បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឥណ្ឌាជាប្រទេសដែលមានប្រជាជន ច្រើនជាងគេក្នុងពិភពលោក ប៉ុន្តែដែលអត្រាចាប់កំណើតថ្មី កំពុងធ្លាក់ចុះយ៉ាងលឿន។ ទម្រង់ប្រជាសាស្រ្តរបស់ វាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយការឆ្លើយតបនឹងបញ្ហានេះ តម្រូវឱ្យមានវិធានការបន្ទាន់ដូចជា ការងារសម្រាប់ប្រជាជនវ័យក្មេង ដែលកំពុងរីកចម្រើនរបស់ខ្លួន និងការវិនិយោគលើការថែទាំសុខភាព និងការធានារ៉ាប់រងសម្រាប់ ពលរដ្ឋវ័យចំណាស់ផងដែរ។ គិតត្រឹមឆ្នាំ២០២៣ ប្រហែលជា ៤០ភាគរយ នៃចំនួនប្រជាជនឥណ្ឌាមានអាយុតិចជាង ២៥ឆ្នាំ ខណៈដែលប្រជាជនវ័យចំណាស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងពាណិជ្ជកម្មរបស់ ប្រទេសចិនបានព្រមានថា សហភាពអឺរ៉ុបអាចបង្កឱ្យមាន សង្គ្រាមពាណិជ្ជកម្ម ប្រសិនបើវាបន្តបង្កើនភាពតានតឹងថ្មីៗណាទៀត។ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានព្រមានដោយចោទប្រកាន់ប្លុក នៃការអនុវត្តមិនយុត្តិធម៌ក្នុងអំឡុងពេល ការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន រយៈពេលប្រាំបីខែរបស់ខ្លួន ចំពោះយានយន្តអគ្គិសនីរបស់ចិន។ ការព្រមាននេះកើតឡើងបន្ទាប់ពី ការប្រកាសរបស់សហភាពអឺរ៉ុប កាលពីសប្តាហ៍មុនអំពីពន្ធថ្មីដ៏ច្រើនរហូតដល់ ៣៨ភាគរយ លើក្រុមហ៊ុនផលិតរថយន្ត EV របស់ចិនដែលទីក្រុងប៉េកាំង បានឆ្លើយតបដោយការបើកការស៊ើបអង្កេត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់ លោកស្រី Hsiao Bi-khim បាននិយាយថារដ្ឋាភិបាលទីក្រុងតៃប៉ិ កំពុងសិក្សាពីយុទ្ធសាស្ត្រដែលត្រូវបាន ប្រើប្រាស់ដោយយោធាអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ីក្នុងការត្រៀមលក្ខណៈ សម្រាប់ការវាយប្រហារដែលអាច កើតមានណាមួយនាពេលអនាគត។ ការអត្ថាធិប្បាយរបស់លោកស្រី បានកើតឡើងនៅពេលដែល ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te បានសម្តែងការព្រួយបារម្ភថា ទីក្រុងប៉េកាំងដែលមើលឃើញថា កោះតៃវ៉ាន់នឹងក្លាយទៅជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន...
ភ្នំពេញ៖ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា និងមេបញ្ជាការកងទ័ពនៃសព័ន្ធរុស្ស៊ី កាលពីថ្ងៃទី២០ មិថុនា បានចុះហត្ថលេខារួមគ្នា លើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ដែលធ្វើឡើងនៅទីស្តីការការពារជាតិនៃសហព័ន្ធរុស្ស៊ី រដ្ឋធានមូស្គូ ។ ការចុះហត្ថលេខានេះ ធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សាការងារទ្វេភាគី រវាងលោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក...
ភ្នំពេញ៖ ធនាគារពិភពលោក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានអនុម័តការវិនិយោគថ្មីមួយទៀត សម្រាប់គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា ដែលរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១១៣ ០០០នាក់។ ក្រោមជំនួយឥណទានចំនួន ១៤៥លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ ធនាគារពិភពលោក “គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា” (Cambodia Water Security Improvement Project)...
ហ្សឺណែវ៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UN) ជាង៣០នាក់បានអំពាវនាវឱ្យរដ្ឋ និងក្រុមហ៊ុននានា បញ្ឈប់ការបញ្ជូនអាវុធ និងគ្រាប់រំសេវទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ។ ក្រុមអ្នកជំនាញបានលើកឡើងថា ការបញ្ជូនបែបនេះអាចជាការ រំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ និងហានិភ័យនៃភាពស្មុគស្មាញ របស់រដ្ឋនៅក្នុងឧក្រិដ្ឋកម្មអន្តរជាតិ ដែលអាចរាប់បញ្ចូលទាំង អំពើប្រល័យពូជសាសន៍ទៀតផង ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម អ្នករាយការណ៍ពិសេស អ្នកជំនាញឯករាជ្យ...
អាប៊ូចា៖ មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានមនុស្សយ៉ាងហោចណាស់ចំនួន ២១នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងការផ្ទុះឡើង នៃជំងឺអាសន្នរោគនៅក្នុងរដ្ឋ Lagos ដែលស្ថិតនៅភាគនិរតីនៃប្រទេសនីហ្សេរីយ៉ា ។ លោកស្រី Kemi Ogunyemi ទីប្រឹក្សាពិសេសស្តីពីសុខភាពរបស់ រដ្ឋាភិបាលរដ្ឋបានប្រាប់ដល់អ្នកយកព័ត៌មានថា យ៉ាងហោចណាស់មានចំនួន ៤០១ករណី ត្រូវបានរាយការណ៍នៅក្នុងខែនេះ ដោយសារតែការផ្ទុះឡើងនៅក្នុង មជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយបានអំពាវនាវឱ្យមានការ ខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹង...
រុស្ស៊ី៖ មនុស្សចំនួន៤នាក់ស្លាប់ នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់ AMUR នៃប្រទេសរុស្ស៊ី ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃសុក្រនេះថា មានពីឡុតម្នាក់ និងអ្នកដំណើរ៣នាក់នៅលើឧទ្ធម្ភាគចក្រ Robinson R-66 បានស្លាប់ ខណៈយន្តហោះបានធ្លាក់នៅក្នុងតំបន់ Amur នៃភូមិភាគបូព៌ារបស់ប្រទេសរុស្ស៊ី ។ “ឧទ្ធម្ភាគចក្រនេះបានហោះពីម្សិលមិញចេញពីំតំបន់ Zeya ឆ្ពោះទៅកាន់ស្រុក Tynda ទំនាក់ទំនងជាមួយយន្តហោះនេះ...
ហាណូយ/ម៉ូស្គូ៖ទីភ្នាក់ងារសារព័ត៌មានរបស់វៀតណាម បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាម និងរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ លើគ្រប់វិស័យទាំងអស់ ។ គួរបញ្ជាក់ថា ការថ្លែងនេះត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចពិភាក្សារវាង ប្រធានាធិបតីវៀតណាម To Lam និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសវៀតណាម ។ មេដឹកនាំទាំង២ ក៏បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខា...
មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នាវាផ្ទុកមីស៊ីលដើរដោយ ថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី Admiral Nakhimov នឹងចាប់ផ្តើមការសាកល្បង ដំណើរការលើដែនសមុទ្រនៅក្នុងខែសីហា។ នាពេលនេះ កប៉ាល់កំពុងសាងសង់ជិតរួចរាល់ហើយ ហើយការសាកល្បងនៃ រោងចក្រថាមពលសំខាន់ និងគ្រឿងផ្សេងទៀតនឹង ចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំនេះ នេះបើតាមការលើកឡើងរបស់មេបញ្ជាការស្តីទី ឧត្តមនាវីឯក Alexander Moiseyev នៃកងទ័ពជើងទឹករុស្ស៊ី។ លោក...
សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវលុបបំបាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍https://dap-news.com/?p=424481 ទូររថភ្លើង៥គ្រឿងទៀត ទិញពីជប៉ុនបានធ្វើតេស្ត បើកសាកល្បងពីភ្នំពេញ-ព្រះសីហនុ ដោយជោគជ័យhttps://dap-news.com/?p=424531 លោកស្រី អ៊ឹម រចនា ៖ មន្រ្តីកសិកម្ម កំពុងចុះអន្តរាគមន៍ ផ្តល់បច្ចេកទេសកំចាត់ដង្កូវ ក្រោយបំផ្លាញស្រូវ និង ដំឡូងពលរដ្ឋអស់១០ខេត្ត https://dap-news.com/?p=424552 កម្ពុជា រកឃើញទុរេននាំចូល មានជ្រលក់សារធាតុម៉្យាងhttps://dap-news.com/?p=424559...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្ត ចំពោះការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ការសុំច្បាប់និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា។ បើតាម លោកឧបនាយករដ្ឋមន្រ្តី ស សុខា សេចក្ដីព្រាងអនុក្រឹត្យនេះ មានគោលបំណងពង្រឹងការគ្រប់គ្រងមន្ត្រីនគរបាលជាតិ ឱ្យកាន់តែមានវិន័យល្អ លើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តរភាពការងារក្នុងអង្គភាពនគរបាល ដើម្បីឆ្លើយតបនឹងគោលបំណងពង្រឹងធនធាន«មនុស្ស» នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី...
នៅពេលដែលសង្រ្គាម ឬជម្លោះផ្ទុះឡើងនៅលើពិភពលោក អង្គការអន្តរជាតិជាច្រើនតែងតែបញ្ជូនអ្នកជំនាញទៅកាន់កន្លែងគ្រោះថ្នាក់ទាំងនោះ ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសារសង្រ្គាម។ ក្នុងចំណោមនោះ មានអង្គការមួយជាតំណាងគឺគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម។ នៅពេលទទួលកិច្ចសម្ភាសន៍ពិសេសជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក ស្រីMirjana Spoljaric Egger ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបានថ្លែងថា យើងអាចឃើញថា ស្ថានការណ៍សន្តិសុខស្បៀងអាហារនៅតំបន់ជាច្រើនលើពិភពលោកកាន់តែអាក្រក់ទៅៗជាពិសេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ដោយសារតែស្ថានការណ៍អ៊ុយក្រែន ។ ហើយបើតាមការមើលឃើញពីស្ថានការណ៍នៅតំបន់ហ្គាហ្សា យើងអាចមើលឃើញថា ជម្លោះទំនងជាបន្តកើនឡើងនៅកន្លែងជាច្រើនទៀតជុំវិញពិភពលោក។ រឿងសំខាន់និងចាំបាច់គឺអ្នកដឹកនាំនយោបាយត្រូវខិតខំធ្វើការរួមគ្នាដើម្បីស្វែងរកផ្លូវចេញ ហើយផ្លូវចេញនោះគឺតាមរយៈការចរចានយោបាយ។...
អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំនៅប្រទេសជប៉ុនបានថ្លែងថា ពេលថ្មីៗនេះ ភាគីជប៉ុនបានបញ្ចេញមតិដ៏ខុសឆ្គងដែលមួលបង្កាច់ម្តងទៀតលើបញ្ហាសមុទ្រចិនខាងត្បូងហើយចោទប្រកាន់មិនសមហេតុផលមកលើប្រទេសចិនដោយមិនអើពើពីការពិត ស្ថានទូតចិនប្រចាំជប៉ុនមានការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ និងធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា តុលាការមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិដែលបូករួមទាំង《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ》ផងដែរ។ ប្រទេសចិនមិនទទួលយក និងមិនទទួលស្គាល់ការកាត់ក្តីនេះ ហើយក៏មិនទទួលយកការផ្តួចផ្តើមគំនិតនិងសកម្មភាពណាមួយដែលផ្អែកលើការកាត់ក្តីនេះផងដែរ។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា ជប៉ុនមិនមែនជាភាគីពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងទេ គ្មានសិទ្ធិធ្វើអន្តរាគមន៍ក្នុងបញ្ហាពាក់ព័ន្ធដែនសមុទ្ររវាងចិននិងហ្វីលីពីននោះទេ។ កិច្ចសហប្រតិបត្តិការរបស់ភាគីជប៉ុនជាមួយអាមេរិកនិងហ្វីលីពីន មិនគួរបំផ្លាញដល់អធិបតេយ្យភាពទឹកដី សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ភាគីចិនទេ ហើយក៏មិនអាចប្រើវាមកគាំទ្រការផ្តួចផ្តើមគំនិតខុសច្បាប់របស់ភាគីហ្វីលីពីន។ភាគីចិនដាស់តឿនយ៉ាងម៉ឺងម៉ាត់ឲ្យភាគីជប៉ុនបញ្ឈប់ការញុះញង់ និងបង្កហេតុ កុំឱ្យក្លាយជាអ្នកបង្កហេតុនិងអ្នកបង្ហការរំខាននៅសមុទ្រចិនខាងត្បូង៕
ភ្នំពេញ៖ នៅមួយខែមុនការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីសឆ្នាំ ២០២៤ និងនៅក្នុងក្របខណ្ឌ នៃរដូវកាលរប្បធម៍ “រាំតាមខ្ញុំ” ដែលអបអរសាទរសិល្បៈនៃការរាំរបាំ និងចលនាកាយវិការ ការតាំងពិព័រណ៍ Breakdance នឹងផ្តល់កិត្តិយសបង្ហាញពីប្រភេទវិញ្ញាសាកីឡា breaking។ ពិព័រណ៍នេះនឹងត្រូវដាក់បង្ហាញនៅលើជញ្ជាំងស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅ កម្ពុជា ចាប់តាំងពីថ្ងៃទី ២១ ខែមិថុនា ដល់ថ្ងៃទី ២៨ ខែកញ្ញា...
ភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា មជ្ឈមណ្ឌលកម្ពុជាសម្រាប់ការស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានសហការរៀបចំកម្មវិធីផ្សព្វផ្សាយសៀវភៅជាខេមរភាសាស្តីពីយល់ដឹងកាន់តែស៊ីជម្រៅគំនិតផ្តួចផ្តើមអរិយធម៌សកលដែលជាគំនិតផ្តួចផ្តើមរបស់លោក Xi Jinping ប្រធានរដ្ឋចិន។ ថ្លែងទៅកាន់អង្គពិធីដែលមាន អ្នកចូលរួមសរុបមានចំនួន៨០រូប លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានសម្តែងការអបអរសាទរដោយស្មោះត្រង់ចំពោះការបោះពុម្ពសៀវភៅថ្មីរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ និងបានគូសរំលេចថាសៀវភៅនេះនឹងជួយអ្នកអានកម្ពុជាយល់យ៉ាងពេញលេញ និងស៊ីជម្រៅពីអត្ថន័យនៃគំនិតផ្តួចផ្តើមអរិយធម៌សកល ហើយជំរុញដល់ការផ្លាស់ប្តូរនិងការរៀនសូត្រគ្នាទៅវិញទៅមក រវាងអរិយធម៌ចិន និងកម្ពុជា។...
គៀវ៖ ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប បានកែប្រែ និងបន្តកិច្ចព្រមព្រៀងរបស់ពួកគេ ស្តីពីសេរីភាវូបនីយកម្ម ការដឹកជញ្ជូនទំនិញ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា សម្រាប់រយៈពេលមួយឆ្នាំទៀត។ កិច្ចព្រមព្រៀងដែលបានធ្វើបច្ចុប្បន្នភាពរួមមានបទប្បញ្ញត្តិ សម្រាប់ការពន្យារពេលការលុបចោលការអនុញ្ញាតពិសេស សម្រាប់អ្នកដឹកជញ្ជូនដែលធ្វើដំណើររវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងបានបង្កើតកាតព្វកិច្ចទៅវិញទៅមកថ្មីរវាងភាគីទាក់ទងនឹងអាជ្ញាប័ណ្ណដឹកជញ្ជូន និងការដាក់ស្លាករថយន្ត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងថា...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសចាំផ្ទះអ៊ីរ៉ង់ លោក Ali Bagheri Kani បានថ្កោលទោសការសម្រេចចិត្ត “បង្កហេតុ និងគ្មានការទទួលខុសត្រូវ” របស់រដ្ឋាភិបាលកាណាដា ក្នុងការចាត់តាំងអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ ជា “អង្គភាពភេរវករ” ។ លោកបានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលប្រតិកម្មទៅនឹងការប្រកាសកាលពីថ្ងៃពុធ ដោយរដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈកាណាដាលោក Dominic LeBlanc...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃសុក្រ ទី២១ ខែ មិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំភាគីហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាឆ្នាំ២០២៣-២០២៧ លើកទី២ ដែលមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម សមាគមនិយោជក និងភាគីរបស់អង្គការអន្តរជាតិខាងការងារ(ILO)។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ថ្លែងនៅក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសំណូមពរដល់ដៃគូអភិវឌ្ឍន៍ដូចជា KfW, AFD, EU ជាដើម មេត្តាបន្តការគាំទ្រ ដល់ដំណើររបស់ក្រសួង លើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកថវិកា ក៏ដូចជាបច្ចេកទេស។ ការសំណូមពរនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អនុញ្ញាតឱ្យលោក Jost Kadel អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍...
ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ថា វៀតណាម និងរុស្ស៊ីបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន ហើយបានព្រមព្រៀងគ្នា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយរបស់ពួកគេ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសវៀតណាម។ ក្នុងដំណើរទស្សនកិច្ចនេះ លោកពូទីនបានពិភាក្សាជាមួយសមភាគី វៀតណាមលោក To Lam ហើយអ្នកទាំងពីរបានធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាលើឯកសារកិច្ច...
ហ្សឺណែវ៖ អ្នកជំនាញអង្គការ សហប្រជាជាតិ ជាង ៣០នាក់ បានអំពាវនាវឱ្យរដ្ឋ និងក្រុមហ៊ុននានា បញ្ឈប់ការផ្ទេរអាវុធ និងគ្រាប់រំសេវទៅកាន់ប្រទេស អ៊ីស្រាអែល នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អ្នកជំនាញបានឲ្យដឹងថា ការផ្ទេរបែបនេះអាចជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ និងហានិភ័យ នៃភាពស្មុគស្មាញរបស់រដ្ឋ នៅក្នុងឧក្រិដ្ឋកម្មអន្តរជាតិ ដែលអាចរាប់បញ្ចូល ទាំងអំពើប្រល័យពូជសាសន៍ផងដែរ។...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា បច្ចេកវិទ្យាឌីជីថលផ្តល់នូវឱកាសមិនគួរឱ្យជឿ ដើម្បីបង្កើតអនាគតដ៏ត្រឹមត្រូវ ស្មើភាព និរន្តរភាព និងសន្តិភាព សម្រាប់ទាំងអស់គ្នា ប៉ុន្តែសកម្មភាពព្យាបាទតាមអ៊ិនធរណិត បានបំផ្លាញទំនុកចិត្ត ជំរុញភាពតានតឹង និងការសាបព្រួសគ្រាប់ពូជនៃអំពើហិង្សា និងជម្លោះ។ លោក Guterres បានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់កិច្ចពិភាក្សាកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពី “ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ...
បរទេស៖ អាជ្ញាធរក្នុងតំបន់របស់រុស្ស៊ី បាននិយាយថា ព្យុះដ៏ខ្លាំងមួយបានបោកបក់កាត់ទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបណ្តាល ឲ្យមនុស្សពីរនាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស និងបំផ្លាញអគារ និងហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា បុរសម្នាក់បានស្លាប់ដោយសារដើមឈើរលំពីលើនៅខាងជើងទីក្រុង ហើយអ្នកស្លាប់ម្នាក់ទៀ តត្រូវបានគេរាយការណ៍នៅថ្ងៃបន្ទាប់ ។ មនុស្ស ១៨...
វ៉ាស៊ីនតោន ៖ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនបានដាក់ប្រទេសជប៉ុនម្តងទៀត នៅក្នុងបញ្ជីដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលខ្លួនត្រួតពិនិត្យ សម្រាប់ការអនុវត្តអត្រាប្តូរប្រាក់ បរទេសដែលមិនយុត្តិធម៌។ នេះជាលើកទីមួយគិតចាប់តាំង ពីខែមិថុនាឆ្នាំមុនសម្រាប់ប្រទេសជប៉ុនដែលស្ថិតក្នុងបញ្ជី “ការតាមដាន”។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ របស់ខ្លួនទៅកាន់សភា ក្រសួងក៏បានដាក់ប្រទេស សេដ្ឋកិច្ចចំនួន៦ ផ្សេងទៀតនៅក្នុងបញ្ជីផងដែរ ដូចជាប្រទេសចិន អាល្លឺម៉ង់ ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ និងវៀតណាម...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០ មិថុនា បានអញ្ជើញទទួលជួបជាមួយ លោក Park Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ពិភាក្សាការងារ និងផ្ដល់ព័ត៌មាន ដើម្បីពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ស្របតាមគំនិតផ្តួចផ្តើម រវាងប្រមុខថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។ ក្នុងកិច្ចប្រជុំនេះ...
សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ សូមស្វាគមន៍និងជម្រាបជូនដល់និស្សិត ដែលមានបំណង់ចង់បន្តការសិក្សាកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្ររង បាននិងកំពុងចាប់ផ្តើមឆមាសថ្មី ក្នុងមហាវិទ្យាល័យដូចខាងក្រោម៖ មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបចេ្ចកវិទ្យា មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម ចូលរៀនថ្ងៃទី១៣ កក្កដា ២០២៤ម៉ោងសិក្សា ► 7:30 am – 10:45...
កំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារ របស់ក្រសួងកសិកម្មនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានចុះអន្តរាគមន៍ កំចាត់ដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវអស់ប្រហែល ១៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយលោកបានអំពាវនាវ យ៉ាងទទូចដល់អាជ្ញាធរដែនដី ស្រុក ឃុំ ភូមិ...
ភ្នំពេញ ៖ កងកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៅថ្ងៃ២១ មិថុនា បានដឹកនាំស្រាវជ្រាវបង្ក្រាប និងចាប់ខ្លួនបុរសជនជាតិខ្មែរម្នាក់ ដែលជាជនដៃដល់ បានយកសាំងចាក់ដុតសម្លាប់ជនជាតិចិន នៅសណ្ឋាគារ អន្ដរជាតិខេត្តព្រះសីហនុ ។ ហេតុការណ៍ចាក់សាំងដុតសម្លាប់ជនជាតិចិន បានកើតឡើងតាំងពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៤០នាទី ជាករណីឃាតកម្មគិតទុកមុន កើតឡើងនៅសណ្ឋាគារអន្តរជាតិ តាមបណ្ដោយផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ២...
ភ្នំពេញ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានលើកឡើងថា កន្លងមកនេះ នៅកម្ពុជាមានការរីកចម្រើនខ្លាំង ខាងខ្សែច្រវាក់ផលិតកម្ម ការនាំចំណេះធ្វើ ឧស្សាហកម្មបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាដែលមានលក្ខណៈ សមស្របនឹងទីផ្សារកម្ពុជា ប៉ុន្តែប្រជាជនយើងមិនដែលដឹងថាខ្មែរធ្វើបាន ដូចជាការផលិត Chips ដើម្បីផ្គត់ផ្គង់ដល់ក្រុមហ៊ុនធំៗ និងការដំឡើង...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
