ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩នៅព្រឹកថ្ងៃ១៨ កក្កដា បានចាត់ឲ្យក្រុមការងារនាំយកអង្ករចំនួន២ការ៉ុង មី២កេស ត្រីខ២យួរ និងថវិកា ២០០,០០០រៀល ជូនដល់គ្រួសារលោក យ៉ង ឈឹម និងលោក យិន ឧសភា រស់នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់...
ភ្នំពេញ៖ សិក្ខាកាមកំពុងសិក្សាវេនយប់នៅក្នុង«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» សប្បាយចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានម៉ោងរៀនបត់បែនមិនថាយប់ថ្ងៃ ឬវេនចុងសប្តាហ៍នោះទេ។ សិក្ខាកាមវេនយប់ លោក ដេត ឧត្តម ដែលសិក្សាជំនាញក្រាហ្វិចកុំព្យូទ័រនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានលើកឡើងថា ការដែលរដ្ឋាភិបាលផ្តល់ម៉ោងរៀនដែលបត់បែនបែបនេះ គឹជាការគិតគូរដល់យុវជនព្រោះអាចជួយសម្រួលដល់អ្នកដែលរវល់ធ្វើការពេលថ្ងៃអាចមានពេលរៀនវេនយប់បាន។ កញ្ញាគូសបញ្ជាក់ថា៖ «ពេលថ្ងៃដល់ល្ងាចយើងអាចធ្វើការបានប្រាក់កម្រៃផ្គត់ផ្គង់ខ្លួនឯងខ្លះ ហើយល្ងាចអាចមករៀនជំនាញបច្ចេកទេសបន្ថែមទៀតដើម្បីយកជំនាញទៅពង្រីកក្នុងវិស័យការងាររបស់យើងបាន ហើយនៅក្នុងសាលា NTTI មានម៉ោងរៀនច្រើនទាំងវេនសៅរ៍អាទិត្យ យប់ថ្ងៃចំពោះវេនយប់ពិសេសសម្រាប់អ្នកដែលរវល់សិក្សាឬជាប់ធ្វើការអាចមករៀនវេនយប់បាន»។ លោកលើកឡើងថា៖...
ណាហ្គា ស្ទ្រីប៖ កាលពីថ្ងៃពុធ អ៊ីស្រាអ៊ែល បានបន្តការវាយប្រហារតាមផ្លូវអាកាស របស់ខ្លួនទៅលើតំបន់ហ្គាហ្សា ក្រោយពីនាយករដ្ឋមន្ត្រី បេហ្សាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្តេជ្ញាថា នឹងបង្កើនសម្ពាធ លើក្រុមហាម៉ាស់ ខណៈដែលក្តីសង្ឃឹម បានរសាត់ទៅបាត់ សម្រាប់ផែនការបទឈប់បាញ់គ្នា ដែលប្រកាសដោយសហរដ្ឋអាមេរិក ។ លោក Ismail Haniyeh...
ភ្នំពេញ ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣ ជាមួយនិងការជជែក វែកញែកលើសេចក្តីព្រាងដីកា ស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាផងដែរ ។ កិច្ចប្រជុំនេះធ្វើឡើង នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក ដល់សត្វពីហនៈ ជូនប្រជាកសិករក្នុងភូមិអូរកណ្ដាល ឃុំព្រែកក្របៅ ស្រុកកងមាស ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ក្នុងឱកាសនោះថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់សត្វពាហនៈ នាពេលនេះ...
បរទេស៖ លោកស្រី Kimberly Cheatle ដែលជាប្រធានសេវាសម្ងាត់ របស់សហរដ្ឋអាមេរិក បានអះអាងថា ការព្រួយបារម្ភអំពីសុវត្ថិភាព បានរារាំងភ្នាក់ងារ របស់លោកស្រីពីការពង្រាយ នៅលើដំបូលអគារ ពីការធ្វើឃាត ដែលនឹងក្លាយជាគោលដៅ របស់លោក ដូណាល់ ត្រាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដាក់ចេញចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ បន្តពីសម្តេចតេជោ ហ៊ុន សែន...
បាងកក ៖ កាលពីថ្ងៃពុធ តុលាការធម្មនុញ្ញ របស់ប្រទេសថៃឡង់ដ៏ បានអះអាងថា ខ្លួននឹងប្រកាសសាលក្រម របស់ខ្លួន សម្រាប់សំណុំរឿងមួយ ដែលស្វែងរកការរំសាយគណបក្ស ប្រឆាំងដ៏សំខាន់មួយ ឈ្មោះថា ចលនាទៅមុខ រឺហៅថា Move Forward ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៧ ខែសីហា ខាងមុខនេះ ។ តុលាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចៅក្រមបានយល់ស្របថា...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Alissa Chaker តំណាង UNDP បានចុះកិច្ចព្រមព្រៀង លើការចាប់ផ្តើមអនុវត្ត គម្រោង« ពង្រឹងយុទ្ធសាស្ត្របៃតង តាមរយៈស្ថានីយ៍ណ្ដុះកូនឈើថ្នាក់តំបន់នៅកម្ពុជា» ដោយផ្តោតលើការកសាងផែនការមេ សម្រាប់សាងសង់ស្ថានីយបណ្តុះកូនឈើ ចំនួន ៥តំបន់។ ស្ថានីយនេះ មានលក្ខណៈបន្ស៊ាំ...
ULAN BATOR៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ ហៅកាត់ថា (NEMA) របស់ប្រទេសម៉ុងហ្គោលី បានឲ្យដឹងកាលពីថ្ងៃពុធថា ភ្លើងឆេះព្រៃ និងឆេះវាលស្មៅសរុបចំនួន៩០លើកត្រូវបានរាយការណ៍ នៅទូទាំងប្រទេសម៉ុងហ្គោលី គិតចាប់តាំងពីដើមឆ្នាំនេះ ដោយបានបំផ្លិចបំផ្លាញព្រៃឈើ និងវាលស្មៅអស់ចំនួន៦៨៥.៥២១ហិកតា។ ទីភ្នាក់ងារ NEMA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តួលេខនៃអគ្គីភ័យមានការកើនឡើង ១៩,៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ទីភ្នាក់ងារដដែលនេះបានឲ្យដឹងថា បច្ចុប្បន្ននេះមានហានិភ័យខ្ពស់នៃភ្លើងឆេះព្រៃ ដោយសារតែភាពរាំងស្ងួតកាន់តែខ្លាំងឡើងៗនៅក្នុងខេត្ត...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិនបានធ្វើការផ្អាកកិច្ចចរចាគ្រប់គ្រងអាវុធជាមួយសហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងការបន្តលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោនទៅកាន់កោះតៃវ៉ាន់។ សហរដ្ឋអាមេរិក និងចិនបានរៀបចំកិច្ចចរចាមិនរីកសាយភាយនុយក្លេអ៊ែរដែល បានរង់ចាំជាយូរមកហើយនៅក្នុងខែវិច្ឆិកា ដែលជាជំនួបលើកដំបូងចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ។ ខណៈដែលកិច្ចចរចាមិនទទួលបានលទ្ធផលជាក់ស្តែង ពួកគេត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយក្នុងការលុបបំបាត់ភាពតានតឹងរវាងមហាអំណាចទាំងពីរ បន្ទាប់ពី ទីក្រុងប៉េកាំងបានផ្តាច់ទំនាក់ទំនងយោធាស្ទើរតែទាំងអស់ជាមួយទីក្រុងវ៉ាស៊ីនតោនកាលពីមួយឆ្នាំមុន ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian...
ភ្នំពេញ៖ កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋានបានរកឃើញ សំបុកក្រពើភ្នំសរុបចំនួន៥សំបុក នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសំបុកពងកូនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។ បើតាមសេចក្ដីប្រកាសព័ត៌មានរួមនាថ្ងៃទី១៨ កក្កដា បានឲ្យដឹងថា សំបុកទាំង៥នោះ មានពងសរុបចំនួន ១០៦គ្រាប់...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក Joe Biden បាននិយាយថា លោកនឹងផ្អាកយុទ្ធនាការ បោះឆ្នោតឡើងវិញ ប្រសិនបើគ្រូពេទ្យប្រចាំ របស់គាត់ប្រាប់គាត់ថា គាត់ពិតជាមានបញ្ហា សុខភាព។ កន្លងមកការសង្ស័យ អំពីសមត្ថភាព ផ្លូវចិត្តរបស់លោក Biden បានញាំញីយុទ្ធនាការ របស់គាត់ជាយូរមក...
សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ណែនាំដល់ អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ ដើម្បីជៀសវាងកុំឲ្យព័ត៌មានក្លែងក្លាយ មកបំពុលសង្គមជាតិ។ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃ១៨ កក្កដា សម្ដេចធិបតីបានអំពាវនាវ ដល់អ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវប្រើដោយការទទួលខុសត្រូវ ជៀសវាងប្រើព័ត៌មានក្លែងក្លាយបំពុលសង្គម បង្កើតចលាចលដល់ប្រជាពលរដ្ឋ។ សម្ដេចធិបតីមានប្រសាសន៍ថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ទីក្រុងមូស្គូនឹងស្វាគមន៍ គ្រប់ប្រធានាធិបតី អាមេរិកណាដែលមានបំណង និយាយដោយស្មោះត្រង់ជាមួយនឹងខ្លួន។ លោក Lavrov ថ្លែងបែបនេះក្នុងពេល ដែលលោកកំពុងធ្វើទស្សនកិច្ចនៅទីក្រុងញូវយ៉ក ជាកន្លែងដែលលោកធ្វើជាអធិបតី ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ។ឆ្លើយសំណួរ របស់អ្នកសារព័ត៌មាន...
យូអិន៖ បេសកជនចិន បានអំពាវនាវឱ្យប្រទេសនានា រក្សាសមភាពអធិបតេយ្យភាព និងលើកកម្ពស់ពិភពលោក ពហុប៉ូឡាក្នុងលក្ខណៈស្មើភាព និងរបៀបរៀបរយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Fu Cong តំណាងអចិន្ត្រៃយ៍ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា “ជាដំបូង យើងត្រូវរក្សាសមភាព អធិបតេយ្យភាព។ ប្រទេសនីមួយៗគួរតែអាចស្វែងរកកន្លែងរបស់ខ្លួន និងដើរតួនាទីរបស់ខ្លួននៅក្នុងប្រព័ន្ធពហុប៉ូល ការថ្លែងរបស់លោក ធ្វើឡើងក្នុងអំឡុងពេលក្រុមប្រឹក្សា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅឯក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា ជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលមានមូលដ្ឋាននៅហ្គាហ្សា ដែលបានឆក់យកជីវិតមនុស្ស រាប់ម៉ឺននាក់រួចហើយ គឺជាលទ្ធផលនៃគោលនយោបាយ របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ លោក Lavrov បានបន្តទៀតថា៖ ការពិសោធន៍ភូមិសាស្ត្រនយោបាយថ្មី ដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនគ្រាន់តែធ្វើឱ្យ ស្ថានការណ៍ក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង...
ភ្នំពេញ: ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោក Wang Wenbin បានបង្ហោះសាររំលេចនូវរូបថតជាប្រវត្តិសាស្រ្ត នៃទំនាក់ទំនងរវាងថ្នាក់ដឹកនាំជំនាន់មុន ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក Wang Wenbin បានលើកឡើងថា « ទំនាក់ទំនងរវាងចិន-កម្ពុជា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមក និងរយ:ពេលកាន់តែយូរជាងនេះ អនុស្សាវរីយ៍ដែលបន្សល់ទុកឲ្យយើង ដោយថ្នាក់ដឹកនាំជំនាន់មុន សុទ្ធតែជាកេរដំណែល ដ៏មានថាមពល...
សៀមរាប៖ ដើម្បីលុបបំបាត់ភាពស្មុគស្មាញ ដល់ភ្ញៀវទេសចរណ៍ ដែលចង់មកទស្សនានៅកម្ពុជា ហើយត្រូវបំពេញបែបបទផ្សេងៗនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឲ្យលុបគោលការណ៍ ដែលកំណត់ថា ភ្ញៀវទេសចរណ៍បរទេសដែលមកទស្សនាកម្ពុជា ត្រូវសម្រាកមួយយប់។ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃ១៨ កក្កដា សម្តេចធិបតីគូសបញ្ជាក់ថា «ខ្ញុំឲ្យលុបគោលការណ៍មួយចំនួន ដែលមានតាំងពីឆ្នាំ១៩៩៨...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការណែនាំធនាគារជាតិនៃកម្ពុជា ត្រូវសិក្សាជាមួយវិស័យឯកជន ក្នុងករណីលុយដុល្លារចាស់ ឬដាច់បន្ដិចបន្តួច ដើម្បីកុំឲ្យប្រជាពលរដ្ឋពិបាកចាយ ឬប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរ។ នាឱកាសអញ្ជើញជាអធិបតី បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប នាថ្ងៃ១៨ កក្កដា សម្ដេចធិបតីមានប្រសាសន៍...
ភ្នំពេញ៖ រហូតមកដល់ថ្ងៃ១៨ កក្កដា នេះគឺជាថ្ងៃទី៦ហើយ នៃការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២ កក្កដា ខណៈនៅថ្ងៃនេះ ដោយសារកក្តាអាកាសធាតុមានភ្លៀងធ្លាក់ បានធ្វើឲ្យកងកម្លាំងចម្រុះ មានភាពលំបាកក្នុងការរុករក។ នេះបើតាមការឲ្យដឹងពីលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ។ យោងតាមហ្វេសប៊ុករបស់លោក ឈុំ សុជាតិ...
ភ្នំពេញ ៖ ក្រុមអ្នកសារព័ត៌មានជាង ១០០ នាក់មកពីអង្គភាពសារព័ត៌មាន បានចូលរួមវេទិកា ចែករម្លែកព័ត៌មាន ស្តីពីបច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រង នៅកម្ពុជា ជាមួយក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ខាគារ Fairfield ជាន់ទី២៥ ផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ។ ក្នុងឱកាសពិធីបើករួមវេទិកា ចែករម្លែកព័ត៌មាន ស្តីពីបច្ចុប្បន្នភាព...
បរទេស៖ បេក្ខជនប្រធានាធិបតី មកពីគណបក្ស សាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានបង្ហាញថា លោកនឹងមិនមានឆន្ទៈ ក្នុងការការពារកោះតៃវ៉ាន់ ពីចិនដីគោក ជាងគូប្រជែងគណបក្សប្រជាធិបតេយ្យ និងជាប្រធានាធិបតីអាមេរិក ដែលកំពុងកាន់អំណាច គឺលោក Joe Biden នោះទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានជំរុញឱ្យរដ្ឋាភិបាល សហរដ្ឋអាមេរិក គ្រប់គ្រងការលក់អាវុធ ឱ្យកាន់តែប្រសើរឡើង បន្ទាប់ពីមានការបាញ់ប្រហារ ប៉ងធ្វើឃាតអតីតប្រធានាធិបតី សហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ។ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោក ប្រធានាធិបតីម៉ិកស៊ិក...
ម៉ូស្គូ៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ បានឲ្យដឹងថា ការចូលជាសមាជិក របស់អ៊ុយក្រែន ទៅកាន់អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (ណាតូ) នឹងមិនគ្រាន់តែជាការគំរាមកំហែង ដោយផ្ទាល់ដល់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកាស ពីការពន្យារពេល សង្គ្រាមបច្ចុប្បន្ន។ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សា សន្តិសុខរបស់រុស្ស៊ី ត្រូវបានដកស្រង់សម្តីថា រុស្ស៊ីមិនបង្កការគំរាមកំហែង ដល់អង្គការណាតូ មិនមានផែនការវាយប្រហារប្រទេសសមាជិកណាតូ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា សង្គ្រាមមិនមែនធ្វើឲ្យ បែកបាក់តែមនុស្សទេ សូម្បីរូបសំណាកបុរាណខ្មែរ ដែលជាព្រលឹងដូនតា ក៏ត្រូវបានបែកបាក់ដែរ ដោយលួចយក ទៅប្រទេសក្រៅ ។ នាឱកាសអញ្ជើញជាអធិបតី បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក...
សៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីការចូលរួមលើចលនា គៀងគរទេសចរណ៍ តាមរយៈការរត់កីឡាម៉ារ៉ាតុន នៅក្នុងទឹកដីខេត្តសៀមរាប ដែលជាដែនដីដ៏ពិសិដ្ឋ របស់កម្ពុជា នាចុងខែធ្នូ ចុងឆ្នាំនេះ ។ ក្នុងឱកាសអញ្ជើញជាអធិបតី បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌ ស្ថិតនៅភូមិវត្តបូព៌...
ស៊ីដនី៖ រដ្ឋាភិបាលរដ្ឋ New South Wales (NSW) របស់ប្រទេសអូស្រ្តាលី បានឲ្យដឹងថា សកម្មភាពត្រូវបានចាត់វិធានការ ដើម្បីបញ្ឈប់ការជាប់ពាក់ព័ន្ធនៃសហជីព CFMEU Construction and General Division ជាមួយគណបក្សការងារ NSW បន្ទាប់ពីអគ្គលេខាធិការរបស់សហជីពត្រូវបានគេចោទថាបានប្រព្រឹត្តអំពើសូកប៉ាន់។ សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយធំៗ រួមមាន The Australian...
បរទេស៖ គណៈកម្មាធិការសភា អាមេរិកមកពីគណបក្សទាំងពីរ បានទាមទារឱ្យរដ្ឋបាល របស់ប្រធានាធិបតីអាមេរិកលោក Joe Biden បង្ហាញនូវអ្វី ដែលរុស្ស៊ី អាចនឹងបានសិក្សាអំពីអាវុធ ដែលផលិតដោយអាមេរិក ហើយដែលត្រូវបានបញ្ជូន ទៅអ៊ុយក្រែន និងប្រសិនបើរុស្ស៊ីបានចែករំលែកព័ត៌មាន អាវុធនេះជាមួយប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ការយល់ដឹងដែលទទួលបាន...
តូក្យូ៖ ប្រទេសជប៉ុនទំនងជាបានចំណាយប្រាក់ប្រហែល ២ ទ្រីលានយ៉េន (១៣ពាន់លានដុល្លារ) ដើម្បីបង្កើនតម្លៃប្រាក់យ៉េន ធៀបនឹងប្រាក់ដុល្លារអាមេរិកកាលពីថ្ងៃសុក្រ សប្តាហ៍មុន ដោយបានពង្រឹងការរំពឹងទុកទីផ្សារ ដែលអាជ្ញាធរបានធ្វើអន្តរាគមន៍ក្នុងទីផ្សាររូបិយប័ណ្ណ នេះបើយោងតាមប្រភពទីផ្សារ និងទិន្នន័យធនាគារកណ្តាល។ រដ្ឋាភិបាលជប៉ុន បានរក្សាភាពស្ងៀមស្ងាត់ថាតើខ្លួនឈានជើងចូលទីផ្សារដោយទុកឲ្យទីផ្សារហិរញ្ញវត្ថុស្ថិតក្នុងភាពមិនច្បាស់លាស់ឬយ៉ាងណា ប៉ុន្តែទិន្នន័យបានណែនាំថា ប្រទេសជប៉ុន ប្រហែលជាបានចំណាយប្រាក់ជាង ៥ទ្រីលានយ៉េនក្នុងវដ្តនៃអន្តរាគមន៍ចុងក្រោយនេះ ដោយជួយលើករូបិយប័ណ្ណជប៉ុន ពីកម្រិតទាបមិនធ្លាប់មានក្នុងរយៈពេល ៣៧ឆ្នាំនៅជិតបន្ទាត់ ១៦២វិញ។...
ទិវាបរិច្ចាគឈាម ឆ្នាំ2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ