សចាស់ជាង ៣ម៉ឺននាក់ បានមកជួបជុំគ្នានៅក្នុង “វេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិ លើកទី៤” ដែលប្រារព្ធឡើងនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រាជធានីភ្នំពេញ។ ជាមួយការគាំទ្រពីដៃគូរ និងម្ចាស់ជំនួយ អង្គការមនុស្សចាស់កម្ពុជា (HelpAge Cambodia) បានសហការជាមួយបណ្តាញមនុស្សវ័យចាស់កម្ពុជា រៀបចំនូវវេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិលើកទី៤នេះឡើង...
ភ្នំពេញ៖ ជាដំណឹងដ៏រីករាយ កូនសត្វក្រៀល ៩ក្បាល ដែលជាប្រភេទសត្វ កំពុងរងការគំរាមគំហែង ក្នុងពិភពលោក បានបង្កកំណើតដោយជោគជ័យ នៅដែនជម្រកសត្វព្រៃលំផាត់ ។ នេះបើយោងតាមហ្វេសប៊ុក NatureLife Cambodia Organization ។ សូមបញ្ជាក់ថា សត្វក្រៀលគឺជាប្រភេទសត្វ ដែលកំពុងរងការគំរាមគំហែងក្នុងពិភពលោក។ បើតាមទិន្នន័យជំរឿននៅឆ្នាំ២០២៣-២០២៤ កម្ពុជាកត់ត្រាបានតែ ១៧៨ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្ននេះក្រុមអភិរក្សសត្វក្រៀលក្រៀលកម្ពុជា...
បរទេស៖ ទស្សនាវដ្ដី Forbes រាយការណ៍ថា ទ្រព្យសម្បត្តិរបស់លោក ដូណាល់ ត្រាំ បានកើនឡើងជិត ៣០០ លានដុល្លារអាមេរិក បន្ទាប់ពីជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតី របស់លោកកាលពីថ្ងៃពុធ ដោយដាក់លោក ត្រាំ ជាអ្នកមានបំផុតទី ៥២៨ នៅលើពិភពលោក។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា...
បរទេស៖ បុរសជនជាតិជប៉ុនពីរនាក់ ដែលជាប់ចោទពីបទចាប់ជំរិត ទារប្រាក់ពីជនជាតិជប៉ុនដូចគ្នា មុនពេលវាយដំលើរាងកាយ និងបង្ខំឱ្យជនរងគ្រោះស៊ីលាមក គឺត្រូវបានប៉ូលីសរបស់ប្រទេសថៃចាប់ខ្លួន នៅរមណីយដ្ឋានមួយក្នុងខេត្ត Chon Buri ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ជនសង្ស័យត្រូវបានគេអះអាងថា ជាសមាជិកនៃអង្គការឧក្រិដ្ឋកម្មជប៉ុនមួយឈ្មោះ យ៉ាគូហ្សា...
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង នៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ជាបន្តបន្ទាប់ ដូចភ្លៀងរលឹម ។ ជាក់ស្តែងកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមទី១ ៖ ក្រុមការងារ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កម្លាំងសរុប ១០នាក់ និង មធ្យោបាយបាឡាស្មាច់ ០២គ្រឿង បានចុះ...
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បានជាប់ឆ្នោត ជាប្រធានាធិបតី សហរដ្ឋអាមេរិក បន្ទាប់ពីទទួល បានជ័យជម្នះ យ៉ាងដាច់ លើគូប្រជែងគណបក្ស ប្រជាធិបតេយ្យ របស់លោក គឺលោស្រី កាម៉ាឡា ហារីស ដោយមានអ្នកបោះឆ្នោត ភាគច្រើនយកចិត្ត ទុកដាក់តិចតួច ចំពោះអនាគតនៃពិភពលោក ដែលមានការប្រែប្រួលខ្លាំង...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញ ប្រកាសស្ដីពី សិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ សម្រាប់មន្ដ្រី នគរបាលជាតិកម្ពុជា ។ សូមជម្រាបជូនថា ប្រកាសនេះ កំណត់អំពីសិទ្ធិអនុញ្ញាតច្បាប់ ឈប់គ្រប់ប្រភេទ សម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា ដើម្បី ពង្រឹងការគោរពវិន័យ ការធានានិរន្តរភាពការងារ...
វ៉ាស៊ីនតោន៖ ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក បានបង្កើនការរំពឹងទុក នៃសង្គ្រាមពាណិជ្ជកម្ម សកលដែលជំរុញដោយពន្ធគយ ដែលអាចបំផ្លាញ ដល់ប្រទេសជប៉ុន និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុត របស់ទីក្រុងវ៉ាស៊ីនតោន ជាជាងការវាយលុកទៅលើគោលដៅ ចម្បងរបស់លោក គឺប្រទេសចិន។ លោក ត្រាំ ដែលកាន់តំណែងចន្លោះ ឆ្នាំ២០១៧ ដល់ ២០២១...
ភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលទេនោះ នៅព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តលុបចោល កិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ការកំណត់សម័យប្រជុំពេញអង្គ របស់រដ្ឋសភានេះ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានធ្វើការណែនាំ ឱ្យអនុវត្ត៦ចំណុច ជុំវិញទិវាអនាម័យបរិស្ថានជាតិ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ការអប់រំ ផ្សព្វផ្សាយ និងជំរុញចលនាឱ្យចូលរួម ធ្វើអនាម័យ កែលម្អសោភ័ណភាព សំដៅរួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង ។ យោងតាមសេចក្តីណែនាំ ស្តីពីការចាត់តាំងអនុវត្តទិវាអនាម័យបរិស្ថានជាតិ នៅរាជធានីភ្នំពេញ បានឱ្យដឹងថា...
ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម នៅប្រទេសចិន កាលពីល្ងាចថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកឱកាសនេះ អរគុណ ទៅកាន់រដ្ឋាភិបាល និងអាជ្ញាធរវៀតណាម ដែលបានសម្របសម្រួល ពិធីដង្ហែអង្គកឋិនទាន...
ភ្នំពេញ ៖ ទោះបីស្ថានភាពទឹកភ្លៀងឆ្នាំនេះ មានការអូសបន្លាយ និងមិនទៀងទាត់យ៉ាងណាក៏ដោយ ប៉ុន្តែអាជ្ញាធរជាតិអប្សរា បានរៀបចំប្រមែប្រមូលទឹកពេញអាងស្ដុកទឹកទាំងអស់ ដែលមានក្នុងតំបន់រមណីយដ្ឋានអង្គរ។ មន្រ្តីអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ទឹកភ្លៀងជាង៦០លានម៉ែត្រត្រីគុណ ឬម៉ែត្រគូប ត្រូវបានប្រមូលទុកនារដូវវស្សាឆ្នាំនេះ។ នេះបើតាមហ្វេសប៊ុក អាជ្ញាជាតិអប្សរា ។ លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ...
ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអេដស៍ (AHF) មានមោទនភាព ក្នុងការប្រារព្ធទិវាក្មេងស្រីអន្តរជាតិ (IDG) ឆ្នាំ២០២៤ ជាមួយនឹងព្រឹត្តិការណ៍ពិសេសមួយ នៅវិទ្យាល័យទួលសារ៉ាម នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីបង្កើនសម្លេង និងចក្ខុវិស័យរបស់ក្មេងស្រី និង យុវនារី ខណៈពេលស្វែងរកការគាំទ្រ និងគោលនយោបាយ សម្រាប់ការអប់រំសុខភាព បន្តពូជគ្រប់ជ្រុងជ្រោយឲ្យបានទូលំទូលាយ ។...
សិង្ហបុរី៖ កាលពីថ្ងៃពុធ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានអបអរសាទរចំពោះលោក ដូណាល់ ត្រាំ ដែលបានឈ្នះ ការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិក ។នៅក្នុងសារលិខិតផ្ញើ ទៅកាន់ប្រធានាធិបតី ជាប់ឆ្នោត លោក Wong បានសរសេរថា “ខ្ញុំសូមអបអរសាទរ យ៉ាងកក់ក្តៅបំផុត ចំពោះការបោះឆ្នោត របស់អ្នកជាប្រធានាធិបតីទី៤៧...
កំពង់ចាម ៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម និងលោកស្រី ប៉ាង ដានី អភិបាលរងខេត្ត រួមទាំងមន្ត្រី ពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានរៀបចំវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានឲ្យដឹងថា លោកបានយល់ព្រម ក្នុងកិច្ចពិភាក្សា តាមទូរស័ព្ទជាមួយប្រធានាធិបតី ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក អាណត្ដិទី២ ដែលជាអាណត្ដិមិនជាប់គ្នា លោក ដូណាល់ ត្រាំ ដើម្បីបើកកិច្ចប្រជុំកំពូល នាពេលឆាប់ៗនេះ ខណៈដែលបញ្ជាក់ថា មេដឹកនាំទាំងពីរនឹងធ្វើការ ដើម្បីលើកកម្ពស់ សម្ព័ន្ធភាពទ្វេភាគី។ បន្ទាប់ពីគណបក្សសាធារណរដ្ឋ...
ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងថា កំណើនថ្មី នៃការវិនិយោគបរទេស នៅកម្ពុជាក្នុងឆ្នាំ២០២៤នេះ ជាកត្តាដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារ ផ្នែកឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ...
ម៉ាឌ្រីដ ៖ យោងតាមទិន្នន័យ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ ដោយមជ្ឈមណ្ឌលទិន្នន័យរួម ហៅកាត់ថា CID ដែលដឹងអំពីឧប្បត្តិហេតុ បានឲ្យដឹងថា ចំនួនមនុស្ស ស្លាប់នៅ ក្នុងគ្រោះទឹកជំនន់ភ្លាមៗ ដែលបានបំផ្លិចបំផ្លាញ ផ្នែកខ្លះនៃភាគខាងកើត ប្រទេសអេស្បាញ កាលពីពេលថ្មីៗនេះ មានចំនួន២១៧នាក់ និងមនុស្សចំនួន៨៩នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ ។ជនរងគ្រោះប្រហែល ២១១...
ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាស ពីឱកាសការងារក្នុងស្រុកចំនួន ៤៤៩៣៥កន្លែង ក្នុងវិស័យសំខាន់ៗ ចំនួនបីធំៗ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានកិត្តិយស នៃអនុគណៈកម្មការ ដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានធ្វើការផ្តាំផ្ញើ អោយមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះមនុស្សចាស់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមិនទុកអោយមនុស្សវ័យចាស់រស់នៅឯកកោឡើយ។ ការផ្តាំផ្ញើរបស់លោក ឃួង ស្រេង...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃពុធថា ក្រុងម៉ូស្គូ មិនបានបញ្ចេញមតិយោបល់ ណាមួយអំពីលោក ដូណាល់ ត្រាំ ដែលបានប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិកឆ្នាំ២០២៤ ខណៈឥស្សរជនកាន់ អំណាចរបស់ក្រុង វ៉ាស៊ីនតោន នៅតែបន្តរក្សារបៀបវារៈប្រឆាំងនឹង រុស្ស៊ី ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមិនមានការលើកឡើង អំពីប្រធានាធិបតី សហរដ្ឋអាមេរិកជាប់ឆ្នោតទេ...
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤ កម្ពុជា បាននាំចេញអង្ករ ចំនួន៥០៧ ០២៩ តោន គិតជាទឹកប្រាក់បាន ចំនួន៣៧៦.៦៣លានដុល្លារសហរដ្ឋអាមេរិក។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា «ក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥០៧...
ទិវាបរិច្ចាគឈាម ឆ្នាំ2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ