ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បណ្តេញជនជាតិវៀតណាម ៣៣នាក់ ស្រី ៥នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅធ្វើការងារ ខុសច្បាប់ គ្មានលិខិតឆ្លងដែន និងបទល្មើសគ្រឿងញៀន ប្រព្រឹត្តនៅវៀតណាម ។ ការបណ្តេញចេញនេះដែរ គឺនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា បានដាក់សម្ពាធលើសហរដ្ឋអាមេរិក ជុំវិញការផ្គត់ផ្គង់អាវុធ ដែលប្រទេសរបស់លោកត្រូវការ ក្នុងសង្គ្រាមរបស់ខ្លួន ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas។ កន្លងមកនេះសហរដ្ឋអាមេរិក បានផ្អាកការផ្គត់ផ្គង់សព្វាវុធទៅឱ្យ អ៊ីស្រាអែលនៅដើមខែឧសភា ចំពេលមានការអំពាវនាវឱ្យខ្លួន កាត់បន្ថយការវាយលុករបស់ខ្លួនលើទីក្រុង Rafah ដែលមានប្រជាជនច្រើន នៅភាគខាងត្បូងហ្គាហ្សា។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូលែងចាប់អារម្មណ៍ទៀតឡើយ ក្នុងការចូលរួមក្នុងការធ្វើការងារ ជាមួយនឹងក្រុមអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដែលត្រួតត្រាដោយលោកខាងលិចទៅលើ ករណីនៃការធ្លាក់យន្តហោះ ដឹកអ្នកដំណើរម៉ាឡេស៊ីនៅ Donbass ក្នុងឆ្នាំ ២០១៤។ ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលកំពុងហោះហើរពីទីក្រុង Amsterdam ទៅកាន់ទីក្រុង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងលោក Lee Hsien Loong អតីតនាយករដ្ឋមន្ត្រី និងជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី បានគូសរំលេចថា កម្ពុជា-សិង្ហបុរី មានសក្តានុពលក្នុងការពង្រីក កិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀត សម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ ។ ការបញ្ជាក់នេះធ្វើក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចធិបតី និងលោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់ចេញពីកាសែត AFP បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសបារាំងមានបំណងកាត់បន្ថយ ចំនួនកងកម្លាំងរបស់ខ្លួនដែលឈរជើង នៅអាហ្រ្វិកខាងលិច និងកណ្តាលមកនៅត្រឹមប្រហែល ៦០០នាក់ប៉ុណ្ណោះ។ ការសម្រេចចិត្តនេះធ្វើឡើង ក្រោមអនុលោមតាមគោលនយោបាយ របស់លោកប្រធានាធិបតី Emmanuel Macron ក្នុងការកំណត់វត្តមានយោធា របស់ប្រទេសនៅលើទ្វីបនេះ។ យោងតាមគេហទំព័រដែល ដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលពីររូប និងប្រភពយោធាមួយ ដែលពួកគេទាំងអស់បានស្នើសុំមិនបញ្ចេញឈ្មោះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្សីលោក Putin បានធ្វើដំណើរមកដល់ទីក្រុងព្យុងយ៉ាង ហើយដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋចំនួន ២ថ្ងៃ នៅក្នុងប្រទេសកូរ៉េខាងជើង។ ប្រភពដដែលបានសរសេរទៀតថា ប្រធានាធិបតីរុស្ស៊ីបានមកដល់ ប្រទេសនៅល្ងាចថ្ងៃអង្គារ ពោលគឺមុនមួយថ្ងៃដែលកិច្ចពិភាក្សាសំខាន់ នៅក្នុងព្រឹត្តិការណ៍នេះគ្រោងធ្វើនៅថ្ងៃបន្ទាប់។ លោកត្រូវបានទទួលស្វាគមន៍ នៅអាកាសយានដ្ឋានដោយ គណៈប្រតិភូរបស់មន្ត្រីកូរ៉េខាងជើង ក៏ដូចជាក្រុមការងារមិត្តភាពរវាងប្រជាជាតិទាំងពីរ ខណៈផ្លូវដែលចេញពីអាកាសយានដ្ឋាន ត្រូវបានតម្រង់ជួរដោយទង់ជាតិរុស្ស៊ី និងរូបចម្លាក់របស់លោកPutin ស្ទើរគ្រប់ទីកន្លែង។...
បរទេស៖ តុលាការធម្មនុញ្ញថៃបានឱ្យដឹងនៅថ្ងៃអង្គារថា ខ្លួននឹងពិចារណាលើសំណុំរឿង ក្រមសីលធម៌ប្រឆាំងនឹងនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី១០ ខែកក្កដា ដោយរង់ចាំការទទួលយក យោបល់ពីអ្នកពាក់ព័ន្ធ និងអង្គការនានា។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា តុលាការថា ខ្លួនបានកំណត់ប្រធានបទដែលអង្គការពាក់ព័ន្ធ និងប្រជាពលរដ្ឋអាចបញ្ចេញមតិ ជាលាយលក្ខណ៍អក្សរ...
បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ប្រទេសចិនត្រូវតែបង់តម្លៃ សម្រាប់ការចោទប្រកាន់ថា បានជំរុញយុទ្ធនាការយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន ដោយនិយាយថា ទីក្រុងប៉េកាំងកំពុង “បញ្ឆេះ” ជម្លោះដោយការផ្គត់ផ្គង់មីក្រូអេឡិចត្រូនិច និងសមាសធាតុសំខាន់ៗ ផ្សេងទៀតដល់ទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ កាសែត Hurriyet របស់តួកគីបានរាយការណ៍នៅថ្ងៃអង្គារថា ចារកម្មតួកគីបានដាស់តឿនភាគីរុស្ស៊ី ពីការវាយប្រហារភេរវកម្មលើកទីពីរ ក្រោយពីការសម្លាប់រង្គាលដ៏សាហាវនៅ Crocus City Hall ជាយទីក្រុងម៉ូស្គូនៅនិទាឃរដូវនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារនៅទីកន្លែងនេះ បានកើតឡើងកាលពីចុងខែមីនា នៅពេលដែលបុរសប្រដាប់អាវុធមួយក្រុម ដែលក្រោយមកត្រូវបានគេកំណត់ថា ជាជនជាតិភាគតិច...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដាក់ឲ្យប្រើប្រាស់សាកល្បង នូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ (Online) ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋ នៅទីតាំងផ្តល់លិខិតឆ្លងដែន ។ យោងតាមសេចក្ដីសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃនាពេលថ្មីៗនេះ បានឲ្យដឹងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឲ្យប្រើប្រាស់ សាកល្បងសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ (Online) ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ គឺនាថ្ងៃ១៧...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា នៅថ្ងៃទី២០ មិថុនា កាលពី៤៧ឆ្នាំមុន នៅលើទឹកដីជាយដែននៃកម្ពុជា មានយុវជនខ្មែរមួយរូប ទើបតែអាយុ២៥ឆ្នាំ គឺសម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តប្រកប ដោយការលះបង់ខ្ពស់បំផុត ជាមួយយុទ្ធមិត្តដ៏ ស្មោះស្ម័គ្រ៤រូបផ្សេងទៀត ដើម្បីទាមទារសិទ្ធិរស់រានមានជីវិត របស់ពលរដ្ឋខ្មែរ។...
កំពង់ស្ពឺ៖ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី ហោ ម៉ាលីន បានណែនាំដល់មន្ទីរកសិកម្មខេត្តកំពង់ស្ពឺឲ្យបន្តគាំទ្រ និងជំរុញប្រជាកសិករលើការងារដាំដុះ ការងារផលិតកម្ម និងបសុព្យាបាល ការងារព្រៃឈើ ការងារជលផល ការងារសហគមន៍ និងការចិញ្ចឹមសត្វ ដើម្បីសម្រួលជីវភាពរស់នៅ។ ការជំរុញនេះធ្វើឡើងក្នុងឱកាស សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ លើការងារឆមាសទី១ នៅថ្ងៃ១៩ មិថុនា...
ចិន៖ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមកីឡាករ-កីឡាការិនីហែលទឹកជនជាតិចិន ៣ នាក់ក្នុងចំណោម ២៣ នាក់ជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវ ប្រើប្រាស់សារធាតុហាមឃាត់ ក្នុងកីឡានៅមុនព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងតូក្យូបានធ្វើតេស្តវិជ្ជមាន ចំពោះសារធាតុហាមឃាត់ នៅក្នុងករណីផ្សេង គ្នាជាច្រើនឆ្នាំមុន ។ កាសែត The Times បានបន្តថា...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោស សេចក្តីថ្លែងការណ៍ នាពេលថ្មីៗនេះ របស់ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ (E3) ស្តីពីកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសនេះថា “មិនសមហេតុផល និងមិនត្រឹមត្រូវ” ។ ការកត់សម្គាល់របស់គាត់គឺឆ្លើយតប ទៅនឹងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រុម E3...
ការ៉ាកាស៖ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា កាលពីថ្ងៃចន្ទ បានសម្តែងការថ្កោលទោស យ៉ាងខ្លាំង ចំពោះដំណើរការ របស់អាជ្ញាធរសហរដ្ឋអាមេរិក ចំពោះ “ការរឹបអូសក្រុមហ៊ុន Citgo Petroleum Corporation” ។ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានឲ្យដឹងថា “ការរឹបអូសយកក្រុមហ៊ុន Citgo កំពុងត្រូវបានអនុវត្តក្រោមលេស នៃនីតិវិធីតុលាការ សម្រាប់ការលក់ភាគហ៊ុនដោយបង្ខំ រដ្ឋាភិបាលនៃប្រទេសវេណេស៊ុយអេឡា និង...
ភ្នំពេញ៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិ គាំពារសង្គម និងជានាយក ប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានមានប្រសាសន៍ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជាគិតត្រឹមថ្ងៃនេះ ប្រមូលបានថវិកា២,៧២០លានដុល្លារ ពីសប្បុរសជនចំនួន ១៧ លាននាក់ នៅទូទាំងប្រទេសកម្ពុជា។ លោកបណ្ឌិត...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញទស្សនាវិទ្យាស្ថាន ពហុបច្ចេកទេសណានយ៉ាង និងមជ្ឈមណ្ឌលនវានុវត្តន៍ សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ីនធឺណែត (Nanyang Polytechnic and Centre of Innovation for...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ដាក់ឲ្យចូលនិវត្តន៍នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ២៦រូប៕
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០២៤ នេះ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម អាណត្តិទី ៤ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ នៅសាលាខេត្តកំពង់ចាម ដោយកិច្ចប្រជុំនេះ មានរបៀបវារៈចំនួន ៣ ដើម្បីផ្សព្វផ្សាយ និងជារបាយការណ៍ ជូនជ្រាបដល់សមាជិក ក្រុមប្រឹក្សាខេត្ត...
ពោធិ៍សាត់: លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៤ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ និង អន្តរាគមន៍ បើកទ្វារទឹកនៅទំនប់ទី ៥ ដើម្បីជួយសង្រ្គោះ ដល់ដំណាំស្រូវវស្សា ដើមរដូវរបស់ប្រជាពលរដ្ឋចំនួន ៣ ឃុំគឺឃុំស្សា អន្លង់វិល...
ភ្នំពេញ ៖ បន្ទាប់ពីចូលរួមជាអធិបតី ក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ក៏បានផ្តល់កិត្តិយសជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន៣។ ឯកសារចំនួន៣ រួមមាន៖ ទី១-អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី , ទី២-ការចុះហត្ថលេខាសាក្សីភាពស្តីពី ការចាប់ផ្តើមគម្រោងច្រករបៀងតម្លាភាព...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃ១៩ មិថុនានេះ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពី « វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី » នាព្រឹកថ្ងៃទី១៩ ខែមិថុនា ក្នុងឱកាសបំពេញទស្សនកិច្ច នៅសិង្ហបុរី ។ វេទិកានេះមានវិនិយោគចូលរួមចំនួន ៤៨១នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ៣៤៨ ក្រុមហ៊ុន ។...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានប្រកាសទៅដល់បណ្តាក្រុមហ៊ុន និង សហគា្រសថា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈ ដើម្បីផ្គត់ផ្គង់ Battery Charger និងBattery Regenrator ចំនួន៣មុខ (កញ្ចប់លេខ១២) ជូនអង្គភាពអនុស្ថានីយ នៃនាយកដ្ឋានបញ្ជូនអគ្គិសនី ៕
ភ្នំពេញ៖ នាថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន Smart Axiata និង ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីបង្កើនឱកាសដល់់សិស្សានុសិក្សា និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានការអប់រំបន្ថែម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងគោលបំណងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ...
បរទេស៖ តុលាការព្រហ្មទណ្ឌបានដោះលែង អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឱ្យនៅក្រៅឃុំជាមួយ នឹងប្រាក់ធានាចំនួន ៥០០.០០០ បាត បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងឧក្រិដ្ឋកម្មកុំព្យូទ័រ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយ ដែលបានធ្វើឡើងក្នុង បទសម្ភាសន៍កាលពីឆ្នាំ ២០១៥ ។ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានរាយការណ៍ទៅព្រះរាជអាជ្ញាសាធារណៈនៅព្រឹកថ្ងៃអង្គារ ហើយត្រូវបាននាំទៅកាន់តុលាការព្រហ្មទណ្ឌ...
ឡុងដ៌៖ ក្រុមអ្នកស្រាវជ្រាវ សន្តិសុខអន្តរជាតិបានឲ្យដឹងថា ប្រទេសចិនទំនងជាបានបង្កើន ឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ខ្លួនដោយក្បាលគ្រាប់ចំនួន ៩០ ដល់ចំនួនសរុប ៥០០គ្រាប់ក្នុងរយៈពេល ១២ ខែដល់ខែមករា ឆ្នាំ២០២៤ ដោយចង្អុលបង្ហាញថា ទីក្រុងប៉េកាំង កំពុង “ពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ខ្លួនលឿន ជាងប្រទេសដទៃទៀត” ។ ចំនួនក្បាលគ្រាប់សរុបដែលស្តុកទុកសម្រាប់ប្រើប្រាស់ជាសក្តានុពលក្នុងចំណោមមហាអំណាចនុយក្លេអ៊ែរទាំងប្រាំ ដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក រុស្ស៊ី...
ប៉េកាំង ៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា ការដាក់ស្នើឯកតោភាគី របស់ហ្វីលីពីនលើវិសាលភាព នៃធ្នើក្រោមសមុទ្ររបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង បានរំលោភលើសិទ្ធិ អធិបតេយ្យភាពនិងយុត្តាធិការរបស់ចិន ដោយបំពានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ និង ប្រឆាំងនឹងសេចក្តីប្រកាស ស្តីពីការប្រតិបត្តិ នៃភាគីនានា នៅសមុទ្រចិនខាងត្បូង។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានធ្វើការកត់សម្គាល់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានឯកភាពក្នុងការជំរុញ កិច្ចសហប្រតិបតិ្តការ ឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព ។ ការជំរុញខាងលេីនេះ ធ្វេីឡេីងក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរ នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី...
ព្យុងយ៉ាង៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងអត្ថបទមួយ ដែលចុះផ្សាយ ក្នុងប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង នៅមុនការមកដល់របស់លោក នៅល្ងាចថ្ងៃអង្គារថា ទីក្រុងមូស្គូ និង ក្រុងព្យុងយ៉ាង នឹងរួមគ្នាជៀសផុត ពីទណ្ឌកម្មអន្តរជាតិ ដោយការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ នៅក្នុងអត្ថបទ ដែលបានចុះផ្សាយនៅលើទំព័រមុខ Rodong...
ភ្នំពេញ ៖ លោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី បានបង្ហាញសុទិដ្ឋិនិយមថា សក្ដានុពល នៃធនធានមនុស្សវ័យក្មេងរបស់កម្ពុជា គឺជាកម្លាំងចលករ នៃការជំរុញការអភិវឌ្ឍ របស់កម្ពុជាលើគ្រប់វិស័យ។ ក្នុងជំនួបពិភាក្សាការជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ច ផ្លូវការរបស់ សម្ដេច នៅសិង្ហបុរី...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
