ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ហែម វណ្ឌី...
កំពង់ស្ពឺ ៖ ក្រុមប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានស្នើអាជ្ញាធរ កាប់ដើមឈើមានឈ្មោះឈើឌីបដែលមានទំហំធំគួរសម នៅលើដងផ្លូវជាតិលេខ៤១ ត្រង់ចន្លោះចំណុចគីឡូម៉ែត្រលេខ៥ ខាងត្បូងស្ពានគុណគ្រូ ក្នុងភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្រុមអ្នកភូមិបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ដើមឌីបខាងលើនេះ មានអាយុកាលជាច្រើនឆ្នាំមកហើយ ដោយជ្រុះស្លឹកស្ទើរអស់ដែលអាចបណ្តាលបាក់មែកឬរលំដើម ធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរឆ្លងកាត់ជាយថាហេតុ ដូច្នេះហើយទើបពួកគាត់ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ និងជំនាញផ្ទាល់មកពិនិត្យកាត់ចោលជៀសវាងបង្កគ្រោះថ្នាក់គ្មានអ្នកទទួលខុសត្រូវ...
មូស្គូ៖ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-22M3 របស់រុស្ស៊ីមួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ បានធ្លាក់នៅតំបន់ Cheremkhov នៃទីក្រុង Irkutsk នេះបើយោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះ។ ក្រសួងបានឲ្យដឹងថា ក្រុមអាកាសយានិកទាំងអស់អាចាកចេញពីយន្តហោះ និងចុះចតដោយគ្មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ដោយបន្ថែមថា ព័ត៌មានបឋមបង្ហាញថា គ្រោះថ្នាក់នេះគឺដោយសារបញ្ហាបច្ចេកទេស។ ក្រសួងបានបញ្ជាក់ឲ្យដឹងទៀតថា ការធ្លាក់យន្តហោះនេះមិនបានបណ្តាលឲ្យមានមនុស្សរងរបួស ឬខូចខាតទ្រព្យសម្បត្ដិនៅលើដីនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា
ការ៉ាកាស៖ តុលាការយុត្តិធម៌កំពូលនៃប្រទេសវេណេស៊ុយអេឡា (TSJ) បានបញ្ចប់ការត្រួតពិនិត្យបច្ចេកទេសរបស់ខ្លួនលើសម្ភារៈបោះឆ្នោតទាំងអស់ពីការបោះឆ្នោតប្រធានាធិបតីថ្ងៃទី២៨ ខែកក្កដា។ លោក Caryslia Beatriz Rodriguez ប្រធាន TSJ បានឲ្យដឹងថា សម្ភារៈនេះត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ក៏ដូចជាក្រុមនយោបាយ និងអតីតបេក្ខជន ដែលបានចូលរួមក្នុងការបោះឆ្នោត។ លោកបានឲ្យដឹងថា សវនកម្មកំពុងធ្វើឡើងដោយអ្នកជំនាញការបោះឆ្នោត ដែលមានស្តង់ដារបច្ចេកទេស និងវិទ្យាសាស្ត្រខ្ពស់បំផុតជាតិ និងអន្តរជាតិ ហើយនៅពេលដែលសវនកម្មត្រូវបានបញ្ចប់...
ហ្គាហ្សា៖ ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនពីការវាយប្រហារ ដែលកំពុងបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងលើសពី 40,000 នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ នៅពេលដែលកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ត្រូវបានកំណត់ឡើងវិញក្នុងប្រទេសកាតា។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៤០នាក់ និងរបួស ១០៧នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០,០០៥នាក់ និងរបួសដល់ ៩២,៤០១ នាក់ ចាប់តាំងពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល បានផ្ទុះឡើងនៅដើមខែតុលា ឆ្នាំ២០២៣...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតSky News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាកងកម្លាំងអ៊ុយក្រែនកំពុងប្រើប្រាស់រថក្រោះប្រយុទ្ធដ៏សំខាន់របស់អង់គ្លេស Challenger 2 នៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានបរិច្ចាគរថក្រោះប្រយុទ្ធសំខាន់ៗចំនួន ១៤គ្រឿង និងបានលើកទឹកចិត្តដល់ប្រទេសផ្សេងទៀតរបស់អង្គការណាតូក្នុងការផ្តល់អាវុធធុនធ្ងន់របស់ពួកគេ បន្ទាប់ពីការសម្រេចចិត្តនេះត្រូវបានប្រកាសនៅក្នុងខែមករា ឆ្នាំ២០២៣។ អង់គ្លេសបានបញ្ជូនទៅឲ្យកងពលតូចទ័ពអាកាសទី៨២របស់អ៊ុយក្រែន ប៉ុន្តែភាគច្រើនត្រូវបានរក្សាទុកនៅក្នុងបំរុង បន្ទាប់ពីមួយចំនួនត្រូវបានបំផ្លាញដោយយន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំរបស់រុស្ស៊ី កំឡុងពេលការប៉ុនប៉ងវាយលុករបស់ទីក្រុងគៀវ នៅចុងឆ្នាំនោះ។ អង្គភាពទី៨២គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពអ៊ុយក្រែនដែលបច្ចុប្បន្នចូលរួមក្នុងការលុកលុយចូលទៅក្នុងប្រទេសរុស្ស៊ី។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Vedomosti រាយការណ៍ថា លោកស្រីCherie Blair ភរិយារបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair កំពុងតំណាងឱ្យមហាសេដ្ឋីរុស្ស៊ី Mikhail Fridman ដែលត្រូវបានដាក់ទណ្ឌកម្មនៅក្នុងការតស៊ូផ្លូវច្បាប់របស់គាត់ជាមួយប្រទេសលុចសំបួលើទ្រព្យសម្បត្តិដែលបង្កកមានតម្លៃរាប់ពាន់លានដុល្លារ។ កាសែតរុស្ស៊ីបានរាយការណ៍ដោយដកស្រង់ឯកសារផ្លូវច្បាប់ថាលោកស្រី Blair កំពុងធ្វើសកម្មភាពជំនួសពាណិជ្ជកររុស្សីរូបនេះនៅក្នុងបណ្តឹងជុំវិញការសម្រេចចិត្តរបស់រដ្ឋក្នុងការបង្កកទ្រព្យសម្បត្តិរបស់គាត់ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងគាត់នាពេលកន្លងមក។ ស្ថាបនិកក្រុមហ៊ុន Alfa Group ដែលជាក្រុមហ៊ុនវិនិយោគឯកជនដ៏ធំបំផុតមួយរបស់រុស្ស៊ី...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួងនាថ្ងៃ១៤ សីហាសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ការបរិច្ចាគឈាមគឺជាវីរៈបុរសដែល បង្ហាញពីអំពើល្អ ទឹកចិត្តស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិត ទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ។ លោកថា ជាមួយគ្នានេះ ក៏បង្ហាញឲ្យឃើញនូវការសហការគ្នា សាមគ្គីភាពជាឆ្លុងមួយរបស់មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាល កម្ពុជា។...
ភ្នំពេញ៖ Gumball 3000 ជាព្រឹត្តិការណ៍ប្រមូលផ្ដុំរថយន្ត Sport Cars, Super cars និងកំពូលរថយន្តប្រណិតៗ ពីសំណាក់ជនមានឥទ្ធិពល ធុរជន កីឡាករ និងកំពូលតារាលំដាប់ពិភពលោក ធ្វើដំណើរឆ្លងកាត់ពីទ្វីបមួយទៅមួយ។ នៅឆ្នាំ ២០២៤ នេះគឺជាខួបទី ២៥ នៃព្រឹត្តិការណ៍ Gumball 3000ហើយព្រឹត្តិការណ៍នេះ ក៏នឹងមានការបើកឆ្លងកាត់ និងមានការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនៅកម្ពុជាផងដែរ។ ព្រឹត្តិការណ៍...
ពោធិ៍សាត់: បេសកកម្មសារព័ត៌មានដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍខេត្តពោធិ៍សាត់ ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) មានស្ថាប័នសារព័ត៌មានជាភាសាខ្មែរ, អង់គ្លេស, ចិន, និងវៀតណាម សរុបចំនួនជិត៦០នាក់ មកពី៣៧ស្ថាប័ន ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែសីហា ឆ្នាំ២០២៤។ នេះជាបេសកកម្មលើកទី៥ហើយរបស់ ក.អ.ក បន្ទាប់ពីបេសកកម្មដ៏មានសារប្រយោជន៍បែបនេះត្រូវបានធ្វើទ្បើងនៅខេត្តព្រះសីហនុ, កែប, សៀមរាប និងរមណីយដ្ឋានឋានសួគ៌បូកគោ។បេសកកម្មសារព័ត៌មាននេះ...
ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងនាមក្រសួងមហាផ្ទៃ មានតួនាទីគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានត្រៀមខ្លួនយ៉ាងអង់អាច ដើម្បីកម្ទេចកុបកម្ម ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ថ្មីៗនេះ ក្រុមប្រឆាំងក្រៅច្បាប់ នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឲ្យមានបាតុកម្មប្រឆាំងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាព ប្រទេសកម្ពុជាឱ្យដូចទៅនឹងស្ថានភាពប្រទេសបង់ក្លាដេស។ តាមរយៈបណ្ដាញសង្គម...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាកំពូលរបស់មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានសារភាពថាទីក្រុងគៀវបានពិភាក្សាអំពីផែនការ របស់ខ្លួនក្នុងការបើកការវាយប្រហារឆ្លងព្រំដែនចូលទៅក្នុងប្រទេសរុស្ស៊ីជាមួយនឹងក្រុមគាំទ្រ របស់លោកខាងលិចរួចទៅហើយតាំងតែពីដំបូង។ មន្ត្រីលោកខាងលិចបាននិយាយថា ពួកគេបានគាំទ្រការលុកលុយកាលពីសប្តាហ៍មុនចូលទៅក្នុងតំបន់ Kursk ប៉ុន្តែបានបដិសេធរាល់ចំណេះដឹងពីមុននៃប្រតិបត្តិការនេះ។ ទោះជាយ៉ាងណាក៏ដោយ ជំនួយការលោក Zelensky គឺលោក Mikhail Podoliak បានប្រាប់កាសែត The Independent...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលអាមេរិកមិនជឿថា អ៊ីស្រាអែលអាចសម្រេចបាននូវគោលដៅសំខាន់ណាមួយរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ដោយការបន្តប្រយុទ្ធជាមួយក្រុមហាម៉ាស់នោះទេ។ អត្ថបទដែលត្រូវបានដកស្រង់និងចេញផ្សាយដោយកាសែត The New York Times បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ប្រភពខាងក្នុង។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden កំពុងព្យាយាមបញ្ចុះបញ្ចូលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឱ្យទទួលយកបទឈប់បាញ់ ដែលនឹងមានលក្ខខណ្ឌលើការវិលត្រឡប់នៃចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនក្នុងអំឡុងពេលការលុកលុយចូលប្រទេសកាលពីខែតុលាឆ្នាំមុនផងដែរ។ មេដឹកនាំអ៊ីស្រាអែលកំពុងរងសម្ពាធពីសមាជិកស្តាំនិយមជ្រុលនៃគណៈរដ្ឋមន្ត្រីរបស់លោកដើម្បីគោះជញ្ជាំងកិច្ចព្រមព្រៀងដែលបានស្នើឡើង និងបន្តការប្រយុទ្ធ។ រដ្ឋជ្វីហ្វនេះក៏បានប្រកាសដែរថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការហួសចិត្តជាខ្លាំង ក្រោយស្តាប់លឺសម្តី របស់ឈ្មោះ ហៃ វណ្ណា មេដឹកនាំបាតុកម្ម នៅប្រទេសជប៉ុន ដែលមិនខ្លាច នឹងយកឆ្នាំងបាយ របស់ពលរដ្ឋខ្មែរ រាប់លាននាក់ នៅក្នុងប្រទេសវ៉ៃបំបែកចោល ដើម្បីសម្រេចបាន នូវមហិច្ឆតានយោបាយរបស់ខ្លួន ។ ការខកចិត្តរបស់សម្តេចធិបតី បែបនេះ...
ភ្នំពេញ៖ លោកនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញនូវការគាំទ្រ ដល់ការរៀបចំបណ្តុះបណ្តាលជំនាញសរសរព័ត៌មានផ្នែកសេដ្ឋកិច្ច ដល់អ្នកសារព័ត៌មានឲ្យបានច្រើន។ លោកមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញ សរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច និងចំណេះដឹងទាក់ទង នឹងសេវាកម្មពន្ឋដា ដែលរៀបចំឡើង ដោយសមាគមសហគ្រិនសារព័ត៌មាន សេដ្ឋកិច្ចកម្ពុជា(CEMEA )និងសមាគមសហព័ន្ឋសេវាកម្មពន្ឋដាកម្ពុជា(CTAFA) នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៥ សីហានេះ។ លោកនេត្រ ភត្រា...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្មីៗនេះ មានជនមួយចំនួនតូច ដែលកំពុងជ្រុលខ្លួនប៉ុនប៉ងបំផ្លាញជាតិឯង និងព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ តាមរយៈសារបញ្ជាក់ជូនជនរួមជាតិ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ថា «ថ្មីៗនេះ មានជនមួយចំនួនតូច ដែលកំពុងជ្រុលខ្លួនប៉ុនប៉ងបំផ្លាញជាតិឯង...
មូស្គូ៖ អភិបាលស្តីទីលោក Alexei Smirnov បានប្រកាសនៅលើបណ្តាញ Telegram ផ្លូវការរបស់លោកកាលពីថ្ងៃពុធថា ការជម្លៀសជាកាតព្វកិច្ចត្រូវបានបញ្ជាឱ្យមានការជម្លៀស សម្រាប់អ្នកស្រុកទាំងអស់នៃសង្កាត់ Glushkovsky ក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី។ លោក Smirnov បានលើកឡើងថា “ទីស្នាក់ការកណ្តាលប្រតិបត្តិការក្នុងតំបន់បានសម្រេចចិត្តផ្តល់សិទ្ធិឱ្យមានការជម្លៀសចេញពីស្រុក Glushkovsky ទាំងមូល នសតំបន់ខាងលើ” ។ ស្រុក...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី១៥ សីហានេះ លោក Masahiko Metoki អគ្គនាយក នៃសហភាពប្រៃសណីយ៍សកល (UPU) បានសន្យានឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ នៅកម្ពុជា។ ក្នុងឱកាសនៃជំនួបនេះ លោក អគ្គនាយក បានកោតសសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យ នៃគម្រោងទំនើបកម្មដំណើរការប្រតិបត្តិការប្រៃសណីយ៍នៅកម្ពុជា...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួនកំពុងតាមដានស្ថានការណ៍នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីនាយករដ្ឋមន្ត្រីចប៉ុនលោក ហ្វូមីអូ គីស៊ីដា បានប្រកាសថា លោកនឹងមិនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សកាន់អំណាចនាពេលខាងមុខនោះទេ ដែលជាជំហាននាំទៅដល់ការលាលែងពីតំណែង ហើយមានឆន្ទៈក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានស្ថិរភាព ទោះបីជាបន្ទាប់ពីការចាកចេញរបស់លោកក៏ដោយ។ ដោយហៅប្រទេសជប៉ុនថាជា “អ្នកជិតខាងដ៏សំខាន់” ក្រសួងការបរទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្តល់ទៅឱ្យសារព័ត៌មានក្យូដូថា ប្រទេសចិន មិនធ្វើអត្ថាធិប្បាយលើនយោបាយក្នុងស្រុករបស់ជប៉ុននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពបានបន្ថែមថាទីក្រុងប៉េកាំង ចង់លើកកម្ពស់ “យុទ្ធសាស្ត្រ...
ភ្នំពេញ៖ សមាគមខ្មែរនៅសាធារណរដ្ឋកូរ៉េ ប្រកាសគាំទ្រទាំងស្រុងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ នូវទង្វើក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសតាមរយៈគម្រោងបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិតព័ត៌មានភូតកុហក បោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាសុង សាធារណរដ្ឋកូរ៉ បានចេញញត្តិគាំទ្រទាំងស្រុងចំពោះការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីក្រុមប្រឆាំងក្រៅច្បាប់នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំង...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានសរសើរនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ដែលផុតអាណត្តិ សម្រាប់ការផ្លាស់ប្តូរតួនាទី របស់ប្រទេសក្នុងវិស័យ សន្តិសុខពិភពលោក និងជួយបង្កើតទំនាក់ទំនងត្រីភាគី កាន់តែជិតស្និទ្ធ ដែលពាក់ព័ន្ធនឹងកូរ៉េខាងត្បូង។ លោក បៃដិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ត្រូវបានដឹកនាំដោយភាពក្លាហាន និងភាពច្បាស់លាស់ខាងសីលធម៌ នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា...
ភ្នំពេញ ៖ មន្ត្រីជំនាញសេដ្ឋកិច្ច និងអ្នកសិក្សាស្រាវជ្រាវ នៅកម្ពុជាបានលើកឡើងថា គំនិតផ្តូចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវគឺជាគោលនយោបាយបើកចំហរ និងសមាហរណកម្ម សេដ្ឋកិច្ចរបស់ចិន ទៅកាន់សកលោក ។ លោក បណ្ឌិត គីសេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ របស់ប្រទេសចិន ត្រូវបានលើកឡើង ដោយលោកប្រធានាធិបតីចិន ស៊ី ជិនភីង ដែលបានផ្សារភ្ជាប់យុទ្ធសាស្រ្ត...
ភ្នំពេញ ៖ នៅសាលប្រជុំ នៃទីស្តីការក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សា ជាមួយក្រសួងរ៉ែ និងថាមពល ក្នុងគោលបំណង ដើម្បីពង្រឹងនូវទំនាក់ទំនង រវាងក្រសួងទាំងពីរ ឱ្យកាន់តែមានភាពជិតស្និទ្ធ...
កាប៊ុល៖ រដ្ឋមន្ត្រីការបរទេសស្តីទី លោក Amir Khan Muttaqi បានឲ្យដឹងនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ នៅមុនថ្ងៃគម្រប់ខួបលើកទី៣ នៃការវិលត្រឡប់មកកាន់អំណាចរបស់ក្រុមតាលីបង់ថា ក្រុមតាលីបង់ត្រូវបានគេចាត់ទុកនៅក្នុងតំបន់ដូចនឹង “រដ្ឋាភិបាលដែលទទួលស្គាល់” របស់អាហ្វហ្គានីស្ថាន។ ការកត់សម្គាល់នេះបានធ្វើឡើង ទោះបីជាគ្មានប្រទេសណាមួយបានទទួលស្គាល់ជាផ្លូវការថា ក្រុមតាលីបង់ ជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេសអាហ្វហ្គានីស្ថាន ភាគច្រើនដោយសារតែគោលនយោបាយ គាបសង្កត់លើស្ត្រី។ ទោះជាយ៉ាងណាក៏ដោយ របបតាលីបង់ បានបង្កើនការចូលរួមរបស់ខ្លួនជាមួយសហគមន៍អន្តរជាតិ ដូចជាតាមរយៈការចូលរួមសន្និសីទដែលដឹកនាំដោយអង្គការសហប្រជាជាតិ...
កាលពីថ្ងៃទី ១២ ខែសីហា តាមម៉ោងក្រុងប៉េកាំង ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានបិទបញ្ចប់ ។ ថ្វីត្បិតតែការប្រកួតវិញ្ញាសានៅលើឆាកប្រកួតកីឡាបានបញ្ចប់ក្តី ក៏ប៉ុន្តែការប្រយុទ្ធដើម្បីគាំពារស្មារតីនៃកីឡានៅតែដំណើរការដដែល ហើយរឿងអាស្រូវអំពីសារធាតុជំនួយកម្លាំងនៅក្នុងសហរដ្ឋអាមេរិកបន្តឡើងកម្តៅទៀតផង ។ នៅយប់ថ្ងៃទី ៧ ខែសីហានេះ តាមម៉ោងក្នុងតំបន់ អង្គការប្រឆាំងដូប៉ាពិភពលោក(WADA)បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)បានអនុញ្ញាតឱ្យកីឡាករប្រទេសខ្លួនដែលបានប្រើប្រាស់សារធាតុជំនួយកម្លាំងចូលរួមការប្រកួតដែលក្នុងនោះមានករណីយ៉ាងហោចណាស់មួយលើកដែលមិនបានប្រកាសជាសាធារណៈឬមិនដែលដាក់ទណ្ឌកម្មចំពោះទង្វើដែលល្មើសនឹងបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំង ប្រការនេះបានល្មើសដោយផ្ទាល់នូវ«បទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំងពិភពលោក»ផង ហើយក៏បានល្មើសនឹងបទប្បញ្ញត្តិនៃទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)ផងដែរ ។...
សេអ៊ូល៖ ទីភ្នាក់ងារទេសចរណ៍ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចនឹងបើកទ្វាររបស់ខ្លួនឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅក្នុងខែធ្នូ បន្ទាប់ពីបានបិទខ្លួនអស់រយៈពេលជាង ៤ឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ។ ទីភ្នាក់ងារទេសចរណ៍ Koryo Tours បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធថា ខ្លួនបានទទួលការបញ្ជាក់ពីដៃគូក្នុងស្រុករបស់ខ្លួនថា ទេសចរណ៍ទៅកាន់រមណីយដ្ឋាន Samjiyon ដែលមានទីតាំងនៅជើងភ្នំ Paektu ក្បែរព្រំដែនកូរ៉េខាងជើងជាមួយប្រទេសចិន និងតំបន់សក្តានុពលផ្សេងទៀតនៃប្រទេស នឹងចាប់ផ្តើមឡើងវិញជាផ្លូវការនៅក្នុងខែធ្នូ។ ទីក្រុងព្យុងយ៉ាងបានបិទព្រំដែនរបស់ខ្លួននៅដើមឆ្នាំ២០២០...
ភ្នំពេញ ៖លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា អ្វីដែលកូនខ្មែរម្នាក់ៗ ពលរដ្ឋខ្មែរម្នាក់ៗ ជោគជ័យ មិនថាក្នុងការសិក្សា មិនថាក្នុងការធ្វើអាជីវកម្ម បង្កើតអាជីវកម្មជោគជ័យ គឺជាជោគជ័យរបស់ប្រទេសជាតិទាំងមូល។ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រលើកទី៣៣ ជូនដល់និស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិត ថ្នាក់ទន្តបណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសំណង់ស៊ីវិល សុខភាពសហគមន៍ សុរិយោដីនិងអភិរក្ស ចំនួន...
តូក្យូ៖ ប្រទេសជប៉ុន បានប្រារព្ធខួបលើកទី៧៩ នៃការចុះចាញ់របស់ខ្លួន ក្នុងសង្គ្រាមលោកលើកទី២ ជាមួយនឹងការចងចាំ ដើម្បីកាន់ទុក្ខអ្នកស្លាប់ក្នុងសង្រ្គាម ដែលបានធ្វើឡើងដោយគ្មាន ការរឹតបន្តឹងទាក់ទងនឹងកូវីដ-១៩ ជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ។ ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះចៅអធិរាជ Masako រួមជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងមនុស្សចំនួន ៤,០២៣នាក់ ដែលទាក់ទងនឹងអ្នកដែលត្រូវបាន សម្លាប់បានចូលរួមក្នុងពិធី...
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍មកថា ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារទៅលើ អាកសយានដ្ឋានយោធារបស់រុស្ស៊ី ចំនួន៤កន្លែង កាលពីថ្ងៃពុធ គឺពេញមួយយប់ដោយនៅក្នុង “ការវាយប្រហារនោះគឺបានប្រើយន្តហោះគ្មានមនុស្សបើក រយៈចម្ងាយឆ្ងាយបំផុត” របស់ខ្លួននៅក្នុងអំឡុងពេលជម្លោះ ខណៈដែលអ៊ុយក្រែន បានបន្តការវាយលុករបស់ខ្លួនចូលទៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី ។ យោងតាមសេចក្តីថ្លែងការណ៍ របស់អគ្គសេនាធិការអ៊ុយក្រែន បានបង្ហោះនៅលើបណ្តាញ Telegram ថា គោលដៅចម្បងនៃការវាយប្រហារ...
ទិវាបរិច្ចាគឈាម ឆ្នាំ2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ