ភ្នំពេញ៖ លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអះអាងថា ភាគីចិន បានឯកភាពជាជំហាន លើការជួយកម្ពុជា អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៧ និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ ។ នេះជាការអះអាង របស់លោកទូតចិន ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋទូទាំងប្រទេសទាំងអស់ ដែលបានយល់ដឹង និងចូលរួមថែរក្សាតម្លៃសន្តិភាព យល់ពីតម្លៃស្ថេរភាពសន្តិសុខ និងការចូលរួមនៅក្នុងការកសាងជីវភាពរស់នៅរបស់ខ្លួន ដែលជាផ្នែកមួយនៃការកសាងជីវភាពរបស់ប្រទេសជាតិ ។ ការថ្លែងអំរគុណរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុង “ពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា” នាថ្ងៃទី២៦...
អង់ការ៉ា៖ អាជ្ញាធរតួកគីបានឲ្យដឹងថា ពួកគេបានកំណត់អត្តសញ្ញាណជនដៃដល់ពីរនាក់ គឺបុរសម្នាក់ និងស្ត្រីម្នាក់ដែលបានធ្វើការវាយប្រហារភេរវកម្មកាលពីថ្ងៃពុធ លើទីស្នាក់ការកណ្តាល ឧស្សាហកម្មអាកាសចរណ៍តួកគី (TUSAS) ក្នុងទីក្រុងអង់ការ៉ា។ យោងតាមរដ្ឋមន្ត្រីមហាផ្ទៃលោក Ali Yerlikaya បានឲ្យដឹងថា អ្នកវាយប្រហារទាំងពីរត្រូវបានបញ្ជាក់ថាជាសមាជិកនៃគណបក្សពលករឃឺដ (PKK) ដែលមិនស្របច្បាប់។ ការវាយប្រហារដែលពាក់ព័ន្ធនឹងកាំភ្លើងស្វ័យប្រវត្តិ និងគ្រឿងផ្ទុះបានបណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ និង ២២aនាក់ផ្សេងទៀតរងរបួស។ យោងតាមទូរទស្សន៍ក្នុងស្រុក...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានប្រកាសថា គម្រោងផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ១៣៥លានដុល្លារអាមេរិក ដល់ប្រជាជនប៉ាឡេស្ទីន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក នៅតំបន់មជ្ឈិមបូព៌ា។ លោក Blinken បានធ្វើសេចក្តីប្រកាសនៅក្នុងប្រទេសកាតា ក្នុងអំឡុងដំណើរទស្សនកិច្ចលើកទី១១ របស់លោកទៅកាន់តំបន់នេះ ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស់ លើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលបានបង្កឱ្យមានជម្លោះកាន់តែទូលំទូលាយនៅក្នុងតំបន់។ សហរដ្ឋអាមេរិកបានអំពាវនាវឲ្យអ៊ីស្រាអែលរំសាយជម្លោះបន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោក...
ហ្គាហ្សា៖ វាពិតជាត្រូវការបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា ខណៈដែលតំបន់នេះប្រឈមមុខនឹងការគំរាមកំហែងបន្ថែមនៃការរីករាលដាលនៃជំងឺស្វិតដៃជើង ប្រសិនបើដំណាក់កាលចុងក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំង បន្តពន្យារពេលនៅក្នុងតំបន់ហ្គាហ្សាខាងជើង ដែលត្រូវបានឡោមព័ទ្ធ។ មន្ត្រីមនុស្សធម៌អង្គការសហប្រជាជាតិបានឲ្យដឹងថា ដំណាក់កាលទីបី និងចុងក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើង ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃពុធ នៅតំបន់ហ្គាហ្សាភាគខាងជើង ត្រូវតែត្រូវបានពន្យារពេល ដោយសារតែការកើនឡើងនៃអំពើហិង្សា ការទម្លាក់គ្រាប់បែកដ៏ខ្លាំង ការផ្លាស់ទីលំនៅដ៏ធំ និងកង្វះសកម្មភាពមនុស្សធម៌ ដែលត្រូវបានធានា។ លោក Louise Wateridge អ្នកនាំពាក្យរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)...
សៀមរាប៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្ត អង្គភាព មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងកងកម្លាំងគ្រប់ប្រភេទ ពិសេសកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសាធារណៈ និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាជន រួមទាំងវិនិយោគិន និងជាពិសេសដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប។ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា មានសំណាងជាងគេ បើធៀបទៅនឹង ប្រទេស៥នៅក្បែរកម្ពុជា រួមមាន ថៃ ឡាវ វៀតណាម ហ្វីលីពីន និងភូមា ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ បណ្តាលមកពីព្យុះដែលតែងតែកើតមានឡើងក្នុងរដូវស្សា បណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័នជាច្រើន ។ ការលើកឡើង...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន ដែលជាគោលដៅសំខាន់ និងមានសក្តានុពលខ្ពស់។ ការណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នាវិមានសន្តិភាព។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលនឹងបន្តធ្វើយ៉ាងណាឱ្យកូនខ្មែរ នៅគ្រប់កន្លែងទាំងអស់ ទទួលបានការសិក្សារៀនសូត្រ ជាមួយសាលាល្អ និងមេរៀនទំនើបៗពាក់ព័ន្ធបច្ចេកវិទ្យាជាដើម ។ ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុង “ពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា” ស្ថិតនៅវិទ្យាល័យពាមជីកង ឃុំពាមជីកង ស្រុកកងមាស...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គ្រប់ប្រទេសទាំងអស់ ទាំងប្រទេសមហាអំណាច កំណែទម្រង់វិស័យអប់រំ នៅតែធ្វើជាបន្តបន្ទាប់ ខណៈកម្ពុជាខិតខំពង្រឹង និងដាក់ចេញការកែទម្រង់កម្មវិធីអប់រំ ជាបន្តបន្ទាប់ដូចគ្នា ។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា” ស្ថិតនៅវិទ្យាល័យពាមជីកង ឃុំពាមជីកង...
តូក្យូ៖ ប្រភពយោធាអ៊ុយក្រែនបានប្រាប់កាសែតក្យូដូឲ្យដឹងថា ទាហានកូរ៉េខាងជើងប្រហែល ២០០០ កំពុងផ្លាស់ទីទៅកាន់ភាគខាងលិចនៃប្រទេសរុស្ស៊ី ក្បែរព្រំដែនអ៊ុយក្រែន បន្ទាប់ពីបានបញ្ចប់ការហ្វឹកហ្វឺន។ កាលពីថ្ងៃពុធ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងថា យ៉ាងហោចណាស់ទាហាន ៣០០០ នាក់ពីកូរ៉េខាងជើង ត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ីកាលពីដើមខែនេះ សម្រាប់ការហ្វឹកហាត់នៅមូលដ្ឋានយោធានៅភាគខាងកើតនៃប្រទេស។ មន្ត្រីយោធាកូរ៉េខាងជើង បានចូលទៅក្នុងតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី កាលពីដើមខែនេះ ក្នុងនាមជាក្រុមឈានមុខមួយ ដើម្បីត្រៀមសម្រាប់ការមកដល់នៃទាហាននៅក្នុងតំបន់...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានអនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលគ្រោងចំណាយ ៣៧ ៩៥០ ៣៨៥លានរៀល ស្មើនឹងប្រហែល ៩៣០០លានដុល្លារ។ យោងតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា...
វ៉ាស៊ីនតោន៖ ប្រធានហិរញ្ញវត្ថុមកពីក្រុមសេដ្ឋកិច្ចធំៗចំនួន ២០ បានសន្យាថា នឹងទប់ទល់នឹងលទ្ធិគាំពារនិយម នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ចំពេលមានស្ថិរភាពនៃកំណើនពិភពលោក បើទោះបីជាមានការកើនឡើងហានិភ័យភូមិសាស្ត្រនយោបាយក៏ដោយ។ បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃប្រទេសអភិវឌ្ឍន៍ និងកំពុងរីកចម្រើនឈានមុខគេបានឲ្យដឹងថា ពួកគេមើលឃើញ “ការរំពឹងទុកដ៏ល្អ” សម្រាប់ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងពីការអភិវឌ្ឍន៍វិជ្ជមានដូចជាអតិផរណា ដែលធ្លាក់ចុះពីកម្រិតកើនឡើងនៅក្នុងផ្នែកជាច្រើននៃពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានព្រមានអំពីបញ្ហាប្រឈមជាច្រើននៅខាងមុខ រួមទាំងសង្រ្គាម ការកើនឡើងតម្លៃទំនិញ និងការប្រែប្រួលអាកាសធាតុ។ ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤» និងប្រគល់មេដាយជូនដល់ជ័យលាភី នៅក្នុងបរិវេណសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។ ថ្លែងក្នុងពិធីនេះលោករដ្ឋមន្រ្តី បានកត់សំគាល់ថា...
ហ្គាហ្សា ៖ យ៉ាងហោចណាស់មនុស្ស ១៥០នាក់បានស្លាប់ និងរងរបួស នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល ទៅលើទីក្រុង Jabalia ភាគខាងជើង នៃតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ កងការពារជនស៊ីវិលបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានទម្លាក់គ្រាប់បែក “Block 7” នៅក្នុងតំបន់ Al-Hawaja...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺភ្នែក និងចែកវ៉ែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស័្មគ្រចិត្តអូស្រ្តាលី ដឹកនាំដោយអង្គការ Cambodia Vision Inc. ស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌល គរុកោសល្យភូមិភាគ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញ ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីអបអរសាទរ សមិទ្ធផលនានា ក្រោមគម្រោងជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា” ស្ថិតនៅវិទ្យាល័យពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ចាន់ សុទ្ធា នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការប៊្លូម អេស៊ា (Bloom Asia) បានអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ»។ កិច្ចព្រមព្រៀងរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនបានបដិសេធចំពោះការអះអាងរបស់សហរដ្ឋអាមេរិកដែលថា កូរ៉េខាងជើងបានបញ្ជូនទាហានទៅរុស្ស៊ីនោះទេ ប៉ុន្តែលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាអាស្រ័យលើទីក្រុងមូស្គូអំពីរបៀបដំណើរការឃ្លាការពារទៅវិញទៅមករបស់ខ្លួនជាមួយទីក្រុងព្យុងយ៉ាង ហើយបានចោទប្រកាន់លោកខាងលិចវិញថា បានបង្កើនសង្គ្រាមអ៊ុយក្រែន។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានឃើញភស្តុតាងដែលថា កូរ៉េខាងជើងបានបញ្ជូនទាហានចំនួន ៣.០០០នាក់ ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ការដាក់ពង្រាយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មូលនិធិរូបិយវត្ថុអន្តរជាតិដែលហៅកាត់ថា IMF បានដាក់ចំណាត់ថ្នាក់ថ្មីរបស់ប្រទេសរុស្ស៊ីជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់ពិភពលោក ដោយផ្អែកលើភាពស្មើគ្នានៃអំណាចទិញឬ PPP។ PPP គឺជាការប្រៀបធៀបផលិតភាពសេដ្ឋកិច្ច និងស្តង់ដារនៃការរស់នៅរវាងប្រទេសដោយការកែតម្រូវភាពខុសគ្នានៃតម្លៃទំនិញ និងសេវាកម្ម។ នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ IMF បាននិយាយថាផលិតផលក្នុងស្រុកសរុប GDP របស់រុស្ស៊ីក្នុងឆ្នាំ២០២៤ មានចំនួនទៅដល់ ៣,៥៥ភាគរយ នៃចំណែកផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនៅក្នុងលក្ខខណ្ឌនៃ PPP...
ប្រទេសចិន៖ កិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ គឺជាកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំបន្ទាប់ពីការពង្រីកសមាជិករបស់ប្រទេស BRICS ហើយក៏ជាការចាប់ផ្តើមថ្មីសម្រាប់ “កិច្ចសហប្រតិបត្តិការមហា BRICS ” ។ អ្នកជំនាញបានថ្លែងថា បន្ទាប់ពីការអភិវឌ្ឍរយៈពេល ១៨ឆ្នាំ យន្តការកិច្ចសហប្រតិបត្តិការ BRICS ទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងខ្លាំង និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសណ្តាប់ធ្នាប់ពហុប៉ូលរបស់ពិភពលោក ។ លោក Wang...
សិង្ហបុរី៖ នៅថ្ងៃសុក្រនេះ លោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី បានអបអរសាទរចំពោះលោក Luong Cuong ដែលត្រូវបានតែងតាំងឲ្យធ្វើជាប្រធានាធិបតីថ្មីរបស់ប្រទេសវៀតណាម ។ ឧត្តមសេនីយយោធាវ័យ ៦៧ ឆ្នាំរូបនេះ គឺជាប្រធានាធិបតីទី៤ របស់ប្រទេសវៀតណាម ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានវិបត្តិនយោបាយ ។ លោកបានជំនួសតំណែងលោក To...
កំពង់ធំ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងក្នុងពិធីសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ៥គ្រួសារ នាថ្ងៃទី២៥ ខែតុលានេះ លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដល់គ្រួសារទីទ័លក្រ។ ជាមួយគ្នានេះ លោកបានណែនាំដល់ពុក ម៉ែបងប្អូន ប្រជាពលរដ្ឋ និងអាណាព្យាបាលគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នពីបញ្ហាទឹកជំនន់ជាពិសេស មិនត្រូវបណ្ដែតបណ្ដោយនិងទុកកុមារ ឬកូនចៅ តូចៗឱ្យនៅផ្ទះតែឯងឬទៅសាលារៀនដោយពុំមានមនុស្សចាស់នៅមើលថែឬជូនទៅជាមួយនោះឡើយ ព្រោះអាចបង្ករជាហានិភ័យផ្សេងៗឬក៏លិចលង់ជាយថាហេតុបាន។ លើសនេះលោក បានជំរុញដល់ប្រជាពលរដ្ឋប្រសិនបើពួកគាត់មានបញ្ហាស្បៀងអាហារ ឬសេវាផ្សេងៗសូមអញ្ជើញទាក់ទងអោយបានបន្ទាន់ទៅមេភូមិ...
ម្ចាស់កប៉ាល់ និងអ្នកគ្រប់គ្រង ដែលបើកបុកបាក់ស្ពាន Baltimore នៅសហរដ្ឋអាមេរិក យល់ព្រមបង់ប្រាក់ចំនួន ១០២ លានដុល្លារសម្រាប់ការសម្អាត នាយករដ្ឋមន្ត្រីថៃ សុំទោស ចំពោះការបង្រ្កាប ដែលបានសម្លាប់ អ្នកកាន់សាសនាឥស្លាម ៨៥នាក់ ក្នុងជំនាន់លោក ថាក់ស៊ីន កាន់អំណាច ឆេះវត្តអាយុកាល៨០០ឆ្នាំ នៅតំបន់បេតិកភណ្ឌវប្បធម៌ នៅវៀតណាម ខូចខាតអស់ប្រហែលជិត១លានដុល្លារ នៅក្នុងត្រីមាសទី៣...
បរទេស៖ ក្នុងប៉ុន្មានខែថ្មីៗនេះ កីឡាករ Kylian Mbappe បានជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់ដ៏ជូរចត់ជាមួយក្លឹប Paris Saint-Germain នៅប្រទេសបារាំង ដែលគាត់បានចាកចេញ ហើយទៅចូលរួមជាមួយក្លឹប Real Madrid របស់អេស្បាញ នៅរដូវក្តៅ។ បញ្ហានេះទាក់ទងនឹងប្រាក់ឈ្នួលដែលកីឡាករវ័យ ២៥ ឆ្នាំរូបនេះកំពុងស្វែងរក ហើយវាហាក់ដូចជាអាចទទួលបានប្រាក់ទាំងនោះ។ យោងតាមវែបសាយ Football ESPANA...
កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានដឹកនាំគណៈប្រតិភូ យកថវិកាចំនួនសរុប ២៥០,០០០,០០០រៀល បរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកា ២៥០,០០០,០០០រៀលនេះ គឺជាចំនួនទឹកប្រាក់សរុបដែលក្រុមហ៊ុនទទួលបាន បន្ទាប់ពីការដាក់ដំណើរការយុទ្ធនាកាកៀរគរថវិកា ២៥,០០០រៀលក្នុងម៉ូតូគ្រឿង ពីការលក់ម៉ូតូហុងដារយៈពេល ២៥ថ្ងៃ នៅ ២៥ ខេត្តរាជធានីក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសគម្រប់ខួបលើកទី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាស ឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ ACCESSORIES & SPARE PART ចំនួន 11មុខ...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា ការគំរាមកំហែងណាមួយ ដែលធ្វើឡើងប្រឆាំងនឹងរុស្ស៊ី នឹងធ្វើឱ្យប្រទេសនេះ មានភាពក្លាហានតែប៉ុណ្ណោះ ។ប្រធានាធិបតីរុស្សីរូបនេះបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan កាលពីថ្ងៃព្រហស្បតិ៍ ។ លោកបានបន្តថា ៖...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានដកស្រង់ព័ត៌មាន ចេញពីទូរទស្សន៍រដ្ឋ CBC News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau កំពុងប្រឈមមុខ នឹងការប្រឆាំងពីគណបក្សរបស់គាត់ផ្ទាល់តែម្តង។ តាមប្រភពដដែល បានឲ្យដឹងថា សមាជិកសភាជាង ២០នាក់ មកពីគណបក្សសេរីនិយមដែលដឹកនាំដោយ Trudeau បានសរសេរលិខិត សុំឱ្យគាត់ចុះចេញពីតំណែង...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
