មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹង ប្រទេសរុស្ស៊ី នឹងបន្តប្រតិបត្តិការ យោធាពិសេសរបស់ខ្លួន រហូតដល់គោលដៅទាំងអស់ ត្រូវបានសម្រេច ហើយបច្ចុប្បន្នមិនទាន់មានការកំណត់ថា នឹងបញ្ចប់នៅពេលណានោះទេ។ លោក Peskov បានឲ្យដឹងនៅក្រៅវេទិកាសេដ្ឋកិច្ចបូព៌ា ដែលបច្ចុប្បន្នកំពុងរៀប ចំនៅទីក្រុងវ្លាឌីស្ដុក ភាគខាងកើតនៃប្រទេសរុស្ស៊ីថា “យើងត្រូវបំពេញគោលដៅ ដែលបានកំណត់នៅពេលចាប់ផ្តើម ប្រតិបត្តិការយោធាពិសេស”...
អូតាវ៉ា ៖ ប្រទេសកាណាដា បានប្រកាសបីកញ្ចប់ជំនួយ យោធាបន្ថែម សម្រាប់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ កាណាដា លោក Bill Blair បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសកាណាដា នឹងបរិច្ចាគ និងដឹកជញ្ជូនម៉ូទ័ររ៉ុក្កែត CRV-7 ចំនួន ៨០,៨៤០គ្រឿង និងក្បាលគ្រាប់ចំនួន...
ភ្នំពេញ៖ ពាក្យចាស់លោកពោលថា ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ ដែលពាក្យនេះ ឆ្លុះបញ្ចាំងឱ្យឃើញ អតីតសិស្សសាលាបាក់ទូកមួយក្រុម ឋិតក្នុងវ័យបច្ឆិម នាំមុខដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តជាប់ជាប្រចាំ តាមរយៈការប្រមូលផ្តុំគ្នា បំពេញនូវកត្តញ្ញូតាធម៌ និងគុណធម៌ ចំពោះអតីតលោកគ្រូអ្នកគ្រូ ដែលបានចូលនិវត្តន៍ឋិតក្នុងស្ថានភាពចាស់ជរា...
ភ្នំពេញ ៖ លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់សិក្ខាកាមជាសមាជិកាសកម្ម នៃសមាគមកាយឬទ្ធិនារីកម្ពុជា ត្រូវចៀសវាងជាដាច់ខាតការសាកល្បង ឬ ការប្រើប្រាស់ឧបករណ៍បារីអេឡិចត្រូនិច ទោះបីមានការបង្ខំ ឬ អូសទាញពីជនណាក៏ដោយ ។ ការណែនាំ របស់លោកស្រីប្រធានក្រុមប្រឹក្សា សមាគមកាយឫទ្ធិនារីកម្ពុជា...
ភ្នំពេញ៖ កម្មករនិយោជិតដែលកំពុងបម្រើការងារនៅរោងចក្រ សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តតាកែវនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ រីករាយបរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» យ៉ាងគគ្រឹកគគ្រេងបន្ថែមទៀត ព្រោះទឹកចិត្តស្រលាញ់ជាតិមាតុភូមិ និងចង់ជួយរួមចំណែកអភិវឌ្ឍតំបន់ព្រំដែន។ កម្មករនិយោជិតដែលកំពុងបម្រើការងារនៅរោងចក្រ សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តតាកែវសរុបចំនួន ២៩៤ មានកម្មករនិយោជិតសរុបចំនួន ៨៥,៣៧០នាក់ (ស្រី ៦០,៨៣៩នាក់) បានលើកឡើងថា ការបរិច្ចាគថវិកាចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ សកម្មភាពនេះ...
ខេត្តស្ទឹងត្រែង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ ១ខ្សែ ជាប្រភេទផ្លូវក្រាលល្បាយក្រួស ស្ថិតនៅតាមបណ្ដោយខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ ប្រវែង ១៧៩,២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ចំណុចភូមិដុងក្រឡរ ឃុំអូរស្វាយ ស្រុកបុរី អូរស្វាយសែនជ័យ ឆ្ពោះទៅ បង្គោលព្រុំដែនលេខ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយ លើរុស្ស៊ីនឹងនៅតែមានដដែល មិនថាអ្នកណាឈ្នះការ បោះឆ្នោតប្រធានាធិបតី អាមេរិកក្នុងខែវិច្ឆិកា ខាងមុខនោះទេ។ កាលពីដើមសប្តាហ៍នេះ បេក្ខភាព ប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក Donald...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានអំពាវនាវ ឱ្យមានការបង្កើតសម្ព័ន្ធភាព ទូលំទូលាយ នៃបណ្តាប្រទេសអ៊ីស្លាមដើម្បីដោះស្រាយ ការគំរាមកំហែង នៃការពង្រីកនិយម ដែលមានប្រភពមកពីប្រទេសអ៊ីស្រាអែល។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា មេដឹកនាំរូបនេះបានថ្លែងសុន្ទរកថា កាលពីថ្ងៃសៅរ៍ ខណៈកំពុងនិយាយនៅឯព្រឹត្តិការណ៍ សមាគមសាលាអ៊ីស្លាមមួយនៅខាងក្រៅទីក្រុងអ៊ីស្តង់ប៊ុល ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានអំពាវនាវ ឱ្យសមាជិកណាតូ បន្តបំពាក់អាវុធ ដល់ប្រទេសរបស់គាត់ និងដាក់សម្ពាធលើប្រទេសរុស្ស៊ី ឱ្យយល់ព្រមតាមលក្ខខណ្ឌ សន្តិភាពរបស់ទីក្រុងគៀវ នៅត្រឹមរដូវស្លឹកឈើ ជ្រុះខាងមុខនេះ ។ លោកបានថ្លែង ដូច្នេះក្នុងអំឡុងពេលជួបជា មួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអាហ្សង់ទីន បានអំពាវនាវឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថាICC ចេញដីកាចាប់ខ្លួន ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងមន្ត្រីផ្សេងទៀត ដោយលើកឡើង ពីការរំលោភសិទ្ធិមនុស្ស អំឡុងពេលការបង្ក្រាបលើភាពចលាចល ក្រោយការបោះឆ្នោតនាពេលកន្លងមក ។ ក្រសួងការបរទេសអាហ្សង់ទីន បានអះអាង កាលពីថ្ងៃសុក្រថា សកម្មភាពដែលរដ្ឋាភិបាលរបស់លោក...
ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន អាពាហ៍ពិពាហ៍អនឡាញក្លែងក្លាយ លើប្រព័ន្ធអ៊ីនធឺណិត ( Online Grooming ) ដើម្បីកេងចំណេញបោកប្រាស់ហិរញ្ញវត្ថុពីជនរងគ្រោះ និងអាចឈានដល់ការចាប់ជម្រិតមនុស្សឃាតជាដើម។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានឱ្យដឹងថា អាពាហ៍ពិពាហ៍អនឡាញ ឬ...
ភ្នំពេញ៖ នៅយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា ដោយសុវត្ថិភាព បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចការងារ រយៈពេល ៣ថ្ងៃ នៅរដ្ឋធានីប៉េកាំង និងខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។ សូមរំលឹកថា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤...
ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក “វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិផ្លូវសូត្រសមុទ្រ លើកទី៦” (The 6th Silk Road Maritime International Cooperation Forum)...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចាកចេញពីសាធារណរដ្ឋប្រជាមានិតចិន ឆ្ពោះមកកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបំពេញទស្សនកិច្ចការងារ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។ សូមរំលឹកថា នៅថ្ងៃទី៥...
តាកែវ៖ ចាប់ពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នឹងមានជើងយន្តហោះចុះចត ហោះហើរ សាកល្បងនៅព្រលានយន្តភ្នំពេញថ្មី ស្ថិតនៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត សូមជម្រាបជូនប្រជាពលរដ្ឋ ទូទាំងខេត្ត ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតតំបន់ភូមិសាស្ត្រព្រលានយន្តហោះ ភ្នំពេញថ្មី ស្ថិតនៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ សូមកុំមានការព្រួយបារម្ភ...
ស្វាយរៀង៖ លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៤បានដឹកនាំក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រុមការងារក្រុងស្វាយរៀង ក្រុមការងារសង្កាត់ស្វាយរៀង ចុះពិនិត្យផ្ទាល់អំពីស្ថានភាពលូបង្ហូរទឹកនៅអមសងខាងផ្លូវនានាក្នុងក្រុងស្វាយរៀងដើម្បីបញ្ជៀសការកកស្ទះលូ។ លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ ប៉េង ពោធិ៍សា អភិបាលខេត្ត អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង លោកបានដឹកនាំក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រុមការងារក្រុងស្វាយរៀង និងក្រុមការងារសង្កាត់ស្វាយរៀង ចុះពិនិត្យផ្ទាល់អំពីស្ថានភាពលូបង្ហូរទឹកនៅអមសងខាងផ្លូវនានាក្នុងក្រុង។...
ស្វាយរៀង៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានថ្លែងអំពាវនាវបានអំពាវនាវដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ និមន្តនិងអញ្ជើញ ទៅលេងកំសាន្តនិងមើលដោយផ្ទាល់ពីការអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន នៅខេត្តភាគឥសាន្តដែលមានដូចជា ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រោះរាជរដ្ឋាភិបាលបានរៀបចំជារមធ្យោបាយដឹកជញ្ជូនទាំងទៅនឹងមក និងផ្តល់ជូនអាហារ៣ពេលជូនបងប្អូនប្រជាពលរដ្ឋដែលទៅទស្សនាកំសាន្តដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៧ ខែកញ្ញានេះ រហូតដល់ចុងឆ្នាំ២០២៤។ ការថ្លែងបែបនេះនៅក្នុងឱកាស ដែលលោកបានអញ្ជើញបន្តចុះសំណេះសំណាលសួរសុខទុក្ខ...
ភ្នំពេញ៖ កម្ពុជា បានស្នើក្រុមហ៊ុន Xiamen Xiangyu Group (XMXYG) ពិនិត្យលទ្ធភាព ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាពិសេសលើវិស័យកំពង់ផែ និងភស្ដុភារកម្ម ។ ក្រុមហ៊ុន Xiamen Xiangyu Group (XMXYG) គឺជាក្រុមហ៊ុន មានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម កំពុងវិនិយោគក្នុងតំបន់ពាណិជ្ជកម្មសេរីគំរូ ក្រុងសៀមិន ប្រទេសចិន។...
កំពង់ចាម៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណជាង ៤ពាន់នាក់ បានទទួលការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដឹកនាំដោយលោកបណ្ឌិត ហេង សុខគន់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ។ ពិធីពិនិត្យ និងព្យាបាលជម្ងឺនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៤ នៅក្នុងបរិវេណមហាវិទ្យាល័យកោះសូទិន ស្ថិតក្នុងឃុំកសូទិន ស្រុកកោះសូទិន...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានអំពាវនាវ ដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបន្ដចូលរួមអនុវត្ត នូវគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល សំដៅចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ នៅក្នុងសង្គម ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយ លោក ឧត្តមសេនីយ៍ឯក ស...
ភ្នំពេញ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់អាងស្តុកទឹកនៅខ្នងភ្នំដងរែង (ប្រាសាទតាមាន់) ទំហំ ១០ម៉ែត្រ គុណ ២០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ដើម្បីអាចស្តុកទឹកប្រើប្រាស់បានមួយចំនួននៅរដូវប្រាំង សម្រាប់កងទ័ពនៃកងពលតូចថ្មើរជើងលេខ ៤២ ឈរជើងនៅតំបន់ប្រាសាទតាមាន់។ លោកអភិបាលខេត្តបញ្ជាក់ថា «ការពង្រឹងខឿនការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាកាតព្វកិច្ចរបស់ប្រជាជនគ្រប់ៗរូប»...
កណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់ ក្រុមហ៊ុនព្រៃគុប ខនស្ត្រាក់ សិន ក្រុមហ៊ុនទឹកស្អាត ង៉ែន និងក្រុមហ៊ុន លង្វែក វេឡុកម៉ិន វ៉តធើរសឹបផ្លាយ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ក្នុងស្រុកពញាឮ ត្រូវធ្វើការដោះស្រាយជាបន្ទាន់ ករណីផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ និងបញ្ហាទឹកកខ្វក់ជាដើម ត្រូវខិតខំពន្លឿន ក្នុងការតបណ្ដាញទឹកស្អាត...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានអះអាងពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជំរុញទំនាក់ទំនងទ្វេភាគី សូម្បីតែបន្ទាប់ពីមេដឹកនាំជប៉ុនរូបនេះ ចុះចេញពីតំណែងក៏ដោយ។ លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងសេអ៊ូល បន្ទាប់ពីកិច្ចប្រជុំកំពូលចុងក្រោយរបស់គាត់ជាមួយលោក Yoon ថារដ្ឋាភិបាលទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈមួយដើម្បីសហការក្នុងការជម្លៀសប្រជាជនរបស់ពួកគេក្នុងករណីមានវិបត្តិនៅក្នុងប្រទេសទីបី។ លោក គីស៊ីដា ដែលអាណត្តិជាប្រធានគណបក្សសេរីនិយម ដែលកំពុងកាន់អំណាច...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ នូវបញ្ហាដែលនៅសេសសល់របស់ពួកគេ និងបញ្ចប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា ខណៈដែលកិច្ចព្រមព្រៀងភាគច្រើនត្រូវបានយល់ព្រមរួចហើយ នេះបើតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសហៃទី លោកបានមានប្រសាសន៍ថា ផ្អែកលើអ្វីដែលខ្ញុំបានឃើញ ៩០ភាគរយនៃកិច្ចព្រមព្រៀងត្រូវបានយល់ព្រម ប៉ុន្តែមានបញ្ហាសំខាន់ៗមួយចំនួនដែលនៅតែមាន ដែលយើងត្រូវការដើម្បីអាចទទួលបានកិច្ចព្រមព្រៀង។ លោកបានសង្កត់ធ្ងន់ថា៖ វាពិតជាមានតួនាទីសម្រាប់ភាគីទាំងពីរក្នុងការយល់ព្រមលើបញ្ហាដែលនៅសេសសល់ទាំងនេះ។ លោក...
តូក្យូ៖ សហព័ន្ធធុរកិច្ចជប៉ុន បានជំរុញឱ្យមានភាពយុត្តិធម៌ ក្នុងការពិនិត្យឡើងវិញនូវផែនការរបស់ក្រុមហ៊ុន Nippon Steel Corp. ក្នុងការទិញយកក្រុមហ៊ុន United States Steel Corp. ខណៈដែលទីក្រុងវ៉ាស៊ីនតោន ទំនងជាត្រូវបានកំណត់ ដើម្បីរារាំងកិច្ចព្រមព្រៀងនេះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៥ ខែវិច្ឆិកា។ សហព័ន្ធធុរកិច្ចជប៉ុន បានបញ្ចេញមតិជាសាធារណៈនៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយ ទាក់ទងនឹងសកម្មភាពសាជីវកម្មជាក់លាក់មួយ បន្ទាប់ពីរបាយការណ៍របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា...
ភ្នំពេញ៖ ដូចការសន្យារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដំណើរកម្សាន្តទិសឦសានដោយឥតគិតថ្លៃដែលផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមហើយនៅថ្ងៃសៅរ៍នេះ។ ដំណើរកម្សាន្តនេះដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រ ក្នុងទីក្រុងសេអ៊ូល ដើម្បីពិភាក្សាអំពីវិធី ដើម្បីប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិត ដែលបង្កឡើងដោយកូរ៉េខាងជើង។ ក្រសួងបានឲ្យដឹងថា ក្រុមការងាររបស់ប្រទេសនានាលើបញ្ហាកូរ៉េខាងជើង បានយកភាគហ៊ុននៃវឌ្ឍនភាពដែលបានធ្វើឡើងនៅក្នុងកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេក្នុងការរំខានដល់សមត្ថភាពរបស់ទីក្រុងព្យុងយ៉ាង ក្នុងការប្រមូលប្រាក់ និងលាងលុយកខ្វក់តាមរយៈសកម្មភាពតាមអ៊ីនធឺណិត និងដៃគូភាគីទីបី។ មន្ត្រីមកពីទីភ្នាក់ងាររដ្ឋាភិបាលជិត ២០រូប នៃសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ក៏បានពិភាក្សាអំពីវិធីសាស្រ្តរបស់ពួកគេ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិលោក Boris Pistorius បានប្រកាសថា ប្រទេសអាល្លឺម៉ង់ រួមជាមួយប្រទេសដាណឺម៉ាក និងហូឡង់ នឹងធ្វើការផ្គត់ផ្គង់រថក្រោះ Leopard 1A5 សម័យសង្រ្គាមត្រជាក់ចំនួន ៧៧គ្រឿង បន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន។ លោករដ្ឋមន្ត្រីរូបនេះបាននិយាយថា លើសពីនេះ ទីក្រុងប៊ែរឡាំង មានបំណងផ្តល់ជើងបញ្ឈរបាញ់ស្វ័យប្រវត្តិប្រភេទ PzH ២០០០...
ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជា-ចិន បានសហការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនករណី ទាំងបទល្មើសបច្ចេកវិទ្យា អំពើជួញដូរមនុស្ស និងគ្រឿងញៀនជាដើម។ នៅថ្ងៃទី៦ សីហា លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខចិន បានចុះហត្ថលេខាលើផែនការការងារ...
ភ្នំពេញ៖ ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសថៃ បានសម្តែងក្ដីពេញចិត្តក្នុងការចូលរួមបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយសារការស្រលាញ់ជាតិពិតប្រាកដ និងចង់ឃើញការអភិវឌ្ឍនៅតាមព្រំដែន។ ពលករខ្មែរដែលកំពុងធ្វើការងារនៅថៃអ្នកស្រី ញ៉ិប នីកា បានឱ្យដឹងថា ការចូលរួមថវិកាជូនមូលនិធិអភិវឌ្ឍន៍ព្រំដែនជាមួយរាជរដ្ឋភិបាល គឺជាទឹកចិត្តស្រលាញ់ជាតិមាតុភូមិ ចង់ឱ្យតំបន់ព្រំដែនមានការអភិវឌ្ឍរីកចម្រើន មានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត។ អ្នកស្រីបន្ថែមថា៖ «នាងខ្ញុំ និងក្រុមគ្រួសារសូមចូលរួមជាចំណែកតូចមួយជាមួយរាជរដ្ឋាភិបាលក្នុងមូលនិធិអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីបព្វហេតុប្រទេសជាតិរបស់យើងទាំងអស់គ្នា» ។...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ