បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតBloomberg បានរាយការណ៍កាលពីថ្ងៃចន្ទថាការកាត់បន្ថយពន្ធលើការប្រើប្រាស់របស់ឥណ្ឌាបាននាំឱ្យមានការកើនឡើងនៃការចំណាយក្នុងអំឡុងពេលពិធីបុណ្យ Diwali ដែលជាពិធីបុណ្យដ៏ធំបំផុតរបស់ប្រទេសនេះ។ ការចំណាយរបស់អតិថិជនចាប់ពីថ្ងៃទី២២ ខែកញ្ញាដល់ថ្ងៃទី២១ ខែតុលាបានកើនឡើង៨,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍បាននិយាយថាការលក់រាយសរុបបានឈានដល់៦៧,៦ ពាន់លានដុល្លារ ជាមួយនឹងប្រភេទទំនិញដែលលក់ដាច់បំផុតដូចជាគ្រឿងអលង្ការ គ្រឿងអេឡិចត្រូនិច សំលៀកបំពាក់ គ្រឿងសង្ហារិមក្នុងផ្ទះ និងបង្អែម។ កំណើនយ៉ាងខ្លាំងនៃតម្រូវការត្រូវបានសន្មតថាបានមកពីកំណែទម្រង់ពន្ធនាពេលថ្មីៗនេះដែលរដ្ឋាភិបាលឥណ្ឌាបានប្រកាសនៅក្នុងខែកញ្ញាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សេដ្ឋកិច្ចពីពន្ធ៥០ភាគរយរបស់ប្រធានាធិបតីអាមេរិក Donald Trump ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានតែងតាំងជំនួយការប្រធានាធិបតី លោក Maksim Oreshkin ជាប្រធានគណៈប្រតិភូ ដែលនឹងតំណាងប្រទេសនៅក្នុងកិច្ចប្រជុំកំពូល G20 នាពេលខាងមុខ នៅអាហ្វ្រិកខាងត្បូង។ បន្ថែមពីនោះគេបានជឿជាក់ទៀតថាទាំងលោក Putin និងរដ្ឋមន្ត្រីការបរទេស Sergey Lavrov នឹងមិនចូលរួមព្រឹត្តិការណ៍នេះដោយផ្ទាល់ទេ។...
ប្រទេសអូស្ត្រាលី៖ ថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនិងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អញ្ជើញចូលជំនួបទ្វេភាគី ជាមួយឯកឧត្តម មេបញ្ជាការកងទ័ពជើងទឹកអូស្ត្រាលី នៅទីក្រុងសុីដនី ប្រទេសអូស្ត្រាលី៕
អូស្ត្រាលី៖ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Cameron Baker ប្រធានស្នងការជំនាញ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australian Skills Commission) បានរួមគ្នាចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ...
ប្រទេសអូស្ត្រាលី៖ ថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនិងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អញ្ជើញចូលរួមការធ្វើបទបង្ហាញរបស់អគ្គមេបញ្ជាការ កងទ័ពអូស្ត្រាលីស្តីពី “វិធីសាស្រ្តរួមគ្នាសម្រាប់សន្តិសុខលម្ហសមុទ្រ” ក្នុងកម្មវិធីសន្និសីទ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានណែនាំរដ្ឋាភិបាលឱ្យបង្កើតយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការជីកយករ៉ែ និងផលិតសារធាតុរ៉ែកម្រ នេះបើយោងតាមការណែនាំដែលបានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំងកាលពីថ្ងៃអង្គារ។ នៅក្រោមបញ្ជានេះ គណៈរដ្ឋមន្ត្រីត្រូវតែអនុម័តត្រឹមខែធ្នូ នូវផែនទីបង្ហាញផ្លូវ លម្អិតសម្រាប់វិស័យនេះ ដែលមានសារៈសំខាន់សម្រាប់បច្ចេកវិទ្យាទំនើបបំផុត រាប់ចាប់ពីទូរស័ព្ទដៃ រហូតដល់ប្រព័ន្ធសព្វាវុធ។ លោកPutinបានពណ៌នាឧស្សាហកម្មនេះថាជាធនធានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការពង្រឹងការប្រកួតប្រជែងជាសកលរបស់រុស្ស៊ី និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចបូព៌ា ឬEEF កាលពីខែមុន លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការជំរុញតម្រូវការក្នុងស្រុក និងណែនាំបច្ចេកវិទ្យាកែច្នៃកម្រិតខ្ពស់ផងដែរ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រុស្ស៊ី និងចិនបានចេញសេចក្តីថ្លែងការណ៍ថ្មីមួយស្តីពីទំនាក់ទំនងដែលកំពុងរីកចម្រើនរបស់ប្រទេសនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin ទៅកាន់ទីក្រុង Hangzhou ជាកន្លែងដែលលោកបានជួបជាមួយសមភាគីចិនលោកនាយករដ្ឋមន្ត្រី Li Qiang ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ភាគីទាំងពីរបានសន្យាពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងក្រៅផងដែរ។ពួកគេបានប្តេជ្ញាផ្តល់ការគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់លើបញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍ស្នូលរបស់ពួកគេ ហើយបានអំពាវនាវឱ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅលើវិស័យនានា រួមទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា កសិកម្ម ពាណិជ្ជកម្ម...
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃសម្រាកនៃព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែប្រទីប និងសំពះព្រះខែ, មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងសៀមរាប នៅតែបន្តបើកដំណើរការព្យាបាលកុមាជាធម្មតា ជាមួយនិងការទទួលពិនិត្យ និងព្យាបាលកុមារជាង ៣ ពាន់នាក់ ដោយមិនគិតថ្លៃ។ កុមារដែលបានមកពិនិត្យព្យាលទាំងនេះ មានតាមផ្នែកសំខាន់ៗដូចជា ផ្នែកពិនិត្យព្យាបាលជំងឺក្រៅ (OPD): ចំនួន ២,៧៣៥ នាក់...
កំពង់ធំ៖ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងសហការី និងលោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការជួសជុលទ្វារទឹកអាង៣០កញ្ញា ដើម្បីធានាសន្តិសុខទឹកសម្រាប់ពុកម៉ែបងប្អូនប្រជាកសិករធ្វើស្រែប្រាំងនារដូវប្រាំងឆ្នាំនេះប្រកបដោយសុវត្ថិភាព នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកបានឱ្យដឹងថាដំណើរការជួសជុលទ្វារទឹក៣០កញ្ញានេះប្រើរយៈពេលអស់ពីសប្តាហ៍មកហើយ ដោយសារស្ថានភាពទ្វារទឹកមានសភាពចាស់ទ្រុឌទ្រោម ហើយត្រូវការពេលវេលា និងបច្ចេកទេសដែលជាក់លាក់បំផុតដើម្បីធានានូវសុវត្ថិភាពអាចបិទបើក និងគ្រប់គ្រងបរិមាណទឹកបានត្រឹមត្រូវតាមកម្រិតស្តង់ដាសុវត្ថិភាព។ លោក ផាង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានមានប្រសាសន៍ថា ភាពរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក បង្ហាញយ៉ាងច្បាស់អំពីការថែរក្សាប្រពៃណីវប្បធម៌ ដ៏សម្បូរបែបរបស់ខ្មែរ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ តែមួយក្រោមម្លប់សន្តិភាព។ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃ៥ វិច្ឆិកានេះ សម្តេចតេជោបានបង្ហាញពីភាពរីករាយនៃបុណ្យអុំទូកនៅខេត្តព្រះសីហនុ ។ ដោយសម្តេចតេជោគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តព្រះសីហនុបាននាំមកនូវ...
មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួង និងមន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទូទាំង ២៥រាជធានី-ខេត្ត រួមទាំងក្រុមអន្តរាគមន៍ និងក្រុម ១២៩៧ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលចំថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបន្តប្រចាំការ ដើម្បីត្រៀមអន្តរាគមន៍ និងដោះស្រាយបញ្ហាផ្សេងៗ ជូនបងប្អូនកម្មករ-និយោជិត។...
បរទេស៖ សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ទិន្នន័យបឋមពីក្រុមហ៊ុនវិភាគ Kpler និង OilX ថា ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីរុស្ស៊ីបានកើនឡើងក្នុងខែតុលា គឺកើនពីមួយខែទៅមួយខែ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា Kpler បានប៉ាន់ប្រមាណថា ការនាំចូលប្រេងឆៅពីរុស្ស៊ីរបស់ឥណ្ឌាមានប្រហែល 1.48 លានបារ៉ែលក្នុងមួយថ្ងៃ...
បរទេស៖ សមាជិកសភាអ៊ុយក្រែនបានសម្តែងការព្រួយបារម្មណ៍ចំពោះតួលេខថ្មីរបស់ក្រសួងហិរញ្ញវត្ថុដែលបង្ហាញថា បំណុលសាធារណៈរបស់ប្រទេសអ៊ុយក្រែន បានឡើងដល់កម្រិតដែលមើលមិនឃើញ ដែលជាបន្ទុកដែលនឹងចំណាយពេលជាងបីទសវត្ស ប្រហែល ៣៥ឆ្នាំដើម្បីសង។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងហិរញ្ញវត្ថុ គឺ បំណុលសាធារណៈ និងរដ្ឋាភិបាលរបស់អ៊ុយក្រែន បានកើនឡើងដល់ ៨ ពាន់ពាន់លាន hryvnia ស្មើនឹងប្រមាណ...
បរទេស៖ ប្រទេសរុស្ស៊ី និងចិនបានចេញសេចក្តីថ្លែងការណ៍ថ្មីមួយស្តីពីទំនាក់ទំនងដែលកំពុងរីកចម្រើនរបស់ប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin ទៅកាន់ទីក្រុង Hangzhou ប្រទេសចិនជាកន្លែងដែលលោកបានជួបជាមួយសមភាគីចិនលោកនាយករដ្ឋមន្រ្តី Li Qiang ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ភាគីទាំងពីរបានសន្យាពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងក្រៅ។ ពួកគេបានប្តេជ្ញាផ្តល់ការគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់លើបញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍ស្នូលរវាងរុស្ស៊ី...
ភ្នំពេញ៖ ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥– ក្រុមហ៊ុន Vietjet បានរាយការណ៍ពីកំណើនអាជីវកម្មដ៏រឹងមាំសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២៥ ដោយសម្រេចបាន ៩៧ ភាករយ នៃផែនការអាជីវកម្មប្រចាំឆ្នាំរបស់ខ្លួន ខណៈពេលដែលរក្សាបាននូវសន្ទុះកំណើនប្រកបដោយស្ថិរភាព។ កំណើនអាជីវកម្មដ៏វិជ្ជមាននេះ កាន់តែជួយពង្រឹងជំហររបស់ក្រុមហ៊ុន Vietjet ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅអាស៊ី ដោយបន្តផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជានូវជម្រើសធ្វើដំណើរដែលមានតម្លៃសមរម្យ...
ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋនៅស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ នឹងទទួលបានអំពូលសូឡា(អំពូលភ្លើងទេវតា) បន្ថែមទៀត ដើម្បីបំភ្លឺក្នុងមូលដ្ឋាន តាមដងផ្លូវជាតិលេខ៣៧០ ចាប់ពីឃុំចក ឆ្ពោះមក ចំណុចកែងផ្លូវជាតិលេខ១១ ទីប្រជុំជនស្រុកអូររាំងឪ ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ សូមបញ្ជាក់ថា អំពូលសូឡា ចំនួន៦១៤ បង្គោល ជាអំណោយរបស់ សម្តេចមហាបរធិបតី...
កណ្ដាល៖ ក្នុងនាមជាសេនាធិការ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្នាក់ក្រោមជាតិ និងរដ្ឋបាលខេត្តកណ្តាល មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល ក្រោមការដឹកនាំរបស់ លោក បូវី វង្សសានិត្យ បានយកចិត្តទុកដាក់ខ្ពស់ និងចាត់អោយ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរទទួលបន្ទុកនិងក្រុមការងារ ក្នុងការងារថែទាំ បណ្តាញផ្លូវ ថ្នល់ ស្ពាន លូ និងសំណង់សិល្បការ្យនានា...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានការពារការជំរុញរបស់លោកឱ្យបន្តការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញដោយអួតថា ឃ្លាំងអាវុធរបស់អាមេរិកមានថាមពលគ្រប់គ្រាន់ ដើម្បី”បំផ្ទុះពិភពលោក ១៥០ ដង” ហើយអាមេរិកគួរតែត្រូវបានរក្សាតាមរយៈការសាកល្បងជាសកម្ម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍របស់ CBS ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក Trump ត្រូវបានសួរថា...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានណែនាំរដ្ឋាភិបាលឱ្យបង្កើតយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការជីកយករ៉ែ និងផលិតសារធាតុរ៉ែកម្រ, នេះបើយោងតាមការណែនាំដែលបានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំងកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្រោមបទបញ្ជានេះ គណៈរដ្ឋមន្ត្រីត្រូវតែអនុម័តនៅខែធ្នូ នូវ “ផែនទីបង្ហាញផ្លូវ” លម្អិតសម្រាប់វិស័យនេះ ដែលមានសារៈសំខាន់សម្រាប់បច្ចេកវិទ្យាទំនើបបំផុត រាប់ចាប់ពីសារធាតុសម្រាប់ផលិតទូរស័ព្ទដៃ រហូតដល់ប្រព័ន្ធសព្វាវុធ។...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានហៅការអះអាងថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ត្រូវបានជំរុញដោយការគំរាមកំហែងនុយក្លេអ៊ែរ ដែលជិតមកដល់ថាជា “ការភូតកុហកដ៏អាក្រក់”។ លោកបានធ្វើការកត់សម្គាល់នៅលើ X ដោយថា ការអះអាងនេះត្រូវបាន “បដិសេធយ៉ាងពេញលេញ” ដោយអគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi...
មូស្គូ៖ កងកម្លាំងយោធារុស្ស៊ី បានបើកការវាយប្រហារសម្របសម្រួលប្រឆាំងនឹងសហគ្រាសឧស្សាហកម្មយោធា និងទីតាំងឧស្ម័ន និងថាមពលរបស់អ៊ុយក្រែន នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។ ការវាយប្រហារបានចាប់ផ្តើមនៅយប់ថ្ងៃអាទិត្យ ហើយបន្តរហូតដល់ថ្ងៃចន្ទ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា ខ្លួនបានប្រើប្រាស់ “អាវុធរយៈចម្ងាយឆ្ងាយ ដែលមានភាពជាក់លាក់ខ្ពស់ រួមទាំងប្រព័ន្ធបាញ់ចេញពីដី និងអាកាសដូចជាមីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំឡេង ‘Kinzhal’ និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ”។ ក្រសួងបានឧ្យដឹងថា “ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានយោធា និងមូលដ្ឋានជួសជុលសម្រាប់អាវុធ និងឧបករណ៍យោធារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន” ក៏ត្រូវបានកំណត់គោលដៅនៅក្នុងការវាយប្រហារនេះផងដែរ។...
ហ្គាហ្សា៖ មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលម្នាក់បានឧ្យដឹងថា អ៊ីស្រាអែលបានបដិសេធសំណើរបស់អ្នកសម្របសម្រួលក្នុងការអនុញ្ញាតឱ្យពួកសកម្មប្រយុទ្ធប្រហែល ២០០នាក់ចេញពីផ្លូវរូងក្រោមដីដោយសុវត្ថិភាពនៅភាគខាងត្បូងហ្គាហ្សា ហើយត្រឡប់ទៅតំបន់ ដែលមិនត្រូវបានគ្រប់គ្រងដោយយោធាអ៊ីស្រាអែល។ មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលម្នាក់បានប្រាប់ស៊ីនហួដោយសុំមិនបញ្ចេញឈ្មោះថា ពួកសកម្មប្រយុទ្ធ ដែលលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដីមួយក្នុងទីក្រុងរ៉ាហ្វា នៅពីក្រោយ “ខ្សែពណ៌លឿង” ដែលសម្គាល់តំបន់ដកថយរបស់កងទ័ពអ៊ីស្រាអែលក្រោមកិច្ចព្រមព្រៀងឈប់បាញ់បច្ចុប្បន្ន “ត្រូវតែចុះចាញ់ និងត្រូវជាប់គុក ឬត្រូវសម្លាប់”។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីកំណត់អត្តសញ្ញាណពួកសកម្មប្រយុទ្ធដែលត្រូវបានចោទប្រកាន់ថា បានឆ្លងកាត់ “ខ្សែពណ៌លឿង” និងបង្ក...
កម្ពុជា-អាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាប្ដេជ្ញាអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមដោយពិតប្រាកដ ក្នុងបំណងធ្វើយ៉ាងណាធានាបានសុខសន្តិភាពរវាងកម្ពុជា-ថៃ កម្ពុជា-តួកគីយ៉េ ជំរុញពាណិជ្ជកម្មទេ្វភាគី ឱ្យឈានដល់កម្រិត ១ពាន់លានដុល្លារ ក្នុងពេលអនាគត ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សំណូមពរក្រុមហ៊ុនអាម៉េរិក ពិនិត្យលទ្ធភាពបង្កើតរោងចក្រផលិតបរិក្ខារពេទ្យ នៅកម្ពុជា សម្ដេចតេជោ...
កំពង់ធំ៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ សម្រាប់ការរៀបចំពិធីបណ្តែតប្រទីប និងបង្ហោះគោម រយៈពេល ៣ថ្ងៃ ក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាព លោកដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។ ពិធីបួងសួង បណ្តែតប្រទីប...
អង់គ្លេសផ្គត់ផ្គង់មីស៊ីលចំងាយឆ្ងាយកាន់តែច្រើនឡើង ដើម្បីវាយប្រហារចូលដល់ប្រទេសរុស្សី លោក Trump ធ្វើការលើកឡើងម្តងទៀតជាមួយនឹងមីស៊ីល Tomahawk សម្រាប់អ៊ុយក្រែន ឥណ្ឌា នឹងបង្កើនកម្មវិធីទាញយករ៉ែកម្រ ក្នុងទំហំ៣ដង ខណៈបច្ចុប្បន្នចិន កំពុងនាំមុខគេលើឧស្សាហកម្មនេះ ប្រទេសប៉េរូ សម្រេចផ្តាច់ ទំនាក់ទំនងការទូត ជាមួយម៉ិកស៊ិក
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ឡើងវិញថា តាំងពីថៃ បិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅសុំថៃ ឲ្យបើកច្រកឡើងវិញនោះទេ។ តាមរយៈសំណេរនៅលើបណ្តាញសង្គមផ្លូវការ នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានលេីកឡេីងថា តាំងពីក្រោយសេចក្តីថ្លែងការសន្កិភាពរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខារវាង នាយករដ្ឋមន្ត្រីកម្ពុជា...
យេរ៉ូសាឡឹម៖ មន្ត្រីបានឧ្យដឹងថា អតីតអគ្គរដ្ឋអាជ្ញាយោធាអ៊ីស្រាអែល ត្រូវបានចាប់ខ្លួនបន្ទាប់ពីទទួលស្គាល់ថា បានលេចធ្លាយវីដេអូដែលបង្ហាញពីទាហាននៅក្នុងមណ្ឌលឃុំឃាំងមួយនៅភាគខាងត្បូងអ៊ីស្រាអែលរំលោភបំពានលើអ្នកជាប់ឃុំប៉ាឡេស្ទីនម្នាក់។ ឧត្តមសេនីយ៍ឯក Yifat Tomer-Yerushalmi បានលាលែងពីតំណែងកាលពីថ្ងៃសុក្របន្ទាប់ពីទទួលខុសត្រូវ ចំពោះការលេចធ្លាយវីដេអូ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីការស្វែងរកយ៉ាងទូលំទូលាយតាមបណ្តោយឆ្នេរសមុទ្រ Tel Aviv កាលពីយប់ថ្ងៃអាទិត្យ ដែលបានចាប់ផ្តើមបន្ទាប់ពីក្រុមគ្រួសាររបស់លោកស្រី Tomer-Yerushalmi បានរាយការណ៍ពីការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោកស្រី ហើយប៉ូលីសបានរកឃើញរថយន្តរបស់លោកស្រីត្រូវបានគេបោះបង់ចោលនៅជិតឆ្នេរ។ ប៉ូលីសបានឧ្យដឹងថា លោកស្រីត្រូវបានគេរកឃើញភ្លាមៗបន្ទាប់ពីនោះ “នៅរស់រានមានជីវិត...
តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី បានឧ្យដឹងថា ជម្លោះរបស់ទីក្រុងតេអេរ៉ង់ជាមួយសហរដ្ឋអាមេរិក មានឫសគល់នៅក្នុងភាពខុសគ្នាជាមូលដ្ឋាន ជាជាងការមិនចុះសម្រុងគ្នាខាងយុទ្ធសាស្ត្រ ដោយបន្ថែមថា ជម្លោះនេះកើតចេញពីការប៉ះទង្គិចផលប្រយោជន៍រវាងប្រទេសទាំងពីរ។ ថ្លែងទៅកាន់និស្សិតនៅទីក្រុងតេអេរ៉ង់មុនទិវានិស្សិត ដែលរំលឹកដល់ការដណ្តើមយកស្ថានទូតអាមេរិកក្នុងឆ្នាំ ១៩៧៩ លោក ខាមេនី បានឧ្យដឹងថា ព្រឹត្តិការណ៍នេះបានលាតត្រដាង «អត្តសញ្ញាណពិតរបស់ទីក្រុងវ៉ាស៊ីនតោន» ដោយចោទប្រកាន់ថា ឯកសារដែលរឹបអូសបានពីស្ថានទូតបានបង្ហាញថា វាជា...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងចេញទៅក្រុងកោះរ៉ុង នៅយប់ទាបភ្លឺឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដើម្បីជួយស្រ្តីម្នាក់ មានឈ្មោះ ចេត តូន អាយុ ៣៣ឆ្នាំ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រោយឈឺពោះ សម្រាលកូន ។ ...
(ភ្នំពេញ)៖ ដើម្បីជួយសម្រាលបន្ទុក និងបានឮសម្រែកលំបាករបស់ប្រជាកសិករ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង បានប្រកាសប្រមូលទិញស្រូវ ៥,០០០តោន ជារៀងរាល់ឆ្នាំ ក្នុងតម្លៃ ១០០០រៀល ពីកសិករគ្រប់ខេត្តក្រុង ដើម្បីកសិករយើងបានសម្រួលជីវភាព និងបានប្រាក់ចំណូលទូទាត់ថ្លៃចំណាយនានា។ ចំពោះស្រូវដែលទិញបាន ក្រុមហ៊ុននឹងយកមកចែកចាយលក់នៅតាមបណ្តា ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត (Chip Mong Supermarket) ទាំង ១៥ សាខា ដើម្បីអាចឱ្យប្រជាពលរដ្ឋជួយទិញ និងបានចូលរួមគាំទ្រផលិតផលកសិករខ្មែរ។ អ្វីដែលពិសេសនោះ គឺការប្រកាសប្រមូលជួយទិញនេះ មិនមែនទិញតែម្តងនេះឈប់ទេ ប៉ុន្តែ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសបន្ថែមទៀតថាក្រុមហ៊ុន នឹងចុះជួយទិញស្រូវពីបងប្អូនប្រជាកសិករ ទូទាំងខេត្តក្រុងជារៀងរាល់ឆ្នាំ។ ជាជំហានសំខាន់មួយក្នុងការជួយកសិករខ្មែរមានភាពកក់ក្តៅ ដោយឲ្យកសិផលជាពិសេសស្រូវមានទីផ្សារ ព្រមទាំងទទួលបានតម្លៃសមរម្យ។ ក្រៅពីការទិញស្រូវក្នុងតម្លៃល្អ ធនាគារ ជីប ម៉ុង ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង ក៏មានគម្រោងផ្តល់ជំនួយបច្ចេកទេស និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីជួយសម្រួលបន្ទុករបស់កសិករធ្វើឱ្យវិស័យកសិកម្មកាន់តែរីកចម្រើន។ វិស័យកសិកម្មនៅកម្ពុជា កំពុងប្រឈមនឹងបញ្ហាច្រើនដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ដោយឡែក ការចូលរួមរបស់វិស័យឯកជនដូចជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាគំរូមួយក្នុងការជួយសម្រួលបញ្ហាទាំងនោះ៕ គាំទ្រ ខ្មែរ ប៊ែវើរីជីស លើកស្ទួយគ្រប់វិស័យនៅកម្ពុជា!
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងដាក់សម្ពាធដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឱ្យធ្វើវិសោធនកម្មលក្ខន្តិកៈបង្កើតរបស់ខ្លួន ដើម្បីរារាំងរាល់ការប៉ុនប៉ងនាពេលខាងមុខ ដើម្បីកាត់ទោសប្រធានាធិបតីអាមេរិក លោក Donald Trump ឬមន្ត្រីជាន់ខ្ពស់របស់គាត់។ ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ក្រោមលក្ខន្តិកៈទីក្រុងរ៉ូម...
ភ្នំពេញ ៖ បន្ទាប់បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារហើយ យោធាថៃបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ នៅម៉ោង៨យប់នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានកត់ត្រានូវការបង្កហេតុរបស់យោធាថៃដោយ...
ភ្នំពេញ ៖ អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់ នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់”។ នេះបើតាមការចេញផ្សាយ...
ភ្នំពេញ ៖ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក ក្រសួងអបរំ យុវជន និងកីឡា បានឲ្យដឹងថា ត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សាលានៅខេត្តចំនួន៦ ក្នុងក្រុង-ស្រុក ចំនួន២០...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា បានបង្ហាញរូបភាពរណ្ដៅគ្រាប់ធ្លាក់ចូល ក្នុងសាលាបឋមសិក្សាបុស្សធំ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូនេះ ចម្ងាយ១០ម៉ែត្រ ពីរោងសិស្សហូបបាយ ៕
សម្ដេចតេជោ ៖ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុច ដែលខ្មាំងវាយចូល បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ ប្រកាសថា នឹងប្រើកម្លាំងវាយយក ១១ចំណុច បារាំងជឿថា មាគ៌ាតែមួយគត់ ដោះស្រាយជម្លោះ ព្រំដែនកម្ពុជា-ថៃ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា បន្ទាត់ក្រហម ដែលត្រូវតបតបានកំណត់រួចហើយ មេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំ នាយទាហ៊ាន ពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា ។ តាមរយៈបណ្ដាញសង្គម...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥...
ភ្នំពេញ ៖ ចាប់ពីម៉ោង ១១និង១៥នាទី ដល់ម៉ោង១១និង៥៦នាទី ព្រឹកថ្ងៃ១០ ធ្នូនេះ យោធាថៃ បានធ្វើសកម្មភាព បាញ់ផ្លោងចំនួន ៥គ្រាប់ ដោយប្រើប្រាស់កាំភ្លើងត្បាល់ ១០០ម.ម និង...
ខេត្តកណ្តាល៖ លោក យស ណាសុី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វី សំណាង អភិបាល នៃគណ:អភិបាលខេត្តតាកែវ នៅថ្ងៃទី០៩ ខែធ្នូរ ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
