ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃច័ន្ទថា ប្រទេសកូរ៉េខាងជើង ត្រូវបានដកចេញជាអ្នកសង្កេតការណ៍នៃក្រុមប្រឆាំងការលាងលុយ ក្នុងតំបន់ដោយសារតែខ្វះការចូលរួម និងការខកខានក្នុងការបំពេញកាតព្វកិច្ច។ ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការសម្រេចចិត្តជាឯកច្ឆ័ន្ទនេះ ត្រូវបានធ្វើឡើងនៅក្នុងមហាសន្និបាតលើកទី ២៦ នៃក្រុមអាស៊ីប៉ាស៊ីហ្វិកស្តីពីការលាងលុយកខ្វក់ (Asia-Pacific anti-Money Laundering– APG) ដែលធ្វើឡើងនៅប្រទេសអារ៉ាប់រួម កាលពីថ្ងៃអង្គារសប្តាហ៍មុន។ APG ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ គឺជាស្ថាប័នអន្តររដ្ឋាភិបាលដែលប្តេជ្ញាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវស្តង់ដារអន្តរជាតិប្រឆាំងនឹងការលាងលុយកខ្វក់ និងការប្រយុទ្ធប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានភេរវកម្ម...
ម៉ូស្គូ៖ ផែនការជ័យជំនះរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វុឡូឌីមៀ ហ្សេឡិនស្គី អាចរុញច្រានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ឆ្ពោះទៅរកជម្លោះផ្ទាល់ជាមួយរុស្ស៊ី នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ។ លោកស្រី Zakharova បានឲ្យដឹងថា លោក ហ្សេឡិនស្គិ បានទទូចលើការទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយនៅលើទឹកដីរុស្ស៊ី “ដែលជាការយល់ដឹងយ៉ាងល្អឥតខ្ចោះ” នូវផលវិបាក ដែលថ្នាក់ដឹកនាំរុស្ស៊ីបានព្រមានប្រឆាំងនឹងវា។...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាខេត្ត ណាហ្គាណូ (Nagano) នៃប្រទេសជប៉ុន ដឹកនាំដោយលោក NAKAGAWA Hiroji ប្រធានគណៈកម្មាធិការកសិកម្ម និងរុក្ខាប្រមាញ់។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ ជំនួបពិភាក្សាការងារនេះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងកុងសង់ស៊ីស៥ចំណុច របស់មេដឹកនាំអាស៊ាន សម្រាប់ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា នាពេលនេះ ហាក់បីដូចជាហួសសម័យទៅហើយ។ ដោយសម្ដេចបានលើកឡើងជា អំណះអំណាងថា ជាក់ស្តែង ចំណុចមួយនៃចំណុចទាំង៥នោះ លើកឡើង ពីការទប់ស្កាត់ហិង្សា ប៉ុន្តែពេលនេះ ស្ថានភាពរាលដាល សឹងតែក្លាយទៅជាសង្រ្គាមស៊ីវិលទៅហើយ។ ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចតេជោ...
ភ្នំពេញ៖ លោក ឈី ឈឹងសាន សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រ និងអក្សរសាស្ត្របក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអះអាងថា ភាគីចិន នឹងបន្តគាំទ្រយ៉ាងពេញទំហឹង ទៅលើមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិ សុខសន្តិភាព និងវិបុលភាព របស់ប្រជាជាតិទាំងមូល។ ការអះអាងនេះ ធ្វើឡើងនៅក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ...
ភ្នំពេញ៖ តបតាមការអញ្ជើញ របស់រដ្ឋបាលប្រជាជនខេត្តហឺណាន និងសមាគមក្បាច់គុនវូស៊ូ (Wushu) នៃទីក្រុងចឹងចូវ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival)...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក បានជំរុញឱ្យអ៊ីស្រាអែល ផ្តល់សិទ្ធិចូលទៅកាន់តំបន់ហ្គាហ្សាភាគខាងជើង ជាកន្លែងដែលអំពើហិង្សាកើនឡើងបានរារាំងបេសកកម្មមនុស្សធម៌ មិនឱ្យផ្តល់ស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តសំខាន់ៗ។ ចំពេលមានភាពច្របូកច្របល់ អង្គការសុខភាពពិភលោក និងដៃគូរបស់ខ្លួនបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងជុំទីពីរកាលពីថ្ងៃចន្ទក្នុងគោលបំណងចាក់វ៉ាក់សាំងកុមារជាងកន្លះលាននាក់។ ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានសរសេរថា “ចំនួនកុមារសរុប ដែលបានទទួលវ៉ាក់សាំងជំងឺស្វិតដៃជើងលើកទី២ នៅកណ្តាលតំបន់ហ្គាហ្សាបន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេលពីរថ្ងៃគឺ ១៥៦,៩៤៣នាក់” ។ ទោះបីជាយ៉ាងណាក៏ដោយ អំពើហិង្សាដែលកំពុងបន្តគំរាមកំហែងដល់គោលដៅនៃយុទ្ធនាការនៃការចាក់វ៉ាក់សាំងយ៉ាងហោចណាស់...
ភ្នំពេញ ៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តាំផ្ញើទៅកាន់សិស្សជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងត្រូវទៅបំពេញភារកិច្ចតាមអង្គភាព ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យធាត់ជ្រុលហួស ធ្វើឱ្យប៉ះពាល់ដល់ការងារ និងអាចប្រឈមបញ្ហាសុខភាពនោះឡើយ។ លោកឧបនាយករដ្ឋមន្ត្រី...
តុលាការរុស្ស៊ី ពិន័យក្រុមហ៊ុន Telegram ជាង ៤ម៉ឺនដុល្លារ ចំពោះការខកខានក្នុងការលុបមាតិកា ដែលត្រូវបានហាមឃាត់ ———————————- ចុចអានអត្ថបទ៖ លោក ដូណាល់ ត្រាំ សន្យាផ្តល់តួនាទី នៅសេតវិមាន សម្រាប់មហាសេដ្ឋី Elon Musk ពេលលោកជាប់ឆ្នោត ———————————- ចុចអានអត្ថបទ៖ អ៊ុយក្រែន គ្រោងនឹងទទួលបាន...
ពេលថ្មីៗនេះ សេតវិមានអាមេរិក បានប្រកាសថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានពន្យារពេលដំណើរ ទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ និងអង់ហ្គោឡា ដែលនឹងធ្វើនៅពាក់កណ្តាល ខែតុលា ឆ្នាំនេះតាមការគ្រោងទុក ។ ក្នុងនោះ ដំណើរទស្សនកិច្ចនៅប្រទេស អង់ហ្គោឡាគឺ ជាពាក្យសន្យា ចំពោះទ្វីបអាហ្វ្រិក ដែលលោក ចូ បៃដិន...
រសៀលថ្ងៃទី ១៥ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារ នៅភូមិ Aojiao ក្រុង Chencheng ស្រុក Dongshan ក្រុង Zhangzhou ខេត្ត Fujian ដើម្បីឈ្វេងយល់អំពីស្ថានភាព ពាណិជ្ជកម្មនៃគ្រឿងសមុទ្រ ក្រៀមនិងផលិតផលនេសាទ ។...
ភ្នំពេញ ៖ ក្រសួងអប់ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការកំណែមុខវិជ្ជាទាំង ១០ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ ត្រូវបានបញ្ចប់ទាំងស្រុង ក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងទំនួលខុសត្រូវខ្ពស់ ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ ជាប្រចាំពីមន្ត្រីអង្គភាព...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ធ្វើការផ្គត់ផ្គង់ Drone ចំនួន 02គ្រឿង សម្រាប់ប្រើប្រាស់ អនុវត្តការងារលើ ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ជូន នាយកដ្ឋានបញ្ជូន...
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គ្រាប់បែកចំនួន២គ្រាប់ទម្ងន់២៥០គីឡូក្រាម ត្រូវបានគេរកឃើញនៅជិតអាកាសយានដ្ឋាន Miyako នៅក្រុង Okinawa របស់ប្រទេសជប៉ុននៅក្នុងខែតុលានេះ ។ ទូរទស្សន៍ជាតិ NHK បានរាយការណ៍ដោយដកស្រង់ ព័ត៌មានពីរដ្ឋាភិបាលក្រុង Miyakojima ដែលបានលើកឡើងថា គ្រាប់បែកមិនទាន់ផ្ទុះដែលមានទំហំដូចគ្នា ទៅនឹងគ្រាប់បែកមិនទាន់ផ្ទុះដែលបាន បំផ្ទុះនៅលើផ្លូវតាក់ស៊ីឆ្ពោះទៅអាកាសយានដ្ឋាន Miyazaki កាលពីថ្ងៃទី២ ខែតុលា...
ស្វាយរៀង៖ លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គ-លេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ដ.ន.ជ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងឆ្លងសេចក្ដីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង។...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ មានបើកកិច្ចប្រជុំដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើចំនួនអ្នកបោះឆ្នោតនៃបញ្ជីបោះឆ្នោតដំបូង និងបញ្ជីអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ និងឯកសារមួយចំនួនសម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀម ទទួលគណៈប្រតិភូកម្លាំងប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំនេះធ្វើឡើង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ ៕
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីសម្រេចស្តីពី ការលុបទិន្នន័យចេញពី បញ្ជីគ្រប់គ្រងយានយន្តនគរបាលជាតិ ដោយដំណាក់កាលទី១ ចំនួន ១.៩៤៧គ្រឿង។ យោងតាមសេចក្ដីសម្រេចរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា « ត្រូវបានលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្ត ដែលបំពាក់ផ្លាកលេខនគរបាលជាតិ ដំណាក់កាលទី១ សរុប ចំនួន ១.៩៤៧គ្រឿង (រថយន្តទេសចរណ៍ ១.១៣៩គ្រឿង រថយន្តដឹកទំនិញធុនស្រាល...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន /សហគ្រាស (គិតទាំងសហគ្រាស ឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ធ្វើការងារផ្លាស់ប្តូរប្រព័ន្ធ SCADA ពី Farad ទៅប្រើប្រាស់ប្រព័ន្ធ SCADA ថ្មី ប្រភេទ...
ប្រ៊ុចសែល៖ មេដឹកនាំនៃសហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃ ភាពតានតឹងនៅមជ្ឈិមបូព៌ា ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូល លើកដំបូងរវាងសហភាពអឺរ៉ុប និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលក្រុមប្រទេសបារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ពួកគេបានអំពាវនាវ ឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា ការដោះលែងចំណាប់ខ្មាំង ការដោះដូរអ្នកទោសប៉ាឡេស្ទីន...
ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងមានការគាំទ្រ ដោយអង្គការ អន្តរជាតិ ខាងការងារ...
ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានសំណូមពរដល់ភាគីកងទ័ពរុស្ស៊ី ជួយបណ្ដុះបណ្ដាល ធនធានមនុស្ស ដល់បណ្ដាប្រភេទទ័ព ក្នុងកងយោធពលខេមរភូមិន្ទ ជាពិសេសផ្នែកសង្គ្រាមអេឡិចត្រូនិក ដែលកងទ័ពរុស្ស៊ីធ្លាប់មានបទពិសោធន៍ ។ ការសំណូមពរនេះ ធ្វើឡើងក្នុងនាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យលោកវរនាវីឯក អីវ៉ាន់ ស្តាដឆេនកូ...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងឱ្យដឹងថា តួនាទីរបស់ប្រជាពលរដ្ឋ គឺការពារសមិទ្ធផល ទាំងឡាយ របស់រាជរដ្ឋាភិបាល ដោយមិនអនុញ្ញាត ឱ្យអ្នកណាមួលបង្កាច់ ឬកាឡៃតាមទំនើងចិត្ត ជាដាច់ខាត។ នាឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ សរុបជាង...
ហ្គាហ្សា ៖ លោកស្រី Joyce Msuya អគ្គលេខាធិការស្តីទី នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួល ជំនួយសង្គ្រោះបន្ទាន់បានឲ្យដឹងថា ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ជនជាតិប៉ាឡេស្ទីនជិត ៤០០ នាក់ត្រូវបានសម្លាប់ និងជិត ១,៥០០នាក់បានរងរបួសនៅក្នុងតំបន់ហ្គាហ្សា។ ថ្លែងសង្ខេបទៅ កាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពមនុស្សធម៌នៅហ្គាហ្សា លោកស្រី Msuya...
ថ្លើម គឺជាសរីរាង្គក្នុង ពោះដ៏ធំជាងគេបំផុត ហើយវាមាននាទីដ៏សំខាន់ គឺច្រោះជាតិពុលចេញពីក្នុងខ្លួន ។ ក្រៅពីនេះវាក៏មានការងារ ផ្សេងត្រូវធ្វើដែរ ដូច្នេះ ការរំលាយជាតិថ្នាំ បញ្ចេញអ័រម៉ូន និងកូឡេស្តេរ៉ុល ដែលមានច្រើនចោល រក្សាវីតាមីន ជាតិរ៉ែ និង Glycogen ព្រមទាំងរំលាយជាតិខ្លាញ់ជាដើម ។ តាមពិតទៅ ថ្លើមជាសរីរាង្គ ដែលធ្វើការយ៉ាងសកម្មជាងគេបំផុត...
អ្នកមិនចាំបាច់រត់ម៉ារ៉ាតុង ដើម្បីទទួលបានរាងកាយ ដ៏សមសួននោះទេ។ អ្នកគ្រាន់តែដើរជាទៀងទាត់ក៏អាចជួយថែរក្សាសុខភាព កាន់តែល្អជាងមុន ហើយក៏មិនបាច់ដាក់សម្ពាធ លើរាងកាយច្រើនដែរ។ សាលាបណ្តុះបណ្តាលគ្រូពេទ្យវះកាត់ឆ្អឹងអាមេរិក (American Academy of Orthopaedic Surgeon) និយាយថា ការដើរ ប្រហែលជាផ្តល់អត្ថប្រយោជន៍ច្រើន ដូចខាងក្រោមនេះ ៖ -បេះដូងកាន់តែរឹងមាំ និងច្របាច់ឈាមបានកាន់តែល្អ-បញ្ចុះសម្ពាធឈាម និងទទួលបានអុកស៊ីសែនកាន់តែច្រើន-បន្ថយការប្រឈម នឹងការពុកឆ្អឹងនៅពេលអាយុច្រើន...
ការឆ្លងមេរោគបាក់តេរី គឺជាមូលហេតុទូទៅបំផុត នៃការមានមេរោគនៅក្នុងឈាម។ ទោះជាយ៉ាងណាក៏ដោយ ការឆ្លងមេរោគនៅក្នុងឈាម ក៏អាចត្រូវបានបង្កឡើង ដោយការឆ្លងមេរោគដទៃទៀតដែរ។ ការឆ្លងមេរោគ អាចចាប់ផ្តើមនៅគ្រប់កន្លែង ដែលបាក់តេរី និងភ្នាក់ងារបង្កមេរោគដទៃទៀត អាចចូលទៅក្នុងខ្លួនបាន។ វាអាចបណ្តាលមកពីអ្វីរឿង ដែលហាក់ដូចជាមិនប៉ះពាល់អ្វី ឬពីបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជា ជំងឺរលាកខ្នែងពោះវៀន ជំងឺរលាកសួត ជំងឺរលាកស្រោមខួរក្បាល ឬជំងឺឆ្លងមេរោគប្រព័ន្ធទឹកនោម។ ការឆ្លងមេរោគនៅក្នុងឈាម អាចមានមកជាមួយនឹងការឆ្លងមេរោគនៅនឹងឆ្អឹង។...
ជាតិផ្អែមសិប្បនិម្មិត និងសារធាតុគីមីដទៃទៀត ដែលមាននៅក្នុងទឹកក្រូច គឺមានសុវត្ថិភាព សម្រាប់មនុស្សភាគច្រើន ហើយមិនមានភស្តុតាងណា ដែលបង្ហាញថា គ្រឿងផ្សំទាំងនេះ បណ្តាលឱ្យកើតជំងឺមហារីកនោះទេ។ ប្រភេទមួយចំនួននៃទឹកទឹកក្រូច មានវីតាមីន និងសារធាតុរ៉ែមួយចំនួន ដែលមានផលល្អ សម្រាប់រាងកាយ ប៉ុន្តែ ទឹកក្រូច មិនមែនជាភេសជ្ជៈសុខភាព ឬភេសជ្ជៈសម្រកទម្ងន់នោះទេ។ ហើយក៏ពុំទាន់មាន ភស្តុតាងច្បាស់លាស់ណាមួយ ដែលបង្ហាញពីប្រសិទ្ធិភាពរបស់ទឹកក្រូច ក្នុងការបង្ការការធាត់...
-ស្រាបៀរថៃហ្គ័រ បានធ្វើការស្រាវជ្រាវ នៅទីផ្សារផ្សេងៗជាច្រើន ដើម្បីស្វែងយល់ពីបទពិសោធន៍ របស់អ្នកគាំទ្រ និងបានរកឃើញវិធី ក្នុងការផ្សាភ្ជាប់អ្នកគាំទ្រ នៅទូទាំងពិភពលោក -៧០% នៃអ្នកគាំទ្រទូទាំងទ្វីបអាស៊ី ចង់បានសកម្មភាពផ្សេងៗ សម្រាប់ពួកគេ ដើម្បីបង្កើនទំនាក់ទំនង កាន់តែស៊ីជម្រៅ ជាមួយក្លឹបបាល់ទាត់ ដែលពួកគេចូលចិត្ត ។ ស្រាបៀរថៃហ្គ័រ នឹងគាំទ្រ ការភ្ជាប់ទំនាក់ទំនងទាំងនេះ ដែលជាផ្នែកមួយ ក្នុងការចាប់ផ្តើមដៃគូសហការ...
ហ្គាហ្សា៖ ប្រធានាធិបតីប៉ាឡេស្ទីនបានថ្កោលទោស ចំពោះការឡោមព័ទ្ធដែល កំពុងបន្តរបស់កងទ័ពអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាភាគខាងជើង ដែលបានបន្តអស់រយៈពេល ១១ថ្ងៃជាប់ៗគ្នា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA អ្នកនាំពាក្យប្រធានាធិបតីលោក Nabil Abu Rudeineh បានហៅការឡោមព័ទ្ធរបស់អ៊ីស្រាអែល និងប្រតិបត្តិការយោធា ដែលកំពុងបន្តដែលបង្ខំឱ្យ ប្រជាជនជម្លៀសចេញពីផ្ទះរបស់ពួកគេថា “ឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវផ្តន្ទាទោសតាមច្បាប់អន្តរជាតិ”។ លោកបានលើកឡើងថា “វាមិនអាចទទួលយកបានទេ...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
