ភ្នំពេញ៖ ក្រោមកិច្ចសហការពី ក្រុមហ៊ុន Orkide Development រួមជាមួយដៃគូសហការផ្សេងៗទៀត ដូចជាក្រុមរត់ KKRC, ក្រុមហ៊ុន Forte និង ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង រៀបចំកម្មវិធីរត់ក្នុងសហគមន៍នៅ Orkide The Botanic ដែលស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ 6A សង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ...
ភ្នំពេញ ៖ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី២៦ ខែសីហា រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ បានផ្តល់ប័ណ្ឌព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១.៨៦៨០ក្បាល។ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ក្នុងចំណោមប័ណ្ណព្រំដែនដែលបានផ្ដល់ជូន ខេត្តបាត់ដំបង បានចំនួន ១.៨២៥ក្បាល ខេត្តបន្ទាយមានជ័យ មានចំនួន ១០.០០៤ក្បាល...
ម៉ានីល៖ អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិច Trami ដែលបានបោកបក់ចូលមកក្នុងប្រទេសហ្វីលីពីននៅក្នុងសប្តាហ៍នេះ បានកើនឡើងដល់ ៨១នាក់ហើយ ខណៈមនុស្សប្រហែល ២០នាក់ ផ្សេងទៀតនៅតែបាត់ខ្លួន ដោយសារតែគ្រោះទឹកជំនន់ដ៏ខ្លាំងក្លា និងមានកើតឡើងគ្រោះបាក់ដីផងដែរ ។ ប៉ូលិសបានឲ្យដឹងថា អ្នកស្លាប់រួមមាន ចំនួន ៤៧នាក់នៅក្នុងខេត្ត Batangas ស្ថិតនៅភាគខាងត្បូងនៃទីក្រុងម៉ានីល និងចំនួន ២៨នាក់នៅតំបន់ Bicol...
ហ្គាហ្សា៖ ប្រភពពីប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋប៉ាឡេស្ទីនចំនួន ៥៣នាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ទៅលើភាគខាងជើងនៃតំបន់ហ្គាហ្សា និងភាគខាងត្បូង គិតចាប់ពីយប់ថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ ។ នៅតំបន់ហ្គាហ្សាភាគខាងជើង យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអ៊ែល បានកំណត់គោលដៅនៅថ្ងៃសុក្រ ដែលជាការប្រមូលផ្តុំជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ Al-Mashtal ស្ថិតនៅភាគខាងជើងនៃជំរំ Al-Shati ប្រភពក្នុងស្រុក និងសាក្សីបានប្រាប់ដល់ទីភ្នាក់ងារ Xinhua យ៉ាងដូច្នេះ ។ ក្រុមពេទ្យយោធាបានរាយការណ៍មកថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរកប្រព័ន្ធផ្សព្វផ្សាយមួយនៅភាគខាងត្បូងប្រទេសលីបង់ សាជាថ្មីបានសម្លាប់អ្នកកាសែតបីនាក់ និងជាច្រើននាក់ទៀតរងរបួសកាលពីព្រឹកថ្ងៃសុក្រ។ ការវាយប្រហារលើកនេះត្រូវបានគេរាយការណ៍ថាបានវាយប្រហារទីតាំងតូចមួយនៅ Hasbaya ដែលជាកន្លែងដែលអ្នកកាសែតចំនួន១៨នាក់មកពីប្រព័ន្ធផ្សព្វផ្សាយរួមមាន Al Jazeera, Sky News Arabia និង TRT កំពុងស្នាក់នៅខណៈពេលដែលនិយាយអំពីជម្លោះអ៊ីស្រាអែលនិងហេសបូឡា។ យោងតាមសេចក្តីថ្លែងការណ៍របស់និយោជករបស់ពួកគេបានឱ្យដឹងថា អ្នកកាសែតបានផ្លាស់ប្តូរទីតាំងទៅកាន់ទីជម្រកដោយសារតែ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលកាន់តែខ្លាំងទៅលើកន្លែងស្នាក់នៅពីមុនរបស់ពួកគេ។ ប្រភពដដែលបានសរសេរទៀតថាការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅម៉ោងប្រហែល៣ព្រឹកម៉ោងក្នុងស្រុក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky បានច្រានចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសរបស់លោកដោយលោក Antonio Guterres បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិបានចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ។ មេដឹកនាំមកពីជុំវិញពិភពលោកបានប្រមូលផ្តុំគ្នានៅទីក្រុង Kazan ក្នុងសប្តាហ៍នេះសម្រាប់កិច្ចប្រជុំកំពូល BRICS លើកទី១៦ ហើយ អ្នកនាំពាក្យរបស់ប្រធានអង្គការសហប្រជាជាតិបានប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំនេះគឺ មានសារៈសំខាន់ណាស់សម្រាប់ការងាររបស់អង្គការសហប្រជាជាតិ ដោយប្រទេស...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃ២៦ តុលា បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោក ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ...
ភ្នំពេញ៖ ដូចកាលពីចុងសប្តាហ៍មុនៗដែរ នៅថ្ងៃសៅរ៍ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋចំនួន២០០នាក់ បានធ្វើដំណើរប្រកបដោយទឹកមុខរំភើប និងសប្បាយរីករាយ តាមរថយន្តចំនួន១៣គ្រឿង ចេញពីរាជធានីភ្នំពេញ នៅម៉ោង៥ព្រឹក ដើម្បីឆ្ពោះទៅកាន់តំបន់ក្រវាត់ព្រំដែននៅប៉ែកឦសាន នៃប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ ដូចការគ្រោងទុក ដំណើរទស្សនកិច្ចពលរដ្ឋ បានអញ្ជើញទៅដល់ទីតាំងទី១នៅវេលាម៉ោងប្រមាណ៨៖១៥នាទីព្រឹក គឺទីតាំងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារនាំយកអំណោយ និងសួរសុខទុក្ខ លោកវរសេនីយ៍ឯក ងួន សារុន អតីតយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលសោធននិវត្តន៍ ហើយកំពុងមានជំងឺប្រចាំកាយ សម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍ «ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន» គឺនឹងអាចផ្សព្វផ្សាយ កាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់ប្រទេសទាំងពីរទៅកាន់ពិភពលោក។ ការបង្ហាញជំនឿនេះធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន” នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ក្រោមបរិយាកាសឱឡារិក...
ភ្នំពេញ៖ ជាមួយគម្រោងជំនួយ សម្រាប់កែលម្អបរិស្ថានសាលារៀននិងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការវិនិយោគលើវិស័យអប់រំនៅកម្ពុជា គឺជាការវិនិយោគអនាគតនៃទំនាក់ទំនងចិន-កម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានបង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំងដែលឃើញអគារសិក្សា អគារពិសោធន៍ និងសម្ភារៈបរិក្ខារផ្សេងទៀតដែលភាគីចិនបានសាងសង់ជូនវិទ្យាល័យចំនួន ២៦កន្លែង និងមជ្ឈមណ្ឌលបណ្តុះបណ្តាលគរុកោសល្យនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម បានជួយកែលម្អបរិយាកាសនៃការសិក្សារបស់សិស្សនិស្សិតកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។ លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា «ការវិនិយោគលើវិស័យអប់រំនៅកម្ពុជា គឺជាការវិនិយោគអនាគតនៃទំនាក់ទំនងចិន-កម្ពុជា»។...
ព្រះសីហនុ៖ ក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Cambodia) ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងឧស្សាហកម្មផលិតភេសជ្ជៈនៅកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដព្រះសីហនុ បានសហការរួមគ្នាកៀរគរយុវជន អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងដៃគូពាក់ព័ន្ធសរុបប្រមាណជាង ៥០០នាក់ ដើម្បីសម្អាតតំបន់ឆ្នេរអូរឈើទាល នៃក្រុងព្រះសីហនុ ក្រោមស្មារតីតែមួយ ដើម្បីឆ្ពោះទៅកាន់ឆ្នេរស្អាត ឆ្នេរបៃតង និងកម្ពុជាកាន់តែបៃតង។ យុទ្ធនាការនេះ ត្រូវបានផ្តួចផ្តើមឡើងក្រោមមូលបទ «ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង» ដែលមានគោលបំណងលើសពីការប្រមូលសំរាមពាសវាលពាសកាល...
ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ពាក់ព័ន្ធបទល្មើសលួច ០២ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំង តាមបណ្ដាមូលដ្ឋានអាវុធហត្ថខណ្ឌ បង្ក្រាបបានជាបន្តបន្ទាប់។ ការបង្ក្រាបករណីលួចទាំងពីរខាងលើ រួមមាន ៖ ១/.កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ០១និង៥០នាទី...
ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកដំណើរការ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បង បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិក ដែលផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈនានារបស់ក្រសួង ដែលបង្កើតឡើងដោយស្នាដៃសិស្ស-និស្សិតរបស់ TVET សម្រាប់សាធារណជនប្រើប្រាស់ នៅអគារពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧...
ភ្នំពេញ៖ យុវជន សិស្សនិស្សិតដែលចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ លើកឡើងថា ពិព័រណ៍ការងារថ្នាក់ជាតិ ដែលត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាឱកាសមាស និងជាស្ពានចម្លងអនាគតសម្រាប់យុវជន សិស្សនិស្សិត សាធារណជន ក្នុងការស្វែងរកការងារធ្វើក្នុងក្តីស្រមៃ ខណៈកម្មវិធីពិព័រណ៍ថ្នាក់ជាតិឆ្នាំ២០២៤ នៅពេលនេះបានទាក់ទាញចំណាប់អារម្មណ៍ យុវជន សិស្សនិស្សិតរាប់ពាន់នាក់មកទស្សនាត្រឹមថ្ងៃទីមួយ។ យុវតី ទេព ដារ៉ាលីដា ជានិស្សិតរៀនជំនាញធនាគារ...
ភ្នំពេញ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ រយៈពេល ២ថ្ងៃ ត្រូវបានបើកដំណើរជាផ្លូវការ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ នៅអគារពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោករដ្ឋមន្ត្រី បានលើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ បានក្លាយជាព្រឹត្តិការណ៍ការងារដ៏ធំជាងគេនៅកម្ពុជា។ ជាក់ស្តែង សម្រាប់ឆ្នាំ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី២៦ តុលា ២០២៤នេះ បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ។ សូមរំលឹកថា លោក ជា ចាន់តូ ទេសាភិបាលកិត្តិយស...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរម សិរីរាជសម្បត្តិ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺថ្ងៃទី ២៨-៣០...
BANDA ACEH ៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការ សហប្រជាជាតិ ហៅកាត់ថា (UNHCR) បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាង១៥០នាក់ បូករួមទាំងស្ត្រី និង កុមារ ត្រូវបានជួយសង្គ្រោះចេញ ពីឆ្នេរសមុទ្រនៃប្រទេសឥណ្ឌូនេស៊ី ក្រោយពីទូករបស់ពួកគេ បានលិច នៅក្នុងសមុទ្រអស់ រយៈពេលជាច្រើនថ្ងៃ ។ គេបានដឹងថា ជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើន...
កុលកាតា៖ ព្យុះស៊ីក្លូន Dana បានធ្វើឲ្យ រលំដើមឈើ និងបង្គោលខ្សែបណ្តាញអគ្គិសនី ក្រោយពីបានបោក បក់មកលើឆ្នេរសមុទ្រ ភាគខាងកើតរបស់ប្រទេសឥណ្ឌា ។ ក្រុមមន្ត្រីបានព្រមានអំពីអាកាសធាតុដ៏អាក្រក់ នឹងកើតឡើង ទៀតនៅថ្ងៃសុក្រនេះ ។ ព្យុះស៊ីក្លូន នេះស្មើនឹង ខ្យល់ព្យុះនៅអាត្លង់ទិកខាងជើង ឬព្យុះទីហ្វុងនៅភាគពាយ័ព្យប៉ាស៊ីហ្វិកដែរ គឺជាការគំរាមកំហែងជាប្រចាំ និងសម្លាប់មនុស្ស នៅមហាសមុទ្រឥណ្ឌា នៅភាគខាងជើង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានអះអាងថា ប្រទេសអាល្លឺម៉ង់ គួរតែឈប់ផ្តល់អត្ថប្រយោជន៍ សង្គមដល់ជនភៀសខ្លួនអ៊ុយក្រែនដែលរស់ នៅក្នុងប្រទេសនេះ ហើយបង្វែរប្រាក់ទៅអាជ្ញាធរនៅទីក្រុងគៀវជំនួសវិញ ។ អ្នកការទូតជាន់ខ្ពស់រូបនេះ បានអះអាងថា ការចែកអំណោយដ៏សប្បុរស គឺជាការលើកទឹកចិត្តដល់បុរសជនជាតិអ៊ុយក្រែន ក្នុងការវិលត្រឡប់ទៅកាន់ ប្រទេសកំណើតរបស់ពួកគេ និងចូលរួមយោធា។...
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោក ទៀ សុខា ប្រធានកិត្តិយស នៃក្លឹបមហាគ្រួសាររថយន្ត OFF-ROADកម្ពុជា បានចុះសួរសុខទុក្ខ ដល់ក្រុមការងារផ្ទាល់ នៅទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ ប្រណាំងរថយន្ត OFF-ROAD ខេត្តព្រះសីហនុ២០២៤ ។ ក្នុងឱកាសនោះលោក ទៀ សុខា លើកទឹកចិត្ត...
កំពង់ធំ : នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ នួន វិធាវី បានដឹកនាំសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកត្រៃអង្គកឋិន ទេយ្យទាន និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃ សម្រាប់ចូលរួមក្នុងកម្មវិធីអង្គកឋិនទានសាមគ្គី នៅវត្តបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ...
តូក្យូ៖ នៅថ្ងៃសុក្រនេះ ប្រទេសជប៉ុន បានឲ្យដឹងថា ខ្លួនកំពុងតាមដាន “ដោយមានក្តីបារម្ភបំផុត” ដែលបង្ហាញថា យោធារបស់កូរ៉េខាងជើង ស្ថិតនៅក្នុងប្រទេសរុស្ស៊ី នៅមុនពេលការដាក់ពង្រាយ ដែលអាចកើតមាន នៅក្នុងប្រទេសអ៊ុយក្រែន ។ លោក Yoshimasa Hayashi ប្រធានលេខាធិការខុទ្ទកាល័យបានឲ្យដឹងថា “រដ្ឋាភិបាលជប៉ុន កំពុងតាមដានការដាក់ពង្រាយយោធាដោយកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី ដោយមានការព្រួយបារម្ភយ៉ាងខ្លាំង រួមទាំងលទ្ធភាពដែលពួកគេអាចចូលរួមក្នុងការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន”...
ម៉ានីល៖ នៅថ្ងៃសុក្រនេះ ក្រុមអ្នកជួយសង្គ្រោះហ្វីលីពីន បានទប់ទល់នឹងគ្រោះជំនន់ ទឹកភ្លៀង ដើម្បីបានទៅដល់អ្នកស្រុក ដែលនៅជាប់នៅលើដំបូល ផ្ទះរបស់ពួកគេ ខណៈព្យុះត្រូពិច Trami បានរំកិលខ្លួនទៅកាន់ដែនសមុទ្រ ក្រោយពីបានសម្លាប់មនុស្ស តិចបំផុតចំនួន៤០នាក់ ។ មនុស្សរាប់ម៉ឺននាក់នៅតែជម្លៀសខ្លួនចេញ បន្ទាប់ពីបានភៀសខ្លួនចេញពីគ្រោះទឹកជំនន់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ដែលបានធ្វើឱ្យមានជំនន់ទឹកភ្លៀងរយៈពេល២ខែមកនេះ នៅក្នុងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះនៅក្នុងតំបន់មួយចំនួន ។ លោក Andre...
ប៉េកាំង៖ ធនាគារប្រជាជននៃប្រទេសចិន (PBOC) និងធនាគារកណ្តាលជប៉ុន បានព្រមព្រៀងបន្តកិច្ចព្រមព្រៀង ប្តូររូបិយប័ណ្ណទ្វេភាគីរបស់ខ្លួន ដែលមានទឹកប្រាក់រហូតដល់ ២០០ ពាន់លានយន់ (ប្រហែល ២៨,១៣ពាន់លានដុល្លារអាមេរិក) ឬស្មើនឹង ៣,៤ពាន់ពាន់លានយ៉េនជប៉ុន។ ធនាគារកណ្តាល របស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា កិច្ចព្រមព្រៀងនេះនឹងមានសុពលភាពសម្រាប់រយៈពេល ៣ឆ្នាំ ហើយអាចបន្តដោយ ការយល់ព្រមទៅវិញទៅមក។ យោងតាម PBOC...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានចាត់តំណាងនាំយកថវិកាចំនួន ១ ៥០០ ០០០រៀល ឧបត្ថមដល់គ្រួសារនៃសពឈ្មោះ ម៉ា លីវណ្ណៈ ភេទប្រុស អាយុ ៣៧ឆ្នាំ ដែលទទួលមរណៈភាពដោយជម្ងឺ និងជាគ្រួសារដែលមានជីវភាពខ្វះខាត រស់នៅក្រុម...
កំពង់ធំ: ថ្លែងនៅក្នុង ពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សនានា ដែលបានស្ម័គ្រចិត្ត ចូលរួមជីវភាព ជាមួយគណបក្ស ប្រជាជនកម្ពុជាចំនួន ៤១៤នាក់ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះលោកនួន ផារ័ត្ន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ថ្លែងថា: គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន ធ្វើអ្វីៗដើម្បីប្រជាជន ។ នៅក្នុងពិធី...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលទារិកាមួយរូប អាយុទើប ១ខែ ២ថ្ងៃ មានអាការៈរាកធ្លាក់ឈាមស្លេកស្លាំងខ្លាំង ត្រូវការយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំអាជ្ញាធរ ឱ្យយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាស ព្រះរាជពិធីខួបទី២០ នៃការគ្រងព្រះបរម សិរីរាជសម្បត្តិ និងព្រះរាជពិធីបុណ្យអុំទូក ។ ការណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
