បរទេស៖ យោធារបស់ប្រទេសលីបង់ បាននិយាយថា បុរសម្នាក់ត្រូវបានឃុំខ្លួន បន្ទាប់ពីបានបាញ់ប្រហារ នៅបរិវេណស្ថានទូតអាមេរិក ក្នុងទីក្រុង Beirut ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោធាបាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធថា អ្នកវាយប្រហារត្រូវបានបាញ់តបតវិញ ដោយទាហានដែលយាមស្ថានទូត ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយពណ៌នាអ្នកវាយប្រហារថាជា “ជនជាតិស៊ីរី”...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែនកំពុងបាត់បង់កងកម្លាំងយោធាយ៉ាងហោចណាស់៥ម៉ឺន នាក់ក្នុងមួយខែ ពោលគឺច្រើនជាង៥ដងនៃយោធារុស្ស៊ី។ លោកPutinថ្លែងបែបនេះពេលកំពុងនិយាយជាមួយអ្នកសារព័ត៌មានមកពីទីភ្នាក់ងារព័ត៌មានអន្តរជាតិនៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St Petersburg (SPIEF)។ ខណៈពេលដែលមិនបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរបួសរបស់រុស្ស៊ី លោកPutinបាននិយាយថា ចំនួននៃការខាតបង់ដែលមិនអាចយកមកវិញបានគឺយ៉ាងហោចណាស់ប្រាំដងតិចជាងចំនួនដែលកើតឡើងដោយកងកម្លាំងរបស់ទីក្រុងគៀវ។ ប្រធានាធិបតីបានបង្ហើបដែរថា បច្ចុប្បន្នមានទាហានរុស្ស៊ីចំនួន១៣៤៨នាក់ត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ុយក្រែនជាអ្នកទោសសង្គ្រាម ខណៈទាហានអ៊ុយក្រែន ៦៤៦៥...
កំពត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែពហុបំណងកំពត ។ សូមរំលឹកថា កំពង់ផែពហុបំណងកំពត ដែលមានទីតាំង ស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យបង្កើតឡើង នៅក្នុងអំឡុងឆ្នាំ២០០៥...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ...
លោក Biden បដិសេធលទ្ធភាព ដែលនឹងអាចដាក់ពង្រាយ ទ័ពអាមេរិកនៅលើកោះតៃវ៉ាន់នោះទេhttps://dap-news.com/?p=420252 យានអវកាសរបស់ចិន នាំយកមកនូវសំណាក ពីទីតាំងដ៏ឆ្ងាយនៃភពព្រះចន្ទhttps://dap-news.com/?p=420255 Update៖ អគ្គលេខាធិការរង ហេសបូឡាហ៍ ប្រកាសថា លីបង់ ត្រៀមខ្លួនរួចហើយ ដើម្បីប្រឈមមុខសង្គ្រាមជា មួយអ៊ីស្រាអ៊ែលhttps://dap-news.com/?p=420269 យុវជនកូរ៉េ ត្រូវការពេលជាង៨៦ឆ្នាំ ដើម្បីទិញផ្ទះនៅក្នុងទីក្រុងសេអ៊ូលhttps://dap-news.com/?p=420303 វិមានក្រឹមឡាំង ហៅសហរដ្ឋអាមេរិក ថា...
តេអេរ៉ង់៖ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់ បានព្រមានថា ប្រទេសនេះនឹងចាត់វិធានការសងសឹក ប្រសិនបើភាគីមួយចំនួននៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ស្វែងរកការដាក់សម្ពាធ ឬអនុម័ត “ដំណោះស្រាយប្រឆាំងនឹងទីក្រុងតេអេរ៉ង់” ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សា ដែលកំពុងដំណើរការនៃអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។ ប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ លោក Mohammad Eslami បានធ្វើការថ្លែងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មាននៅពេលមកដល់អាកាសយានដ្ឋាននៃទីក្រុង Shahrekord ក្នុងខេត្ត Chaharmahal និង Bakhtiari ភាគខាងលិចប្រទេសអ៊ីរ៉ង់។ លោកបានលើកឡើងថា...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ អនុញ្ញាតឱ្យគណៈប្រតិភូជាយុវជន នៃកម្មវិធីអនាគតមេដឹកនាំអាស៊ាន «Future Líder ba ASEAN» របស់រដ្ឋាភិបាលទីម័រឡេស្តេ ដឹកនាំដោយ លោក Ermenegildo...
លោក Shigeichi Negishi ជាបិតាការ៉ាអូខេដែលយើងស្គាល់មកទល់បច្ចុប្បន្ន ។ លោកជាវិស្វករហើយចូលចិត្តច្រៀងណាស់ ។ ដើម្បីកំដរចំណូលចិត្តលោក។ លោកក៏បង្កើតឧបករណ៍មួយឈ្មោះ “Sparko Box” ដែលឮតែភ្លេងហើយអ្នកប្រើប្រអប់នេះ ( ក្នុងរូប ) អាចច្រៀងជាមួយដូចជាតារាចម្រៀងមែនទែន ។ Kara មានន័យថា ទទេ និង Oké...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានសំដៅលើសហរដ្ឋអាមេរិកថា ជា “សត្រូវ” ខណៈពេលកំពុងនិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ នៅក្នុងការពង្រឹងជាក់ស្តែងនៃវោហាសាស្ត្ររវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា គេនៅតែមិនទាន់ច្បាស់ថាតើការប្រើពាក្យនេះបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយផ្លូវការដូចដែលអ្នកនាំពាក្យធ្លាប់បានអះអាងថា មានតែប្រធានាធិបតី Vladimir Putin ទេដែលអាចធ្វើការសម្រេចចិត្តបែបនេះ។ ការបដិសេធរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការអនុញ្ញាតឱ្យអតីតទាហានម៉ារីនសហរដ្ឋអាមេរិក...
បរទេស៖ បុរសជាបរទេសអាយុ ៣៦ឆ្នាំម្នាក់ ត្រូវបានចាក់សម្លាប់នៅក្នុងសង្កាត់លេខ១ នៃទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្នុងជម្លោះជាមួយអ្នកផ្សេង កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា នគរបាលសង្កាត់លេខ១ បានចាប់ខ្លួនជនសង្ស័យក្នុងថ្ងៃដដែលពីបទឃាតកម្ម ប៉ុន្តែអត្តសញ្ញាណមិនទាន់ត្រូវបានគេប្រកាសនៅឡើយទេ។ មុនពេលថ្ងៃត្រង់ អ្នកស្រុកនៅតាមផ្លូវ Thai Van...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់ទូតគុយបាថា គុយបា អាចយកបច្ចេកទេសផលិតស្រូវកម្ពុជា ដើម្បីយកទៅអនុវត្តជាក់ស្ដែងនៅប្រទេសគុយបា ពីព្រោះសព្វថ្ងៃនេះ គុយបាកំពុងមានបញ្ហាខ្វះខាតស្បៀង។ នាឱកាស អនុញ្ញាតឱ្យ លោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា(Milena Caridad Zaldivar Piedra)...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ Accessories & Spare Parts ចំនួន ១០ មុខ (កញ្ចប់ទី១៧) សម្រាប់គម្រោងការងារបន្តចរន្តជួសជុល ថែទាំ និងកែលម្អបណ្តាញ របស់អគ្គិសនីខេត្តចំនួន ០៨ (ផែនការឆ្នាំ២០២៣) ។តាមរយៈសេចក្ដីជូនដំណឹង បានអោយដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ...
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤នេះ ទឹកពិសាហាយ-ធិច ពិតជាមានកិត្តិយសជាខ្លាំងដែលបានចូលរួមក្នុងកម្មវិធីទទួលពានរង្វាន់ពិភពលោក Monde Selection ប្រចាំឆ្នាំ ២០២៤ ព្រមទាំងទទួលបានពានរង្វាន់មេដាយមាស World Selection of Water and Soft Drink 2024 ដែលបញ្ជាក់ពីគុណភាព នៅទីក្រុង វ៉េនណា ប្រទេសអូទ្រីស កាលពីថ្ងៃទី...
ហ្គាហ្សា ៖ អាជ្ញាធរសុខាភិបាល ក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៦,៥៥០នាក់ហើយ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៧១ នាក់ និងរបួស ១៨២ នាក់ទៀត ដែលនាំឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ ៨២,៩៥៩នាក់ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានឱ្យដឹងថា កម្ពុជានិងសឹង្ហបុរី បានផ្តួចផ្តើមគំនិតចង់បង្កើតបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ឡើងវិញ ដែលកាលពី២៥ឆ្នាំមុន អាស៊ានបានដាក់គោលដៅនេះ ហើយមិនទាន់អាចមានលទ្ធភាពធ្វើគម្រោងនេះបាន។ លោក អះអាងថា គំនិតផ្តួចផ្តើមថ្មីនេះ គឺល្អសម្រាប់បរិស្ថាន ល្អសម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងបង្កើតឱកាសការងារថ្មីៗ ជូនយុវជន...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៧ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ឧត្តមសេនីយ៍ឯកបម្រុង ទៀន វ៉ាន់ងៀ (Nguyen Van Nghia) អនុប្រធានអគ្គសេនាធិការ...
កំពង់ស្ពឺ ៖ ពលរដ្ឋប្រទះឃើញ សាកសពបុរស ម្នាក់ អណ្តែត ក្នុងទឹកស្ទឹងព្រែកត្នោត ស្ថិតនៅភូមិក្រង់ផ្កា សង្តាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៤ ។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ដោយមានសចក្តីរាយ៍ការណ៍ពីបងប្អូនប្រជាពលរដ្ឋឈ្មោះ ឈិន សុរីម ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិ រំលោងប្រឃ្លះ សង្កាត់សុព័រទេព...
ថ្ងៃទី ៥ ខែមិថុនា គឺជាទិវាបរិស្ថានពិភពលោក។ តើធ្វើដូចម្តេចដើម្បីសម្របសម្រួលទំនាក់ទំនង រវាងការការពារបរិស្ថានអេកូឡូស៊ី និងការអភិវឌ្ឍនសេដ្ឋកិច្ច និងសង្គម? បណ្តាប្រទេសនានាកំពុងស្វែងរកវិធីសាស្រ្តផ្សេងៗគ្នា ។ មេដឹកនាំកំពូលរបស់ចិន លោក Xi Jinping បានដាក់ចេញនូវគោលគំនិត នៃការអភិវឌ្ឍបៃតង ដែលបានក្លាយជាខ្លឹមសារស្នូល នៃគំនិតសេដ្ឋកិច្ចនិងគំនិតអរិយធម៌ អេកូឡូស៊ីរបស់លោក ហើយវាក៏ជាគោលការណ៍ណែនាំ និងជាមូលដ្ឋានទ្រឹស្តីដ៏សំខាន់សម្រាប់ប្រទេសចិន ក្នុងការបង្កើតនិម្មាបនិកម្មនៃការអភិវឌ្ឍថ្មីក្នុងយុគសម័យថ្មី។...
យេរ៉ូសាឡឹម៖ របាយការណ៍ប្រចាំឆ្នាំមួយ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ដោយអាជ្ញាធរច្នៃប្រឌិតអ៊ីស្រាអែល (IIA) បង្ហាញពីការរីកចម្រើនជាបន្តបន្ទាប់ នៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់របស់អ៊ីស្រាអែល ទោះបីជាប្រទេសនេះ កំពុងមានជម្លោះជាមួយក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីបក៏ដោយ។ របាយការណ៍នេះបានបង្ហាញពីការកើនឡើង ២,៦ ភាគរយនៃការងារក្នុងវិស័យ បច្ចេកវិទ្យាខ្ពស់ក្នុងឆ្នាំ២០២៣ ជាមួយនឹងកម្លាំងការងារកើនឡើងដល់ ៣៩៦,០០០កន្លែង បន្ទាប់ពីការបន្ថែមបុគ្គលិកថ្មីចំនួន ១០,០០០នាក់កាលពីឆ្នាំមុន។ សូចនាករកំណើនវិជ្ជមានផ្សេងទៀត រួមមានការរួមចំណែកយ៉ាងសំខាន់ របស់វិស័យបច្ចេកវិទ្យាខ្ពស់ ចំពោះផលិតផលក្នុងស្រុកសរុបរបស់អ៊ីស្រាអែល...
ប៉េកាំង៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក របស់ប្រទេសចិន លោក Li Guoying បានគូសបញ្ជាក់អំពីវិធានការសំខាន់ៗ ដើម្បីបង្កើនភាពទាន់ពេលវេលា និងភាពត្រឹមត្រូវនៃការងារតាមដាន និងការព្យាករណ៍ទឹកជំនន់របស់ប្រទេស។ លោករដ្ឋមន្ត្រីបានឲ្យដឹង នៅក្នុងសន្និសីទការងារមួយថា “អាទិភាពកំពូលពីរ គឺការកែលម្អការអនុវត្តឧបករណ៍ចាប់សញ្ញា និងតាមដានជលសាស្ត្រទំនើប និងការអភិវឌ្ឍគំរូគណិតវិទ្យាដើម្បី វិភាគទិន្នន័យដែលបានកត់ត្រា” ។ លោកបានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងគួរតែផ្តោត លើការបង្កើតយន្តការតាមដាន និងព្យាករណ៍ទឹកជំនន់ដ៏ទូលំទូលាយ...
ភ្នំពេញ ៖ ពលការិនីខ្មែរ នៅអារ៉ាប៊ីសាអូឌីត ចំនួន ១៥នាក់បន្ថែមទៀត បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមការជួយជ្រោមជ្រែង ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតខ្មែរប្រចាំនៅប្រទេស អារ៉ាប៊ីសាអូឌីត និងភាគីពាក់ព័ន្ធ ។ គិតត្រឹមលើកនេះបងប្អូនពលការិនីវិលត្រលប់មកមាតុប្រទេសវិញ សរុបបានចំនួន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃអង្គារ ដែលនឹងបដិសេធភ្លាមៗនូវការស្នើសុំចូលសហរដ្ឋអាមេរិក ពីសំណាក់អ្នកស្វែងរកសិទ្ធិជ្រកកោន ដែលឆ្លងកាត់ព្រំដែនភាគខាងត្បូងដោយខុសច្បាប់ ក្នុងករណីដែលមន្ត្រីចាត់ទុកថា ព្រំដែនមានភាពលើសលប់។ វិធានការដែលលោក បៃដិន បានគិតជាយូរខែមកហើយនោះ នឹងចាប់ផ្តើមឡើងវិញនៅពេលដែលមធ្យមភាគ ៧ថ្ងៃសម្រាប់ការឆ្លងកាត់ខុសច្បាប់រវាងច្រកចូលតាមបណ្តោយព្រំដែនអាមេរិក-ម៉ិកស៊ិក ឡើងដល់ ២,៥០០នាក់ ក្នុងមួយថ្ងៃ ដោយបិទព្រំដែនប្រកបដោយប្រសិទ្ធភាព។ ដោយសារការជួបគ្នាប្រចាំថ្ងៃ គឺលើសពីកម្រិតកំណត់ឥឡូវនេះ...
ញ៉ូដេលី៖ ក្រុមសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ដែលកំពុងកាន់អំណាចរបស់ប្រទេសឥណ្ឌា ដែលដឹកនាំដោយគណបក្ស Bharatiya Janata (BJP) របស់នាយករដ្ឋមន្ត្រី Narendra Modi ទទួលបានអាសនៈភាគច្រើននៅក្នុងសភា គឺ(សភាជាន់ទាប) ដោយបានឈ្នះការបោះឆ្នោតសកលឆ្នាំ២០២៤នៅឥណ្ឌា ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសឥណ្ឌា ហៅកាត់ថា (ECI) បានចេញផ្សាយទិន្នន័យផ្លូវការនៅលើគេហទំព័ររបស់ខ្លួននៅព្រឹកថ្ងៃពុធនេះ ដោយបានបង្ហាញថា NDA ត្រូវបានកំណត់ទាំងអស់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី...
ហ្គាហ្សា៖ យន្តហោះចម្បាំងអ៊ីស្រាអែល បានកំណត់គោលដៅលើទីតាំងរបស់ក្រុមហាម៉ាសនៅក្នុងជំរុំជនភៀសខ្លួន Bureij នៅកណ្តាលហ្គាហ្សា ជាមួយនឹងកងកម្លាំងជើងគោកដែលកំពុងប្រតិបត្តិការក្នុងពេលដំណាលគ្នានៅក្នុងតំបន់ដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ នេះបើតាមអ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Avichay Adraee។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ លោក Adraee បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានធ្វើ “ប្រតិបត្តិការវាយឆ្មក់យ៉ាងជាក់លាក់” នៅក្នុងសង្កាត់ Sabra នៃទីក្រុងហ្គាហ្សា កាលពីសប្តាហ៍មុន ដោយបានរកឃើញក្បាលគ្រាប់រ៉ុក្កែត ដែលលាក់នៅក្នុងថង់ ដែលជាកម្មសិទ្ធិរបស់ទីភ្នាក់ងារជំនួយ...
រ៉ងហ្គូន ៖ ក្រុមព័ត៌មាន នៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ របស់ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ កាលពីល្ងាចថ្ងៃអង្គារថា មានការផ្ទុះដ៏កក្រើកមួយ ដែលបានកើតឡើង នៅឯសាលាបឋមសិក្សាមួយកន្លែង នៅក្នុងតំបន់ Tanintharyi ស្ថិតនៅភាគខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា ដោយបានសម្លាប់កុមារម្នាក់ និងបង្កឲ្យមានរបួស២៣នាក់ ។គួរបញ្ជាក់ថា ការផ្ទុះនេះបានកើតឡើង នៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ម៉ោងក្នុងស្រុកកាលពីថ្ងៃអង្គារនៅទីក្រុង...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រុមហ៊ុនហ៊ុនធំៗក្នុងស្រុកចំនួន៥នឹងផ្តល់ឱកាសការងាររហូតជាង ៣០០កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ស្អែកនេះនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)ដែលមានទីតាំងក្នុងបរិវេណទីស្តីការក្រសួង។ ក្រុមហ៊ុនធំៗទាំង៥នោះរួមមាន ធនាគារឯកទេសអ៉ីអន, ធនាគារជីបម៉ុង, ក្រុមហ៊ុនធានារ៉ាប់រង Manulife,...
ប៉េកាំង៖ ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយលម្អិតអំពីជំហរជាប់លាប់របស់ចិន ចំពោះវិបត្តិអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា ចិនប្រកាន់ខ្ជាប់នូវការជំរុញកិច្ចចរចាដើម្បីសន្តិភាព ហើយទោះបីជាលក្ខខណ្ឌសម្រាប់កិច្ចចរចាសន្តិភាពមិនទាន់ដំណើរការក៏ដោយ ក៏ចិននឹង មិនដែលបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសន្តិភាព។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការកត់សម្គាល់នៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារនៅពេលដែលលោកបានជួបអ្នកសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសតួកគីលោក Hakan Fidan ។ លោក បានបន្ថែមថា...
បរទេស៖ ការស្រាវជ្រាវថ្មីពីវិទ្យាស្ថានការងារនៃសហភាពសហព័ន្ធសហជីពកូរ៉េបង្ហាញថា អ្នកធ្វើការក្នុងវ័យ ២០ឆ្នាំ នឹងត្រូវការពេលជាង ៨៦ឆ្នាំ ដើម្បីទិញអាផាតមិន (apartment) នៅក្នុងរដ្ឋធានីសេអ៊ូល សម្រាប់ប្រាក់ខែបច្ចុប្បន្ន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងដោយយោងតាមសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងថា ការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទគឺផ្អែកលើស្ថិតិផ្លូវការស្តីពីហិរញ្ញវត្ថុគ្រួសារ និងទិន្នន័យអចលនទ្រព្យនៅលើទីផ្សារ។ លទ្ធផលបានបង្ហាញថា...
បាងកក៖ ការស្ទង់មតិមួយបានបង្ហាញឲ្យដឹងកាលពីថ្ងៃអង្គារថា លក្ខខណ្ឌក្នុងវិស័យផលិតកម្មរបស់ប្រទេសថៃឡង់ដ៏ មានភាពប្រសើរឡើងនៅក្នុងខែឧសភា ដោយសារទិន្នផល និងការងារខ្ពស់ជាងការបំពេញបន្ថែមលើការបញ្ជាទិញថ្មីដែលមានកម្រិតទាប ។ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ ហៅកាត់ថា (PMI) របស់ប្រទេសអាស៊ីអាគ្នេយ៍មួយត្រូវបានកត់ត្រានៅ សន្ទស្សន៍៥០.៣កាលពីខែមុន ដោយបានកើនឡើងពី៤៨.៦នៅក្នុងខែមេសា ដែលជាការបញ្ចប់នៃរយៈពេលធ្លាក់ចុះ៩ខែ បើទោះបីជាសញ្ញានៃកំណើនតិចតួចក៏ដោយ ។ នេះបើយោងតាមក្រុមហ៊ុន S&P Global បានបញ្ជាក់ដូច្នេះ ។ អំណាននៃលេខរបស់...
ភ្នំពេញ៖ អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានក្លាយជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ជំនួសលោក Wang Wentian ដែលចប់អាណត្តិ កាលពីចុងខែឧសភា ឆ្នាំ២០២៤ ។ នេះបើតាមការផ្សាយរបស់កាសែត China Daily កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ មុខតំណែងថ្មីរបស់លោក Wang ត្រូវបានបញ្ជាក់ដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិបានឆ្លើយតបចំពោះ មតិមួយចំនួនលើកឡើងថា អ្នកនាំពាក្យផ្សាយរឿងព្រំដែន ស្ងប់ស្ងាត់ ប៉ុន្តែប្រជាពលរដ្ឋបានបង្ហោះថា ទ័ពនិងប្រជាពលរដ្ឋខ្មែរកំពុងប៉ះទង្គិចជាមួយទាហានថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ...
ប្រែសម្រួល ឈូក បូរ៉ា ភ្នំពេញ៖ កម្ពុជា គ្រោង នឹង ប្តូរ ឈ្មោះ ផ្លូវ ហាយវ៉េ ដ៏ សំខាន់...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ